សិប្បករ Nguyen Van Trung ខិតខំពង្រីករបរប្រពៃណី

VOVWORLD_នៅភូមិរបរផលិតគ្រឿងផ្ដៅឬស្សី Phu Vinh ឃុំPhu Nghia ​ស្រុក​​​
Chuo​n​g​ ​​​My ក្រុងហាណូយ ប្រជាពលរដ្ឋទាំងអស់សុទ្ធតែស្គាល់សិប្បករ Nguyen Van
Trung ។ ដោយសារការច្នៃប្រឌិតនិងភាពប៉ិនប្រសប់របស់ខ្លួនលោក Nguyen Van
Trung បាននាំផលិតផលគ្រឿងផ្ដៅឬស្សីនៃភូមិ Phu Vinhចេញទៅទីផ្សារ​ក្នុងនិង​
ក្រៅ​ប្រទេស។

        សិប្បករ Nguyen Van Trungកើតនាឆ្នាំ១៩៥៧នៅភូមិ Phu Vinh
 ជាតំបន់​ជំនាញ​មុខរបរកែច្នៃគ្រឿងសង្ហារឹមពីផ្ដៅ រពាក់ ឬស្សី។ បន្តប្រពៃណីពី
ក្រុមគ្រួសារពេល​មានអាយុ១៥ឆ្នាំ លោក Trung ​កែច្នៃបាននូវផលិតផលដ៏ល្អ
ប្រណិត។ ​នាឆ្នាំ២០០៥​ លោកបង្កើតក្រុមហ៊ុនទទួលខុសត្រូវមានកំរិតទំនិញ​
វិចិត្រសិល្បៈ Hoa Sonដោយ បង្កើនការវិនិយោគប្រាក់​លើការស្រាវជ្រាវ អភិវឌ្ឍន៍
គំរូផលិតផល​​ ជំរុញការ ផលិតមុខ ទំនិញសំខាន់ៗ និង​ទំនិញ​វិចិត្រសិល្បៈលំអផ្ទះ
ដើម្បីឆ្លើយតបនឹង តម្រូវការរបស់ អតិថិជន។  លោកបានរកគ្រប់វិធីប្រើប្រាស់
ម៉ាស៊ីនក្នុងការផលិតទំនិញសំដៅ​បន្ថយ​កំលាំង​ ពលកម្មរបស់ពលករ ជួយភូមិ
របរឈររឹងមាំចំពោះមុខការប្រកួតប្រជែង​យ៉ាង​ខ្លាំងក្លានៅលើទីផ្សារ។ នាបច្ចុប្បន្ន
នេះ ក្រៅពីការបំរើតម្រូវការក្នុងប្រទេស ផលិតផលគ្រឿងសង្ហារឹមពីផ្ដៅ រពាក់ ឬស្សី
របស់ក្រុមហ៊ុនHoa Son នៅបាននាំចេញទៅប្រទេស​ជប៉ុន ​ បារាំង អែស្ប៉ាញ
 អាលឺម៉ង់ទៀតផង។​ការបញ្ជាទិញទំនិញកាន់តែច្រើនឡើងៗ​ពី​មួយ ថ្ងៃទៅមួយថ្ងៃ
ដែលនាំមកប្រាក់ចំណូលជារៀងរាល់ឆ្នាំប្រមាណ៣ពាន់លានដុង​ជូនក្រមហ៊ុនដោយ
បង្កើតការងារធ្វើឋិតថេរ​ជូនពលករចំនួន២៥នាក់  និងការងារ​តាម​រដូវកាល
សំរាប់៣០០នាក់ទៀត។ ស្ដីពីបញ្ហាទិសដៅអភិវឌ្ឍន៍នាពេលខាងមុខ លោក ​
Nguyen Van​ Trungនាយក ក្រុមហ៊ុន​ទទួលខុស​ត្រូវ​មានកំរិតទំនិញ​វិចិត្រសិល្បៈ 
Hoa Son​ បាន​ឲ្យដឹងថា

 “ ដោយសារសភាពការរួមនិងតម្រូវការប្រើប្រាស់លើទីផ្សារពិភពលោក​ យើង​ខ្ញុំ
ត្រិះរិះថាធ្វើយ៉ាងណារក្សាឲ្យបាននូវពាណិជ្ជសញ្ញារបស់ភូមិទើបអាចអភិវឌ្ឍន៍ទៅមុខ
បាន។ ត្រូវតែកែច្នៃម៉ូតគ្រឿងសង្ហារឹមពីផ្ដៅ រពាក់ ឬស្សីទៅតាមលក្ខណៈដោយឡែក
នៃតំបន់ Phu Vinh  ដែលសមស្របនឹងតម្រូវការរបស់អតិថិជនទើបរក្សាបាន​
និរន្តរភាព​។ដូច្នេះហើយយើងខ្ញុំស្វែងរកគ្រប់វិធីដើម្បីបង្កើតឲ្យបានផលិតផលទាន់
សម័យ”។

