សិល្បការីនីThai Thuy Linh និងការផ្តើមគំនិត” តូរ្យ តន្រ្តី នៅមន្ទីពេទ្យ”
BUI HANG -  
(VOV WORLD) /  
Vovworld- ការផ្តើមគំនិត” តូរ្យតន្រ្តី នៅមន្ទីពេទ្យ” ចាប់បដិសន្ឋិដោយ
ចៃដន់្យ។ពេលនោះ Thai Thuy Linhនិងបណ្តាមិត្តរបស់ខ្លួនទៅកាន់
មន្ទីពេទ្យជាតិរលាកដើម្បីជូនអំណោយដល់កុមារ១នាក់អាយុ៣ឆ្នាំមកពី
ខែត្រ Quy Nhon ភាគកណ្តាលវៀតណាម។Linhនិងបណ្តាមិត្តរបស់ខ្លួន
បានរៀបចំរាត្រីចម្រៀងមេត្តាធម៏១ដើម្បីរៃអង្គាសប្រាក់ជួយឧបត្ថម្ភកុមារ
រូបនេះនិងអ្នកជំងឺមួយចំនួនទៀតដែលទទួលបុណ្យតេតនៅមន្ទីពេទ្យ។
ក្នុងពេលលាគ្នាវេជ្ជបណ្ឌិត១នាក់បានចែករំលែកជាមួយសិល្បការីនីថា៖
លើកក្រោយគ្រាន់តែច្រៀងជូនពីរបីបទប៉ុណ្ណោះគឺបានផ្តល់មកក្តីសប្បាយ
រីករាយសំរាប់យើងខ្ញុំទាំងអស់គ្នាហើយ។ពីនោះ ការផ្តើមគំនិត” តូរ្យ
តន្រ្តី នៅមន្ទីពេទ្យ”បានចាប់បដិសន្ឋិ។Thai Thuy Linhចែករំលែកថាៈ
“ នាគ្រាដំ បូង ការផ្តើមគំនិតនេះត្រូវរិះគន់ជាច្រើនណាស់។ប៉ុន្តែកាន់តែ
រិះគន់ខ្ញុំកាន់តែសុក្រិតគំរោងការណ៍របស់ខ្លួន។និង២ឆ្នាំក្រោយមកកម្មវិធី
នេះបានចាប់បដិសន្ឋិនាខែធ្នូឆ្នាំ២០១១។តាំងពីនោះមកក្របខ័ណ្ឋនៃ
កម្មវិធីមិនមានអ្វីផ្លាស់ប្តូរទេ“។
|
សិល្បការីនីThai Thuy Linhខាងស្តាំ(រូបថតInternet) |
សព្វថ្ងៃកម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងរយះពេល២សប្តាហ៍ម្តង។ចំពោះ
Thai Thuy Linhអត្ថន័យសំខាន់នៃកម្មវិធីគឺជាការផ្តល់មកប្រសិទ្ឋភាពជាក់
ស្តែង។នោះគឺជនគ្រប់រូបស្រឡាញ់កម្មវិធីនេះ។ក្នុងរយះពេលជាង១ឆ្នាំកន្លង
មកThai Thuy Linhនិងបណ្តាមត្តិសិល្បកររបស់ខ្លួនបានច្រៀងជូនមនុស្ស
ជាង១ម៉ឺន៥ពាន់នាក់នៅមន្ទីពេទ្យ។វេជ្ជបណ្ឌិតចម្រុះត្រចៀកបំពង់កកណ្តាល
Nguyen Van Hai អោយដឹងថា៖ “ កម្មវិធី តូរ្យតន្រ្តី នៅមន្ទីពេទ្យ ដើរតួនាទី
សកម្មក្នុងការជួយព្យាបាលអ្នកជំងឺ។វាផ្តល់មកកំលាំងស្មារតីកំលាំងដើម្បី
ទប់ទល់នឹងជំងឺ។ សិល្បការីនីThai Thuy Linhជាជនដំបូងឈានទៅមុខ
ក្នុងការជួយវេជ្ឈបណ្ឌិតនិងអ្នកជំងឺធូស្រាលភាពតានតឹង “។
រហូតមកដល់ពេលនេះបានមានសិល្បករសិល្បការីនីជាង២០០នាក់
បានចូលរួមកម្មវិធីនេះ។កម្មវិធីមិនត្រឹមតែផ្តល់មកអំណោយខាងស្មារតី
ប៉ុណ្ណោះទេថែមទាំងអំណោយជាទឹកប្រាក់សំរាប់អ្នកជំងឺលំបាកនៅបណ្តា
មន្ទីពេទ្យទៀតផង។ជនគ្រប់រូបតាំងពីវេជ្ជបណ្ឌិត បងៗសន្តិសុខរហូត
ដល់ ទស្សនិកជនបានរៃអង្គាសប្រាក់ប្រមាណជាង៥០០លានដុងវៀត
ណាមដើម្បីជួយឧបត្ថម្ភបណ្តាអ្នកជំងឺ។Thai Thuy Linhចែករំលែកថា៖ “ ចូលរួមកម្មវិធីនេះមិត្តនឹងឃើញថា៖វេជ្ជបណ្ឌិតជាច្រើននាក់បានរៃអង្គាស
ប្រាក់ជួយឧបត្ថម្ភអ្នកជំងឺ។តាមរយះកម្មវិធីនេះអ្នកជំងឺជាច្រើននាក់ទទួលបាន
ប្រាក់ ។គេរំជួលចិត្តណាស់ “។
|
សិល្បការីនីThai Thuy Linhច្រៀងជូនអ្នកជំងឺនៅមន្ទីពេទ្យ
(រូបថតInternet) |
ក្នុងរយះពេលជាង១ឆ្នាំកន្លងមក Thai ThuyLinhនិងបណ្តាមិត្តរួមវិជ្ជាជីវះ
របស់ខ្លួនបានមានវត្តមាននៅគ្រប់ទិសទីនៅទូទាំងប្រទេសវៀតណាម ។និងក្តីសប្បាយរីករាយក៍ដូចជាសំណើចរបស់ពួកគេនឹងជាកំលាំងចលករ
សំរាប់បណ្តាសិល្បករសិល្បការីនីនេះបន្តកម្មវិធី “តូរ្យតន្រ្តី នៅមន្ទីពេទ្យ”៕
BUI HANG
-VOV WORLD