អគ្គលេខាបក្ស លោក Nguyen Van Linh អ្នកផ្តួចផ្តើមកិច្ចការផ្លាស់ប្តូរថ្មី

(VOVWORLD) -  បុព្វហេតុផ្លាស់ប្តូរថ្មីដោយបក្សកុម្មុយ នីស្តវៀតណាមផ្តួចផ្តើមចេញនិងដឹកនាំការអនុវត្ត រហូតមកដល់ពេលនេះគឺទទួលបានសមិទ្ធផលដ៏ធំធេងដោយផ្លាស់ប្តូរទាំងស្រុងរូបរាងនិងឥទ្ធិពលរបស់វៀតណាមនៅ លើឆាកអន្តរជាតិ។ សមិទ្ធិផលទាំងអស់នេះ គឺមានការរួមវិភាគទានសំខាន់ពិសេសរបស់អគ្គលេខាបក្ស លោក Nguyen Van Linh  ក្នុងកិច្ចការផ្លាស់ប្តូរថ្មីនៃខឿនសេដ្ឋកិច្ចវៀតណាមពីពាក់កណ្តាលទសវត្សទី៨០មក។

អគ្គលេខាបក្ស លោក Nguyen Van Linh អ្នកផ្តួចផ្តើមកិច្ចការផ្លាស់ប្តូរថ្មី - ảnh 1អគ្គលេខាបក្ស លោក Nguyen Van Linh ជាមួយប្រតិភូចូលរួមមហាសន្និបាតបក្សលើកទី៦ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ខែធ្នូឆ្នាំ១៩៨៦

អគ្គលេខាបក្ស លោក Nguyen Van Linh មានឈ្មោះពិតថា Nguyen Van Cuc ឬត្រូវបានគេស្គាល់ដោយឈ្មោះ Muoi Cuc ដែលលោកមានដើមកំណើតនៅស្រុក Hung Yen។ កើតនៅក្នុងគ្រួសារស្នេហាជាតិ ដោយជ្រួតជ្រាបនូវការរងទុក្ខវេទនារបស់ប្រជាជន លោកបានចូលរួមបដិវត្តន៍តាំងពីអាយុ ១៤ ឆ្នាំមកម្លេះ ហើយលោកធ្លាប់ត្រូវខ្មាំងសត្រូវចាប់ខ្លួនម្តងហើយម្តងទៀត។ លោកក៏ធ្លាប់ដឹកនាំនៅតាមមូលដ្ឋាន ភ្នាក់ងារមជ្ឈឹម ទោះបីជាក្នុងឋានៈណាក៏ដោយ ក៏លោកតែងតែប្រើបញ្ញានិងកម្លាំងទាំងអស់ដើម្បីរួមចំណែកដល់បក្សនិងប្រជាជន។

