សាស្រ្តាចារ្យបណ្ឌិត Nguyen Anh Tri - វីរជនផ្នែកវេជ្ជសាស្ត្រ

VOVWORLD_គ្រូពេទ្យមួយរូបអស់ពីចិត្តពីថ្លើមដើម្បីអ្នកជំងឺ អ្នកវិទ្យាសាស្រ្ត
មួយរូបធ្វើការយ៉ាងហ្មត់ចត់និងជាមេស្ថាបត្យករនៃផ្នែកឈាមវិទ្យាវៀតណាម នោះ
គឺជាវីរពលករគ្រូពេទ្យប្រជាជនសាស្រ្តាចារ្យបណ្ឌិត Nguyen Anh Tri ប្រធានវិទ្យា
ស្ថានឈាមវិទ្យា និងផ្ដល់ ឈាម​មជ្ឈឹម។ ​​លោកជាជនមួយរូបក្នុងចំណោមមនុស្ស
១០នាក់ដែលត្រូវបានប្រសិទ្ធិនាម​ជា​ពលរដ្ឋ​ឆ្នើមនៃរដ្ឋធានីឆ្នាំ២០១៥។

សាស្រ្តាចារ្យបណ្ឌិត Nguyen Anh Tri ជាអ្នកបំផុស”ពិធិបុណ្យនិទាឃរដូវពណ៌
ផ្កា​កុឡាប​”​​ និងថ្មីៗនេះគឺចលនា”ដំណើរការក្រហម ”។ ​នេះជាព្រឹត្តិការណ៍បរិច្ចាគ​
ឈាម​ក្នុង​ទ្រង់​ទ្រាយធំដែលស្រូបយកការចូលរួមពីប្រជាពលរដ្ឋរាប់ហ្មឺននាក់​ជា
រៀងរាល់ឆ្នាំ​ដើម្បី​បំពេញបន្ថែមនូវបរិមាណឈាមដ៍ធំចូលធនាគារឈាម រួមចំណែក
សង្គ្រោះអ្នកជំងឺរាប់ពាន់នាក់។ មុននេះចំនួនឈាមសំខាន់គឺមកពីក្រុមអ្នកលក់
ឈាមជំនាញដោយបរិមាណតិចតួចណាស់។​ តែចាប់ពីឆ្នាំ២០១៤មក បរិមាណ
ឈាមដែលទទួលបាននោះ​បានកើនឡើង​យ៉ាង​ខ្លាំងហើយ៩៦%គឺផ្ដល់ដោយក្រុម
អ្នកបរិច្ចាគឈាម។ សមិទិ្ធផលនេះគឺដោយសារការខិតខំប្រឹងប្រែងក្នុងរយៈពេល
ជាច្រើនឆ្នាំរបស់សាស្រ្តាចារ្យបណ្ឌិត Nguyen Anh Tri និងសមូហភាព​កម្មាភិបាល
បុគ្គលិកវិទ្យាស្ថានឈាមវិទ្យា និងផ្ដល់ ឈាម​មជ្ឈឹម។ សាស្រ្តាចារ្យបណ្ឌិត​ Nguyen​
Anh Tri បានឲ្យដឹងថា

‘’​ ពីរដ្ឋធានីហាណូយ ”ពិធិបុណ្យនិទាឃរដូវពណ៌ផ្កា​កុឡាប​”​បានរីករាលដាលទៅ​
ខេត្តផ្សេងៗហើយគិតមកដល់ពេលនេះ មានខេត្តក្រុងចំនួន៦៣បានរៀប​ចំ
ព្រឹត្តិការណ៍​នេះ​ហើយ។ ដោយហេតុនេះ ស្ថានភាពកង្វះឈាម ’’នៅក្រុងហាណូយ
និងក្នុងទូទាំងប្រទេសត្រូវបានដោះសា្រយ។ ថ្វីបើដូច្នេះក្ដីគប្បីមានបន្ថែមនូវកម្មវិធី
ស្រដៀងគ្នានេះច្រើនដើម្បីចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមកើនឡើងដោយឆ្លើយតប
នឹងតម្រូវការឈាមបានគ្រប់ពេលវេលាក្នុងទូទាំងប្រទេស‘’​ ។

ក្រៅពីកម្មវិធីនានាពៅលខាងលើ សាស្រ្តាចារ្យបណ្ឌិត Nguyen Anh Tri ក៏បាន
បញ្ចេញ​គំនិត​ថ្មី​និង​បញ្ជាណែនាំ​សមូហភាព​កម្មាភិបាលបុគ្គលិកវិទ្យា​ស្ថានឈាម
វិទ្យា​ និងផ្ដល់ ឈាម​មជ្ឈឹមអនុវត្តប្រកបដោយលទ្ធផលល្អ។ ក្នុងនោះមានកម្មវិធី”
ឈាមសំរាប់ប្រជាជននៅឯកោះសមុទ្រនិងតំបន់ដាច់ស្រយាល”​ហើយថ្មីៗនេះគឺ
គំរោងការកសាង ”​ ធនាគារកោសិកា​ដើម ឈាមទងខ្សែផ្ចិតសំរាប់សហគមន៍”។
គំរោងការនេះបាននាំមកនូវការសប្បាយរីករាយនិងក្ដីសង្ខឹមរស់រានមានជីវិតឡើង
វិញសំរាប់ក្រុមអ្នកជំងឺមហារីកឈាមនិងជំងឺធ្ងន់ធ្ងរមួយចំនួនទៀត។ លោក Nguyen
Van Tri ជាអ្នកជំងឺមួយនាក់ដែលកំពុងព្យាបាលនៅវិទ្យា​ស្ថាន​ឈាម​វិទ្យា​ និងផ្ដល់
ឈាម​មជ្ឈឹមបានសំណេះសំណាលថា

