អ្នកគ្រូគំរូនៃរដ្ឋធានី

VOVWORLD_ក្នុងឆ្នាំសិក្សា២០១៥-២០១៦ឧបករណ៍សិក្សារបស់អ្នកគ្រូ
PhanThi Hoa Le នៅមតេ្តយ្យសាលាមិត្តភាពវៀតណាមកូរ៉េខណ្ឌDong Da ក្រុង
ហាណូយ​បាន​ទទួលរង្វាន់លេខ១ក្នុងការប្រលង”​ ច្នៃប្រឌិតឧបករណ៍សិក្សាផ្នែក
អប់រំនិងបណ្ដុះ​បណ្ដាលហាណូយ” រួមជាមួយរង្វាន់លេខ១ការប្រលងគ្រូបង្រៀន
ពូកែថ្នាក់មតេ្តយ្យសិក្សាទីក្រុង។ឧបករណ៍សិក្សារបស់អ្នកគ្រូPhanThi Hoa Le
បាន​ជួយ​ឲ្យកុមារ​ជក់ចិត្ត​នឹង​ការសិក្សារៀនសូត្រព្រមទាំងលើកទឹកចិត្តប្អូនៗ
ធ្វើចលនារាងកាយទៀតផង។

        អ្នកគ្រូPhanThi Hoa Leបានឲ្យដឹងថាបន្ទាប់ពីបញ្ចប់ការសិក្សានៅសាលា
 គរុកោសល្យ​ជាន់ខ្ពស់មជ្ឈឹមទីមួយផ្នែកមតេ្តយសិក្សាមក​ អ្នកស្រីបានចូល​ធ្វើ
ការ​នៅ​មតេ្តយ្យសាលាមិត្តភាពវៀតណាមកូរ៉េខណ្ឌDong Da ក្រុងហាណូយ។អស់
រយៈ​ពេល​១២​​ឆ្នាំធ្វើការនៅសាលានេះអ្នកស្រីបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ
គូរប្លង់​បណ្ដា​ឧបករណ៍សិក្សាសំរាប់ជួយឲ្យកុមារាកុមារីពង្រីកចំណេះដឹង ព្រមទាំង
ហាត់ពត់លត់ដំឲ្យមានភាពឆ្លាត ប៉ិនប្រសប់ និងជឿជាក់លើខ្លួនឯងទៀតផង។
នាឆ្នាំ២០១៦ជួយជ្រោមជ្រែង” ការប្រលងច្នៃប្រឌិតឧបករណ៍សិក្សា”នោះអ្នកគ្រូ
Leបានបង្កើតឡើង​ឧបករណ៍​ពង្រីកការធ្វើចលនា។ក្នុងនោះមានប្រដាប់ប្រដា
ជួយកុមារបិទឡេវអាវបិទរូតសំលៀកបំពាក់​ ​បោះបាល់ លោតបាវជាដើម។ក្មួយ
Nguyen Ngoc Minh អាយុ៥ឆ្នាំជា​កូនសិស្ស​មតេ្តយ្យសាលាមិត្តភាពវៀតណាមកូរ៉េ
ខណ្ឌDong Da ក្រុងហាណូយ​បាននិយាយថា

   “ ក្មួយចូលចិត្តសិក្សារៀនសូត្រនៅសាលាណាស់។ក្មួយចូលចិត្តប្រដាប់លេងមាន
​ជាអាទិ៍ប្រដាប់លេងចូកដី Legoនិងប្រដាប់លេងធ្វើម្ហូប។សិស្សទាំងអស់ក្នុងថ្នាក់
រៀនក៏ចូលចិត្តលេងល្បែងនានាផងដែរ”។

អ្នកគ្រូគំរូនៃរដ្ឋធានី - ảnh 1
ឧបករណ៍សិក្សារបស់អ្នកគ្រូPhanThi Hoa Leបានជួយឲ្យកុមារជក់ចិត្តនឹងការសិក្សារៀនសូត្រ


        អ្នកគ្រូPhanThi Hoa Leបានឲ្យដឹងថាឧបករណ៍សិក្សានានាត្រូវបានកែច្នៃពី
វត្ថុធាតុ​ដើមសាមញ្ញ​និងងាយរក។ក្រោយរយៈពេល១ឆ្នាំប្រើប្រាស់ប្រដាប់លេងទាំង
នេះ​សិស្ស​របស់​អ្នកគ្រូLeបានមានការវិវត្តខ្លាំងទាំងអំពីរាងកាយ ការប៉ិន​ប្រសប់
និងការ​ជឿជាក់​លើ​​ខ្លួន​ឯង។អ្នកស្រីបានថ្លែងថា

  “​ ផ្ដើមចេញពីការចិញ្ចឹមនិងអប់រំកូនជាក់ស្ដែងនៅផ្ទះខ្លួននោះខ្ញុំសង្កេត
ឃើញ​នូវអ្វីដែលកុមារត្រូវការ អ្វីដែលគប្បីបំពេញបន្ថែមសំរាប់កុមារអភិវឌ្ឍន៍ខ្លួន។
ចាប់តាំងពីនោះខ្ញុំបានសំរេចកែច្នៃឧបការសិក្សនិងប្រដាប់សំរាប់ពង្រីកការធ្វើ
ចលនារាងកាយសំរាប់កុមារ។ចំពោះខ្ញុំការរីកចំរើនរបស់កុមារគឺជាប្រភពលើក
ទឹកចិត្តយ៉ាងខ្លាំង”។

        គ្រប់ការច្នៃប្រឌិតថ្មីរបស់អ្នកគ្រូPhanThi Hoa Leបានរួមចំណែក​បំផុស​
ឡើង​ចលនា​កែច្នៃឧបការណ៍សិក្សាក្នុងសមូហភាពគ្រូបង្រៀនរបស់សាលា។គិត
រហូតមកដល់សព្វថ្ងៃ មតេ្តយ្យសាលាមិត្តភាពវៀតណាមកូរ៉េមានឧបការណ៍សិក្សា
ជាង១០០កំប្លេដោយលោកគ្រូអ្នកគ្រូកែច្នៃខ្លួនឯង។ស្នាដៃរបស់អ្នកគ្រូPhanThi
Hoa Leបានរួមចំណែកផ្លាស់​ប្ដូរថ្មី​គុណភាពអប់រំរបស់សាលា ហើយនាំមតេ្តយ្យ
សាលាមិត្តភាពវៀតណាម​កូរ៉េ​ក្លាយ​ទៅជាសាលាគំរូក្នុងការងារអប់រំកុមារនៅ
រដ្ឋធានី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