អ្នកកាសែត Tran Thi Thao - គំរូឆ្នើមក្នុងការងារឃោសនាអំពីការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19

(VOVWORLD) - ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19 ដើម្បីមានរូបភាព ព័ត៌មាន រស់រវើកពិតៗស្ដីពីស្ថានភាពជំងឺនិងការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺ របស់ប្រជាជនទាំងមូល បណ្ដាអ្នកយកព័ត៌មាន អ្នកកាសែតនៅតាមស្ថាប័ន សារព័ត៌មាននានាត្រូវចេញទៅបំពេញភារកិច្ចនៅកន្លែងដ៏គ្រោះថ្នាក់។ 
អ្នកកាសែត Tran Thi Thao - គំរូឆ្នើមក្នុងការងារឃោសនាអំពីការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 - ảnh 1 អ្នកកាសែត Tran Thi Thao 

អ្នកកាសែត Tran Thi Thao (កាសែត សេដ្ឋកិច្ចនិងនគរ) ជាគំរូមួយក្នុង ចំណោមគំរូឆ្នើមៗលើសមរភូមិឃោសនាអំពីការបង្ការនិងប្រយុទ្ធប្រឆាំង Covid-19។ នាពេលថ្មីៗនេះ លោកស្រីមានកិត្តិយសទទួលបានប័ណ្ណ សរសើររបស់គណៈកម្មាធិការប្រជាជនទីក្រុងហាណូយដោយមានស្នាដៃ ដ៏ល្អក្នុងការងារឃោសនាអំពីការបង្ការនិងប្រយុទ្ធប្រឆាំង Covid-19។

ប្រហែល២ខែមុននេះ នាដើមខែមេសាឆ្នាំ២០២០ជាពេលវេលាដែល ស្ថានភាពជំងឺ Covid-19 នៅវៀតណាមឡើងដល់កំពូល។ នាគ្រានោះ ទីក្រុងហាណូយជាតំបន់ដែលមានបរិមាណអ្នកជំងឺច្រើនបំផុតលើទូទាំង ប្រទេស។ ហេតុដូច្នេះការងារឃោសនាត្រូវបានយកចិត្តទុកដាក់ជា ពិសេសផងដែរ។ ដូចទៅនឹងអ្នកកាសែតផ្សេងៗទៀត លោកស្រី Tran Thi Thao ហាក់ដូចជាមិនមានពេលវេលាសម្រាប់ឈប់សម្រាកនោះទេ ដោយសារលោកស្រី តែងតែមានវត្តមាននៅមន្ទីរពេទ្យជំងឺត្រូពិចមជ្ឈឹម សាខាទី២នៅស្រុក Dong Anh ជាប្រចាំ ដែលជាទីកន្លែងព្យាបាលសម្រាប់អ្នកជំងឹ Covid-19។ ក្រៅពីនោះលោកស្រីថែមទាំងទៅយកព័ត៌មាននៅវិទ្យាស្ថានអនាម័យ រោគរាតត្បាត មជ្ឈឹម មជ្ឈមណ្ឌលបង្ការទប់ស្កាត់ជំងឺទីក្រុងហាណូយ ទៀតផង។ អ្នក កាសែត Tran Thi Thao បានសំណេះសំណាលថា៖

“ដូចទៅនឹងបណ្ដាគ្រូពេទ្យដែលបានលះបង់ដ៏ស្ងៀមស្ងាត់ដើម្បី សង្គ្រោះអ្នកជំងឺ Covid-19 ដែរ យើងខ្ញុំ ក្នុងនាមជាអ្នកយកព័ត៌មានគឺមិន អាចភ័យខ្លាចជំងឺឆ្លងដោយស្នាក់នៅក្នុងផ្ទះនោះឡើយ។ ធ្វើជាអ្នកកាសែត តែងតែទាមទារឲ្យមានភាពក្លាហានដើម្បីអាចផ្ដល់នូវព័ត៌មានរស់រវើកពិតៗ។ នៅពេលឈានចូលសមរភូមិ ជាក់ស្ដែងគឺមន្ទីរពេទ្យជំងឹត្រូពិចមជ្ឈឹម គឺខ្ញុំមានឥស្សរៈជនដ៏ល្អបំផុត ព័ត៌មានដ៏ថ្មីនិងគួរឲ្យទាក់ទាញបំផុត ដើម្បី ផ្ដល់ជូនមិត្តអ្នកអាន ប៉ុន្តែប្ដូរមកវិញ ខ្ញុំត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ហើយមិនត្រូវបានអនុញ្ញាតឲ្យស្នាក់នៅជាមួយក្រុមគ្រួសារបានឡើយ”។

