អ្នកគ្រូ Vuong Tuyet Bang ជួយសិស្សដែលមានស្ថានភាពលំបាក

(VOVWORLD) - ពូកែទាំងជំនាញវិជ្ជាជីវៈ ឧស្សាហ៍ព្យាយាម អស់ពីចិត្តជាមួយការងារ ទាំងសម្បូរទៅ ដោយទឹកចិត្តមេត្តាករុណា អ្នកគ្រូ Vuong Tuyet Bang គ្រូបង្រៀននៃសាលាបឋម សិក្សា Tay Tuu B ខ័ណ្ឌ Bac Tu Liem ទីក្រុងហាណូយ ត្រូវបានសិស្សានុសិស្សនិង មិត្តរួមការងារជាច្រើនជំនាន់ស្រឡាញ់រាប់អាននិងកោតសរសើរ។

អ្នកគ្រូ Vuong Tuyet Bang ជួយសិស្សដែលមានស្ថានភាពលំបាក - ảnh 1អ្នកគ្រូ Vuong Tuyet Bang និងកូនសិស្ស Nguyen Hoang An។ (រូបថត៖ nhandan.vn)
ប្រសូត្រនៅក្នុងគ្រួសារក្រីក្រមួយ អ្នកគ្រូ Vuong Tuyet Bang តែងតែអាណិតអាសូរដល់សិស្សា
នុសិស្សដែលមានស្ថានភាពលំបាក ហើយជួយឧបត្ថម្ភដោយអស់ពីចិត្ត ទាំងខាងសម្ភារៈ និងស្មារតីដល់កូនសិស្សរបស់ខ្លួន។ រយៈពេលជាង៣០ ឆ្នាំដែល ផ្សាភ្ជាប់នឹងការងារជាគ្រូបង្រៀនប៉ុណ្ណឹងឆ្នាំដែលអ្នកគ្រូ Vuong Tuyet Bang ទទួលបង្រៀនបន្ថែមដល់សិស្សក្រីក្រដោយឥតគិតថ្លៃ។ ជារៀងរាល់ឆ្នាំ អ្នកគ្រូ Vuong Tuyet Bang តែងតែបរិច្ឆាគមួយផ្នែកនៃប្រាក់ខែរបស់អ្នកគ្រូ ដើម្បីជួយដល់ សិស្សដែលមានស្ថានភាពលំបាក។
ប្អូន Nguyen Hoang An សិស្សថ្នាក់ទី 4C សាលាបឋមសិក្សា Tay Tuu B គឺជាសិស្សម្នាក់ក្នុងចំណោមសិស្សដែលបានទទួលការបង្ហាត់បង្រៀន និងការថែទាំ ដោយអស់ពីចិត្តពីអ្នកគ្រូ Vuong Tuyet Bang។ កាលពី ២ ឆ្នាំមុន ដោយដឹងថា ស្ថានភាពគ្រួសាររបស់ An ជួបការលំបាក ហើយប្អូនមានជំងឺឆ្អឹងប្រេះស្រួយពី កំណើត អ្នកគ្រូ Bang បានស្នើសុំសាលា ហើយពិភាក្សាជាមួយគ្រួសាររបស់ An ដើម្បីប្ដូរប្អូនពីថ្នាក់ 2B ទៅថ្នាក់ 2C ក្រោមបន្ទុករបស់អ្នកគ្រូ ដើម្បីអាចបង្ហាត់បង្រៀន ហើយថែទាំប្អូនដូចកូនបង្កើតរបស់ខ្លួនអញ្ចឹង។ អ្នកគ្រូ Vuong Tuyet Bang បានរំឮក ឡើងវិញដោយការរំភើបចិត្តយ៉ាងដូច្នេះថា៖
“An ជាសិស្សពិការដែលមានជំងឺឆ្អឹងប្រេះស្រួយ ហើយបានបាក់ឆ្អឹង៦ដងរួចមកហើយ។ ម្តាយនិងប្អូនស្រីរបស់ An ក៏មានជំងឺឆ្អឹងប្រេះស្រួយដែរ គ្រួសារក្រីក្រខ្លាំងណាស់។ ខ្ញុំបានសម្រេចសុំកូនមកថ្នាក់ដែលខ្ញុំទទួលបន្ទុក ដើម្បីថែទាំនិងបង្ហាត់ បង្រៀន។ អារម្មណ៍របស់ខ្ញុំ ពេលខ្លះព្រួយបារម្ភ ភ័យខ្លាចថា An នឹងបាក់ឆ្អឹងម្ដងទៀត ពេលខ្លះបែរជាសប្បាយរីករាយយ៉ាងក្រៃលែង ព្រោះ An កាន់តែប្រសើរឡើងបន្តិច ម្ដងៗ ពេលប្រឡងចប់ឆមាស កូនទទួលបានពិន្ទុល្អផ្នែកគណិតវិទ្យា។ ឪពុកម្តាយ របស់ An សប្បាយចិត្តខ្លាំងណាស់ គេថាអ្នកគ្រូបានផ្តល់កំណើតឲ្យកូនម្តងទៀត។ ក្នុងអំឡុងពេលដែលខ្ញុំថែទាំ An ពិតជាសំណាងល្អណាស់ដែល An កម្រធ្លាក់ខ្លួនឈឺ ហើយមិនបាក់ឆ្អឹងទៀតទេ។ ក្នុងរយៈពេលដែលជំងឺកូវីដ-១៩មានការវិវឌ្ឍន៍យ៉ាង ស្មុគស្មាញ សិស្សត្រូវរៀនតាមអ៊ីនធឺណិត ដូច្នេះខ្ញុំបានទៅផ្ទះដើម្បីបង្រៀន An ដោយផ្ទាល់។ ឡើងថ្នាក់ទី៣ និងទី៤ ខ្ញុំនៅតែទៅលេងផ្ទះ An  ដើម្បីបង្រៀនកូន សួរ សុខទុក្ខពីសុខភាពនិងការសិក្សារបស់កូន”។
