អតីតអគ្គលេខាលោកNguyen Van Linh - ស្ថាបត្យករនៃការផ្លាស់ប្តូរថ្មីប្រទេសជាតិ

VOVWORLD_នាពេលកន្លងទៅនេះប្រទេសវៀតណាមបានរំលឹកខួបលើកទី១០០
ទិវាកំណើតអតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Van Linh 
​(ថ្ងៃទី១ខែកក្កដា)​។​ ​ចំពោះប្រជាជនវៀតណាមអតីតអគ្គលេខាលោក Nguyen Van
Linh ជាកូនសិស្សឆ្នើមរបស់លោកប្រធានហូជីមិញ។ កេ­រិ៍្តឈ្មោះលោក​ផ្សាភ្ជាប់​
ជាមួយការតស៊ូរំដោះជាតិនិងបុព្វហេតុផ្លាស់ប្តូរថ្មីនៅវៀតណាម។

អតីតអគ្គលេខាលោកNguyen Van Linh - ស្ថាបត្យករនៃការផ្លាស់ប្តូរថ្មីប្រទេសជាតិ - ảnh 1
ពីប្រទេសខ្វះស្បៀងវៀតណាមជាលើកដំបូងបានក្លយទៅជាប្រទេសនាំចេញអង្ករនាឆ្នាំ១៩៨៩ពោលគឺក្រោយរយៈពេលត្រឹម៣ឆ្នាំប៉ុណ្ណោះគិតតាំងពីមហាសន្និបាតលើកទី៦របស់បក្សនាឆ្នាំ១៩៨៦មក(រូបថតBaomoi.com)


        ជីវិតរបស់អតីតអគ្គលេខាលោក Nguyen Van Linh ផ្សាភ្ជាប់ជាមួយ​ប្រវតិ្តសាស្រ្ត
បដិវត្តន៍នៃប្រទេសជាតិ។ ប៉ុនែ្តស្នាដៃសំខាន់របស់លោកគឺលើវិស័យផ្លាស់ប្តូរថ្មី
ផលិតកម្មនិងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ នាទសវត្សទី៨០នៃសតវត្សមុនខណៈពេល
ដែលសេដ្ឋកិច្ចវៀតណាមកំពុងស្ថិតក្នុងឱនភាពខ្លាំងហើយប្រទេសជាតិត្រូវគេ
ឡោមព័ទ្ធពាណិជ្ជកម្មនោះលោក Nguyen Van Linh នេះឯងបាន​ហ៊ាន​យកបទ
ពិសោធន៍ជាក់ស្តែងពីក្រុងហូជីមិញមកអនុវត្តក្នុងដំណើការផ្លាស់ប្តូរថ្មី
ប្រទេសជាតិ។ នោះគឺការប្រមូលផ្តុំកំលាំងនៃកម្មវិធីសេដ្ឋកិច្ចធំចំនួន៣ដោយយក
វិស័យផលិតកម្មធ្វើជាឬសគល់។ តាមលោក Nguyen Trong Phuc អតីត​នាយក​
វិទ្យាស្ថានប្រវតិ្តសាស្រ្តបក្សបណ្ឌិតសភានយោបាយជាតិហូជីមិញឲ្យដឹងថា

        ផ្តើមចេញពីបទពិសោធន៍ជាក់ស្តែងនៅក្រុងហូជីមិញភូមិភាគខាងត្បូងនិង
ប្រទេសទាំងមូលដែលលោក Nguyen Van Linh ជាមួយគំនិតគិតគូរបស់​អ្នក​ដឹក​នាំ
១រូបបានពិចារណាជាមួយការិយាល័យនយោបាយនិងគណៈកម្មាធិការមជ្ឈឹមបក្ស
ដើម្បីឈានទៅរកគោលមាគ៌ាផ្លាស់ប្តូរថ្មី។ អាចនិយាយបានថាអតីតអគ្គលេខា
លោកNguyen Van Linhជាស្ថាបត្យករនៃការផ្លាស់ប្តូរថ្មីប្រទេសជាតិ។

