សិប្បករនៅភូមិ Dao Thanh Y

(VOVWORLD) -  ទោះបីជាមានអាយុ ៦៤ ឆ្នាំក៏ដោយ ប៉ុន្តែជារៀងរាល់ថ្ងៃ លោកស្រី Truong Thi Hoa នៅឃុំ Quang La ស្រុកព្រៃភ្នំ Hoanh Bo ខេត្ត Quang Ninh នៅតែមមា ញឹកនឹងថ្នាក់បង្រៀនដេរប៉ាក់និងបង្រៀនច្រៀងដោយមិនបាច់បង់ថ្លៃរៀន ក្នុងគោលបំណង គ្រាន់តែចង់ថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Dao Thanh Y កុំអោយបាត់បង់តែប៉ុណ្ណោះ។ ជាមួយនឹងស្នាដៃដ៏មានអត្ថន័យសម្រាប់សហគមន៍នោះ លោកស្រី Truong Thi Hoa ទទួលបានងារជាសិប្បករិនីឆ្នើម។

សិប្បករនៅភូមិ Dao Thanh Y - ảnh 1លោកស្រី Truong Thi Hoa  (ខាងស្តាំ) ក្នុងសំលៀកបំពាក់របស់ជនជាតិ Dao Thanh Y (រូបថត៖ VOV) 

នៅផ្ទះក្នុងតូចមួយនៅភូមិ ៦ ឃុំ Quang La  ស្រុក Hoanh Bo ខេត្ត Quang Ninh លោកស្រី Truong Thi Hoa បានណែនាំអោយបងប្អូននារីក្នុងភូមិ ប៉ាក់ក្បូរក្បច់លម្អនៅលើសម្លៀកបំពាក់កូនក្រមុំរបស់ជនជាតិ Dao Thanh Y។ "សិស្ស" ម្នាក់ៗក្នុងថ្នាក់រៀន ហាក់ដូចជាកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងធ្វើតាមការណែនាំរបស់អ្នកគ្រូដើម្បីបំពេញនូវ "ស្នាដៃ" របស់ខ្លួនអោយបានល្អឥតខ្ចោះ។ លោកស្រី Hoa បានប្រាប់ថា៖ ការប៉ាក់សំលៀកបំពាក់របស់ជនជាតិ Dao Thanh Y ត្រូវមានភាពអត់ធ្មត់ មានថ្វីដៃប៉ិនប្រសបនិងត្រូវប្រមូលអារម្មណ៍ទើបអាចមានស្នាដៃល្អ។ លោកស្រីបន្តអោយដឹងថា៖ “សម្លៀកបំពាក់របស់ជនជាតិយើង គឺត្រូវដេរប៉ាក់ដោយដៃផ្ទាល់ មិនអាចធ្វើដោយម៉ាស៊ីនបានឡើយ។ យ៉ាងណាមិញ ការប៉ាក់ក៏មិនងាយស្រួលដែរ គឺត្រូវរាប់ទាំងសសៃអំបោះម្តង១ រាប់ទាំងម្ជូលផង ពោលគឺត្រូវមានភាពអត់ធ្មត់ទើបអាចធ្វើបានសម្រេច។ ដោយខ្ញុំឃើញថា មានកូនក្មួយឲយជាច្រើននាក់ ដែលចង់រៀនប៉ាក់។ ហេតុដូច្នេះ ទើបខ្ញុំបានបើកថ្នាក់រៀននេះសម្រាប់បម្រើ ជូនដល់អ្នកចង់រៀន។  អ្វីដែលសំខាន់នោះគឺ កាន់តែពិបាកគឺយើងកាន់តែត្រូវព្យាយាមទៅមុខ”។

សំលៀកបំពាក់របស់ជនរួមជាតិ Dao Thanh Y មានក្បូរក្បាច់រចនាជាច្រើននិង ពណ៌ចម្រុះ។ អ្វីដែលពិសេសនោះ គឺគ្រប់ដំណាក់កាលចាប់តាំងពីការកាត់ រហូតដល់ប៉ាក់ត្រូវបានធ្វើឡើងដោយដៃទាំងស្រុង។ ហេតុដូច្នេះ ទទួលបានការបង្រៀនពីសិប្បការិនីជើងចាស់ ដែលមានបទពិសោធជាច្រើនទសវត្សរ៍រួចមកហើយ ដូចលោកស្រី Hoa នោះ គឺថ្នាក់បង្រៀនដេរប៉ាក់មិនដែលដែលមានសិស្សអវត្តមានរៀនឡើយ។ អ្នកស្រី Dang Thi Le “សិស្ស” ម្នាក់នៃថ្នាក់បង្រៀនប៉ាក់របស់លោកស្រី Hoa បានអោយដឹងថា៖ ដើម្បីដេរប៉ាក់សម្លៀកបំពាក់មួយឈុត ប្រសិនបើនរណាម្នាក់នោះ មានការតស៊ូព្យាយាម វានឹងចំណាយពេល ពី១ ទៅ ២ ឆ្នាំទើបបង្ហើយបាន ហើយចំពោះអ្នកណាដែលយឺតយ៉ាវជាងនោះ គឺត្រូវចំណាយពេលដល់ទៅពីរបីឆ្នាំឯណោះ ទើបសម្រេចបាន។ លោកស្រី Dang Thi Le បានអោយដឹងថែមទៀតថា៖ “តាំងពីអាយុ ១៥ ដល់ ១៦ ឆ្នាំមក  ខ្ញុំចាប់ផ្តើមរៀនជីដូន។ ហើយមិនមែនពេលណាក៏ខ្ញុំអាចរៀនបាននោះដែរ ព្រោះខ្ញុំរវល់ធ្វើស្រែ ប៉ុន្តែរាល់ថ្ងៃទំនេរ ខ្ញុំនឹងតែងតែចំណាយពេលសម្រាប់ទៅរៀនដែរ។ លោកស្រី Truong Thi Hoa ពិតជាពូកែប៉ាក់ណាស់!”។

