អតីតឧបនាយករដ្ឋមន្រ្តីលោក Truong Vinh Trong៖ អ្នកបំផុសការប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ

(VOVWORLD) - មានសំណាងណាស់ដោយបានធ្វើការជាមួយលោក Truong Vinh Truong ក្នុងអំឡុង ពេលច្រើនឆ្នាំ លោក Vu Tien Chien អតីតសមាជិកមជ្ឈឹមបក្ស អតីតសមាជិកប្រចាំ ការ-ប្រធានការិយាល័យនៃគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការបង្ការ ប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ បានចែករំលែករាល់អនុស្សាវរីយ៍គួរឲ្យរំភើបចិត្តអំពីអតីតឧបនាយក រដ្ឋមន្រ្តីលោក Truong Vinh Trong ជាថ្នាក់ដឹកនាំមួយរូបដែលបានលះបង់អស់ពីចិត្តពីថ្លើម ដើម្បីបុព្វហេតុរួមរបស់ប្រទេសជាតិហើយតែងតែជិតស្និទ្ធជាមួយប្រជាជន។ លោកក៏ ជាអ្នកដែលមានការចូលរួមវិភាគទានជាច្រើនក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើ ពុករលួយផងដែរ។

អតីតឧបនាយករដ្ឋមន្រ្តីលោក Truong Vinh Trong៖ អ្នកបំផុសការប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ - ảnh 1អតីតឧបនាយករដ្ឋមន្រ្តី លោក Truong Vinh Trong និងភរិយា។ (រូបថត៖ VOV)
ដោយបានធ្វើការជាមួយអតីតឧបនាយករដ្ឋមន្រ្តីលោក Truong Vinh Trong ក្នុង រយៈពេលវែងមួយ លោក Vu Tien Chien នៅតែចងចាំ រាល់អនុស្សាវរីយ៍ជាមួយថ្នាក់ ដឹកនាំជាទីគោរពរាប់អានរូបនេះ។ នោះគឺដំណាក់កាល២០០១-២០០៤ លោក Vu Tien Chien កាន់តំណែងជាលេខាគណៈកម្មាធិការបក្សខេត្ត Yen Bai ខណៈដែល លោក Truong Vinh Trong ជាប្រធានគណៈកិច្ចការផ្ទៃក្នុងមជ្ឈឹម។ ក្នុងចន្លោះពេលនោះ នៅខេត្ត Yen Bai កើតមានរឿងក្ដីដ៏ស្មុគស្មាញបំផុតពាក់ព័ន្ធដល់វិស័យនាំចូលនាំចេញ ដែលអូសបន្លាយអស់រយៈពេលច្រើនឆ្នាំមិនបានដោះស្រាយទាល់តែសោះ។ បន្ទាប់ពីខេត្តសុំមតិ លោក Truong Vinh Trong បានបញ្ជូនអ្នកចុះមូលដ្ឋានស្វែងយល់ ហើយកោះហៅកិច្ច ប្រជុំជាមួយថ្នាក់ដឹកនាំនៃផ្នែកនានារបស់ខេត្ត។ ក្នុងកិច្ចប្រជុំនេះ ទោះបីជាមានមតិ ផ្សេងៗគ្នាជាច្រើនក៏ដោយ ប៉ុន្តែ អតីតប្រធានគណៈកិច្ចការផ្ទៃក្នុងមជ្ឈឹម លោក Truong Vinh Trong បានស្នើឲ្យមូលដ្ឋានមានការទទួលខុសត្រូវដំបូងគេ។ លោក Vu Tien Chien បានរំលឹកឡើងវិញថា៖
“លោក Truong Vinh Trong ចាត់ទុកថា ទោះជារឿងក្ដីស្មុគស្មាញយ៉ាងណាក៏ ដោយ ក៏ប៉ុន្តែវាបានកើតមាននៅមូលដ្ឋាន គឺមូលដ្ឋាននឹងយល់ច្បាស់ជាងគេ ហេតុ ដូច្នេះលោកបានសម្រេចចិត្តទុកឲ្យមូលដ្ឋានដោះស្រាយ ហើយមជ្ឈឹមនឹងជួយ ឧបត្ថម្ភ។ ម្យ៉ាងវិញទៀត នៅពេលដែលរឿងក្ដីត្រូវបានបំភ្លឺយ៉ាងច្បាស់លាស់ មូលដ្ឋាននឹង ទទួលបានបទពិសោធន៍ផងដែរ។ យើងខ្ញុំបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពប្រុង ប្រយ័ត្ននិងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សមមិត្ត។ អាស្រ័យហេតុនោះ រឿងក្ដីត្រូវ បានដោះស្រាយយ៉ាងល្អប្រសើរ ព្រមទាំងសមត្ថភាពនៃស្ថាប័នកិច្ចការផ្ទៃក្នុងរបស់ ខេត្តក៏ត្រូវបានលើកកំពស់ផងដែរ”។
អតីតឧបនាយករដ្ឋមន្រ្តីលោក Truong Vinh Trong៖ អ្នកបំផុសការប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ - ảnh 2លោក Vu Tien Chien - អតីតសមាជិកមជ្ឈឹមបក្ស អតីតសមាជិកប្រចាំ ការ-ប្រធានការិយាល័យនៃគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការបង្ការ ប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ។ (រូបថត៖ VOV)
