សិស្សពូកែគ្រប់មុខវិជ្ជាDoan Nu Ngoc Linh
Khoa Diem – Ngoc Anh -  
(VOVWORLD) /  
VOVWORLD_អស់រយៈពេល១០ជាប់គ្នាជាសិស្សពូកែគ្រប់មុខវិជ្ជាដោយ
មានពីន្ទុសរុបពី៩,៥ឡើងទៅនោះជាលទ្ធផលសិក្សារៀនសូត្ររបស់សិស្សនារី
Doan Nu Ngoc Linhសិស្សពូកែសាលាវិទ្យាល័យបណ្ដុះបណ្ដាលពិសេស Nguyen
Tat Thanh ខេត្តKon Tum។ថ្មីៗនេះ ប្អូនDoan Nu Ngoc Linhមានកិត្តិយសជា
សិស្សមួយរូបក្នុងចំណោមសិស្សវៀតណាម៨នាក់ដែលបានទទួលអាហារូបករណ៍
អាស៊ានប្រចាំឆ្នាំ២០១៦ផ្ដល់ដោយក្រសួងអប់រំសិង្ហបុរី។
លទ្ធផលសិក្សារៀនសូត្រក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះរបស់សិស្សនារី
Doan Nu Ngoc Linhគឺគួរឲ្យចាប់អារម្មណ៍ណាស់។ប្អូនធ្លាប់ទទួលបានរង្វាន់លេខ
២ក្នុងការប្រលងអូឡាំពិកគណិតវិទ្យាហាណូយបើកទូលាយ មេដាយមាសក្នុង
ការប្រលងអូឡាំពិកភាសាអង់គ្លេសតាមអ៊ីនធឺណេតទូទាំងប្រទេសឆ្នាំសិក្សា
២០១៤-២០១៥និងមេដាយមាសផ្នែកគីមីវិទ្យាថ្នាក់ទី១០ក្នុងការប្រលងអូឡាំពិក
ប្រពៃណី៣០មេសា ឆ្នាំ២០១៦។វាយតំលៃអំពីសិស្សរបស់ខ្លួន លោកគ្រូNguyen
Thai Son គ្រូបង្រៀនគីមីវិទ្យាសាលាវិទ្យាល័យបណ្ដុះបណ្ដាលពិសេស Nguyen Tat
Thanh ខេត្តKon Tumបានឲ្យដឹងថា
“ ក្នុងការសិក្សារៀនសូត្រ ប្អូន Doan Nu Ngoc Linhមានការខិតខំប្រឹង
ប្រែងយ៉ាងខ្លាំងហើយប្អូនជាសិស្សពូកែនៅគ្រប់មុខវិជ្ជា។ក្រៅពីនោះគាត់ក៏
មានស្មារតីជួយឧបត្ថម្ភដល់សិស្សផ្សេងៗទៀតដើម្បីរួមចំណែកលើកកំពស់ស្នាដៃ
សិក្សារៀនសូត្ររបស់ថ្នាក់ទី១១ជំនាញគីមីទៀតផង។ជាពិសេសប្អូន Doan Nu
Ngoc Linh មានកិតិ្តយសយ៉ាងខ្លាំងដែលបានទទួលអាហារូបករណ៍អាស៊ាន”។
អាចនិយាយបានថាស្នាដៃល្អៗទាំងនេះរបស់ Doan Nu Ngoc Linhជាលទ្ធផល
នៃការហាត់ពត់លត់ដំដោយឥតឈប់ឈរ។ក្រៅពីការសិក្សារៀនសូត្រក្នុងសាលា
ប្អូនក៏តែងតែស្រាវជ្រាវស្វែងរកវិធីសាស្រ្តសិក្សាថ្មីៗដែលនាំមកនូវប្រសិទ្ធភាពផង
ដែរ។ចំពោះមុខវិជ្ជាភាសាអង់គ្លេសទន្ទឹមនឹងការហាត់ស្ដាប់ និយាយ អាននិង
សរសេរនោះនាងនៅទស្សនាកម្មវិធីផ្សាយជាភាសាអង់គ្លេសលើទូរទស្សន៍និង
បណ្ដាញអ៊ីនធឺណេតទៀតផង។
|
សិស្សពូកែគ្រប់មុខវិជ្ជាDoan Nu Ngoc Linh |
ដើម្បីទទួលបានអាហារូបករណ៍អាស៊ានDoan Nu Ngoc Linhបានឆ្លងកាត់
ការប្រលងមុខវិជ្ជាទាំង៣រួមមានគណីតវិទ្យា ភាសាអង់គ្លេស ការធ្វើតេស្ត IQនិង
ការសម្ភាសផ្ទាល់ជាភាសាអង់គ្លេសដែលសំរេចបានលទ្ធផលល្អប្រសើរ។ចាប់ពីខែ
វិច្ឆិកាឆ្នាំ២០១៦សិស្សពូកែរូបនេះនឹងចូលសិក្សារយៈពេល៤ឆ្នាំនៅសាលាបណ្ដុះ
បណ្ដាលពិសេសនៅប្រទេសសិង្ហបុរីក្នុងនោះមាន២ឆ្នាំរៀនថ្នាក់ចំណេះទូទៅនិង
២ឆ្នាំថ្នាក់ឧត្តមសិក្សាបំរុង។Doan Nu Ngoc Linhបានសំណេះសំណាលថា
“ ប្អូនពិតជាត្រេកអរណាស់ដែលបានទទួលអាហារូបករណ៍ធំដូច្នេះ។នេះជា
លទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ប្អូនក្នុងការប្រលងនាពេលទើបកន្លងទៅ
នេះ។អាហារូបករណ៍នេះជួយប្អូនជាច្រើនក្នុងការសិក្សារៀនសូត្រហើយប្អូននឹង
ប្រឹងប្រែងរៀនសូត្រក្នុងរយៈពេល៤ឆ្នាំនៅសិង្ហបុរីដើម្បីបំពេញបន្ថែមនូវចំណេះ
វិទ្យាឲ្យបានច្រើនថែមទៀត។បំណងប្រាថ្នារបស់ប្អូនគឺក្លាយទៅជាវេជ្ជបណ្ឌិតព្រោះ
ប្អូនចូលចិត្តមុខរបរនេះណាស់”។
អាហារូបករណ៍អាស៊ានគឺដោយក្រសួងអប់រំនៃប្រទេសសិង្ហបុរីផ្ដល់ជូន
សិស្សានុសិ្សប្រទេសអាស៊ាននានាក្នុងគោលបំណងបង្កើតឱកាសសំរាប់ប្អូនៗ
ពង្រីកសក្ដានុពលរបស់ខ្លួនរាប់ទាំងសមត្ថភាពជំនាញផ្សេងៗទៀត៕
Khoa Diem – Ngoc Anh
-VOVWORLD