        ប្រកបមុខរបរនេះ សិប្បករ Nguyen Van Trung ជានិច្ចកាលមានរចនាបទ
ដោយ​ឡែករបស់ខ្លួនដោយការកែច្នៃរូបមេដឹកនាំល្បីឈ្មោះនានា។ អស់រយៈពេល៤០
ឆ្នាំកន្លងមកលោកបានកែច្នៃរូបអ្នកដឹកនាំរបស់វៀតណាមនិងពិភពលោកដោយ
វត្ថុធាតុដើមផ្ដៅឬស្សី  ចំនួន៣០០ ផ្ទាំង ក្នុងនោះមានរូបលោកប្រធានហូជីមិញ
ចំនួន២០០ផ្ទាំង។ ​សិប្បករ Nguyen Van Trung រៀបរាប់ថា

       “ កែច្នៃបានគំនូរលោកប្រធានហូជីមិញនោះគឺជាសុភមង្គលចំពោះរូបខ្ញុំ។​ ខ្ញុំ
គិត​ថាជាជាងមួយរូបខ្ញុំអាចប្រឹងអស់ពីកំលាំងកាយចិត្តដើម្បីលើកតម្កើងអ្នកដឹក
នាំនៃប្រទេសខ្លួន”។

សិប្បករ Nguyen Van Trung ខិតខំពង្រីករបរប្រពៃណី - ảnh 1
អស់រយៈពេល៤០ឆ្នាំកន្លងមកលោកបានកែច្នៃរូបអ្នកដឹកនាំរបស់វៀតណាមនិងពិភពលោកដោយវត្ថុធាតុដើមផ្ដៅឬស្សី ចំនួន៣០០ ផ្ទាំង ក្នុងនោះមានរូបលោកប្រធានហូជីមិញចំនួន២០០ផ្ទាំង។


ក្នុងគោលបំណងថែរក្សារបរកែច្នៃគ្រឿងសង្ហារឹមពីផ្ដៅ រពាក់ ឬស្សីជាប្រពៃណី
របស់ស្រុកកំណើត នាឆ្នាំ២០០៧ សិប្បករ Nguyen Van Trung បានបង្កើតឡើង​
មជ្ឈមណ្ឌល​​បណ្ដុះបណ្ដាលវិជ្ជាជីវៈកែច្នៃគ្រឿងសង្ហារឹមពីផ្ដៅ រពាក់ ឬស្សី Phu Vinh។​
 គិតតាំងពីពេលបង្កើតមក​ មជ្ឈមណ្ឌលនេះបានជួយបណ្ដុះបណ្ដាលរបរ​ដោយ​ឥត
គិត​ថ្លៃសំរាប់ពលករ៥០០០នាក់នៅក្រុងហាណូយនិងខេត្តដទៃ ក្នុងនោះមាន១០០០
នាក់ជាជនពិការ។យុវជនឈ្មោះ  Nguyen Long Nhat​ ជាសិក្ខាកាម​មួយនាក់នៅ
មជ្ឈមណ្ឌល​​បណ្ដុះបណ្ដាលវិជ្ជាជីវៈកែច្នៃគ្រឿងសង្ហារឹមពីផ្ដៅ រពាក់ ឬស្សី Phu Vinh 
ឃុំ Phu Nghia ស្រុក​ Chuong​ ​My បានឲ្យដឹងថា

“ នាគ្រាដំបូងខ្ញុំមិនចេះអ្វីសោះ។តែដោយសារមានការជួយបង្ហាញណែនាំពី​
លោក​គ្រូ Trung​ បានជាខ្ញុំមានបន្ថែមនូវចំណេះវិជ្ជាហើយកែច្នៃបានផលិតផល
ច្រើន។​ក្រោយមក នាពេលរៀនបញ្ចប់ខ្ញុំអាចផ្សាភ្ជាប់ជាមួយវិជ្ជាជីវៈនេះនិងពង្រីក
ភូមិរបររបស់ខ្ឡួនផង។នេះជារបរដោយដូនតាបន្សល់ទុកមកហើយខ្ញុំចង់ប្រកប
របរនេះជាយូរអង្វែងដើម្បីថែរក្សានិងពង្រីកថែមទៀត”។

ទោះបីមានអាយុច្រើនហើយក្ដីតែសិប្បករ Nguyen Van Trung គ្មានពេល​ណា
ចង់​ឈប់សំរាកឡើយ។លោកមានប្រសាសន៍ថាឲ្យតែមានសុខភាពល្អគឺលោកនឹង
ធ្វើអ្វីៗទាំងអស់ដើម្បីស្រុកកំណើតនិងមាតុប្រទេស៕

                

ប្រតិកម្មទៅវិញ

ផ្សេងៗ