អតីតយុទ្ធជនវៀតណាម លោក Nguyen Tu Hung - ពលរដ្ឋឆ្នើមនៃរដ្ឋធានីឆ្នាំ២០១៨

(VOVWORLD) -  មកដល់ភូមិ Hanh Dan ឃុំ Tan Lap ស្រុក Dan Phuong នៃរដ្ឋធានីហាណូយ សួរនាំពីគ្រួសារអតីតយុទ្ធជន Nguyen Tu Hung អ្នកភូមិគឺអ្នកណាគេក៏ស្គាល់ ដល់ដែរ។ លោក Hung ត្រូវបានអ្នកភូមិស្រឡាញ់រាប់អាននិងស្ងើចសរសើរ  ដោយសារលោកបានស្ម័គ្រចិត្តបរិច្ចាកប្រាក់ច្រើន រួមទាំងកម្លាំងកាយ ដើម្បី កសាងស្រុកកំណើតស្អាតស្អំ។  អតីតយុទ្ធជនរូបនេះ ត្រូវបានគេទទួលស្គាល់ថា ជាពលរដ្ឋ១ក្នុងចំណោមពលរដ្ឋឆ្នើមទាំង១០របស់រដ្ឋធានីហាណូយសម្រាប់ឆ្នាំ ២០១៨ នេះផងដែរ។

អតីតយុទ្ធជនវៀតណាម លោក Nguyen Tu Hung - ពលរដ្ឋឆ្នើមនៃរដ្ឋធានីឆ្នាំ២០១៨ - ảnh 1លោក Nguyen Tu Hung នៅក្បែរស្រះបរិស្ថានរបស់ភូមិ 

ត្រូវកំព្រាឪពុកម្តាយតាំងពីកុមារភាព ក្មេងប្រុស  Hung បានធំដឹងក្តីនៅក្នុងការ ថែទាំ ការអប់រំរបស់សាច់ញាតិនិងអ្នកជិតខាង។ កាលជាយុវជន លោក Hung បានចូលរួមក្នុងសង្គ្រាមតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ចក្រពត្តិអាមេរិកនិងសង្គ្រាមនៅព្រំដែនភាគខាងជើង។  បន្ទាប់ពីចាកចេញពីកងទ័ព លោកបាន ចូលរួមក្នុងការងារសង្គមក្នុងតំបន់។ លោកជាសមាជិកក្រុមប្រឹក្សាប្រជាជនឃុំ Tan Lap អាណត្តិ ១៩៩៤-១៩៩៩ ។ ហើយលើកកំពស់ប្រពៃណីកងទ័ពលោក អ៊ុំហូ បានជាលោក Hung  និងក្រុមគ្រួសារបានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ។ រូបលោកផ្ទាល់និងក្រុមគ្រួសាររបស់លោកបានប្រតិបត្តិសកម្មភាពជាច្រើនពោរ ពេញទៅដោយអត្ថន័យ ដែលបានរួមចំណែកជាក់ស្តែងសម្រាប់កសាងស្រុក កំណើត។

លោក Nguyen Tu Hung បានសំណេះសំណាលថា៖ “កាលមុននេះ គ្រួសាររបស់ខ្ញុំក្រីក្រណាស់។ ហើយ បក្ស រដ្ឋ និងប្រជាជនក្នុង តំបន់បានចិញ្ចឹមខ្ញុំពីកុមារភាពរហូតដល់ខ្ញុំធំដឹងក្តី និងក្លាយជាពលរដ្ឋដែលមាន ប្រយោជន៍សម្រាប់សង្គម។ ដូច្នេះ ផ្តើមចេញពីការដឹងគុណបក្ស ដឹងគុណលោក អ៊ុំហូ ខ្ញុំបានលើកទឹកចិត្តដល់កូនចៅ  អ្នកមានច្រើនចូលរួមច្រើន អ្នកមានតិច ចូលរួមតិច គឺដើម្បីកសាងស្រុកកំណើតនិងកសាង ជនបទថ្មី។ ដូចទៅនឹងពាក្យ ទូន្មានរបស់លោកប្រធានហូជីមិញ គឺមនុស្សគ្រប់រួមដៃគ្នាកសាងប្រទេសជាតិ គឺប្រទេសជាតិនឹងកាន់តែស្រស់ស្អាត កាន់តែសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ។

