អតីតយុទ្ធជនដែលធំដឹងក្ដីពីរដូវស្លឹកឈើជ្រុះជាប្រវត្តិសាស្ត្រ

(VOVWORLD) - ចូលរួមបដិវត្តខែសីហាឆ្នាំ ១៩៤៥ អតីតយុទ្ធជន លោក Huynh Van Guong (លោក Bay Guong កើតឆ្នាំ ១៩២៣ រស់នៅភូមិ Tan Thuan B ឃុំ Binh Duc ស្រុក Chau Thanh ខេត្ត Tien Giang) នៅតែមានសុខភាពផ្នែករាងកាយនិងស្មារតីល្អណាស់។ ធំដឹងក្តីពីរដូវស្លឹកឈើជ្រុះជាប្រវត្តិសាស្ត្រឆ្នាំ ១៩៤៥ អតីតយុទ្ធជន លោក Huynh Van Guong បានលះបង់ពេញមួយជីវិតរបស់ខ្លួនដើម្បីបុព្វហេតុបដិវត្តន៍ ហើយទោះបីជាអាយុចំណាស់ក៏ដោយ លោកនៅតែពង្រីកដោយឥតឈប់ឈរនូវស្មារតីស្នេហាជាតិ ដើម្បីកសាងមាតុភូមិឲ្យកាន់តែសម្បូរធូធារនិងស្រស់ស្អាត។

អតីតយុទ្ធជនដែលធំដឹងក្ដីពីរដូវស្លឹកឈើជ្រុះជាប្រវត្តិសាស្ត្រ - ảnh 1អតីតយុទ្ធជន លោក Huynh Van Guong (ខាងឆ្វេង)។ (រូបថត៖ VOV)

ថ្វីត្បិតតែមានអាយុជិត ១០០ ឆ្នាំ ហើយសុខភាពចុះខ្សោយជាបណ្ដើរៗក៏ដោយ ប៉ុន្តែពេលនិយាយដល់រដូវស្លឹកឈើជ្រុះបដិវត្តន៍កាលពី ៧៧ ឆ្នាំមុន លោក Huynh Van Guong នៅតែអាចចងចាំយ៉ាងល្អិតល្អន់អំពីពេលវេលាប្រវត្តិសាស្ត្រដែលលោកនិងប្រជាជននៅមូលដ្ឋាន បានរួមគ្នាក្រោកឈរឡើងដើម្បីធ្វើបាតុកម្ម។

“ពេលនោះ ខ្ញុំមានកំហឹងនឹងពួកបរិវាររបស់អាណានិគមបារាំងខ្លាំងណាស់ ដោយសារពេលនោះបើពួកវាចង់ដាក់គុកអ្នកណា គឺពួកវាចាប់អ្នកនោះ បង្ខំប្រជាជនធ្វើការងារគ្រប់យ៉ាង។ ខ្ញុំបានស្ដាប់លោកប្រធានហូជីមិញនិយាយថា “ស្លាប់តែមានសេរីភាព ប្រសើរជាងរស់នៅជាទាសករ គ្មានអ្វីមានតម្លៃជាងឯករាជ្យនិងសេរីភាពទេ” ខ្ញុំរំភើបចិត្តខ្លាំងណាស់ ហើយបានទៅចូលរួមបដិវត្តខែសីហាភ្លាមមួយរំពិច។ នៅក្នុងស្រុករបស់ខ្ញុំនៅពេលនោះ ចាប់ពីឃុំ៖ Thanh Phu An Qui An Nhon An Thanh Thanh Phong... ប្រជាជនទៅធ្វើបាតុកម្មយ៉ាងច្រើនណាស់”។

ក្រោយពីជោគជ័យនៃបដិវត្តន៍ខែសីហា លោក Huynh Van Guong បានបន្តទទួលភារកិច្ចជាសមាជិកគណៈកម្មការយោធាឃុំ បន្ទាប់មកធ្វើជាប្រធានក្រុមយោធាឃុំ Thanh Phu (ស្រុក Thanh Phu ខេត្ត Ben Tre)។ បន្ទាប់នោះ កម្មាភិបាលរូបនេះបានធំដឹងក្តី ហើយធ្វើការនៅក្នុងអង្គភាពជាច្រើននៃកងទ័ពប្រជាជនវៀតណាមដូចជា៖ កងពលលេខ៩ (កងទ័ពរំដោះភាគខាងត្បូង)វរសេនីយ៍ឯក-ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សយោធភូមិភាគ
ទី៩។ ពេលចូលនិវត្តន៍ លោកនិងគ្រួសាររស់នៅភូមិ Tan Thuan B ឃុំ Binh Duc ស្រុក Chau Thanh ខេត្ត Tien Giang។ ថ្វីត្បិតតែមានអាយុច្រើនក៏ដោយ ប៉ុន្តែបក្ខជននិងអតីតយុទ្ធជនរូបនេះ នៅតែមិនទាន់សម្រាកនៅឡើយ ដោយបន្តទទួលភារកិច្ចផ្សេងៗទៀតដូចជា៖ ប្រធានសមាគមអតីតយុទ្ធជនស្រុកChau Thanh ប្រធានសមាគមជនចាស់ជរាឃុំ លេខាសាខាបក្សភូមិ Tan Thuan B ឃុំ Binh Duc ស្រុក Chau Thanh (ខេត្ត Tien Giang)។ នៅឆ្នាំ ២០០២ ដោយសារមានអាយុច្រើន ពិបាកក្នុងការធ្វើដំណើរ ទើបលោកឈប់ចូលរួមក្នុងសកម្មភាពមហាជននៅមូលដ្ឋាន។ លោក Huynh Van Guong បានឲ្យដឹងថា៖

