សិល្បៈករវីយ៉ូឡុង Anh Tu - ប្រដេញតាមចំណង់ចំណូលចិត្តលើផ្លូវមិនងាយស្រួល
(VOVWORLD) - មជ្ឈដ្ឋានអ្នកជំនាញនិងអ្នកសារព័ត៌មានក្រើនរំលឹកដល់ Anh Tu ដែលជាសិល្បៈករ វីយ៉ូឡុងជាមួយនឹងរចនាបទរ៉ូម៉ង់ទិក ដែលមិនស្រដៀងនឹងសិល្បៈករណាមួយ ឡើយ។ ចំណែកឯទស្សនិកជនបានស្គាល់ដល់សិល្បៈកររូបនេះតាមរយៈស្នាដៃតន្ត្រី ដ៏សម្បូរបែបជាច្រើន ចាប់ពីតន្ត្រីបុរាណ តន្ត្រីស្នេហា តន្ត្រីរ៉ុក រហូតដល់តន្ត្រី bolero និងតន្ត្រីបដិវត្តន៍ទៀតផង។ សិល្បៈករ Anh Tu ទើបនឹងបានបង្ហាញ មុខវីដេអូតន្ត្រីដោយចំណងជើងថា “ចង្វាក់ភ្លេងរបស់មាតុភូមិ” ក្នុងឱកាសទិវា បុណ្យឯករាជ្យជាតិទី២កញ្ញាកន្លងទៅ ក្នុងគោលបំណងនាំមកជូនទស្សនិកជន នូវចង្វាក់ភ្លេងដ៏ស្អាតបំផុតនៃសរទរដូវបដិវត្តន៍។
សិល្បៈករ Anh Tu លេងវីយ៉ូឡុងក្នុង MV “ចង្វាក់ភ្លេងរបស់មាតុភូមិ”។ |
ក្នុង MV នេះ សិល្បៈករ Anh Tu លេងវីយ៉ូឡុងលើផ្ទៃរូបភាពពីខាងក្រោយ ដែលបានបង្កើតឡើងដោយបច្ចេកវិទ្យា 3D mapping គួបផ្សំនឹងរបាំ ស្រមោល។ សិល្បៈករ Anh Tu បានឲ្យដឹងថា ស្នាដៃរបស់លោកឆ្លុះបញ្ចាំងនូវការ ដឹងគុណ ហើយរំលឹកដល់វិញ្ញាណក្ខ័ន្ធរបស់អ្នកមានគុណូបការៈចំពោះប្រទេស ជាតិ។ លោកបានរៀបរាប់ថា៖ “មាតុភូមិជាមាតា។ ចំពោះខ្ញុំ មនុស្សម្នាក់ៗត្រឹម តែមានមាតាតែមួយគត់ប៉ុណ្ណោះ”។ សិល្បៈកររូបនេះមានគោលបំណងថា MV នេះនឹងជួយរីកសាយភាយសេចក្ដីស្នេហានិងមោទនភាពជាតិទៅក្នុងជំនាន់យុវជន។
ចាប់ពីដើមឆ្នាំ២០២០មក សិល្បៈករវីយ៉ូឡុង Anh Tu បានខិតខំប្រឹងប្រែង អនុវត្តកម្មវិធីប្រគុំតន្ត្រីដែលបានផ្សាយផ្ទាល់ជាប្រចាំតាមបណ្ដាញសង្គម ក្នុង គោលបំណងចង់នាំមកជូនទស្សនិកជននូវក្ដីសប្បាយរីករាយក្នុងអំឡុងពេលកើតមានជម្ងឺ Covid-19។ សិល្បៈករ Anh Tu បានឲ្យដឹងថា៖
“នៅថ្ងៃទី១បុណ្យតេត ខ្ញុំចាប់ផ្ដើមផ្សាយ livestream កម្មវិធីប្រគុំតន្ត្រីដំបូង។ នាពេលនោះ ខ្ញុំត្រឹមតែមានបំណងចង់ឲ្យទស្សនិកជនស្នាក់ក្នុងផ្ទះ ដើម្បីជៀស វាងការឆ្លងវីរុស ហើយជួយឲ្យគេបំបាត់ការអប់សុខនៅពេលអនុវត្តការរក្សាគម្លាត សង្គម។ នាគ្រាដំបូង ខ្ញុំត្រឹមតែមានគោលបំណងអញ្ចឹងប៉ុណ្ណោះ។ ប៉ុន្តែក្រោយ ពីបញ្ចប់ការរក្សាគម្លាតសង្គម មានទស្សនិកជនវៀតណាមទាំងក្នុងនិងក្រៅ ប្រទេស រួមជាមួយមិត្តភក្តិអន្តរជាតិយ៉ាងច្រើនកុះករបានផ្ញើរសារដោយចង់ ឲ្យខ្ញុំបន្តធ្វើកម្មវិធី Livestream បែបនេះ។ អញ្ចឹងខ្ញុំបន្តធ្វើទៀត។ ហើយគោល បំណងរបស់ខ្ញុំគឺចង់ផ្សាភ្ជាប់ចំណងមិត្តភាពរវាងវៀតណាមជាមួយប្រជាអាណិក ជននៅឯបរទេសក៏ដូចជាមិត្តភក្តិអន្តរជាតិផងដែរ”។
