សិល្បៈការិនីប្រជាជន Dam Lien - តារាបញ្ចេញរស្មីនៃសិល្បៈល្ខោន tuong វៀតណាម
(VOVWORLD) - ឆាកល្ខោន tuong វៀតណាមទើបតែបានបាត់បង់សិល្បៈការិនីឆ្នើម ម្នាក់ - សិល្បៈការិនីប្រជាជន Dam Lien។ លោកស្រីជាតារាបញ្ចេញរស្មីនៃ សិល្បៈល្ខោន tuong វៀតណាម ដែលត្រូវបានសហការីក៏ដូចជាអ្នក ស្រឡាញ់ប្រភេទសិល្បៈនេះប្រសិទ្ធនាមថា “ម្ចាស់ក្សត្រីល្ខោន tuong”។
សិល្បៈការិនីប្រជាជន Dam Lien - តារាបញ្ចេញរស្មីនៃសិល្បៈល្ខោន tuong វៀតណាម |
សិល្បៈការិនីប្រជាជន Dam Lien ប្រសូត្រនាឆ្នាំ១៩៤៣នៅឃុំ Xuan Long ស្រុក Dong Xuan ខេត្ត Phu Yen នៅក្នុងគ្រួសារមួយ ប្រកបរបរ សម្ដែង tuong ដែលមានជីតាជាម្ចាស់ក្រុមល្ខោន និងម្ដាយក៏ជាសិល្បៈការិនី tuong ផងដែរ។ កាលពីកុមារភាព លោកស្រី Dam Lien មានការជក់ចិត្តនឹង សិល្បៈ។ នាឆ្នាំ១៩៥៨ លោកស្រីប្រឡងចូលផ្នែកចំនួន៣គឺ របាំ ភាពយន្តនិងល្ខោន tuong ហើយបានជាប់ផ្នែកទាំង៣នេះប៉ុន្តែ លោកស្រីបានជ្រើសរើសរៀនសូត្រសិល្បៈ tuong ប៉ុណ្ណោះ។
នាដើមទសវត្សឆ្នាំ១៩៦០ ចម្រៀង tuong មិនទាន់មានវត្តមាននៅក្នុង កម្មវិធីចម្រៀងប្រជាប្រិយនៅឡើយទេ ដោយសារគេត្រឹមតែច្រៀង tuong នៅពេលសម្ដែងរឿងល្ខោនតែប៉ុណ្ណោះ។ ខ្វល់ខ្វាយអំពីបញ្ហានេះ លោកស្រី Dam Lien និងស្វាមីគឺតន្ត្រីករ Vinh An បានខិតខំប្រឹងប្រែងស្វែងរក វិធីប្រែក្លាយ tuong ទៅជាប្រភេទចម្រៀងមួយនៅក្នុងកម្មវិធីចម្រៀងប្រជា ប្រិយ។ គំនិតនោះទទួលបានការគាំទ្ររបស់គណៈនិពន្ធអក្សរសាស្ត្រ សិល្បៈនៃវិទ្យុសម្លេងវៀតណាម។ ដូច្នេះហើយ តន្ត្រីករ Vinh An ចាប់ផ្ដើម សរសេរបទចម្រៀង tuong ដើមដំបូង ហើយសិល្បៈការិនីប្រជាជន Dam Lien ក៏ជាសិល្បៈការិនីដើមដំបូងដែលសម្ដែងបទចម្រៀងនោះលើរលកវិទ្យុ សម្លេងវៀតណាមផងដែរ។ ក្នុងអំឡុងពេលជាង៥០ឆ្នាំចូលរួមកម្មវិធីចម្រៀង ប្រជាប្រិយ សិល្បៈការិនីប្រជាជន Dam Lien មានឈុតសម្ដែងរាប់រយឈុត ដែលត្រូវបានផ្សាយតាមរលកវិទ្យុសម្លេងវៀតណាម រូបលោកស្រីផ្ទាល់ត្រូវ បានសហការីស្រឡាញ់រាប់អានច្រើនណាស់។ សិល្បៈការិនី Man Thu បានឲ្យដឹងថា៖
