សិល្បករប្រជាជន Vu Hoai និងរបាំប្រជាប្រិយប៉ែកពាយព្យ

VOVWORLD_សិល្បករប្រជាជន Vu Hoai កើតនៅក្រុងហាណូយតែរស់នៅ
​តំបន់ព្រៃភ្នំប៉ែកពាយព្យ។ ដោយសារមានការចាប់អារម្មណ៍ចំពោះសិល្បៈនិងការ
យល់ដឹងអំពីទំនៀមទំលាប់ប្រពៃណីរបស់ប្រជាជនគ្រប់ជនជាតិបានជារបាំនានា
របស់លោកបានបង្ហាញនូវបំណងប្រាថ្នាក្នុងជីវភាពរស់នៅរបស់ជនរួមជាតិនៅទី
នេះហើយត្រូវបានមហាជននិយមចូលចិត្តយ៉ាងខ្លាំង។

 ទោះបីមានអាយុជាង៧០ឆ្នាំហើយក្ដីតែសិល្បករប្រជាជន Vu Hoai នៅតែ
ជក់ចិត្ត​នឹងការបង្ហាត់របាំប្រជាប្រិយឲ្យប្រជាជនគ្រប់ជនជាតិនៅខេត្ត Son La។
 កំលាំងចិត្ត​របស់លោកបានបង្កាត់ភ្លើងសិល្បៈរបាំនេះដល់បណ្ដាសមាជិកនៃ
ក្រុមសិល្បៈនៅតាមភូមិឃុំក្នុងខេត្ត។ អ្នកស្រី Ca Thi Xom នៅភូមិ​ Ta Lanh
ឃុំChieng Hoa ស្រុក Muong La​ ខេត្ត Son La បានឲ្យដឹងថា

      “ ដោយមានការណែនាំពីលោកគ្រូ Hoai នាងខ្ញុំបានក្ដាប់ជាប់នូវកាយវិកាក្នុង
របាំ Xoe។ នាងខ្ញុំនឹងបង្ហាត់ឲ្យបងប្អូននារីក្នុងក្រុមសិល្បៈដើម្បីគេបង្ហាត់បន្តឲ្យ
ប្រជាពលរដ្ឋក្នុងភូមិឲ្យចេះរាំរបាំ Xoe ត្រឹមត្រូវ”។

        នាឆ្នាំ១៩៦៣ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលារបាំវៀតណាមវគ្គទី១ សិល្បករ
ប្រជាជន Vu Hoai ចូលធ្វើការនៅក្រុមសិល្បៈតំបន់ស្វយ័តពាយព្យ ដែល​ក្រោយមក
ដូរ​ឈ្មោះ​ជាក្រុមចំរៀងរបាំល្ខោនខេត្ត Son La វិញ។អស់រយៈពេល៣៤ឆ្នាំធ្វើការនៅ​
ទី​នេះ​លោកបានស្វែងយល់សិក្សាស្រាវជ្រាវរបាំប្រជាប្រិយនៃបណ្ដាជនជាតិហើយ
មាន​ឃ្លាំងចំណេះវិជ្ជាធ្វើជាមូលដ្ឋានរឹងមាំសំរាប់សកម្មភាពសិល្បៈរបស់ខ្លួន។ 
លោកធ្លាប់ដើរតួឯកក្នុងរឿងល្ខោនមួយចំនួនដូចជាល្ខោនរបាំ “ដើរតាមទង់
រំដោះនាឆ្នាំ១៩៦៤ ” សត្វឱម៉ាល់” ឆ្នាំ១៩៦៥” ” រឿងរ៉ាវនៅឃុំ Pa Khom” ឆ្នាំ
១៩៧២” ។ ជារៀងរាល់ឆ្នាំ ​សិល្បករ​ប្រជាជន Vu Hoai តែងតែបង្កើតស្នាដៃរបាំ
ដែលសរុបមកមានដល់ទៅជាង​១០០របាំសំរាប់ក្រុមចំរៀងរបាំល្ខោនខេត្ត Son
 La  ខេត្តមួយចំនួននៅតំបន់ពាយព្យ​និងប្រទេសឡាវទៀតផង។ក្នុងនោះមាន
ឈុត”តាចាស់មើលកូនក្មេង” ដោយផ្អែកលើរបាំប្រជាប្រិយនៃជនជាតិ Thai  
និង“សែនស្រូវ” របស់ជនជាតិ​​ Kho Mu និងឈុតរបាំ​”ប្រាថ្នា”របស់ជនជាតិ
Si La។