នាប៉ុន្មានឆ្នាំ១៩៨០នៃសតវត្សទី២០ ក្នុងនាមជាលេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ ដោយស្មារតីច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ លោក Nguyen Van Linh បាន ជួយលើកទឹកចិត្តឲ្យទីក្រុងហូជីមិញធ្វើការផ្លាស់ប្តួរថ្មីតាមរយៈការលុបចោលនូវយន្តការប្រមូលផ្ដុំ ឧបត្ថម្ភធននិងការផ្លាស់ប្តូរថ្មីនៃការគ្រប់គ្រងសេដ្ឋកិច្ចនៅក្នុងសហគ្រាសមួយចំនួនរបស់រដ្ឋ។ ទាំងនេះគឺជារបកគំហើញដំបូងទោះបីមិនទាន់បញ្ចប់ការ លុបចោលនូវយន្តការគ្រប់គ្រងចាស់ក៏ដោយ។  ទោះបីជាមានការរិះគន់យ៉ាងខ្លាំងដោយអះអាងថាទីក្រុងនេះបានអនុវត្តតាមយន្តការទីផ្សារក៏ដោយប៉ុន្តែលោកនៅតែស្វិតស្វាញនឹងវិធីសាស្រ្តនេះ។ អចិន្ត្រៃយ៍លេខាធិការដ្ឋាននិងជាប្រធានគណៈកម្មាធិ ការត្រួតពិនិត្យមជ្ឈឹម លោក Tran Quoc Vuong បានឱ្យដឹងថា: “ក្រោយពីការបង្រួបបង្រួមប្រទេសជាតិ ក្នុងនាមជាលេខានៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោកតែងតែមានការយកចិត្តទុកដាក់ជាមួយថ្នាក់ដឹកនាំទីក្រុងដើម្បីស្វែងរកវិធីកែទម្រង់យន្តការគ្រប់គ្រងសេដ្ឋកិច្ច ដោះស្រាយការលំបាកនិងលើកទឹកចិត្តឲ្យមនុស្សក្លាហានការច្នៃប្រឌិតពោលគឺហ៊ានគិតហ៊ានធ្វើ។ លោកធ្លាប់មានប្រសាសន៍ថា “នៅពេលអ្នកមានអារម្មណ៍ថាខ្លួនត្រឹមត្រូវ គឺត្រូវតែការពារសេចក្តីពិតឱ្យបានច្បាស់លាស់។ ការផ្លាស់ប្តូរថ្មីជាបដិវត្តន៍យ៉ាងជ្រាលជ្រៅ ជាការជួសជុល ការគិត ការបង្កើតគោលនយោបាយផ្លាស់ប្តូរថ្មី ការបង្កើតថ្មីនិងការច្នៃប្រឌិតជាដើម”។

ក្នុងអាណត្តិបំពេញដំណែងជាអគ្គលេខាបក្សពីឆ្នាំ១៩៨៦-១៩៩១ លោក Nguyen Van Linh បានរួមចំណែកដ៏មានអត្ថន័យ ក្នុងការបើកផ្លូវសម្រាប់បុព្វហេតុផ្លាស់ប្តូរថ្មី ដោយបទពិសោធន៍ទទួលបានពីដំណើរការដឹកនាំនិងបូកសរុបស្ថានភាពជាក់ស្តែងនៅទីក្រុងហូជីមិញ។ ទន្ទឹមជាមួយគ្នានោះ ដើម្បីជម្នះនូវភាពមិនគ្រប់គ្រាន់និងថយក្រោយនៃយន្តការការិយាធិបតេយ្យនិងរបស់វៀតណាមលោកបាននាំយកនូវគំនិតថ្មីនៃការធ្វើអាជីវកម្មបើកដំណើរការផ្លាស់ប្តូរថ្មី និងរបត់ដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រសម្រាប់បដិវត្តន៍វៀតណាម។ អចិន្ត្រៃយ៍លេខាធិការដ្ឋាននិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម Tran Quoc Vuong បានអះអាងថា៖ “ដោយមានភារកិច្ចជាអគ្គលេខាអាណត្តិផ្លាស់ប្តូរថ្មី លោកបានដឹកនាំការអនុវត្តប្រ កបដោយប្រសិទ្ធភាពនូវគោលមាគ៌ាផ្លាស់ប្តូរថ្មីនូវមហាសន្និបាតលើកទី៦ ដែលបក្សកុម្មុយនិស្ តវៀតណាមបានដាក់ចេញ។ កិច្ចការផ្លាស់ប្តូរថ្មីប្រទេសជាតិទទួលបានសមិទ្ធិផលសំខាន់ សេដ្ឋកិច្ចសង្គមអភិវឌ្ឍន៍ ការពារជាតិសន្តិសុខត្រូវបានបង្កើន ពង្រឹងនិងពង្រីកនូវជីវភាពរស់នៅរបស់ប្រជាជនដែលបានកែលំអរ ទំនាក់ទំនងកិច្ចការបរទេសត្រូវបានបើកទូលាយ ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិត្រូវបានលើកកម្ពស់”។