“ខ្ញុំបានស្បថហើយ ខ្ញុំដើរតាមបក្សដល់តំណក់ឈាមចុងក្រោយ។ បើខ្ញុំនៅតែរស់ ថ្ងៃណាខ្ញុំអាចទៅប្រជុំបាន ខ្ញុំតែងតែទៅដើម្បីស្តាប់ពីស្ថានការណ៍ ខ្ញុំជាប់ចិត្តណាស់។ កាលពីមុន ពេលខ្ញុំទៅឃុំជួបកូនក្មេងៗ ខ្ញុំក៏បានលើកទឹកចិត្តឲ្យក្មួយៗខិតខំរៀនសូត្រឲ្យបានល្អ”។

នាពេលកន្លងមក មិនថាក្នុងវិស័យ ការងារណាមួយ លោក Huynh Van Guong ក៏សម្រេចយ៉ាងល្អនូវភារកិច្ចដែលបានប្រគល់ជូន ជាពិសេសរួមចំណែកកសាងបក្ស អាជ្ញាធរនិងសមាគមអតីតយុទ្ធជនឲ្យបានរឹងមាំ ព្រមទាំងយកចិត្តទុកដាក់ដល់ការអប់រំស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយ ដូច្នេះលោកត្រូវបានកម្មាភិបាល បក្ខជននិងប្រជាជននៅមូលដ្ឋានគោរពស្រឡាញ់ ហើយយកតម្រាប់តាម។ លោក Ho Doan Anh Dung ប្រធានសមាគមអតីតយុទ្ធជនឃុំ Binh Duc បានឲ្យដឹងថា បច្ចុប្បន្នឃុំទាំងមូលមានសមាជិកសមាគមន៍អតីតយុទ្ធជនចំនួន ១៦៩នាក់។ សមាគមមានអតីតយុទ្ធជនចំនួន២នាក់ ដែលបានចូលរួមដោយផ្ទាល់ក្នុងបដិវត្តន៍ខែសីហា។ រហូតមកដល់ពេលនេះ មានតែលោកវរសេនីយ៍ឯក Huynh Van Guong នៅរស់ប៉ុណ្ណោះ។ នាពេលកន្លងមក លោក Huynh Van Guong គឺជាគំរូដ៏ល្អនៅមូលដ្ឋាន៖

“លោកពូ Bay Guong ជាគំរូទាំងក្នុងគ្រួសារ និងនៅមូលដ្ឋាន។ នៅពេលដែលអាជ្ញាធរនិងគណកម្មាធិការបក្សមូលដ្ឋាន ត្រូវការពិគ្រោះយោបល់ជាមួយលោកពូក អំពីការកសាងអាជ្ញាធរ កសាងមូលដ្ឋាន ផ្តល់យោបល់ដល់ប្រជាពលរដ្ឋ គឺផ្តល់យោបល់យ៉ាងសកម្មណាស់។ ជារឿយៗ លោកពូចូលរួមយ៉ាងសកម្មក្នុងការចលនា ឃោសនាដល់សមាជិក និងគ្រួសារអតីតយុទ្ធជន រួមជាមួយនឹងប្រជាពលរដ្ឋនៅក្នុងភូមិ ឃុំ។ កាលពី៤ដល់៥ខែមុន លោកពូនៅតែចូលរួមសកម្មភាពសាខាបក្ស សមាគមអតីតយុទ្ធជនប្រចាំខែ ហើយសម្រាប់អតីតយុទ្ធជនវ័យក្មេង គេជានិច្ចកាលយកតម្រាប់តាមលោកពូ”។

លោក Huynh Van Guong - សាក្សីរស់នៃបដិវត្តន៍ខែសីហានៅខេត្ត Tien Giang បានដើរតាមបក្សដោយអស់ពីចិត្ត លះបង់ស្ទើរតែពេញមួយជីវិតចំពោះកងទ័ព ជានិច្ចកាលស្មោះត្រង់ចំពោះប្រទេសជាតិនិងប្រជាជន។ ជាមួយនឹងយុទ្ធជ័យនិងសមិទ្ធិផលដ៏រុងរឿងក្នុងជីវិតបដិវត្តន៍របស់លោក អតីតយុទ្ធជន Huynh Van Guong មានកិត្តិយសដោយទទួលបានប័ណ្ណសរសើរ មេដាយ និងគ្រឿងឥស្សរិយយសជាច្រើនរបស់បក្ស-រដ្ឋ កងទ័ព និងស្ថាប័នគ្រប់ជាន់ថ្នាក់ ហើយកាលពីឆ្នាំមុន លោកទទួលបានអាំងស៊ឹងអាយុបក្ស ៧៥ ឆ្នាំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