ពេលបានជួបជាមួយលោក ថ្វីត្បិតលោកមានអាយុ ៧៤ឆ្នាំ ហើយការស្លៀកពាក់ យ៉ាងសាមញ្ញាក៏ដោយ ប៉ុន្តែ គ្មានអ្នកណាគេស្មានថា លោកជា “សប្បុរសជន” នៃចលនាកសាងជនបទថ្មី។ ដើម្បីជួយជ្រោមជ្រែងការចលនានៃគណកម្មការ គ្រប់គ្រងបេតិកភណ្ឌភូមិ Hanh Dan ក្នុងឆ្នាំ ២០០៤ និង ២០០៩ នោះ បុគ្គល លោក Hung និងគ្រួសារបានរួមវិភាគទានចំនួន ២៩០លានដុង ដើម្បីកសាង សាលាភូមិនិងវត្តអារម្ម។  

ចាប់តាំងពីឆ្នាំ ២០០៤ ទាល់នឹងបច្ចុប្បន្ន លោក និង ក្រុមគ្រួសារបានជួយ សាងសង់ការងារសំណង់ចំនួន៤ ដោយចំនួនទឹកប្រាក់គឺ ២ពាន់លាន៤០០លានដុង។ លោក Nguyen Tu Hung បានឲ្យដឹងថា៖ “ដោយសារតែស្រះចាស់គឺជាកន្លែងចាកសម្រាមរបស់អ្នកភូមិធ្វើឲ្យបំពុលបរិ ស្ថាន បានជាខ្ញុំដាក់ចេញសំណើរជូនថ្នាក់ដឹកនាំឃុំ Tan Lap ធ្វើកំណែទម្រង់ និងសាងសង់ឲ្យក្លាយទៅជាស្រះបរិស្ថាន។ ស្រះមានទំហំជិត ៥០០០ ម៉ែត្រការ៉េ។ ហើយគម្រោងនេះត្រូវបានសម្ពោធនៅថ្ងៃទី ២២ ឧសភាឆ្នាំ ២០១៧ ចំទៅនឹងខួបលើកទី ៥៥ នៃដំណើរទស្សនកិច្ចរបស់ប្រធានហូជីមិញទៅកាន់ឃុំ  Tan Lap។ ការធ្វើស្រះត្រូវបានបញ្ចប់ ខ្ញុំត្រូវតែធ្វើផ្លូវចូលឲ្យស្អាត។ ហើយខ្ញុំ បានស្នើសុំការអនុញ្ញាតសាងសង់ផ្លូវជនបទប្រវែងជាង ១០០ ម៉ែត្រផងដែរ”។

សកម្មភាពសប្បុរសធម៌របស់ លោក Hung បានរីកសាយភាយទៅជាចលនា សង្គម ប្បនីយកម្មកសាងជនបទថ្មី ដើម្បីកសាងភូមិបៃតងស្អាតស្អំ។ ដើម្បីជួយ ជ្រោមជ្រែងការប្រព្រឹត្ដដ៏ថ្លៃថ្នូររបស់លោក គ្រួសារទាំងអស់ដែលរស់នៅជុំវិញ ស្រះភូមិ ក៏បានរួមចំណែកដោយស្ម័គ្រចិត្ត ពីការដាំដើមឈើ បោកសម្អាត ដល់ការទិញតុនិងកៅអីដាក់ជុំវិញស្រះសម្រាប់មនុស្សគ្រប់គ្នាមានកន្លែង សម្រាកលំហកាយ។ សំណង់ “ស្រះបរិស្ថាន” នៅភូមិ Hanh Dan គឺជារូប សណ្ឋានមួយក្នុងចំណោមរូបសណ្ឋានឆ្នើមរបស់ស្រុក Dan Phuong ។

ជាមួយនឹងការរួមវិភាគទានយ៉ាងធំធេងរបស់ខ្លួននោះ លោក Nguyen Tu Hung បានគណៈកម្មាធិការប្រជាជនស្រុក Dan Phuong ប្រគល់កិត្តមាន ជា “មនុស្ស ល្អ ការងារល្អ” ជាច្រើនលើកច្រើនសារ។ ឆ្នាំ២០១៧ លោកបានទទួល បណ្ណ សរសើរក្នុងចលនា “ប្រជាជនទាំងមូលរួមកម្លាំងកាយចិត្តកសាងជនបទថ្មី” ដោយប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយនិងនាយករដ្ឋមន្ត្រីរដ្ឋាភិ បាលប្រគល់ជូន។ និយាយដល់លោក អ្នកភូមិទាំងអស់គ្នា សុទ្ធតែមានមោទនៈ អំពីអតីតយុទ្ធជនគំរូមួយរូប ដែលចំណាយទាំងកម្លាំងកាយនិងកម្លាំងចិត្ត ដើម្បី សកម្មភាពសប្បុរសធម៌សង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