សប្បាយបុណ្យតេតឯករាជ្យ-ប្រជាជនវៀតណាមនឹកគុណលោកជានិច្ច

សប្បាយបុណ្យតេតឯករាជ្យ-ប្រជាជនវៀតណាមនឹកគុណលោកជានិច្ច - ảnh 1
Image: Internet

Vovworld- ថ្ងៃទី​២ខែកញ្ញាឆ្នាំ​២០១២​​​​គឺជាថ្ងៃបុណ្យតេតឯករាជ្យលើកទី​៦៧​ របស់ប្រជា

ជាតិវៀតណាមជំនាន់ប្រជាជនវៀតណាមនិមួយៗទទួលបុណ្យតេតឯករាជ្យតាមរបៀប
ដោយឡែករបស់ខ្លួន។ក៏ប៉ុន្តែ​​ ពេលដែលថ្ងៃបុណ្យតេតឯករាជ្យមកដល់ម្តងៗ​ប្រជាជន

វៀតណាមគ្រប់រូបសុទ្ធតែរំលឹកដល់លោកប្រធានហូជីមិញ​-អគ្គមគ្គុទេសដែលមាន
ឥទ្ធិពលដ៏សំខាន់ដល់ជោគជ័យរបស់បដិវត្តន៏ខែសីហានឹងការបង្កើតរបស់រដ្ឋវៀតណាម

ប្រជាធិបតេយ្យសាធារណះរដ្ឋ​(​សាធារណះរដ្ឋសង្គមនិយមវៀតណាម​នាសព្វថ្ងៃ)។ក្នុង
ឱកាសទិវាបុណ្យតេតឯករាជ្យ​ទី២ខែកញ្ញា សូមអញ្ចើញលោកអ្នកនាងតាមដ្ឋានស្តាប់
អត្ថបទមានចំណងជើងថា៖​សប្បាយតេតឯករាជ្យ -នឹកគុណលោកជានិច្ចរបស់អ្នក
យកព័ត៍មាន Lan Anh ។

ក្រោមកំដៅថ្ងៃនៃសិរិទរដូវហាណូយមានចរន្តមនុស្សចូលគោរពវិញ្ញាណខណ្ឌ
លោកប្រធានហូជិមិញដោយស្ងៀមស្ងាត់។នៅទីនេះ​អ្វីៗទាំងអស់ហាក់ដូចជាស្ងប់
សញ្ចឹងដោយភាពស្ងាត់នឹងការគោរព។ក្នុងពេលនោះបរិយាកាសអ៊ូអរនៃថ្ងៃបុណ្យ
តេតឯករាជ្យកំពុងគ្របដណ្តបមកលើគ្រប់ផ្លូវវិថី ភូមិឃុំ​វៀតណាម។លោកស្រី  Hoang
 Nhu​ អាយុះ៨៣ឆ្នាំរស់នៅសង្កាត់  Dich Vong​ ខ័​ណ្ឌ Cau Giay​ ហាណូយបានមាន
ចំណាប់អារម្មណ៏ថា៖“ បើនិយាយអំពីលោកអំហូ  សេចក្តីស្រឡាញ់របស់លោក​ចំពោះ
ប្រជាជាតិ​យើង មាតុប្រទេសវៀតណាមយើង គឺធំធេងណាស់។​ អំ​រស់នៅដោយ
សាម័ញ្ញ​សម្របខ្លួនទៅក្នុងប្រជាជន យកចិត្តទុកដាក់ដល់មនុស្សគ្រប់រូបពិសេសគឺ
កុមារាកុមារី។អំបានពលីអស់១ជីវិតរបស់ខ្លួនដើម្បីប្រជាជាតិវៀតណាម​ មិនគិតដល់
ផលប្រយោជន៏ផ្ទាល់ខ្លួនទេ។”

        ​​សម្របខ្លួនទៅក្នុងចរន្តមនុស្សលើវិថី សិល្បះការីនីប្រជាជន ThanhHoa បែជាមាន

វិធីទទួលបុណ្យតេតឯករាជ្យតាមរបៀបដោយឡែករបស់ខ្លួន។ក្នុងអាជីពជាអ្នកចម្រៀង

របស់ខ្លួន​លោកស្រីបានសម្តែងនូវសេចក្តីសុភមង្គលដោយបានរស់នៅក្នុងឯករាជ្យ

សន្តិភាព​សេរីភាពតាមរយះបណ្តាបទចម្រៀងកោតសរសើរបក្ស​លោកប្រធានហូជីមិញ​ស្រុកកំណើត​។សិល្បះការីនីប្រជាជន​ThanhHoa បានឲ្យដឹងថា៖ជីវិតរបស់លោកប្រធាន

