អតីតអគ្គលេខាបក្សលោក Le Kha Phieu៖ មេដឹកនាំដែលផ្តោតទៅលើការពិតជាក់ស្ដែង

(VOVWORLD) - ក្នុងអំឡុងពេលធ្វើការងារ ក៏ដូចជានៅពេលបញ្ចប់ការងារក្នុងបក្ស ផងដែរ អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Le Kha Phieu ជានិច្ចកាលបង្ហាញស្មារតី ផ្ដោតទៅលើការពិតជាក់ស្ដែង ការផ្លាស់ប្ដូរថ្មី ហើយប្ដេជ្ញាចិត្តធ្វើឲ្យបក្ស ស្អាតស្អំ ដើម្បីនាំប្រទេសជាតិធ្វើសមាហរណកម្មនិងបោះជំហានទៅមុខ។
អតីតអគ្គលេខាបក្សលោក Le Kha Phieu៖ មេដឹកនាំដែលផ្តោតទៅលើការពិតជាក់ស្ដែង - ảnh 1អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Le Kha Phieu។ (រូបថត៖ VOV) 

នៅសន្និបាតមជ្ឈឹម ៦ លើកទី២ ឆ្នាំ១៩៩៩ លោកអគ្គលេខាបក្ស Le Kha Phieu បានធ្វើការវិភាគយ៉ាងត្រង់ៗទៅលើរាល់កំហិតក្នុងបក្សនាគ្រានោះ យ៉ាងដូច្នេះថា៖ “ប្រសិនបើបក្សមិនអាចមើលឃើញនូវភាពអន់ខ្សោយនោះ មិន ផ្ដោតការយកចិត្តទុកដាក់ មិនប្ដេជ្ញាចិត្តបង្ការនិងប្រយុទ្ធប្រឆាំងនឹងគុណវិបត្តិ ទាំងនោះ គឺបក្សទំនងជាកាន់តែប្រែប្រួលខ្លាំងហើយឃ្លាតឆ្ងាយពីអត្តចរិតបដិវត្តន៍ របស់បក្ស”។

លទ្ធផលគឺ សន្និបាតបានអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពី “បញ្ហាសំខាន់ និងបន្ទាន់មួយចំនួនក្នុងការងារកសាងបក្សនាបច្ចុប្បន្ន” ដែលបំផុសឡើងចលនា កសាងនិងពង្រឹងបក្ស។ លោក Nguyen Giap Dan ជាលេខាធិការរបស់អតីតអគ្គ លេខាបក្សលោក Le Kha Phieu ក្នុងអំឡុងពេល១២ឆ្នាំ បានធ្វើអត្ថាធិប្បាយថា លោកអតីតអគ្គលេខាបក្សជានិច្ចកាលយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជន ហើយប្រកាន់យ៉ាងខ្ជាប់ខ្ជួនសតិអារម្មណ៍ “យកប្រជាជនធ្វើជាឫសគល់”។ លោក តែងតែផ្ទៀងស្ដាប់ការមតិរួមយោបល់របស់ប្រជាជន រហូតដល់ទៅពិនិត្យមើល ដោយផ្ទាល់ដើម្បីនាំចេញគោលនយោបាយដ៏សមស្របនឹងស្ថានភាពជាក់ស្ដែងនៃជីវភាពរស់នៅរបស់ប្រជាជន។ ការចេញផ្សាយសេចក្ដីសម្រេចចិត្តនៃសន្និ បាតមជ្ឈឹម ៦ លើកទី២ បានឆ្លុះបញ្ចាំបយ៉ាងច្បាស់លាស់នូវការប្ដេជ្ញាចិត្តផ្លាស់ប្ដូរ ថ្មីហើយមើលត្រង់ទៅលើការពិតជាក់ស្ដែងរបស់មេដឹកនាំបក្សរូបនេះនាគ្រានោះ។ លោក Dan បានឲ្យដឹងថា៖

“នៅពេលនោះ លោកអគ្គលេខាបក្ស Le Kha Phieu ព្រួយបារម្ភខ្លាំងណាស់ ដោយសារតែក្នុងបក្សបានកើតមានសញ្ញាចុះខ្សោយរួចហើយ។ ហេតុដូច្នេះ ធ្វើការកែប្រែគឺទាន់ពេលវេលា ហើយបង្កើតឡើងកម្លាំងចលករសម្រាប់ បក្ស ព្រមទាំងជួយឲ្យប្រជាជនសប្បាយរីករាយនិងជឿជាក់ទៅលើការដឹកនាំ របស់បក្សផងដែរ”។