        តាមអតីតអគ្គលេខាលោក Nguyen Van Linh ថាការផ្លាស់ប្តូរថ្មី​ពិតប្រាកដ​ជា
បដិវត្តន៍១និងជាដំណើការ១មិនងាយស្រួលឡើយដោយវាផ្ទុកនូវទំនាស់ផងនិង
ទាមទាលក្ខណៈមាំទាំផង។ ដោយសាររបៀបធ្វើយ៉ាងក្លាហានលើវិស័យសេដ្ឋកិច្ច
ទីផ្សារផលិតទំនិញប្រកបដោយប្រសិទិ្ឋភាពសេដ្ឋកិច្ចនោះអតីតអគ្គលេខាលោក 
Nguyen Van Linh បានរកឃើញវិធីសាស្រ្តគ្រប់គ្រង​និងផលិតកម្មថ្មីរួមចំណែក
​ដោះស្រាយការចងភ្ជាប់នៃយន្តការគ្រប់គ្រងតាមបែបមជ្ឈការអំណាចនិយម
​រដ្ឋបាលនិងរដ្ឋផ្គត់ផ្គងទាំងអស់។ ដោយហេតុនេះពីប្រទេសខ្វះស្បៀងអាហារ
វៀតណាមជាលើកដំបូងបានក្លាយទៅជាប្រទេសនាំចេញអង្ករនាឆ្នាំ១៩៨៩
ពោលគឺក្រោយរយៈពេលត្រឹម៣ឆ្នាំប៉ុណ្ណោះគិតតាំងពីមហាសន្និបាតលើកទី៦
របស់បក្សនាឆ្នាំ១៩៨៦មក។គ្រានោះប្រជាពលរង្ឋសប្បាយរីករាយធ្វើការរកស៊ី
ហើយការ​ផ្លាស់ប្តូរថ្មីយ៉ាងឆាប់រហ័សនៃប្រទេសជាតិបានបង្កើនទំនុកចិត្តរបស់
ប្រជាជនទៅលើបុព្វហេតុផ្លាស់ប្តូរថ្មីរបស់បក្ស។ លោកDao Xuan Sam អតីតគ្រូ
បង្រៀន​បណ្ឌិត​សភា​នយោបាយរដ្ឋបាលជាតិឲ្យដឹងថា

        អនុវត្តជាដាច់ខាតនូវស្មារតីនៃមហាសន្និបាតបក្សលើកទី៦គឺទទួលយក
យន្តការទីផ្សារមានការគ្រប់គ្រងរបស់រដ្ឋនិងទីផ្សារក្នុងស្រុកផ្សារភ្ជាប់ជាមួយទីផ្សារ
ពិភពលោក។ពេលនោះយើងបានសេរីភាវូបនីយកម្មតំលៃនិងលប់ចោលប័ណ្ណទិញ
ទំនិញផ្គត់ផ្គង់ដោយរដ្ឋ។នេះជារបត់សំខាន់បំផុតនៃបុព្វហេតុផ្លាស់ប្តូរថ្មី។ជាលើក
ដំបូងហើយដែលប្រជាពលរដ្ឋត្រូវបានទិញទំនិញនឹងសាច់ប្រាក់នៅផ្សារសេរី
ដោយមិនបាច់យកតាមខ្លួននូវប័ណ្ណទិញទំនិញនិងឈរជាជួរចាំនៅមុខហាង
របស់រដ្ឋឡើយ។

        ក្នុងរយៈពេម៧០ឆ្នាំធ្វើសកម្មភាពបដិវត្តន៍អតីតអគ្គលេខាលោក Nguyen Van
 Linh ជានិច្ចកាលបង្ហាញនូវសមត្ថភាពដឹកនាំល្អមាំទាំឆ្នៃប្រឌិត។ ​លោក​Pham Ngoc
 Anh នាយកបណ្ឌិតសភាហូជីមិញបានឲ្យដឹងថា

        អស់មួយជីវិតអតីតអគ្គលេខាលោក Nguyen Van Linh មានទស្សនៈ​តែមួយ​
និងរបៀបធ្វើការតែមួយនោះគឺជានិច្ចកាលរុករកការឆ្នៃប្រឌិត។ក្នុងសកម្មភាព​
បដិវត្តន៍លោកតែងតែអនុវត្តទៅតាមសភាពការជាក់ស្តែង។

        អតីតអគ្គលេខាលោក Nguyen Van Linh ជាអ្នកហ៊ានគិតហ៊ានធ្វើដើម្បីបំរើ​
ប្រទេសជាតិ។លោកត្រូវបានជនរួមជាតិនិងសមមិត្តទុកចិត្តនិងគោរពរាប់អាន
យ៉ាងកក់ក្តៅជាទីបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