ការងារឃោសនាអំពីការបង្ការនិងប្រយុទ្ធប្រឆាំង Covid-19 គឺ សំខាន់ណាស់ដោយផ្ដល់នូវព័ត៌មានយ៉ាងពេញលេញទៅកាន់ប្រជាជនស្ដីពី ការវិវត្តន៍នៃជំងឺជារៀងរាល់ថ្ងៃ ក៏ដូចជារបៀបបង្ការ ទប់ស្កាត់ការឆ្លងវីរុស ទៀតផង។ អ្នកកាសែត Nguyen Hue Chi នៅទស្សនាវដ្ដី ទីផ្សារ បានវាយ តម្លៃចំពោះមិត្តរួមការងាររបស់ខ្លួនយ៉ាងដូច្នេះថា៖

“Thao មិនភ័យខ្លាចរាល់ការលំបាកនិងហានិភ័យនោះឡើយ ដើម្បី ឈានចូលតំបន់ធ្វើចត្តាឡីស័ក និងមន្ទីរពេទ្យ ក្នុងបំណងឃោសនាឲ្យ ប្រជាជនយល់ដឹងច្បាស់ថែមទៀតអំពីជំងឺឆ្លង។ យើងត្រូវការមានគំរូអ្នក កាសែតយ៉ាងដូច្នេះ ដើម្បីនាំព័ត៌មានដ៏ត្រឹមត្រូវទៅកាន់មហាជន។ ខ្ញុំគិតថា គាត់ពិតជាសក្តិសមណាស់ដោយទទួលបានកិត្តិនាម “មនុស្សល្អ ការងារល្អ” របស់រដ្ឋធានីហាណូយ”។   

និយាយដល់អនុស្សាវរីយ៍នៅពេលទៅបំពេញការងារនៅក្នុងដំណាក់កាលនៃការផ្ទុះជំងឺ អ្នកកាសែត Tran Thi Thao បានរំលឹកឡើងវិញថា៖

“អនុស្សាវរីយ៍គួរឲ្យចងចាំបំផុតចំពោះនាងខ្ញុំគឺពេលដែល ទៅតាម ក្រុមប្រតិកម្មរហ័សនៃមជ្ឈមណ្ឌលសុខាភិបាលខ័ណ្ឌ Tu Liem ខាងជើង ដើម្បីយកសំណាក់ធ្វើតេស្តជំងឺ Covid-19។ នោះក៏ជាលើកដំបូងដែលខ្ញុំ ស្លៀកពាក់សម្លៀកបំពាក់ការពារពណ៌ខៀវ។ ភ្នែកព្រិលៗដោយសារពាក់ វ៉ែនតាធំក្បាំងមុខ ដៃជើងពាក់ស្រោមដៃ ស្រោមជើង ជាច្រើនស្រទាប់។ នាគ្រានោះ ខ្ញុំទើបទទួលយកអារម្មណ៍យ៉ាងច្បាស់លាស់អំពីការលំបាក លំបិនរបស់បណ្ដាគ្រូពេទ្យ ដែលជាវីរជនដ៏ស្ងៀមស្ងាត់ក្នុងការប្រយុទ្ធ ប្រឆាំងនឹងវីរុសSARS-CoV-2 ដើម្បីរុញថយក្រោយជំងឺឆ្លង Covid-19”។

រាល់ព័ត៌មាននិងអត្ថបទសរសេរនានារបស់អ្នកកាសែត Tran Thi Thao ស្ដីពីជំងឺឆ្លង Covid-19 នាពេលកន្លងទៅបានរួមចំណែករីកសុះសាយ តម្លៃមនុស្សសាស្ត្រទៅកាន់សហគមន៍ ព្រមទាំងរួមជាមួយកម្លាំងសារព័ត៌ មាននិយាយដោយឡែកនិងប្រទេសជាតិទាំងមូលដើម្បីរុញថយក្រោយជំងឺឆ្លង Covid-19៕

ប្រតិកម្មទៅវិញ

ផ្សេងៗ