ស្រ្តីបណ្ឌិត ផ្នែកគ្រឿងម៉ាស៊ីនដំបូងរបស់វៀតណាម
PHUONG THUY -  
(VOV WORLD) /  
Vovworld- Thu Huong ជា បណ្ឌិតនារី ផ្នែកគ្រឿងម៉ាស៊ីនមានទឹកមុខញញឹម
និងរស់រាយដ៍សាមញ្ញ។បងស្រីបានចែករំលែកថា៖ “ ខ្ញុំជ្រើសរើសផ្នែក
គ្រឿងម៉ាស៊ីនដោយសារឪពុកខ្ញុំមុននេះបានរៀនផ្នែកនេះនៅមហាវិទ្យាល័យ
ពហុបច្ចេកទេសហាណូយ។កិច្ចការនិងការរស់នៅជាមួយគ្រឿងម៉ាស៊ីនរបស់ ឪពុកបានជ្រាបក្នុងខ្លួនខ្ញុំ“។
ក្រោយពីបញ្ចប់សញ្ញាប័តមធ្យមសិក្សាThu Huong ប្រឡង់ជាប់ចូលមហា
វិទ្យាល័យពហុបច្ចេកទេសហាណូយ។នាឆ្នាំ២០០៨បងស្រីជាជនបរទេស១នាក់
ក្នុងចំណោម ជនបរទេស៥នាក់ដែលទទួលបានអាហារូបករណ៍របស់រដ្ឋាភិបាល
ជប៉ុនដើម្បីស្រាវជ្រាវអំពីផ្នែកគ្រឿងម៉ាស៊ីនឥន្ឋកម្មក្នុង។នាឆ្នាំ២០១១ បងស្រីបាន
ការពារថ្នាកើគ្រឿងម៉ាស៊ីនប្រកបដោយជោគជ័យនៅមហាវិទ្យាល័យ Kanazawa។
មហាបរិញ្ញា Vu Khac Thien ជាសហវិជ្ជាជីវះរបស់បងស្រីHuong អោដឹងថា៖“ ការដែលបងស្រីHuongក្លាយទៅជាបណ្ឌិតគ្រឿងម៉ាស៊ីនជាសមិទ្ឋផលដ៍ធំធេង ។នេះ
ក៍ជាកំលាំងចលករសំរាប់ជំនាន់ក្រោយខំប្រឹងប្រែងសិក្សារៀនសូត្រធ្វើតាម “។
|
Thu Huongបណ្ឌិត ផ្នែកគ្រឿងម៉ាស៊ីនដំបូងរបស់វៀតណាម
(រូបថត VOV) |
វិលត្រឡប់មកប្រទេសវិញ បងស្រីHuong បន្តការងារបង្រៀននៅមហាវិទ្យាល័យ
ពហុបច្ចេកទេសហាណូយ។បងស្ស្រីបានផ្សាយទឹកចិត្តស្រឡាញ់មុខវិជ្ជាជីវះនិង
ការជក់ចិត្តស្រាវជ្រាវវិទ្យាសាស្រ្តដល់បណ្តាជំនាន់និស្សិតនៃសាលា។Nguyen Dinh
Tuanជានិស្សិត១នាក់ថ្នាក់គ្រឿងម៉ាស៊ីនឥន្ឋនកម្មក្នុងជំនាន់ទី K54 អោយដឹងថា៖"
អ្នកគ្រូHuong ជា អ្នកគ្រូមានទឹកចិត្តក្លៀវក្លាណាស់។អ្នកគ្រូមិនត្រឹមតែចែករំលែក
ជាមួយនិស្សិតអំពីកិច្ចការសិក្សារៀនសូត្រ ជីវភាពរស់នៅប៉ុណ្ណោះថែមទាំងទិសដៅ
ក្នុងកិច្ចការទៅអនាគតទៀតផង "។
ទន្ទឹមនឹងនោះបណ្ឌិតនារី Thu Huongបានអនុវត្តសំណង់ស្រាវជ្រាវមានតំលៃជាក់
ស្តែងនានាប្រកបដោយជោគជ័យ។សំណង់ទាំងនេះត្រូវបានធ្វើរបាយការនៅសន្និសីទ
អន្តរជាតិដូចជាសន្និសីទ FISITA នៅប្រទេសហុងគ្រី សន្និសីទអន្តជាតិស្តីពីថាមពលថ្មី
និងថាមពលកកើតឡើងវិញ។បងស្រីនៅមានបទស្រាវជ្រាវជាច្រើនដែលបានចុះផ្សាយ
លើទស្សនាវដ្តីនៃសមាគមរថយន្តអាមេរិកនិងសមាគមវិស្វករគូផ្លង់ជប៉ុនទៀតផង៕
PHUONG THUY
-VOV WORLD