សាស្រ្តាចារ្យLe Van Cuong សកម្មចូលរួមការបណ្តោះ បណ្តាលអ្នកសេដ្ឋកិច្ចវៀតណាម

Vovworld-ជាអតីតប្រធានស្រាវជ្រាវនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវិទ្យាសាស្រ្ត
បារាំង សាស្រ្តាចារ្យLe Van Cuongបានបង្រៀននៅច្រើនមហាវិទ្យាល័យបារាំង
អង់គ្លេស អាមេរិកនិងជប៉ុន។សំណង់ស្រាវជ្រាវនានារបស់គាត់ត្រូវបានបោះពុម្ភ
ផ្សាយលើទស្សនាវដ្តីពិភពលោក។នាឆ្នាំ២០១២សាស្រ្តាចារ្យអាមេរិកកាណាដា
អឺរ៉ុបបានលើកដម្កើងលោកក្នុងពិធី១នៅក្រុងប៉ារីស(បារាំង)។ សាស្រ្តាចារ្យLe
Van Cuongជឿជាក់ថា៖វៀតណាមមានសមត្ថភាពបណ្តុះបណ្តាលបានអ្នកសេដ្ឋ
កិច្ចពូកែទាំងស្រុង។គាត់ចែករំលែកថា៖“ពេលវេលាបានមកដល់ហើយ។តើ
ហេតុផលអ្វី។នាពេលថ្មីៗយើងខ្ញុំបានបង្កើតសមាគមអ្នកសេដ្ឋកិច្ច១ដោយមាន
សមាជិកចំនួន១៥៧នាក់។ក្នុងនោះភាគច្រើនកំពុងជានិស្សិតស្រាវជ្រាវថ្នាក់
បណ្ដិតនិងនិស្សិតចំនួន៦០នាក់មានសំណុំឯកសារឆ្នើម។ចំនួននិស្សិតនេះ
ក្រាន់តែចំណាយពេលវេលា១ចំណែកសំរាប់ការងារបង្រៀនប៉ុណ្ណោះយើងខ្ញុំ
អាចបង្កើតមហាវិទ្យាល័យជំនាញខាងសេដ្ឋកិច្ចចំនួន២នៅប្រទេសវៀតណាម
ហើយ។មុននេះ១០ឆ្នាំខ្ញុំមិនហានគិតដល់គំរោងការណ៍នេះទេពីព្រោះថា៖យើង
ខ្ញុំពុំមានជួរអ្នកសេដ្ឋកិច្ចដូច្នេះទេ។ឥឡូវនេះយើងខ្ញុំមានសមត្ថភាពគ្រប់គ្រាន់
ដើម្បីបង្កើតមហាវិទ្យាល័យសេដ្ឋកិច្ច១នៅទីក្រុងហាណូយ។    “


                          

សាស្រ្តាចារ្យLe Van Cuong សកម្មចូលរួមការបណ្តោះ បណ្តាលអ្នកសេដ្ឋកិច្ចវៀតណាម - ảnh 1
សាស្រ្តាចារ្យLe Van Cuong-ខាងឆ្វេង-ជាមួយបណ្តានិស្សិត(រូបថតVOV)

ដើម្បីសម្រេច​សុបិន” បណ្តាជនវៀតណាមបណ្តុះបណ្តាលអ្នកសេដ្ឋកិច្ចដោយខ្លួនឯង “សាស្រ្តាចារ្យLe Van Cuongបានបង្កើតមជ្ឈមណ្ឌលស្រាវជា្រវសេដ្ឋកិច្ចធុរកិច្ចនិងបរិស្ថានវៀតណាម។គាត់បានចលនាអ្នកសហវិជ្ជាជីវះប​រទេសនិង​បណ្តានិស្សិតឆ្នើម
វៀតណាមដែលកំពុងប្រកបការងារនៅកហាវិទ្យាល័យល្បីល្បាញលើសកលលោក
មកបង្រៀននៅមជ្ឈមណ្ឌលនេះ។មជ្ឈមណ្ឌលបានទទួល សាស្រ្តាចារ្យនិងគ្រូ
ប​ង្រៀនជាង២០រូបមកពីអាមេរិក អង់គ្លេសបារាំងសិង្ហបុរីជាដើមក្នុងនោះពាក់
កណ្តាលជាជនវៀតណាម។សាស្រ្តាចារ្យLe Van Cuongអោយដឹងថា៖“ ខ្ញុំទូន្មាន
បណ្តានិស្សិតក្នុងការជ្រើសរើសមហាវិទ្យាល័យតាមសមត្ថភាព់របស់ខ្លួន។ខ្ញុំសរសេរ
សំបុត្រផ្ញើរដល់មហា​វិទ្យាល័យនានាហើយអធិប្បាយប្រៀបខ្លាំងរបស់និស្សិតម្នាក់ៗ។​
សាលាមួយចំនួនត្រូវការលិខិតឧទ្ទេសនាម តែប៉ុណ្ណោះ។ សាលាផ្សេងៗទាមទាឲ្យ
មាន ការរាយល្អិតល្អន់​អំពីសមត្ថភាពរបស់និស្សិតតាមស្តង់ដាជាច្រើន។ខ្ញុំត្រូវវាយ
តំលៃ និស្សិតមុនពេលឧទ្ទេសនាមជាមួយមហាវិទ្យាល័យនានា។   “
សាស្រ្តាចារ្យLe Van Cuongមាន​បំណងថា៖ មជ្ឈមណ្ឌលស្រាវជា្រវសេដ្ឋកិច្ចធុរកិច្ចនិងបរិស្ថានវៀតណាមនឹងមានសំណង់ស្រាវជ្រាវ​ដែលបាន​បោះពុម្ភផ្សាយលើទស្សនាដ្តី
អន្តរជាតិ។ មជ្ឈមណ្ឌលនឹងក្លាយទៅជាទីជួបណាត់របស់បណ្តាអ្នកស្រាវជ្រាវសេដ្ឋកិច្ច
ជាពិសេសគឺជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