ចំពោះអ្នកកាសែត Vu Ngoc Xiem ដែលធ្លាប់បានធ្វើការនៅកាសែតកង យោធភូមិភាគទី៧ (ក្រោយមកគឺកាសែតរបស់សមាគមន៍អតីតយុទ្ធជនវៀត ណាម) លោកអតីតអគ្គលេខាបក្ស Le Kha Phieu គឺជាមេដឹកនាំម្នាក់ដែលធ្វើ ការដោយមានការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ណាស់។ រំលឹកឡើងវិញអំពី អនុស្សាវរីយ៍ដែលលោកបានជិះទូកជាមួយលោកអតីតអគ្គលេខាបក្សទៅពិនិត្យស្ថានភាពខ្យល់ព្យុះទឹកជំនន់នៅតំបន់ខាងលិចនៅឆ្នាំ២០០០ អ្នកកាសែត Vu Ngoc Xiem បានដំណាលថា នៅពេលដែលទូកទៅដល់តំបន់ចន្លោះរវាងខេត្ត Dong Thap និង Long An លោក Le Kha Phieu ឃើញគ្រួសារមួយដែលកំពុងរស់នៅដោយអណ្ដែតលើ ផ្ទៃទឹកដ៏ធំល្វឹងល្វើយនោះ លោកបានទៅសាកសួរសុខទុក្ខភ្លាមៗ។ បន្ទាប់ពីដឹងពី ស្ថានភាពរស់នៅលំបាករបស់ពួកគេ លោកបានបញ្ជាណែនាំឲ្យអាជ្ញាធរតំបន់ត្រូវ ទៅជួយឧបត្ថម្ភភ្លាមមួយរំពិច ហើយបញ្ជូនគ្រួសារនេះឡើងគោកប្រកបដោយ សុវត្ថិភាព។ មិនត្រឹមតែប៉ុណ្ណោះទេ លោកថែមទាំងបានតាមដានថា ការងារនេះត្រូវ បានអនុវត្តដោយចប់ចុងចប់ដើមដែរឬអត់ទៀតផង។ អ្នកកាសែត Vu Ngoc Xiem បានឲ្យដឹងថា៖

“ខ្ញុំបានឃើញមានសមមិត្តដឹកនាំជាច្រើនរូបដែលនិយាយរួចហើយតែមិនត្រួតពិនិត្យ នោះទេ។ ប៉ុន្តែចំពោះលោកអតីតអគ្គលេខាបក្សវិញ នៅក្នុងកិច្ចប្រជុំបន្ទាប់ពី ដំណើរនោះ លោកបានសួរភ្លាមថា គ្រួសារនោះត្រូវបានបញ្ជូនឡើងគោកហើយឬ នៅ? ហើយពេលដែលអ្នកដឹកនាំមួយរូបនៅ Dong Thap និយាយថា “នៅ” លោក អគ្គលេខាបក្សបាននិយាយត្រង់ថា ធ្វើកម្មាភិបាលយ៉ាងដូច្នេះគឺមិនបានទេ ត្រូវ បញ្ជូនគេឡើងគោកភ្លាមមួយរំពិច ហើយ២ម៉ោងក្រោយមកត្រូវរាយការណ៍ដល់ខ្ញុំ”។

នៅពេលឆ្លើយបទសម្ភាសន៍របស់វិទ្យុសម្លេងវៀតណាមនាខែកុម្ភៈឆ្នាំ២០១៦ ក្នុងឱកាសរំលឹកខួបលើកទី៨៦ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម លោកអតីត អគ្គលេខាបក្ស Le Kha Phieu បានអះអាងថា៖

“ត្រូវបន្តកសាងនិងពង្រឹងបក្សឲ្យកាន់តែស្អាតស្អំ រឹងមាំនិងជិតស្និទ្ធជាមួយ ប្រជាជនថែមទៀត។ ជាពិសេសគឺ ជួរកម្មាភិបាលរបស់បក្ស ត្រូវធ្វើការអស់ពីចិត្ត ពីថ្លើមដើម្បីប្រទេសជាតិនិងប្រជាជន។ ធ្វើបានយ៉ាងដូច្នេះទើបជៀសផុតពី ការចុះខ្សោយ អំពើពុករលួយ ការខ្ជះខ្ជាយ និងការិយាធិបតេយ្យ”។

ទោះបីជាត្រឹមតែកាន់តំណែងជាមេដឹកនាំរបស់បក្សក្នុងរយៈពេលខ្លីក៏ដោយ ប៉ុន្តែលោកអតីតអគ្គលេខាបក្ស Le Kha Phieu បានបន្សល់ទុកនូវសញ្ញា សម្គាល់ដ៏លេចធ្លោក្នុងដំណើរការរីកធំធាត់របស់បក្សនិងប្រទេសជាតិ។ ស្មារតី នៃការផ្តោតទៅលើការពិតជាក់ស្ដែង ហ៊ានមើលត្រង់ទៅលើភាពអន់ខ្សោយនិង កំហិតដើម្បីជំនះពុះពារនិងឈានឡើងរបស់លោក នៅតែរក្សាតម្លៃដដែលរហូត ដល់សព្វថ្ងៃនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