សមាជិកាសភា H’Luoc N’tor មោទនភាពរបស់ជនជាតិ M’nong

VOVWORLD_លោកស្រី H’Luoc N’tor ជនជាតិ M’nongនៅខេត្ត Dak Lak Tay
Nguyen ជាអតីតសមាជិកាសភានីតិកាលទី១០​ ១១ និង១២។​ ក្នុងអំឡុងពេល១៥ឆ្នាំ​
ជាដំណាងប្រជាជន លោកស្រីបានពង្រីកបញ្ញានិងឆន្ទៈរបស់សមាជិកាជនជាតិភាគ
តិចមួយរូបក្នុងគ្រប់សកម្មភាពនៃរដ្ឋសភាជាតិ។

        មុននេះ២០ឆ្នាំ ពេលកំពុងកាន់តំណែងជាប្រធាននាយកដ្ឋានឃោសនា អប់រំ
សម្ព័ន្ធសមាគមនារីខេត្ត Dak Lak ​លោកស្រី H’Luoc N’tor ត្រូវបានឧទ្ទេសនាមឲ្យ
ឈរ ឈ្មោះ បេក្ខជនសមាជិកសភា។ ដោយសារមានកិត្យានុភាពនិងសមត្ថភាព
លោកស្រីត្រូវបានអ្នកបោះឆ្នោតខេត្ត Dak Lak ជ្រើសតាំងជាសមាជិកាសភានីតិ
កាលទី១០។ 

          ផ្ទះលោកស្រី H’Luoc N’tor ស្ថិតនៅភូមិ Juk​​ ជាតំបន់ដាច់ស្រយាលចំណុះ
ស្រុក Lak ចំងាយជាង៥០គីឡូម៉ែត្រពីក្រុង Buon Ma Thuot ស្វាមីធ្វើការនៅឆ្ងាយ ​
ដោយហេតុ​នោះលោកស្រីត្រូវតែថែទាំកូន៤នាក់និងធ្វើការងារគ្រួសារដោយម្នាក់ឯង
។​ ទោះ​ជា​យ៉ាង​ណាក៏ដោយ លោកស្រីមានប្រសាសន៍ថា ជាតំណាងរបស់ប្រជាជន
គឺត្រូវតែលះ​បង់ការងារគ្រួសារដើម្បីបំពេញភារកិច្ចជាតិ។ 

        ក្នុងឋានៈជាសមាជិកាសភា លោកស្រី H’Luoc N’tor ជានិច្ចកាលយកចិត្តទុក
ដាក់​លើការងារក្នុងតំបន់និងថែទាំជីវភាពរស់នៅរបស់ប្រជាជន ពិសេសគឺលើ
វិស័យអប់រំ សមភាពភេទ ការងារជនជាតិ ពលករនិងការងារធ្វើ។ លោកស្រី H’Luoc
N’tor បានសំណេះសំណាលថា

         “ កាលពីរដ្ឋសភានីតិកាលទី១០ ហេដ្ឋារចនាសម្ព័ន្ធនៅតាមខេត្តស្រុក​ស្ទើតែ
ទាំង​អស់ពុំមានផ្លូវក្រាលកៅស៊ូទេដោយគ្រាន់តែជាផ្លូវដីផ្លូវគ្រួសប៉ុណ្ណោះ។ ហេតុ
នេះហើយបើចុះជួបអ្នកបោះឆ្នោតគឺមិនអាចធ្វើដំណើរទៅមកក្នុងរយៈពេលមួយ
ថ្ងៃបានឡើយ។ យើងខ្ញុំត្រូវតែសំរាកនៅផ្ទះរបស់បងប្អូនអ្នកបោះឆ្នោតដើម្បីបំពេញ
ការងារជួបប្រាស្រ័យរបស់ខ្លួន។ ឥឡូវនេះហេដ្ឋារចនាសម្ព័ន្ធដូចជាអគ្គីសនី ផ្លូវថ្នល់
 សាលារៀននិងគិលានដ្ឋានត្រូវបានធានាយ៉ាងគ្រប់គាន់ដែលអាចនិយាយបានថា
គឺល្អបំផុតប្រៀបនឹងខេត្តព្រៃភ្នំទាំងឡាយក្នុងទូទាំងប្រទេស”។

