ហាណូយប្រភពមនោអារម្មណ៍សំរាប់អ្នកនិពន្ធ

(VOV)_ពីយូរណាស់មកហើយ គ្មានអ្នកណាអាចរាប់អោយបានអស់​ថា​មាន
​ប៉ុន្មាន​វ័ណ្ណកម្មអក្សសាស្ត្រសរសេរអំពីរដ្ឋធានីហាណូយឡើយ។ ​ក្នុងពិធីបុណ្យ
សៀវ ភៅហាណូយ ឆ្នាំ ២០១៤ ដែលបានប្រព្រឹត្តទៅនា​ដើមខែតុលាកន្លងទៅ ​បរិមាណសៀវភៅសរសេរអំពីហាណូយបានឡើងដល់រាប់រយក្បាល។ ​ប្រការ នេះបានសរអោយឃើញថា៖ហាណូយជាសេចក្ដីស្នេហ៍របស់កវី អ្នកអក្សសាស្ត្រ
នានា។ ​

ហាណូយប្រភពមនោអារម្មណ៍សំរាប់អ្នកនិពន្ធ - ảnh 1
ហាណូយប្រភពមនោអារម្មណ៍សំរាប់អ្នកនិពន្ធ


          ហាណូយជាតំបន់ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌ ប្រវត្តិ​សាស្ត្រ។ ហាណូយ ជាប្រភពចំណាប់អារម្មណ៍ច្នៃប្រឌិតគ្មានទីបញ្ចប់ចំពោះ​អ្នកនិពន្ធ។ ចំពោះកវី Vu Quan Phuong ៖ហាណូយជានិច្ចកាល​នាំមក​នូវចំណាប់អារម្មណ៍ដ៏ខ្លាំងក្លា ដើម្បីលោកអាចនិពន្ធឡើងបទកំណាព្យនានាពោពេញទៅដោយមនោសញ្ជេតនា។ នៅពេលនិយាយអំពីបទកំណាព្យ៖ ការសំណេះសំណាលរបស់ផ្ទះ ​ កវី Vu Quan Phuong បានអោយដឹងថា៖

          “ ខ្ញុំយកចំណាប់អារម្មណ៍ពីផ្ទះនៅចុងក្រោយរបស់រដ្ឋធានី ជាទីជាប់​នឹង​វាលស្រែ ជាទីកន្លែងជូនដំណើរអ្នកក្រុងទៅជំលៀស និងទទួលបណ្ដា​មធ្យោបាយបំរើអោយការប្រយុទ្ធនៅក្នុងទីក្រុង។ បទកំណាព្យនេះមានចរិតលក្ខណះព្រឹត្តិការណ៍នាគ្រានោះ។ នាបច្ចុប្បន្ន បទកំណាព្យជា​អនុស្សាវរីយ៍១ស្ដីពីហាណូយ។ ហាណូយជាប្រភពមនោអារម្មណ៍ក្នុង​បទកំណាព្យរបស់ខ្ញុំ។”

          ហាណូយនាំមកនូវបណ្ដាមនោសញ្ជេតនាដ៏ពិសេសដោយឡែក​សំរាប់អ្នកអក្សសាស្ត្រនានា។ Do Phan អ្នកអក្សសាស្ត្រមួយនាក់បាន​អោយដឹងថា៖ អស់មួយជីវិត លោកបានសរសេរសៀវភៅ១តែប៉ុណ្ណោះ នោះគឺសៀវភៅស្ដីអំពីហាណូយ។ អ្នកវិភាគ Nguyen Hoai Nam បាន​និយាយអំពីវណ្ណកម្មរបស់ Do Phan ៖

          “ សរសេរអ្វីៗក៏ដោយ ប៉ុន្តែចុងក្រោយលោកក៏សរសេរអំពីហាណូយ​ដែរ។ មិនគ្រាន់តែស្ដីពីហាណូយបើកទូលាយទេ។ ការបើកទូលាយនេះគឺជារឿងខាងរដ្ឋបាល។ Do Phan សរសេរអំពីហាណូយបិរាណ១​ ហាណូយ​ក្នុងរបបអោបក្រសោប​ ជាដំណាក់កាលដែល លោកបានឆ្លងកាត់។”

          Do Phan មានសៀវភៅ១៣ក្បាល ដោយមានច្រើនប្រភេទក្តី ប៉ុន្តែ​សុទ្ធ​តែមានប្រធានបទស្ដីពីហាណូយ។ លោកសរសេរអំពី​ហាណូយដ៏​ប៉ិនប្រសប់ ក្នុងរឿងនិមួយៗគ្មានអក្សរណាស្ដីពីហាណូយក្តី ប៉ុន្តែមិត្តអ្នកអាននៅចាំច្បាស់អំពីចំណុចនិមួយៗរបស់រដ្ឋធានីរាប់ពាន់ឆ្នាំប្រវត្តិសាស្ត្រនេះ។ អ្នកអក្សសាស្ត្រ Do Phan បានអោយដឹងថា៖

          “ ខ្ញុំមិនដែលសរសេរអ្វីក្រៅពីរដ្ឋធានីហាណូយឡើយ។ ខ្ញុំបានកើត​និងធំដឹងក្តី​នៅលើតំបន់ដីនេះ និងបានរស់នៅនៅទីនេះបាន​ជិត៦០ឆ្នាំហើយ។ អ្វីៗដែលខ្ញុំសង្កេតឃើញបាន ខ្ញុំបានឆ្លងកាត់ បានដិតជាប់​ក្នុងដួងចិត្តរបស់ខ្ញុំ។ ហើយពេលណា ខ្ញុំក៏អាចយកមកសរសេរបានដែរ។​”

          ហាណូយនៅជាមេម័រមួយរបស់បណ្ដាជនត្រូវរស់នៅឆ្ងាយពីស្រុកកំណើត។ អ្នកនិពន្ធ Le Minh Ha ជនវៀតណាមម្នាក់នៅអាល្លឺម៉ង់ ​បានអោយដឹងថា៖

          “ ខ្ញុំបានទៅផ្តល់ច្រើនកន្លែង សរសេរអំពីប្រធានបទជាច្រើនក្តី ប៉ុន្តែប្រការ​ដែលខ្ញុំចង់និយាយ ចង់សរសេរ នោះគឺស្ដីពីហាណូយ។ ប្រការដែលខ្ញុំចង់និយាយដល់ នោះគឺហាណូយ១ មិនដូចហាណូយនាបច្ចុប្បន្នទាំងស្រុងទេ។ មិនអ៊ូអរ មិនចង្អៀតដូច្នេះទេ។ នោះគឺបណ្ដាអនុស្សាវរីយ៍អំពីហាណូយ។”

          មិនដឹងថា៖បានមានប៉ុន្មានវណ្ណកម្មស្ដីអំពីហាណូយក្តី ប៉ុន្តែ វណ្ណកម្មទាំងនោះបានធ្វើអោយរញ្ជួលចិត្តមនុស្សគ្រប់រូប ធ្វើអោយមិត្តអ្នកអានយល់ដឹងបន្ថែមអំពីហាណូយអតីតកាល និងនាបច្ចុប្បន្ន អរិយធម៌ និងបុរាណ បានរួមផ្សុំជាមួយគ្នា បង្កើតឡើងរូបភាពដ៏ស្រស់ស្អាតអំពីហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