ហូជីមិញគឺជាប្រភពត្រេកត្រអាលក្នុងពេលដែលលោកស្រីច្រៀងបណ្តាបទចម្រៀង
កោតសរសើរលោក។“ខ្ញុំមិនទាន់បានជួបអំហូលើកណាទេ។កាលពីកុមារភាព​ខ្ញុំគិត
ថា៖អំ​ប្រៀបដូចព្រះ​ដូចទេវតា​ ត្រូវបានប្រជាជនគ្រប់រូបគោរព។​ក្រោយៗនោះពេល
ធំឡើងខ្ញុំយល់បានថា៖អំហូជាមហាជនម្នាក់​​ដែលបានពលីអស់១ជីវិតរបស់ខ្លួនដើម្បី
ប្រជាជាតិ។​គ្មានតន្រ្តីករម្នាក់ណាដែលមិននិពន្ធចម្រៀងកោតសរសើរអំ​ដោយអ្វីៗជា
ពិសិដ្ឋបំផុត​ ជាទីគោរពស្រឡាញ់ជាទីបំផុតឡើយ។ដោយហេតុនេះ​ពេលដែលច្រៀង
អំពីអំ​ ThanhHoa ច្រៀងប្រៀបដូចជាអំណរគុណចំពោះអំ ជានិច្ច។”

​​​​      ពេលដែលថ្ងៃតេតឯករាជ្យមកដល់ម្តងៗកូលបុត្រវៀតណាមដែលរស់នៅឯ
បរទេសដូចជាបងស្រីHuong Lam -និសិ្សតវៀតណាមនៅបារាំង​​ បែជាលង់ខ្លួនទៅក្នុង
បណ្តាចម្រៀងស្តីអំពីមាតុប្រទេស​នឹងមនោសញ្ចេតនាគោរពរាប់អានចំពោះលោកប្រធាន

ហូជីមិញ។បងស្រី​បានឲ្យដឹងថា៖“ខ្ញុំកំពុងសឹក្សានៅបារាំង។ឆ្នាំណាក៏ដូចជាឆ្នាំណាដែរ​ ពេលដែលថ្ងៃបុណ្យតេតឯករាជ្យមកដល់ ខ្ញុំនឹកស្រុកកំណើតណាស់។នឹកស្រុកកំណើត

ខ្ញុំអានកាសែត នឹងមើលខ្សែភាពយន្តឯកសារស្តីអំពីអំនឹងអំពីបដិវត្តន៏ខែសីហា​១៩៤៥
។​ខ្ញុំ​ឃើញដូចបានបន្ថែមនូវកំលាំងចលករដើម្បីរៀនសូត្រល្អជាង។”

ទោះបីក្នុងវ័យណា​នឹងធ្វើការងារអ្វីក៏ដោយចំណាប់អារម្មណ៏អំពីលោកប្រធាន

ហូជិមិញជានិច្ចកាលដិតជាប់ក្នុងអារម្មណ៏កូលបុត្រវៀតណាមគ្រប់រូប។កវីPhan Huyen
Thu ចែករំលែកថា៖“  ហេតុអ្វីរហូតមកដល់ពេលវេលានេះ ពេលដែលរំលឹកដល់ថ្ងៃ

តេតឯករាជជ្យ រំលឹកដល់អំហូម្តងៗ​យើងសុទ្ធតែមានចំណាប់អារម្មណ៏ជាច្រើនដូច្នេះ?

ប្រជាជាតិវៀតណាមយើងមានប្រពៃណីតបស្នងសង់គុណ​​ ដឹងគុណចំពោះប៉ុព្វបុរស។

ដោយហេតុនេះ​ទោះបីមិត្តរស់នៅទីណា​​ ទទួលអារម្មណ៏អំពីតំលៃរបស់ថ្ងៃតេតឯករាជ្យ
តាមរបៀបណាក៏ដោយ​ តែ​អ្វីៗទាំងអស់​សុទ្ធតែមានព័ណ៏សម្បុរនៃការដឹងគុណ ដឹង
គុណចំពោះប៉ុព្វបុរស​ ចំពោះលោកប្រធានហូជីមិញ”។

        រយះពេល៦៧ឆ្នាំបានកន្លងផុតទៅហើយ​ ។ប្រជាជនវៀតណាមគ្រប់រូបនឹងចងចាំ

ជានិច្ចបណ្តាថ្ងៃតេតឯករាជ្យ​នឹងកត់ត្រារូបភាពលោកប្រធានហូជីមិញនៅក្នុងបណ្តាពេល

វេលាប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ។សប្បាយបុណ្យយតេតឯករាជ្យប៉ុន្មាន​​ប្រជាជន

វៀតណាមនឹកគុណលោកប៉ុណ្ណឹង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