        តាមរយៈការចុះស្វែងយល់សភាពការជីវភាពរស់នៅរបស់ប្រជាជននៅ
មូលដានលោកស្រី H’Luoc N’tor និងក្រុមសមាជិកសភាមណ្ឌល Dak Lak បានជូន
​របាយការណ៍​និងស្នើឲ្យរដ្ឋអំណាច សមត្ថកិច្ចដោះស្រាយបញ្ហាទាក់ទិនទាំងឡាយ
។​ប្រជាពលរដ្ឋ​ក្នុងតំបន់មានការចាប់អារម្មណ៍ដ៏ល្អប្រសើរចំពោះក្រុមអ្នកបោះឆ្នោត
។ លោកយាយ​Nguyen Thi Thanhជាអ្នកបោះឆ្នោតនៅឃុំ Ea Tieu ស្រុកChu Quynh​
 ខេត្ត Dak Lak បានថ្លែងយ៉ាងដូច្នេះថា

  “​ នាឆ្នាំ១៩៨៣ ខ្ញុំមករស់នៅទីនេះ។ នាគ្រានោះផ្លូវចូលភូមិជាផ្លូវដីក្រឡិក
ក្រឡុក​ណាស់។ ដល់ឆ្នាំ១៩៩៧ ក្រុមសមាជិកសភាខេត្តDak Lak មកនេះធ្វើការ​
ហើយ​លោក​ស្រី H’Luocយកចិត្តទុកដាក់លើបញ្ហាគមនាគមដោយស្នើឲ្យក្រុមការ
ងាររាយការ​ជាមួយរដ្ឋសភាធ្វើផ្លូវឲ្យប្រជាពលរដ្ឋ។ បន្ទាប់មកយើងខ្ញុំបានមជ្ឈឹមជួយ
កសាងផ្លូវក្រាលកៅស៊ូ។ ឥឡូវនេះជីវភាពរស់នៅរបស់ជនរួមជាតិក្នុងតំបន់ធូរហើយ
”។

សមាជិកាសភា H’Luoc N’tor មោទនភាពរបស់ជនជាតិ M’nong - ảnh 1
ក្នុងឋានៈជាសមាជិកាសភា លោកស្រី H’Luoc N’tor ជានិច្ចកាលយកចិត្តទុកដាក់លើការងារក្នុងតំបន់និងថែទាំជីវភាពរស់នៅរបស់ប្រជាជន ពិសេសគឺលើវិស័យអប់រំ សមភាពភេទ ការងារជនជាតិ ពលករនិងការងារធ្វើ


        ដោយសារមានបទពិសោធន៍ធ្វើការនិងកិត្យានុភាព លោក​ស្រី H’Luoc​ ត្រូវ​បាន
​អ្នកបោះឆ្នោតខេត្ត Dak Lak ជឿទុកចិត្តហើយជ្រើសតាំងជាសមាជិកាសភា​ជាបន្ត​
នៅ​អាណតិ្ត​ទី​១១ និង១២។ តាមអ្នកបោះមួយរូបឈ្មោះH’mang​នៅភូមិ Pay Bi ឃុំ
Dac Nue ស្រុកLakបានឲ្យដឹងថា

    “ ពេលលោកស្រី H’Luoc​ អញ្ជើញចុះជួបសំណេះសំណាលជាមួយអ្នកបោះ​
ឆ្នោត​គឺគាត់តែងតែមានប្រសាសអំពីខ្លឹមសារនៃរដ្ឋសភា រីឯប្រជាពលរដ្ឋក៏សំដែង
នូវបំណងប្រាថ្នារបស់ខ្លួនសំរាប់គាត់ដាក់ជូនរដ្ឋសភាផងដែរ។ ដោយហេតុនោះ
បងប្អូនត្រូវបានជួយឧបត្ថម្ភអំពីផ្ទះសំបែង សត្វចិញ្ចឹមនិងពូជដំណាំហើយបាន
កសាងផ្លូវថ្នល់ និងមានអគ្គីសនីនៅតំបន់ឆ្ងាយដាច់ស្រយាល”។

        នាឆ្នាំ២០០៥ លោកស្រី H’Luoc N’tor ត្រូវបានតែងតាំងជាអនុប្រធានក្រុម
ការងារ​ជំនាញនៃគណៈប្រតិភូសមាជិកសភាមណ្ឌល Dak Lak និងជា សមាជិកា​
ក្រុមប្រឹក្សា​ជនជាតិ​នៃរដ្ឋសភា។ លោកស្រីត្រូវបានប្រធានរដ្ឋនិងនាយករដ្ឋមន្រ្តី
ជូនឥស្សរយយស​និងប័ណ្ណសសើរ។ ចំពោះអ្នកបោះឆ្នោតខេត្ត Dak Lak សមាជិកា
សភា​ H’Luoc N’tor ​ជា​មោទនភាពរបស់ជនជាតិ M’nong៕

ប្រតិកម្មទៅវិញ

ផ្សេងៗ