“កាលពីមុន លោកស្រីដើរសម្ដែងដោយសេរី រហូតដល់ពេលដែល រដ្ឋប្រមូលផ្ដុំគ្នាវិញ។ លោកស្រីបង្រៀនឲ្យយើងខ្ញុំ តាមកម្មវិធីសិក្សាដ៏ជាក់ លាក់ ដើម្បីចេះរាំរបាំនិងច្រៀងយ៉ាងណាឲ្យបានត្រឹមត្រូវតាមស្ដង់ដារ”។
សិល្បការិនី Dam Lien សម្ដែងលើឆាកល្ខោន។ |
ក្នុងអាជីពសិល្បៈរបស់ខ្លួន សិល្បៈការិនី Dam Lien បានដើរតួអង្គជា ច្រើនប្រកបដោយជោគជ័យ ជាពិសេសគឺតួ Trung Trac នៅក្នុងរឿងល្ខោន tuong “ម្ចាស់ក្សត្រី Trung”។ អាស្រ័យដោយភាពជោគជ័យនៃរឿងល្ខោន នេះ លោកស្រី Dam Lien មានកិត្តិយសដោយត្រូវបានជួបលោកប្រធាន ហូជីមិញ ហើយសម្ដែងរឿងឲ្យលោកប្រធានទស្សនា។ ធ្វើសកម្មភាពសិល្បៈក្នុង អំឡុងពេលជាង៦០ឆ្នាំ សិល្បៈការិនីប្រជាជន Dam Lien ទទួលបាន មេដាយមាសចំនួន៧គ្រឿង មេដាយប្រាក់២គ្រឿងនៅក្នុងមហោស្រពឆាក ល្ខោនជំនាញទូទាំងប្រទេស ហើយត្រូវបានរដ្ឋប្រគល់ជូនគ្រឿងឥស្សរិ យយសពលកម្មថ្នាក់ទី២។ នាឆ្នាំ១៩៩២ យោងតាមលទ្ធផលនៃការស្ទង់ មតិសង្គមវិទ្យារបស់វិទ្យាស្ថានឆាកល្ខោនបានប្រកាសថា សិល្បៈការិនី Dam Lien ជាសិល្បៈការិនីមួយក្នុងចំណោមសិល្បៈករសិល្បៈការិនីដែលត្រូវបាន មហាជនស្រឡាញ់បំផុត។ និយាយអំពីសហការីរបស់ខ្លួន លោក Pham Ngoc Tuan នាយករោងល្ខោន Tuong វៀតណាម បានចាត់ទុកថា៖
“នាសព្វថ្ងៃនេះមានសិល្បៈការិនីជាច្រើនបានដើរតួដែលធ្លាប់ជាតួអង្គ ដោយលោកស្រី Dam Lien ដើរតួ។ គេក៏ត្រូវបានបង្រៀនដោយលោកស្រីដែរប៉ុន្តែគ្មានអ្នកណាអាចនាំមកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងដូចសិល្បៈការិនី Dam Lien ឡើយ”។
សិល្បៈការិនី Dam Lien ធ្លាប់បានកាន់តំណែងជាច្រើនដូចជា សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមន៍សិល្បៈករល្ខោន សមាជិក គណៈកម្មាធិការ UNESCO វៀតណាម និងប្រធានក្រុមអភិរក្ស ស្រាវជ្រាវ និងអភិវឌ្ឍវប្បធម៌ជាតិ។ លោកស្រីក៏មានការរួមវិភាគទានជាច្រើនក្នុងការ បណ្ដុះបណ្ដាលសិល្បៈករជំនាន់ក្រោយៗផងដែរ។ មូរណភាពរបស់សិល្បៈ ការិនី Dam Lien បានបន្សល់ទុកនូវចម្លោះប្រហោងមិនតិចតួចចំពោះសិល្បៈ ល្ខោន tuong វៀតណាម៕