សាស្ត្រាចារ្យ Trinh Xuan Thuan - អ្នកប្រាជ្ញរូបវិទ្យាតារាសាស្រ្តឆ្នើម

VOVWORLD_រៀនចប់មធ្យមសិក្សាទុតិយភូមិក្នុងវ័យ១៨ឆ្នាំ នៅក្រុង
Sai Gon យុវជនTrinh Xuan Thuan បានជ្រើសរើសការបន្តសិក្សារៀន​សូត្រខាង​
វិទ្យាសាស្រ្ត​ធម្មជាតិ​។ នាឆ្នាំ១៩៦៦ លោកទៅកាន់សហរដ្ឋអាមេរិកនិងចូលរៀន
នៅ​មហា​វិទ្យាល័យ​Pricentonហើយក្រោយមកក៏ការពារនិព្ខេប្វបទបណ្ឌិត​ផ្នែក
រូបវិទ្យា​តារាសាស្រ្ត​​ផងដែរ។ អស់រយៈពេល៤០ឆ្នាំធ្វើការសិក្សាស្រាវជ្រាវអវកាស
នៅ​អាមេរិក​ជាមួយក្រុមអ្នកវិទ្យាសាស្រ្តល្បីល្បាញលើពិភពលោក គិតរហូតមក
ដល់សព្វថ្ងៃ សាស្ត្រាចារ្យ Trinh Xuan Thuanជាជនវៀតណាមមួយរូបដែលមាន
ស្នាដៃជាច្រើនលើ​វិស័យរូបវិទ្យា។

        សាស្ត្រាចារ្យ Trinh Xuan Thuanកើតនាឆ្នាំ១៩៤៨នៅក្រុងហាណូយ។ ពេល
រៀន នៅ សាលាវិទ្យាល័យ Jean-Jacques Rousseauក្រុងSai Gon លោកបានចាប់​
អារម្មណ៍​យ៉ាងខ្លាំងចំពោះអ្នកប្រាជ្ញរូបវិទ្យាល្បីឈ្មោះAlbert Einstein។ លោកយក
ចិត្ត​ទុក​ដាក់​សង្កេតមើលអ្វីៗទាំងអស់នៅជុំវិញដូចជាអវកាស និងបរិស្ថាន។ 
សាស្ត្រាចារ្យ Trinh Xuan Thuanបានរៀបរាប់ថា

      “ ដំបូងបង្អស់ខ្ញុំចង់បន្តសិក្សាស្រាវជ្រាវរូបវិទ្យាហើយសំរេចទៅអាមេរិករៀន​
នៅ​សាលាCaltech – California។ពេលនោះខ្ញុំឃើញនៅមហាវិទ្យាល័យCambrigde
​មាន​កែវ​យឺត​តារាសាស្រ្តធំបំផុតលើភិភពលោកហើយក៏ចង់ក្លាយទៅជាអ្នក
ស្រាវ​ជ្រាវរូបវិទ្យា​តារាសាស្រ្ត។ ”។

        អស់រយៈពេល៤០ឆ្នាំរស់នៅនិងធ្វើការសិក្សាស្រាវជ្រាវអវកាសនៅប្រទេស​
អាមេរិក​និងបារាំង​​​​​  សាស្ត្រាចារ្យ Trinh Xuan Thuan​មានបរិយាកាសធ្វើការដ៏
ល្អបំផុត​នៅ​ Caltech មហាវិទ្យាល័យPrienton និងមជ្ឈមណ្ឌលស្រាវជ្រាវអវកាស
Nasa។​​​លោកមាន​សំណាងដែលបានសិក្សារៀនសូត្រនិងធ្វើការជាមួយបណ្ដា
អ្នកប្រាជ្ញរូបវិទ្យាល្បីឈ្មោះលើពិភពលោក​។ គេបានបង្ហាញឲ្យលោកនូវវិធីសាស្រ្ត
ស្វែងរកនូវអ្វីថ្មីថ្មោង។ ​ដោយហេតុនោះនាឆ្នាំ២០០៤  ​សាស្ត្រាចារ្យ Trinh Xuan
Thuanបានរកឃើញនូវ​កញ្ចុំ​ផ្កាយ​ថ្មីមួយ។នេះជាការរួម​ចំណែកដ៏ធំធេងចំពោះវិ
ស័យវិទ្យាសាស្រ្តតារាសាស្រ្ត។​ដោយមានស្នាដៃនេះនិងការរួមវិភាគទានផ្សេងៗ
ទៀតលោកបានទទួលរង្វាន់ជាច្រើនមានជាអាទិ៍ពានរង្វាន់ Moron ពីបណ្ឌិត
សភាបារាំងនាឆ្នាំ២០០៧ ពានរង្វាន់Kalinga របស់​UNESCOនាឆ្នាំ២០០៩ជា
ដើម។ 

សាស្ត្រាចារ្យ Trinh Xuan Thuan - អ្នកប្រាជ្ញរូបវិទ្យាតារាសាស្រ្តឆ្នើម - ảnh 1
ជាជនវៀតណាមមួយរូបទោះបីរស់នៅទីណាក៏ដោយសាស្ត្រាចារ្យ Trinh Xuan Thuanជានិច្ចកាលតែងតែគិតដល់មាតុប្រទេសនិងយកអស់កំលាំងកាយចិត្តជួយពង្រីកខឿនវិទ្យាសាស្ត្ទវៀតណាមឲ្យស្មើនឹងប្រទេសជឿនលឿនលើពិភពលោក


        ជាពិសេស ​សាស្ត្រាចារ្យ Trinh Xuan Thuanបានសរសេរសៀវភៅជាច្រើនស្ដីពី
​ប្រធាន​បទ​អវកាស​ដើម្បីផ្សព្វផ្សាយដល់មហាជន។ សៀវភៅវិទ្យាសាស្រ្តចំនួនជាង
២០​ក្បាល​ដោយលោកនិពន្ធជាភាសាបារាំងភាគច្រើនបានបកប្រែជាភាសាវៀត
ណាម។​ស្ដីពីអត្ថន័យនៃសៀវភៅទាំងនេះ សមាជិកសមាគមតារាសាស្រ្តក្រុងហា
ណូយមួយរូបឈ្មោះ Pham Vu Locបានឲ្យដឹងថា

       “​ សៀវភៅរបស់សាស្ត្រាចារ្យ Trinh Xuan Thuanបានសាបព្រោះនូវការនិយម
ចូល​ចិត្ត​ស្រាវ​ជ្រាវវិទ្យាសាស្រ្តចំពោះយុវវ័យវៀតណាម។ ​លោកជាគំរូព្រមទាំង​ជា
​កំលាំង​ចលករជំរុញជំនាន់វ័យក្មេងឈានទៅមុខក្នុងការស្រាវជ្រាវតារាសាស្រ្តដ៏
ពិបាកនេះ”។

        ជាជនវៀតណាមមួយរូបទោះបីរស់នៅទីណាក៏ដោយសាស្ត្រាចារ្យ Trinh Xuan
 Thuanជានិច្ចកាលតែងតែគិតដល់មាតុប្រទេសនិងយកអស់កំលាំងកាយចិត្ត
ជួយពង្រីកខឿនវិទ្យាសាស្រ្តវៀតណាមឲ្យស្មើនឹងប្រទេសជឿនលឿនលើពិភព
លោក៕

        

ប្រតិកម្មទៅវិញ

ផ្សេងៗ