កើតនៅតំបន់ភាគនិរតី ប៉ុន្តែលោក Truong Vinh Trong មានអនុស្សាវរីយ៍និង ពេលវេលាជាច្រើន ជាមួយប្រជាជនបណ្ដាជនជាតិភាគពាយ័ព្យ នៅពេលដែលលោក ត្រូវបានតែងតាំងកាន់តំណែងជាប្រធានគណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យ។ ប្រការដែលលោក Vu Tien Chien ចងចាំជានិច្ចអំពីលោកប្រធានគណៈកម្មាធិការ រូបនេះ គឺរចនាបទធ្វើការយ៉ាងស្វាហាប់ ប្រកបដោយភាពច្នៃប្រឌិត ហើយជិតស្និទ្ធជា មួយប្រជាជន។ ដើម្បីត្រៀមរៀបចំឲ្យកិច្ចប្រជុំមួយក្រោយពីចូលកាន់តំណែង លោក Trong បានចុះទៅឃុំព្រៃភ្នំមួយនៃស្រុក Luc Yen ខេត្ត Yen Bai ដើម្បីក្ដាប់សភាពការណ៍។ លោក Vu Tien Chien បានឲ្យដឹងថែមទៀតថា៖
“ការធ្វើដំណើរពិបាកណាស់។ ប៉ុន្តែ លោក Trong បាននិយាយថា បងប្អូនដើរ បាន គឺខ្ញុំក៏ដើរបានអញ្ចឹងដែរ។ ប្រសិនបើមិនចូលជួបប្រជាជនបាន គឺមិនអាចដោះ ស្រាយបានអ្វីឡើយ។ សាលារៀនល្អបំផុត គឺសាលារៀនប្រជាជន កម្មាភិបាលជា ច្រើនជំនាន់បានធំដឹងក្ដីពីសាលារៀននេះ វាយឈ្នះសត្រូវអាមេរិក ដើម្បីកសាងសង្គម និយម។ នោះគឺជាមេរៀនដែលខ្ញុំចងចាំជានិច្ច”។
ក្នុងដំណាក់កាល២០០៦-២០១១ លោក Truong Vinh Trong ចូលកាន់តំណែង ជាឧបនាយករដ្ឋមន្រ្តីនិងជាអនុប្រធានគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការមជ្ឈឹមដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខណៈដែលលោក Vu Tien Chien ជា ប្រធានខុទ្ទកាល័យនៃគណៈកម្មាធិការផងដែរ។ ក្នុងរយៈពេលនេះ លោកអតីតឧប នាយករដ្ឋមន្រ្តីបានដាក់ចេញដំណោះស្រាយនិងគំនិតផ្ដួចផ្ដើមជាច្រើនដូចជា៖ រៀបចំ សន្និសីទលើទូទាំងប្រទេសលើកតម្កើងអ្នកក្លាហាន ដែលហ៊ានចេញមុខប្ដឹងបរិហារការ រំលោភច្បាប់ អំពើពុករលួយ សំដៅបំផុសឡើងការប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងអំពើ ពុករលួយពីសំណាក់កម្មាភិបាល បក្ខជននិងប្រជាជន។ ជាពិសេស លោក Truong Vinh Trong បានចូលរួមចំណែកគួរឲ្យកត់សម្គាល់ក្នុងការកកើតឡើងនៃសេចក្ដី សម្រេចចិត្តសន្និបាតមជ្ឈឹមលើកទី៣ (នីតិកាលទី១០) ស្ដីពី "ការបង្កើនការដឹកនាំរបស់ បក្សចំពោះការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងខ្ជះខ្ជាយ” ព្រមទាំងចូល រួមធ្វើសេនាធិការ បញ្ជាដឹកនាំ និងដោះស្រាយរឿងក្ដីពុករលួយដ៏ធ្ងន់ធ្ងរនិងស្មុគស្មាញ ជាច្រើនផងដែរ។ លោក Vu Tien Chien បានសង្កត់ធ្ងន់ថា៖
“ក្រោយពីមានសេចក្ដីសម្រេចចិត្តមជ្ឈឹមលើកទី ៣ រួចមក គោលនយោបាយផ្សេងជា ច្រើនទៀតក៏ត្រូវបានដំណើរការដូចជា ច្បាប់ស្ដីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើ ពុករលួយ ហើយវៀតណាមក៏បានចុះហត្ថលេខាលើអនុសញ្ញារបស់អង្គការសហប្រជា ជាតិស្ដីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផងដែរ។ ទន្ទឹមជាមួយគ្នានោះ គឺ ការបង្កើតគណៈកម្មាធិការដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែល លោក Truong Vinh Trong ជាអនុប្រធាន។ អាចនិយាយបានថា សេចក្ដីសម្រេចចិត្ត មជ្ឈឹមលើកទី ៣ គឺជាបុព្វបទដ៏សំខាន់ដែលជួយយើងសម្រេចបានសមិទ្ធផលជាច្រើនក្នុង ការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនាសព្វថ្ងៃ”។
ចំពោះរូបលោក Vu Tien Chien ផ្ទាល់ រូបភាពអតីតឧបនាយករដ្ឋមន្រ្តី លោក Truong Vinh Trong - បង Hai Nghia គឺត្រូវនឹងឃ្លាថា៖ “អ្នកបដិវត្តន៍ជាអ្នកមានមនោ សញ្ចេតនាច្រើនបំផុត”។ លោក Truong Vinh Trong ជាគំរូនៃភាពច្នៃប្រឌិត ភាពអស់ ពីចិត្តពីថ្លើមចំពោះការងារ ព្រមទាំងជាថ្នាកដឹកនាំដ៏ស្មោះត្រង់ជាមួយប្រជាជន សមមិត្តនិង បងប្អូនរួមការងារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