(VOV)_ក្នុងជីវិតធ្វើការងារចាក់ផ្តៅ ឬស្សី បណ្ដាគំនូរអំពីលោកអ៊ំហូធធ្វើពី
ផ្តៅ ទើបជាទ្រព្យសម្បត្តិធំបំផុតក្នុងជិវិតខ្ញុំ។ នេះគឺជាពាក្យសំណេះ សំណាល របស់លោក Nguyen Van Trungសិប្បករមួយនាក់ ដែលបានផ្សាភ្ជាប់ ជីវិតរបស់
ខ្លួនជាមួយ បណ្ដាដើមផ្តៅ ដើមកក់ ដើមឬស្សី។
|
រោងជាង ( VOV5) |
តាមបណ្ដោយផ្លូវជាតិលេខ៧២ ខ្ញុំមកទស្សនារោងជាងរបស់លោក Nguyen
Van Trungដែលស្ថិតនៅភូមិ Phu Vinh ប៉ែកខាងលិចរដ្ឋធានីហាណូយ។ រោងជាង នេះមានផ្ទៃដីជាង២០០ម៉ែត្រក្រឡាប៉ុណ្ណោះទេ បានដាក់ពេញដោយតុ កៅអ៊ីផ្តៅ ថូធំមានកំពស់ជាង២ម៉ែត្រ និងបណ្ដាធុងទំនិញដែលមានដាក់របស់តាំងលំអរពី
ផ្តៅ និងស្មៅកក់ ដូចជា÷ កញ្ជ្រែង ឆាងម៉ាងចង្កៀង។ ធាតុអាកាស ហាណូយនា បច្ចុប្បន្នត្រជាក់ស្រួលក្តី ប៉ុន្តែ នៅលើផ្ទៃមុខលោក Nguyen Van Trung នៅតែបែក
ញើស។
ណែនាំមនុស្សផ្សេងៗធ្វើការផង ចែកសរសៃផ្តៅផង លោក Trung ឧទ្ទេស នាមថា÷ នេះគឺជាគំនូរទី៣១៦របស់ខ្ញុំស្ដីពីលោកប្រធានហូជីមិញហើយ។ គំនូរនេះ មានទំហំ១,២ x១,៦ម៉ែត្រ ត្រូវបានដាក់នៅត្រង់កណ្ដាលរោងជាង។ គំនូរនេះមិន ទាន់បានដាក់ស៊ុំ នៅជាប់ព្រុយនៅឡើយ។ លោកអ៊ំហូកំពុងអង្គុយធ្វើការ នៅទី
នោះ ប្រកបដោយក្រសែភ្នែកដ៏ភ្លឺនិងស្និទ្ធិស្នាល។ លោក Trung បានអោយដឹងថា÷
“ ខ្ញុំធ្វើគំនូរអំពីអ៊ំហូ ពីព្រោះខ្ញុំមានគោលបំណងបង្ហាញនូវថ្វៃដៃរបស់ខ្លួនផង
និងសម្ដែងនូវការគោរពរាប់អានរបស់ខ្លួនចំពោះលោកអ៊ំហូទៀតផង។ ខ្ញុំធ្វើ គំនូរ ដើមដំបូងនាឆ្នាំ១៩៧៦។ នាបច្ចុប្បន្ន គំនូរនេះនៅតែបានដាក់តាំងបង្ហាញនៅសារ មន្ទីរហូជីមិញ។”
|
លោក Nguyen Van Trung ( VOV5) |
គំនូរដើមដំបូងនេះដោយប្រធានបទ÷ លោកអ៊ំហូលើផ្លូវទៅបំពេញការងារ មានទំហំ ៦០x៨០cmត្រូវបានលោកអនុវត្តក្នុងរយៈពេល៤ខែ។ ទោះបីមិនមែន ជាគំនូរធំក្តី ប៉ុន្តែនេះគឺជាគំនូរដើមដំបូងស្ដីពីលោកប្រធានហូជីមិញ ដូច្នេះលោក
ត្រូវចំណាយពេលវេលាជាច្រើន ដើម្បីស្វែងរកវត្ថុធាតុដើម ជ្រៀកសរសរផ្តៅ និង
ពិសេសគឺខំប្រឹងប្រែងបង្ហាញរូបភាពលោកអ៊ំហូអោយកាន់តែរស់រវើក។
“ នាគ្រានោះ ទទួលបានពាក្យបញ្ជាទំនិញ ខ្ញុំព្រួយបារម្មណ៍ណាស់។ ប៉ុន្តែ ដោយសារការគោរពរាប់អានចំពោះលោកអ៊ំហូ ខ្ញុំបានជ្រើសរើសសរសៃផ្តៅ និមួយៗ ជ្រៀក ដាក់ហាល…ដោយខ្លួនឯង។ ដល់ពេលសម្រេចបានគំនូរ ខ្ញុំសប្បាយរីករាយនិងមោទនភាពណាស់។”
