ហាណូយក្នុងបេះដូងអ្នកស្រាវជ្រាវវប្បធម៌ Huu Ngoc

(VOVWORLD) -ទោះបីមានអាយុជិត១០០ឆ្នាំហើយក្ដីតែអ្នកស្រាវ ជ្រាវវប្បធម៌លោក Huu Ngoc នៅតែជក់ចិត្តនឹងវប្បធម៌រដ្ឋធានីហាណូយ។ អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ លោកជាមនុស្សមួយរូបដែលបានប្រើចំណេះដឹងរបស់ខ្លួនដើម្បីសិក្សាស្រាវជ្រាវនឹងរួមចំណែកផ្សព្វផ្សាយរូបភាពទីក្រុងហាណូយទៅកាន់ពិភពលោក។

          ទោះបីមានអាយុជិត១០០ឆ្នាំហើយក្ដីតែអ្នកស្រាវជ្រាវវប្បធម៌លោក Huu Ngoc  នៅតែ ជក់ចិត្តនឹងវប្បធម៌រដ្ឋធានីហាណូយ។ អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ លោកជាមនុស្សមួយរូបដែលបានប្រើចំណេះដឹងរបស់ខ្លួនដើម្បីសិក្សាស្រាវជ្រាវនឹងរួមចំណែកផ្សព្វផ្សាយរូបភាពទីក្រុងហាណូយទៅកាន់ពិភពលោក។

        អ្នកស្រាវជ្រាវវប្បធម៌ Huu Ngoc កើតនាឆ្នាំ១៩១៨នៅក្រុងហាណូយតែមានស្រុកកំណើតនៅស្រុក Thuan Thanh ខេត្ត Bac Ninh ភូមិភាគខាងជើងវៀតណាម។ លោកចេះនិយាយស្ទាត់ភាសាបារាំង អង់គ្លេស អាលឺម៉ង់និងចិន។ក្នុងរយៈពេលជិត៧០ឆ្នាំកាន់ដងប៉ាកាអ្នកស្រាវជ្រាវវប្បធម៌ Huu Ngoc បានតែងសៀវភៅដ៏មានតំលៃរាប់សិបក្បាលស្ដីពីការសិក្សាស្រាវ ជ្រាវវប្បធម៌វៀតណាមក្នុងនោះភាគច្រើនគឺស្ដីពីហាណូយ។ នាឆ្នាំ២០១៧សៀវភៅក្រោមចំណងជើងថា”វប្បធម៌ហាណូយ”ដោយលោកសរសេរជាភាសាអង់គ្លេសនិងបារាំងត្រូវបានធ្វើជាកាដូ ជូនចំពោះបណ្ដាប្រមុខរដ្ឋនៃក្រុមប្រទេសប្រើប្រាស់ភាសាបារាំងដែលអញ្ជើញមកចូលរួមកិច្ចប្រជុំលើកទី៧នៅក្រុងហាណូយ។ នេះជាសៀវភៅដើមដំបូងសំរាប់ជនបរទេសឧទ្ទេសនាមពីរដ្ឋធានីហាណូយដំណាក់កាលពីឆ្នាំ១៩៤៥ដល់ឆ្នាំ១៩៩៧។ មុននោះនាឆ្នាំ២០១០ក្នុងឱកាសរំលឹក ខួបលើកទី១០០០ទិវាបង្កើតរាជធានីថាំងឡុងហាណូយអ្នកស្រាវជ្រាវវប្បធម៌ Huu Ngoc បានរៀបរៀងសៀវភៅជាភាសាអង់គ្លេស” Hanoi, who are you”ដើម្បីបំរើកិច្ចការបរទេស។ ក្រៅពីនេះ មនោសញ្ចេតនារបស់លោកសំរាប់ហាណូយក៏បានស្ដែងឡើងយ៉ាងជ្រាលជ្រៅតាមរយៈសៀ ភៅ”ហាណូយរបស់ខ្ញុំ”ផងដែរ។ អ្នកស្រាវជ្រាវវប្បធម៌ Huu Ngoc បានសំណេះសំណាលថា

          “ក្នុងចំណោមសៀវភៅដែលខ្ញុំឧទ្ទេសនាមជាមួយមិត្តអ្នកអាននៅក្នុងនិងក្រៅប្រទេសគឺមានស្នាដៃមួយចំនួនស្ដីពីហាណូយ។ ព្រោះខ្ញុំគិតថាហាណូយជាបេះដូងរបស់ប្រទេសជាតិម៉្លេះហើយនិយាយពីហាណូយគឺនិយាយពីបេះដូងនិងបញ្ញារបស់ប្រជាជាតិវៀតណាម”។

