សិល្បការិនីសូត្រកំណាព្យ Tran Thi Tuyet

VOVWORLD_ក្រុមអ្នកនិយមចូលចិត្តកំណាព្យគ្រប់ជំនាន់នៅប្រទេសវៀត
ណាមនាបច្ចុប្បន្ននៅតែចងចាំជានិច្ចនូវសំនៀងសូត្រកំណាព្យរបស់លោកស្រី Tran
Thi Tuyet​ ក្នុង​​នាទី” សំលេងកំណាព្យ”របស់វិទ្យុសំលេងវៀតណាមកាលពីទសវត្ស
ទី៦០​និង​៧០​នៃសតវត្សទី២០។ សំនៀងសូត្រកំណាព្យរបស់សិល្បការិនីរូបនេះ
បានធ្វើឲ្យមិត្តអ្នកស្ដាប់រំភើបចិត្តយ៉ាងខ្លាំងរួមចំណែកលើកទឹកចិត្តមហាជនបង្កើន
សាមគី្គស្នេហាជាតិ។សំនៀងសូត្រកំណាព្យនេះបានក្លាយទៅជា”ពាណិជ្ជសញ្ញា”
ក្នុងប្រវតិ្តសាស្រ្តអភិវឌ្ឍន៍នៃវិទ្យុសំលេងវៀតណាមព្រមទាំងនាំមកកិតិ្តនាម
សិល្បការិនីប្រជាជនជូនលោកស្រី Tran Thi Tuyetក្នុងការប្រសិទ្ធិនាមលើកទី៨
របស់រដ្ឋ នាពេលទើបកន្លងទៅនេះ។

    ឆ្នាំនេះលោកស្រី Tran Thi Tuyet មានអាយុជាង៨០ឆ្នាំ សុខភាពមិនសូវស្រួល​តែ
​មានពេលខ្លះលោកស្រីក៏សូត្រកំណាព្យដោយសំនៀងពិរោះដែរ។ ក្រៅពីនោះ
លោកស្រី​នៅតែងកំណាព្យអំពីការនឹករលឹកស្រុកកំណើត អំពីលោកប្រធានហូជី
មិញនិងអំពី​វិទ្យុសំលេងវៀតណាមជាស្ថាប័នដែលលោកស្រីបានធ្វើការអស់រយៈ
ពេលរាប់សិបឆ្នាំទៀតផង។ វិទ្យុសំលេងវៀតណាមបានផ្សាយសំនៀងសូត្រ
កំណាព្យរបស់សិល្បការិនី Tran Thi Tuyet ដល់មិត្តអ្នកស្ដាប់រាប់លាននាក់ក្នុងទូទាំង
ប្រទេសនិងអណិកជន​វៀត​ណាម​នៅឯបរទេស។ មិនត្រឹមតែមិត្តអ្នកស្ដាប់ប៉ុណ្ណោះ
ថែមទាំងកវីដទៃទៀតក៏ជក់ចិត្ត​នឹងសំនៀងសូត្រកំណាព្យដ៏មានទឹកដមរបស់លោក
ស្រីដែរ។តាមលោក Nguyen Nhu Thien ជាស្វាមីសិល្បការិនី Tran Thi Tuyet បាន
រៀបរាប់ថា

       “​​ មានពេលខ្លះ លោក Xuan Dieu និងលោកCu Huy Canដែលជាកវី២រូបដ៏ល្បី​
ឈ្មោះ​​នៅវៀតណាមបានមកសាកសួរសុខទុក្ខគ្រួសារខ្ញុំ។​ គេលើកទឹកចិត្ត​យើងខ្ញុំ
យ៉ាង​ខ្លាំង​។ ប្រពន្ធខ្ញុំគាត់មានការខ្នះខ្នែងដោយត្រៀមខ្លួនជានិច្ចទៅកាន់​សមរភូមិ
មុខ​ដើម្បី​សំដែងសិល្បៈបំរើកងទ័ព។ខ្ញុំគិតថាគាត់មានការរួមចំណែកទៅក្នុងការ
តស៊ូប្រឆាំងអាមេរីកសង្គ្រោះជាតិនិងរួមវិភាគទានទៅក្នុងការងាររួមនៃវិទ្យុសំលេង
វៀតណាម”។

សិល្បការិនីសូត្រកំណាព្យ Tran Thi Tuyet - ảnh 1
សំនៀងសូត្រកំណាព្យរបស់លោកស្រីបានធ្វើឲ្យអ្នកស្ដាប់មានការចាប់អារម្មណ៍ជ្រាលជ្រៅចំពោះកំណាព្យហើយកាន់តែជក់ចិត្តនឹងសិល្បៈប្រភេទនេះថែមទៀត


        សារព័ត៌មានបានផ្សព្វផ្សាយជាច្រើនអំពីសិល្បការិនី Tran Thi Tuyet។ សំនៀង​
សូត្រកំណាព្យរបស់លោកស្រីបានធ្វើឲ្យអ្នកស្ដាប់មានការចាប់អារម្មណ៍ជ្រាលជ្រៅ
ចំពោះកំណាព្យហើយកាន់តែជក់ចិត្តនឹងសិល្បៈប្រភេទនេះថែមទៀត។ តាម
តន្ត្រីករ Tran Mui សមាជិកសមាគមតន្ត្រីករ វៀតណាមបានឲ្យដឹងថា

    “សំនៀងសូត្រកំណាព្យរបស់សិល្បការិនី Tran Thị Tuyet គឺពិរោះបរិសុទ្ធនិង​
 ពោរពេញ​ទៅដោយមនោសញ្ចេតនា។ គាត់ជាសិល្បការិនីដ៏ឆ្នើមមួយរូបដែលខ្ញុំ
កោត​សសើរយ៉ាងខ្លាំង។ មនុស្សជាច្រើន​ ពិសេសគឺនៅភូមិភាគខាងត្បូងពេល
នោះ​កងទ័ព​យើងគ្រប់គ្នា​សុទ្ធតែស្គាល់ដល់លោកស្រីតាមរយៈកម្មវិធីផ្សាយនៃ
វិទ្យុសំលេងវៀត​ណាម។​សំនៀងសូត្រកំណាព្យរបស់សិល្បការិនី Tran Thi Tuyet
 បានផ្ដល់បន្ថែមកំលាំង​ខាង​ស្មារតីដល់​បងប្អូនយុទ្ធជនគ្រប់រូប ”។

        ក្នុងអាជីពរបស់ខ្លួន សិល្បការិនីប្រជាជន​ Tran Thi Tuyet បានសូត្របទ
កំណាព្យដ៏​ល្បី​ឈ្មោះ​​តែងដោយលោកប្រធានហូជីមិញ អ្នកកវី To Huu  Che Lan
Vien​​  អ្នកកវី Nguyen​ Binh និង Vucao ជាដើម។ ជាពិសេសមុននេះរាប់សិបឆ្នាំ​ 
លោកស្រីជា​សិល្បការិនី​មាន​កិត្តិយស​ដែលបានសូត្រកំណាព្យជូនពរឆ្នាំថ្មី
របស់លោកប្រធាន​ហូជីមិញ​នា​ពេល​ឆ្នាំចាស់រំលងឆ្នាំថ្មីឈានចូលមកដល់ដ៏ពិសិដ្ឋ។ 

        ចំពោះមជ្ឈដ្ឋានអ្នកនិយមចូលចិត្តកំណាព្យវៀតណាមទោះបីមានអ្នកខ្លះ
មិនទាន់ឃើញមុខសិល្បការិនីប្រជាជន Tran Thi Tuyet​ ក្ដីតែគេជានិច្ចកាលលៃ
ទុកជូនលោក​ស្រីនូវមនោសញ្ចេតនាស្រលាញ់រាប់អានជាពិសេស៕

        

ប្រតិកម្មទៅវិញ

ផ្សេងៗ