អតីតយុទ្ធជន Trinh Van Sy ធ្វើសេដ្ឋកិច្ចពូកែ

VOVWORLD_ដោយមានឆន្ទៈនិងស្មារតីជាយុទ្ធជនគឺព្យាយាមជំនៈ
លើស្ថានភាពលំបាកជានិច្ចនោះអតីតយុទ្ធជន Trinh Van SyនៅឃុំNgu
Hiepស្រុកCai Layខេត្តTien Giang ភាគខាងត្បូងវៀតណាមបានខិតខំប្រឹង
ប្រែងធ្វើសេដ្ឋកិច្ចគ្រួសារហើយរកបាន​ចំណូលរាប់ពាន់លានដុងជារៀងរាល់
ឆ្នាំ។សព្វថ្ងៃលោកជាគំរូបុគ្គល ធ្វើសេដ្ឋកិច្ច​ពូកែនៅក្នុង​តំបន់ ។

        មុននេះ៣០ឆ្នាំក្រោយពីបញ្ចប់ការបំរើក្នុងកងទ័ព លោកTrinh Van Sy
វិលត្រឡប់​ទៅស្រុកវិញហើយចាប់ផ្ដើមការរកស៊ីចិញ្ចឹមគ្រួសារ។នាគ្រានោះ
គ្រួសារលោកមានដីធ្លីតែ៣០០០ម៉ែត្រក្រឡាប៉ុណ្ណោះ។ដោយជីវភាពរស់នៅ
ជួបការលំបាកលោកបានធ្វើការងារជាច្រើនខុសៗគ្នា មានទាំងការលីសែង
ដល់កម្មករសំណង់។​ពេលសំចៃបាន​ប្រាក់​ខ្លះ​ៗ​ហើយលោកចាប់ផ្ដើមកែប្រែ
ចំការដើម្បីដាំក្រូចឃ្វិច។មានចំណូលខ្ពស់ពីការលក់​ឃ្វិចលោកបន្តទិញបន្ថែម
ដីសំរាប់ដាំទុរេន។គិតរហូតមកលដល់សព្វថ្ងៃនេះលោក Sy ជា​ម្ចាស់កសិដ្ឋាន
ដាំទុរេនលើផ្ទៃដី១ហិកតាកន្លះ។ជារៀងរាល់ឆ្នាំលោកប្រមូលផល​ផ្លែទុរេនបាន
ចំនួន១៥តោនដោយចំណេញជាង១ពាន់លានដុង។

        ទន្ទឹមនឹងការធ្វើចំការលោកTrinh Van Syនៅម៉ៅការកំពង់ដមួយចំនួន
នៅ​ស្រុកCai Lay ខេត្តTien Giangទៀតផង។សេវាដឹកជញ្ជូនតាមផ្លូវទឹកនេះ
គ្រួសារលោករក​​បាន​​ប្រាក់​ចំណូលពី២ដល់៣ពាន់លានដុងជារៀងរាល់ឆ្នាំ។
​លទ្ធផលនេះបានមក​ដោយ​សារ​ការ​ខិតខំប្រឹងប្រែងមិនចេះនឿយណាយរបស់
លោកTrinh Van Sy។លោកបានចែករំលែកថា

 “ ទទួលបានលទ្ធផលនេះគឺដោយសារខ្ញុំធ្លាប់ជាកងទ័ពហើយបាន​រៀន​
សូត្រ​គំរូសីល​ធម៌​លោក​ប្រធានហូជីមិញរួមជាមួយការឧស្សាហធ្វើពលកម្មនិង
សន្សំសំចៃ។​ដោយសារ​ប្រមូលបានផលទុរេនយ៉ាងច្រើនបានជាគ្រួសារខ្ញុំមាន
ដើមទុនសំរាប់​ពង្រីក​ផលិតកម្មព្រមទាំងមានលទ្ធភាពជួយឧបត្ថម្ភដល់បណ្ដា
គ្រួសារ ក្រីក្រដូច​គ្រូសារខ្ញុំមុន​នេះទៀត​ផង”។

អតីតយុទ្ធជន Trinh Van Sy ធ្វើសេដ្ឋកិច្ចពូកែ - ảnh 1
សព្វថ្ងៃនេះលោក Sy ជាម្ចាស់កសិដ្ឋានដាំទុរេនលើផ្ទៃដី១ហិកតាកន្លះ


        លោកTrinh Van Syបានឲ្យដឹងទៀតថានាពេលខាងមុខនេះលោកនឹងបណ្ដាក់​
ទុន​បន្ថែមដើម្បីបើកទូលាយផ្ទៃដីដាំដំណាំទុរេនដោយផ្សារភ្ជាប់ជាមួយរូបសណ្ឋាន
ទេសចរណ៍អេកូឡូស៊ី។លោកបានថ្លែងយ៉ាងដូច្នេះថា

   “​ នាពេលខាងមុខនេះខ្ញុំនឹងទិញរថយន្តសង្គ្រោះមួយគ្រឿងក្នុងតំលៃ​៦០០​
លាន​ដុង​ដើម្បីដឹកអ្នកជំងឺក្រីក្រដោយឥតគិតថ្លៃ។រីឯចំពោះចំការទុរេន គឺខ្ញុំ
នឹងពង្រីក​ទេសចរណ៍ធម្មជាតិ។ខ្ញុំអំពាវនាវឲ្យគេមកវិនិយោគទុនលើវិស័យ
ទេសចណ៍និងកសាងជនបទថ្មីដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច”។

        ក្រៅពីការធ្វើសេដ្ឋកិច្ចពូកែលោកTrinh Van Syក៏សកម្មចូលរួមសកម្មភាព
សង្គម​នៅនឹងតំបន់ផងដែរ។ក្នុងមួយឆ្នាំៗលោករួមវិភាគទានជាប្រាក់ចំនួន
៤០០លានដុង(ស្មើនឹងជាង១៨ពាន់ដុល្លារអាមេរិក)ដើម្បីជួយឃុំ Tam Binh
និងឃុំNgu Hiepកសាង​ជនបទ​ថ្មី​និងផ្ទះកុសលទាន។ស្ដីពីគំរូជំនៈលើការលំបាក
និងឧបសគ្គរបស់លោកSy អនុប្រធានសមាគមកសិករ ឃុំNgu Hiepលោក
Phan Van Chot បានថ្លែងថា

    “លោកTrinh Van Syជាកសិករពូកែធ្វើចំការនិងសេវារបស់ឃុំNgu Hiep។
ក្នុង​ការ​កសាងជនបទថ្មី លោកបានសកម្មរួមវិភាគទាននូវសំភារៈនិងកំលាំង
ពលកម្មដើម្បីរួមជាមួយឃុំកសាងជនបទថ្មី”។

នាបច្ចុប្បន្ននេះអតីតយុទ្ធជនTrinh Van Syជាគំរូបុគ្គលធ្វើសេដ្ឋកិច្ចពូកែ
ដែល​ត្រូវ​បានអ្នកស្រុកគោរពរាប់អាននិងរៀនសូត្រតាម៕

        

ប្រតិកម្មទៅវិញ

ផ្សេងៗ