ហាណូយក្នុងបេះដូងអ្នកស្រាវជ្រាវវប្បធម៌ Huu Ngoc - ảnh 1អ្នកស្រាវជ្រាវវប្បធម៌ Huu Ngoc និងអ្នកនិពន្ធបរទេស 

        អ្នកស្រាវជ្រាវវប្បធម៌ Huu Ngoc ឲ្យដឹងថា លោកចំណាយពេលតែ៣ខែប៉ុណ្ណោះដើម្បីរៀប រៀងសៀវភៅ”វប្បធម៌ហាណូយ”។ នៅជំពូកទី១ លោកបង្ហាញឲ្យជនបរទេសឃើញថាហា ណូយជាកញ្ចក់ឆ្លុះបញ្ចាំងនូវប្រវតិ្តសាស្រ្តវៀតណាមដោយត្រឹមតែទស្សនាកេរដំណែលប្រវតិ្តសាស្រ្តវប្បធម៌ក៏អាចយល់ឃើញប្រវតិ្តសាស្រ្តវៀតណាមក្នុងរយៈពេល៣០០០ឆ្នាំបានដែរ។ ជំពូកទី២លោកឧទ្ទេសនាមពីនគរ វិថីបារាំងនិងតំបន់ជនបទនៅជាយក្រុង។ ជាពិសេសក្នុងបណ្ដាស្នាដៃរបស់ខ្លួនលោកសរសេរជាច្រើនពីបឹងធំៗក្នុងទីក្រុងហាណូយ។អ្នកស្រាវជ្រាវវប្បធម៌ Huu Ngoc  បានថ្លែងថា

          “បឹងជាទីកន្លែងបង្ហាញនូវស្មារតីរបស់ហាណូយ។ ចាប់ពីសតវត្សទី១៥ គេបានផ្អែកលើទីតាំងនិងរូបសណ្ឋានរបស់បឹងដើម្បីកសាងទីក្រុង។ បឹងនៅហាណូយផ្ទុកនូវរឿងព្រេងជាច្រើនក្នុងនោះមានបឹង Ho Guom វិហារ Ngoc Son និងប្រាសាទThap Rua ដែលស្ដីពីរឿងព្រេងស្ដេច Le កសាងសន្តិភាព។ រីឯដល់សតវត្សទី១៨កវី Nguyen Huy Luong បានតែងកំណាព្យមួយបទកោតសសើរពីភាពស្រស់បំព្រងនៃបឹងHo Tay ដោយផ្សាភ្ជាប់ជាមួយស្ដេច Quang Trung ដែលបានវាយបណ្ដេញសត្រូវបរទេសឈ្លានពានចំនួន២សែននាក់ឲ្យចេញផុតពីរាជធានីថាំងឡុងនិងប្រទេសវៀតណាម”។

        ស្ដីពីការរួមវិភាគទានរបស់អ្នកស្រាវជ្រាវវប្បធម៌ Huu Ngoc ចំពោះវិស័យវប្បធម៌ជាតិ  លោកTran Doan Lam នាយកគ្រិះស្ថានបោះពុម្ភផ្សាយ The Gioi (ពិភពលោក)ជាស្ថានប័នដែលអ្នកស្រាវជ្រាវវប្បធម៌ Huu Ngoc ធ្លាប់កាន់តំណែងអគ្គនិពន្ធនាយកនោះបានចែក រំលែកថា

  “លើវិស័យការងារផ្សព្វផ្សាយទៅឯបរទេសអ្នកនិពន្ធ Huu Ngoc មានបទពិសោធន៍ជាច្រើន។លោកជាអ្នកដើរមុនគេបង្អស់ក្នុងការបោះពុម្ភសៀវភៅជាភាសាបរទេស។ លោកបានរួមចំណែកយ៉ាងខ្លាំងទៅក្នុងការផ្សព្វផ្សាយវប្បធម៌វៀតណាមទៅបរទេសហើយនាំវប្បធម៌ពីបរទេសមកឧទ្ទេសនាមនៅវៀតណាមទៀត”។

        ដោយមានស្នាដៃជាច្រើនរួមវិភាគទានទៅក្នុងការផ្សព្វផ្សាយវប្បធម៌ជាតិអ្នកស្រាវជ្រាវវប្បធម៌ Huu Ngoc ត្រូវបានរដ្ឋវៀតណាមជូនគ្រឿងឥស្សរិយយសយុទ្ធជ័យ    គ្រឿងឥស្សរិយយ សឯករាជ្យ   រដ្ឋាភិបាលស៊ុយអែតជូនគ្រឿងឥស្សរិយយសតារាខាងជើង  រដ្ឋាភិបាលបារាំងជូនគ្រឿងឥស្សរិយយសបណ្ឌិតសភាស្លឹករឹតមាស និងប័ណ្ណសរសើរជាច្រើនផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