សិប្បករនៅភូមិ Dao Thanh Y - ảnh 2លោកស្រី Truong Thi Hoa (កណ្តាល) ណែនាំអោយស្ត្រីនៅក្នុងភូមិឱ្យចេះប៉ាក់ក្បូរក្បាច់លម្អិតនៃសម្លៀកបំពាក់កូនក្រមុំ Dao Thanh Y (រូបថតៈ VOV) 

មិនត្រឹមតែបង្រៀនអោយនារីជនជាតិ Dao ចេះប៉ាក់សម្លៀកបំពាក់ប្រពៃណីជនជាតិខ្លួនប៉ុណ្ណោះទេ សិប្បការិនីឆ្នើម Truong Thi Hoa  ថែមទាំងមានបំណងមរតកអោយមនុស្សជំនាន់ក្រោយ នូវទំនុកចំរៀងប្រជាប្រិយជនជាតិទៀតផង។ លោកស្រី Hoa តែងតែគិតថា  ខ្លួនជាមនុស្សជំនាន់មុន ហើយបើមិនរក្សាបានប្រពៃណីរបស់ជនជាតិខ្លួន តើមនុស្សជំនាន់ក្រោយធ្វើម៉េចនឹងរក្សាបាន?”។

“ខ្ញុំតែងតែលើកទឹកចិត្តដល់កូនក្មួយជំនាន់ក្រោយ ឱ្យរៀនច្រៀងនិងរៀនប៉ាក់។ នៅពេលទំនេរនៅផ្ទះ ខ្ញុំបានហៅពួកគេមកសិក្សាជាមួយគ្នា។ ហើយនៅពេលខ្ញុំទទួលបានងារជាសិប្បការិនីឆ្នើម ខ្ញុំកាន់តែមានអារម្មណ៍ថា ខ្លួនត្រូវមានទំនួល ខុសត្រូវក្នុងការលើកទឹកចិត្តនិងទូន្មានដល់កូននិងចៅជំនាន់ឱ្យខិតខំរៀនសូត្រ ដើម្បីរក្សាអត្តសញ្ញាណជនជាតិខ្លួន”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Hoa។

ដោយប្រកាន់ខ្ជាប់ខ្ជួនក្នុងអារម្មណ៍នូវបំណងប្រាថ្នា ចង់ថែរក្សាវប្បធម៌ប្រពៃណីរបស់ជាតិនិងបង្រៀនអោយជំនាន់ក្រោយបានចេះដឹងនោះ សិប្បការិនីដូចជាលោកស្រី Truong Thi Hoa តែងតែទទួលបានការយកចិត្តទុកដាក់ពីមជ្ឈមណ្ឌលគាំពារសង្គមនិងសហគមន៍ជនជាតិភាគតិច Dao ផងដែរ។ លោកស្រី Bui Thi Giang អនុប្រធានផ្នែកគ្រប់គ្រងបេតិកភណ្ឌមន្ទីរវប្បធម៌និងកីឡាខេត្ត Quang Ninh បានអោយដឹងថា៖ “សម្រាប់សិប្បករខាងវប្បធម៌បេតិកភណ្ឌវប្បធម៌អរូបី យើងខ្ញុំកំពុងតម្រង់ទិសដើម្បីបង្រៀនក្មេងជំនាន់ក្រោយ មានការផ្លាស់ប្តូររវាងបណ្តាជំនាន់។ នេះក៏ជាការបង្កើតផលិតផលទេសចរណ៍ជាមួយអត្តសញ្ញាណដោយឡែកនៃតំបន់នីមួយៗ”។

ទន្ទឹមនឹងទំនៀមទម្លាប់ផ្សេងៗទៀត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនោះ ការថែរក្សានិងអភិវឌ្ឍន៍មុខរបរប៉ាក់បែបប្រពៃណីឬបទចំរៀងភាសា Dao បុរាណ…ត្រូវបាន ជនជាតិ Dao Thanh Y នៅឃុំ Quang La ស្រុកព្រៃភ្នំ Hoanh Bo កំពុងក្លាយជាផលិតផលទេសចរណ៍វប្បធម៌មួយ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពី សំណាក់ភ្ញៀវទេសចរជាច្រើនកុះករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