ការងារប្រកបដោយក្តីមេត្តារបស់អ្នកគ្រូ Bang បានរីកសាយភាយយ៉ាងសកម្ម ដល់គ្រូបង្រៀនជាច្រើនផ្សេងទៀតនៅក្នុងសាលា។ លោកគ្រូអ្នកគ្រូជាច្រើនបាន ស្ម័គ្រចិត្តបង្រៀនបន្ថែមដោយឥតគិតថ្លៃដល់កូនសិស្ស Nguyen Hoang An និង សិស្សដែលមានស្ថានភាពលំបាកផ្សេងទៀត។ សាលាបានជូនទឹកដោះគោ លើក លែងថ្លៃសិក្សា ថ្លៃអាហារសម្រាប់ An ហើយមកសួរសុខទុក្ខ លើកទឹកចិត្ត និងជូន អំណោយដល់គ្រួសារប្អូនជាច្រើនលើក។ អាស្រ័យដោយមានការជួយឧបត្ថម្ភរបស់ សាលា ជាពិសេសការបង្រៀន និងការថែទាំយ៉ាងយកចិត្តទុកដាក់របស់អ្នកគ្រូ Bang នោះ An កាន់តែសកម្មក្នុង ការប្រាស្រ័យទាក់ទងជាមួយមិត្តរួមថ្នាក់ ហើយក្នុងឆ្នាំ សិក្សានោះ ប្អូនទទួលបានរង្វាន់ "សិស្សដែលមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ផ្នែក គណិតវិទ្យា"។ ប្អូន Nguyen Hoang An បានសម្តែងថា៖
“ខ្ញុំចូលចិត្តរៀនបំផុតគឺគណិតវិទ្យា។ ខ្ញុំច្រើនតែទៅផ្ទះអ្នកគ្រូ Bang ដើម្បីសុំអ្នកគ្រូបង្រៀន។ ខ្ញុំស្រឡាញ់អ្នកគ្រូ Bang ណាស់ព្រោះអ្នកគ្រូអាណិតខ្ញុំខ្លាំងដែរ។ ខ្ញុំសន្យាថានឹងសិក្សាឲ្យបានពូកែថែមទៀត។ ខ្ញុំនឹងដឹងគុណអ្នកគ្រូ Bang ជារៀង រហូត។ អ្នកគ្រូដូចជាម្តាយទីពីររបស់ខ្ញុំអញ្ចឹង”។
ក្រៅពី An អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកគ្រូ Bang ក៏បានទទួល ឧបត្ថម្ភសិស្សានុសិស្សជាច្រើន ដោយផ្ដល់ថ្លៃសិក្សាប្រចាំខែ ថ្លៃអាហារ ហើយជូន សៀវភៅ និងសំលៀកបំពាក់ទៀតផង។ ចំពោះអ្នកគ្រូ Bang ការសាបព្រួសគ្រាប់ពូជនៃសប្បុរសធម៌គឺជាសេចក្តីរីករាយ និងក៏ជាទំនួលខុសត្រូវសង្គមផងដែរ។ អ្នកគ្រូ Bang តែងតែខ្វល់ខ្វាយហើយសញ្ចឹង គិតថា ធ្វើយ៉ាងណាដើម្បីជួយសិស្សទាំងអស់ ជាពិសេសសិស្សដែលមានស្ថានភាព លំបាក និងសិស្សពិការ។ អ្នកគ្រូបានចែក រំលែកថា៖
“សិស្សក្រីក្រ និងសិស្សពិការ ខ្ញុំអាណិតគេខ្លាំងណាស់។ ខ្ញុំគិតថា មានតែផ្លូវ សិក្សារៀនសូត្រប៉ុណ្ណោះ ដែលអាចជួយសិស្សក្រីក្រ សិស្សពិការឲ្យមានអនាគតភ្លឺ ស្វាងជាងមុន។ ប្រើសេចក្តីស្រឡាញ់ផ្ទាល់ខ្លួនដើម្បីជួយឲ្យកូនៗមានជំនឿជឿជាក់ និងកម្លាំងចិត្តដើម្បីឈានឡើងក្នុងជីវភាព។ នោះគឺជាកម្លាំងចលករដែលបានដើរ តាមខ្ញុំពេញមួយជីវិតជាគ្រូបង្រៀន”។
ដោយមានការរួមវិភាគទានយ៉ាងសកម្មជាច្រើនដល់វិស័យអប់រំ និងសហគមន៍ អ្នកគ្រូ Bang ទទួលបានពានរង្វាន់និងការកោតសរសើរជាច្រើន។ ក្នុងឆ្នាំ ២០១៨ អ្នកគ្រូត្រូវបានប្រធានគណៈកម្មាធិការប្រជាជនខ័ណ្ឌ Bac Tu Liem ប្រគល់កិត្តិនាម “មនុស្សល្អការងារល្អ”។ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ អ្នកគ្រូជាគ្រូបង្រៀនគំរូ ដែល បានឈ្នះរង្វាន់ទី២ នៃពានរង្វាន់ “គ្រូបង្រៀនក្លៀវក្លានិងច្នៃប្រឌិត” ដែលរៀបចំដោយ ការិយាល័យអប់រំខ័ណ្ឌ Bac Tu Liem៕

ប្រតិកម្មទៅវិញ

ផ្សេងៗ