Anh Tu អាចលេងតន្ត្រីច្រើនប្រភេទចាប់ ពីស្នេហា pop ballad រ៉ុក dance រហូតដល់បុរាណ។ |
សិល្បៈករវីយ៉ូឡុង Anh Tu បានរៀនលេងវីយ៉ូឡុងចាប់តាំងពីពេលដែល លោកមានអាយុ៤ឆ្នាំមក ហើយនាសព្វថ្ងៃលោកជាគ្រូបង្រៀននៃវិទ្យាស្ថានតូរតន្ត្រី ជាតិវៀតណាម។ សិល្បៈករ Anh Tu ធ្លាប់បានទៅសម្ដែងនៅទីក្រុងរាប់រយ កន្លែងលើទូទាំងពិភពលោក ដោយសម្ដែងតែម្នាក់ឯង ឬដឹកនាំ វង់តន្ត្រីសម្ដែងជូនប្រមុខរដ្ឋជាច្រើនរូបទាំងក្នុងនិងក្រៅប្រទេស។ រហូតមកដល់ សព្វថ្ងៃនេះ លោកបានចូលរួម liveshow minishow និងកម្មវិធីសម្ដែងវីយ៉ូឡុង ទាំងធំទាំងតូចចំនួន១៥០លើក។ កម្មវិធីសម្ដែងណារបស់លោកក៏ទាក់ទាញទស្ស និកជនចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ដែរ។ នេះជារឿងកម្រមានចំពោះ សិល្បៈករលេងចាប៉ីមួយរូប។
មានមនុស្សយ៉ាងតិចតួចណាស់ដែលដឹងថា ដើម្បីសម្រេចបានជោគជ័យ ដូចសព្វថ្ងៃ សិល្បៈករ Anh Tu បានឆ្លងកាត់ដំណើរការហាត់ពត់លត់ដំពោរពេញ ទៅដោយញើសនិងទឹកភ្នែក។ ជារៀងរាល់ថ្ងៃ លោកចំណាយពេលវេលាពី១៥ ដល់១៦ម៉ោងដើម្បីហ្វឹកហាត់ជាមួយចាប៉ីវីយ៉ូឡុង។ ហេតុដូច្នេះ Anh Tu ជា សិល្បៈករវីយ៉ូឡុងដ៏កម្រនៅវៀតណាមដែលអាចលេងតន្ត្រីច្រើនប្រភេទចាប់ ពីស្នេហា pop ballad រ៉ុក dance រហូតដល់បុរាណ។ Anh Tu ចាត់ទុកថា ភាព ជោគជ័យរបស់លោកនាសព្វថ្ងៃ មានត្រឹម ១%ដោយផ្អែកលើទេពកោសល្យតែ ប៉ុណ្ណោះ ចំណែកឯ៩៩%ទៀតគឺអាស្រ័យដោយការហ្វឹកហាត់យ៉ាងឧស្សាហ៍ព្យាយាម។
“កំណាត់ផ្លូវដែលខ្ញុំបានឆ្លងកាត់ពិតជាមិនងាយស្រួលនោះទេ ប៉ុន្តែមាន ការលំបាកខ្លាំងណាស់ ដោយសារវាមិនដូចនរណាម្នាក់នោះទេ។ វិយ៉ូឡង់ត្រូវ បានគេស្គាល់ដល់ជាហ្គីតាសម្រាប់វណ្ណៈអភិជន តែប៉ុណ្ណោះ ប៉ុន្តែអស់រយៈពេល ច្រើនឆ្នាំកន្លងទៅ ខ្ញុំបានប្រែវាក្លាយទៅជាហ្គីតារបស់ប្រជាជនគ្រប់វណ្ណៈ។ ខ្ញុំ គិតថា ចំពោះតន្ត្រីគឺ មិនថាជាឧបករណ៍សម្រាប់វណ្ណៈអភិជនឬវ ជនសាមញ្ញ នោះទេ ប៉ុន្តែភារកិច្ចខ្ពង់ខ្ពស់បំផុតនោះគឺស្អំបេះដូងរបស់អ្នកស្ដាប់។ វៀត ណាមយើងនៅតែមានជនក្រីក្រជាច្រើនណាស់ ហេតុដូច្នេះ ខ្ញុំសូមចែករំលែក ការលំបាកលំបិនជាមួយបងប្អូនជនរួមជាតិយើង តាមរយៈស្នាដៃដ៏សាមញ្ញរបស់ខ្លួន”។
ក្នុងអំឡុងពេលកន្លះឆ្នាំកន្លងទៅ ទស្សនិកជនទាំងជាតិនិងអន្តរជាតិបាន តាមដានហើយរួមដំណើរជាមួយសិល្បៈករ Anh Tu ក្នុងកម្មវិធីសម្ដែងតាមអន ឡាញម្ដងៗ។ ពួកគេហាក់ដូចជាយោគយល់ហើយចែករំលែកជាមួយការខិតខំ ប្រឹងប្រែងរបស់សិល្បៈកររូបនេះក្នុងការប្រើប្រាស់តន្ត្រីដើម្បីស្អំបេះដូងរបស់ អ្នកស្ដាប់៕