” ជាលើកដំបូងមកហូបបាយនៅកាំងទីនក្នុងពេទ្យ វេជ្ជបណ្ឌិត Tri លោកបាន
មក​សាក​សួរសុខទុក្ខខ្ញុំដោយធ្វើឲ្យរូបខ្ញុំមានការចាប់អារម្មណ៍ចំពោះភាពស្និទស្នាល
កក់ក្ដៅដែលលោកផ្ដល់ឲ្យ។ ក្នុងអំឡុងពេលសំរាកពេទ្យខ្ញុំសង្កេតឃើញថាលោក
វេជ្ជបណ្ឌិត Tri បានថែទាំ​អ្នកជំងឺដោយអស់ពីចិត្ត​ពីថ្លើម។​ ខ្ញុំក៏ចង់រស់ដើម្បីតបស្នង
សងគុណដល់ក្រុមគ្រួសារនិង​ធ្វើបានការងារមានអត្ថន័យ​ដូច​គ្រូ Tri ផងដែរ” ។

ក្រៅពីការងារជំនាញសាស្រ្តាចារ្យបណ្ឌិត Nguyen Anh Tri នៅយកចិត្តទុកដាក់
លើការ​បំពាក់បំប៉ន់ចំណេះវិជ្ជាជូនក្រុមវេជ្ជបណ្ឌិតនិង គិលានុបដ្ឋាយិកាក្រោមឱវាទ
ទៀតផង។​គិតរហូតមកដល់សព្វថ្ងៃមានវេជ្ជបណ្ឌិតវ័យក្មេងរាប់រយនាក់ត្រូវបាន
បញ្ជូនទៅចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនិងរយៈពេលវេងទាំងនៅក្នុងនិង
ក្រៅប្រទេស។ ម្យ៉ាងទៀត ក្នុងរយៈពេលកន្លងទៅនេះវិទ្យា​ស្ថានបានបំពាក់បន្ថែម
នូវប្រព័ន្ធម៉ាស៊ីនទំនើបសំរាប់ព្យាក​រណ៍និងព្យាបាលជំងឺប្រកបដោយប្រសិទ្ធិភាព
យ៉ាងខ្ពស់។ ជារៀងរាល់ឆ្នាំមជ្ឈមណ្ឌលផ្ដល់ឈាមនៃវិទ្យា​ស្ថានធានាផ្គត់ផ្គងឈាម
ជូនមន្ទីរពេទ្យចំនួន១២០នៅ១៦ខេត្តក្រុង​នៅ​ភូមិ​ភាគ​​ខាងជើងវៀតណាម។ 
វេជ្ជបណ្ឌិត Ngo Manh Quan - ប្រធានដឺប៉ាតម៉ង់ចលនាបរិច្ចាគ​ឈាម​បានឲ្យដឹងថា

“វេជ្ជបណ្ឌិត Nguyen Anh Tri មានវិធីសាស្រ្តបណ្ដុះបណ្ដាលយ៉ាងល្អដោយជួយឲ្យ​
សិស្ស​​មាន​ភាពម្ចាស់ការ។ លោកបំផុសគំនិតហើយសិស្សធ្វើការសិក្សា​ស្រាវ​ជ្រាវ​
បញ្ហានោះ​ដោយ​ខ្លួនឯង។ ម្យ៉ាងទៀតសាស្រ្តាចារ្យ Nguyen Anh Tri ជានិច្ចកាល
លើកទឹកចិត្តសិស្ស​ស្វែងរកប្រធានបទសិក្សាស្រាវជ្រាវ​ដែលមាន​អត្ថន័យជាក់ស្ដែង
សំរាប់ជួយ​ជាប្រយោជន៍ក្នុង​ការ​ព្យាបាលជំងឺ ”។

ក្នុងរយៈពេល៤០ឆ្នាំប្រកបអាជីព ដោយមានទឹកចិត្តមេត្តាធម៌ រាប់អានអ្នកជំងឺ សាស្រ្តាចារ្យបណ្ឌិត Nguyen Anh Tri បានក្លាយទៅជាគំរូល្អសំរាប់សមូហភាព
វេជ្ជបណ្ឌិតនិង​ គិលានុបដ្ឋាយិកាអំពីស្មរតីសិក្សារៀនសូត្រ លើកកំពស់នូវចំណេះ
វិជ្ជាជានិច្ច។ នាសព្វថ្ងៃលោកនៅតែខិតខំប្រឹងប្រែង ជួយព្យាបាលអ្នកជំងឺ ចូលរួម
ចំណែកទៅក្នុងការងារ​កសាងវិស័យ​សុខាភិបាលឲ្យកាន់តែអភិវឌ្ឍន៍ល្អប្រសើរ
ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