ការចាក់វត្ថុនានាក៏ពិបាកណាស់ហើយទម្រាំងការចាក់គំនូរអំពីលោកអ៊ំហូគឺ
ពិបាកជាងទៀត វាទាមទាការឧស្សាហ៍ព្យាយាម និងថ្វៃដៃប៉ិនប្រសប់។ចំពោះ
សិប្បករ Nguyen Van Trung ជាអ្នកដែលបានសម្រេចគំនូរជាង៣០០ផ្ទាំងអំពីលោក អ៊ំហូគឺក្រៅពីបណ្ដាកក្តានោះ នៅមានកត្តាចាំបាច់មួយទៀត នោះគឺការជក់ចិត្ត
ចំពោះមុខរបរ។
“ នេះគឺជាដំណើការមួយ។ ពីព្រោះ វត្ថុធាតុដើមពីប្រភពធម្មជាតិ គ្មានអ្វី ដើម្បីគូរបានឡើយ។ ដូច្នេះ ខ្ញុំត្រូវប្រើរបៀបចាក់ សិល្បះចាក់ផ្តៅខុសគ្នា និងត្រូវគិតគូអំពីចំនួនសរសៃផ្តៅ។ និងការលំបាកបំផុតក្នុងពេលធ្វើគំនូរ អំពីលោកអ៊ំហូ គឺ÷ភ្នែកនិងថ្ងាស។ ភ្នែកលោកអ៊ំត្រូវមានជំរៅ និងស្និទ្ធិស្នាល។ ថ្ងាស់គឺត្រូវខ្ពស់ សមសួន។”
ឆ្នាំនេះ អាយុជាង៦០ឆ្នាំហើយក្តី ប៉ុន្តែ លោក Trungនៅតែស្រលាញ់ ឧស្សាព្យាយាមក្នុងមុខរបរ។ ដោយមានការរួមវិភាគរបស់ខ្លួននោះ សិប្បករ
Nguyen Van Trungទទួលបានបានរង្វាន់ថ្លៃថ្លាជាច្រើននៅក្នុងប្រទេសនិងអន្តរ
ជាតិ ដូចជា÷បាតដៃមាសឥណ្ឌូចិន រង្វាន់ផលិតផលសិប្បកម្មឆ្នើមនៅជប៉ុន រង្វាន់ផ្កាយមាសវៀតណាម…។ល។ ជាពិសេស ប្រជាជនក្នុងតំបន់បានហៅ លោកជាអ្នកអភិរក្សនិងពង្រីកមុខរបរចាក់ផ្តៅ ឬស្សីនៅ Phu Vinh ។ លោក Le
Van Haiអតិថិជនមួយនាក់មកពីរដ្ឋធានីហាណូយ វាយតំលៃថា÷
“ លោក Nguyen Van Trungជាសិប្បករឆ្នើមមួយនាក់ មានបាតដៃដ៏ប៉ិនប្រ
សប់។ នៅ Phu Vinhគ្មានអ្នកណាអាចប្រៀបធៀបបានទេ។ លោកជាអ្នកស្រ ឡាញ់មុខរបរ និងខំប្រឹងប្រែង សិក្សារ ច្នៃប្រឌិតថ្មី។ ទោះបីជាមិនឃើញមាន ឈ្មោះលោកក្តី ប៉ុន្តែឃើញរបៀបចាក់ក៏ដឹងថា÷នេះគឺជាគំនូររបស់លោក Trung
ហើយ។”
ឧទ្ទេសនាមអំពីគំនូរលោកអ៊ំហូនៅក្នុងរោងជាងរបស់ខ្លួន លោក Trung បានអោយដឹងថា÷ នេះគឺជាគំនូរធំ១ ត្រូវបានសម្រេចក្នុងរយៈពេលខ្លីបំផុត
គ្រាន់តែ២ខែប៉ុណ្ណោះ។ លោកបានផ្អាក់រាល់ពាក្យបញ្ជាទំនិញផ្សេងៗ ដើម្បី សម្រេចគំនូរនេះ ចំនឹងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាកំណើតលោកប្រធាន
ហូជីមិញ (ថ្ងៃទី ១៩ ឧសភា)។ នេះគឺចាអំណោយមួយដែលលោកប្រគល់ ជូនកងកម្លាំងយោធារដ្ឋធានីហាណូយដែរ៕