សិល្បករប្រជាជន Vu Hoai និងរបាំប្រជាប្រិយប៉ែកពាយព្យ - ảnh 1
របាំ Xoeប៉ែកពាយព្យប្រទេសវៀតណាម


        ក្រោយមក នាពេលធ្វើការនៅសមាគមសិល្បកររបាំវៀតណាមក្នុងឋានៈជា
អនុប្រធានអចិន្រ្តៃសមាគម លោកចូលរួមការសរសេរសេណារីយ៉ូដឹកនាំកម្មវិធី
សិល្បៈបើកនិងបិទSeagames 22 នៅក្រុងហាណូយព្រមទាំងចូលរួមកាងារ
បង្រៀនសិល្បៈរបាំ​នៅ​​ខេត្ត​ក្រុងជាច្រើនទៀតផង។ សិល្បករ​Vu Hoai បាន
សំណេះសំណាលថា

  “ សាលាបង្រៀនត្រឹមតែចំណេះដឹងជាសារវន្តប៉ុណ្ណោះ។ ចំពោះការសំដែងរបាំ
​ប្រជា​ប្រិយនេះ ព្រលឹងរបស់វាមិនស្ថិតនៅក្នុងបច្ចេកទេសទេគឺស្ថិតនៅក្នុង
កាយ​វិកាយ៉ាងសាមញ្ញវិញ។ នាគ្រាធ្វើការនៅតំបន់ប៉ែកពាយព្យដោយបាន
ប្រាស្រ័យជាមួយរបាំប្រជាប្រិយរបស់ជនរួមជាតិគ្រប់ជនជាតិទើបខ្ញុំយល់បានថា
របាំប្រជាប្រិយមានភាពរស់រវើកណាស់។ ការរាំនេះវាមិនស្ថិតក្នុងពុម្ភតែមួយទេគឺ
វាមានចរិតផុលផុសចៃដន្យរបស់សហគមន៍។ ប្រការនេះពុំមានក្នុងសៀវភៅទេ”។

        បន្ទាប់ពីចូលនិវត្តន៍នាឆ្នាំ២០១០មក សិល្បករ​Vu Hoai វិលត្រលបទៅកាន់
ខេត្ត Son La វិញដើម្បីបន្តបុព្វហេតុថែរក្សានិងផ្សព្វផ្សាយរបាំ Xoeនិងរបាំ
ប្រជាប្រិយផ្សេងៗ​ពោរពេញទៅដោយអត្តញ្ញាណវប្បធម៌របស់​ប្រជាជននៅទី
នេះ។ លោកបានឲ្យ​ដឹង​ថា   ​

        “របាំ Xoe ជារបាំប្រជាប្រិយមែនតែវាមានភាពថ្មីថ្មោងជានិច្ចដោយផ្សាភ្ជាប់
ជា​មួយ​​​ជីវភាពរស់នៅប្រចាំថ្ងៃ។ ទាំងឧបករណ័ភ្លេងនិងកាយវិកាក្នុងរបាំនេះ
សុទ្ធតែ​មាន​លក្ខណៈពិសិដ្ឋ ”។

        អស់រយៈពេលជាង៤០ឆ្នាំធ្វើសកម្មភាពសិល្បៈ សិល្បករ​Vu Hoai ត្រូវបាន​
ទទួល​កិតិ្តនាមនិងពាន់រង្វាន់ ដ៏ខ្ពង់ខ្ពស់ជាច្រើន។ នេះជាការកត់សំគាល់នូវ
ការ​រួមចំណែក​ដោយឥតឈប់ឈរនិងថ្លៃថ្លារបស់លោកសំរាប់សិល្បរបាំ
ប្រជាប្រិយវៀតណាម៕

       

       

ប្រតិកម្មទៅវិញ

ផ្សេងៗ