ត្រូវបានចាត់ទុកជាអ្នកផ្តូចផ្តើមកិច្ចការផ្លាស់ប្តូរថ្មីរបស់ប្រទេសជាតិ ក្នុងដំណើរការបំពេញការងារ អគ្គលេខាបក្ស លោក Nguyen Van Linh បានចំណាយពេលវេលាជាច្រើន តាមរយៈការទៅទស្សនាតំបន់ មូលដ្ឋាន កសិដ្ឋាន និងយោធភូមិជាដើម។ ពីការចុះមូលដ្ឋានពិនិត្យជាក់ស្តែងនោះ គំនិតផ្តួចផ្តើមថ្មី ដំណោះស្រាយថ្មី ជាក់ស្តែងត្រូវបានលោកស្នើជូនបក្ស រដ្ឋក្នុងការរៀបចំរាល់គោលនយោបាយ សំដៅស្ថិរភាពស្ថានភាពសេដ្ឋកិច្ចសង្គមនិងអភិវឌ្ឍន៍ប្រទេសជាតិ កសាងសង្គមនិយម។ លោក Nguyen Van Tuong អតីតគណៈចាត់តាំងកម្មាភិបាលនិងគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការបក្សបានចាត់ទុកថា៖ “អគ្គលេខាបក្ស លោក Nguyen Van Linh បានបន្យល់ទុក្ខនូវសញ្ញាសម្គាល់ដំបូងសម្រាប់កម្មវិធីផ្លាស់ប្តូរថ្មីរបស់បក្សកុម្មុយនិស្តវៀតណាម។ សតិអារម្មណ៍ដឹកនាំរបស់លោក Nguyen Van Linh ក៏ដូចជាកិច្ចការផ្លាស់ប្តូរថ្មីដែលលោកជាអ្នកផ្តួចផ្តើមគំនិត រហូតមកដល់ពេលនេះ នៅមានតម្លៃដដែល។ ជាពិសេសក្នុងដំណាក់កាលបច្ចុប្បន្ន ខណៈដែលវៀតណាមកំពុងធ្វើសមាហរណកម្មយ៉ាងជ្រាលជ្រៅលើគ្រប់វិស័យជាមួយពិភពលោក គឺប្រការនេះដើម្បីដាស់តឿនយើងថា ពេលដែលយើងធ្វើសមាហរណកម្មជាមួយពិភពលោក កសាងសេដ្ឋកិច្ចប្រទេសជាតិ គឺយើងចាំបាច់ត្រូវមានការកែច្នៃ និងចាំបាច់ត្រូវមានការផ្លាស់ប្តូរថ្មី ទើបនាំមកលទ្ធផលល្អ”។

ប្រវត្តិវិទូលោក Duong Trung Quoc  បានលើកឡើងថា កិច្ចការផ្លាស់ប្តូរថ្មីគឺជាដំណើរការបដិវត្តន៍មួយហើយក៏ជាសម្ពាធនិងតម្រូវការនៃជីវិតផងដែរ។ អគ្គលេខាបក្សលោក Nguyen Van Linh បានលេចមុខនៅក្នុងពេលវេលាប្រវត្តិសាស្ត្រនោះ ក្នុងឋានៈរបស់ខ្លួន លោកបានទទួលនូវភារកិច្ចការនិងរៀបចំដំណើរការផ្លាស់ប្តូរថ្មីនៃប្រទេសជាតិដើម្បីបន្សល់ទុកនូវកេរ្តិ៍ដំណែលសម្រាប់មនុស្សជំនាន់ក្រោយ។ លើកតម្កើងរាល់ការរួមវិភាគទានរបស់លោក Nguyen Van Linh មិនត្រឹមតែលើកតម្កើងមនុស្សម្នាក់ប៉ុណ្ណោះទេ ថែមទាំងជាការពង្រីកនូវតម្លៃរបស់មនុស្សនោះក្នុងជីវភាពប្រចាំថ្ងៃទៀតផង៕

 

 

 

 

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