អ្នកដែលផ្សព្វផ្សាយចលនាបរិច្ចាគឈាមនិងចលនាយុវជនចាប់ផ្ដើមអាជីវកម្ម

(VOVWORLD) - មិនត្រឹមតែសកម្មក្នុងការផ្សព្វផ្សាយចលនាបរិច្ចាគ ឈាមដោយស្ម័គ្រចិត្ត ប៉ុណ្ណោះទេ ថែមទាំងធ្វើយ៉ាងអស់ពីចិត្តដោយទទួលបានជោគជ័យក្នុងការបណ្តុះបណ្តាល សហគ្រិនវ័យក្មេងទៀតផង។ នោះគឺលោក Nguyen Duc Thuan ប្រធានក្រុមប្រឹក្សា ភិបាលនៃក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍន៍ធនធានមនុស្សគុណភាពខ្ពស់ នាយកមជ្ឈ មណ្ឌលបណ្តុះបណ្តាលទេពកោសល្យនិងសហគ្រិនភាព ប្រធានកិត្តិយសក្លឹបយុវជន ហាណូយចាប់ផ្ដើមអាជីវកម្ម និងអតីតប្រធានសមាគមយុវជនចលនាបរិច្ចាគឈាម ហាណូយ។

អ្នកដែលផ្សព្វផ្សាយចលនាបរិច្ចាគឈាមនិងចលនាយុវជនចាប់ផ្ដើមអាជីវកម្ម - ảnh 1លោក Nguyen Duc Thuan ចែករំលែកនៅក្នុងជំនួបប្រាស្រ័យជាមួយគំរូមនុស្សល្អ ការងារល្អ "ដំណើរផ្សព្វផ្សាយប្រការដ៏ល្អប្រសើរ" កាលពីថ្ងៃតី១០ ខែមិថុនា។ (រូបថត៖ VOV)
លោក Nguyen Duc Thuan កើតនៅឆ្នាំ ១៩៧១ នៅខេត្ត Phu Tho ជាស្ថាបនិកសមាគមយុវជនចលនាបរិច្ចាគឈាមទីក្រុងហាណូយ។ ឆ្នាំ ២០២២ គឺជាខួបលើកទី ២៨ឆ្នាំនៃការបង្កើតសមាគមយុវជនចលនាបរិច្ចាគឈាមទីក្រុងហាណូយ (ថ្ងៃទី ២៤ ខែមករា ឆ្នាំ ១៩៩៤ - ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២) រហូតមកដល់ពេលនេះ មាន សមាជិកសមាគមន៍រាប់សែននាក់បានចូលរួមបរិច្ចាគ ឈាមនៅតាមគ្របខ័ណ្ឌស្រុកនៃ រដ្ឋធានី ដោយបានរួមគ្នាបរិច្ចាគឈាមជិត ៥០ម៉ឺនឯកតា ដើម្បីជួយឧបត្ថម្ភដោយទាន់ ពេលវេលាដល់អ្នកដែលត្រូវការឈាម។ លោក Nguyen Duc Thuan ផ្ទាល់ខ្លួន ក៏បានបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាង ១០០ លើកទៅហើយ; ចូលរួមចងក្រងសៀវភៅ ចំនួន ២ក្បាល និងឯកសារជាច្រើនស្តីពីការចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ លោក Thuan បានសំណេះសំណាលថា៖
“ការបរិច្ចាគឈាមគឺការងារចាំបាច់ណាស់ ហើយមិនប៉ះពាល់ដល់សុខភាពទេ។ ក្នុងដំណើរការទៅចលនាបរិច្ចាគឈាម ខ្ញុំត្រឹមតែមានបំណងថា ធ្វើយ៉ាងណាខ្លួនមានឈាមច្រើន ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺ។ ដំបូងឡើយ ខ្ញុំត្រឹមតែចលនាបងប្អូន បង្កើត ជាពិសេសមិត្តភក្តិដែលរៀននៅសាលាវេជ្ជសាស្ត្រជាមួយគ្នា។ ធ្វើការរហូត ប៉ុន្តែខ្ញុំគិតថា បើបន្តចលនាបែបនេះ គឺមិនដែលមានឈាមច្រើន ចំនួនអ្នកបរិច្ចាគ ឈាមច្រើនទេ។ ពេលនោះខ្ញុំផ្ដួចផ្ដើមគំនិតថា គួរតែបង្កើតក្លឹបបរិច្ចាគឈាម ឬអង្គការ បរិច្ចាគឈាមមួយ”។
លោក Nguyen Duc Thuan បានបង្កើតគំរូចលនា បរិច្ចាកឈាមដ៏មានអត្ថន័យ ជាច្រើនទៀតដូចជា៖ ក្លឹប ២៥ វៀតណាម ក្លឹបមនុស្សដែលមានឈាមកម្រវៀតណាម ពិធីបុណ្យនិទាឃរដូវក្រហម យុទ្ធនាការ “ដំណក់ឈាមក្រហមរដូវក្តៅ” ជាដើម។ គ្រប់ គំរូទាំងអស់កំពុងត្រូវបានរក្សា និងរៀបចំឡើងជារៀងរាល់ឆ្នាំ រួមចំណែកជំរុញ និង អភិវឌ្ឍយ៉ាងខ្លាំងក្លានូវសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើទូទាំងប្រទេស។ ការងាររបស់លោក Nguyen Duc Thuan ត្រូវបានសហការីគោរព និងកោតសរសើរ។ អ្នកស្រី Bui Thi Lan Huong ប្រធានសមាគមកាកបាទក្រហមខ័ណ្ឌ Cau Giay ទីក្រុង ហាណូយ បានឲ្យដឹងថា៖
“លោក Nguyen Duc Thuan ប្រៀបប្រដូចនឹងបងប្រុសម្នាក់ដែលបានបញ្ជូន កម្លាំងចិត្តដល់ខ្ញុំ ដើម្បីធ្វើយ៉ាងណាឃោសនាចលនាឲ្យមនុស្សកាន់តែច្រើនចូលរួម បរិច្ចាគឈាមដើម្បីបង្កើតអត្ថប្រយោជន៍ដល់សង្គម។ នោះក៏ជាផ្នែកមួយនៃការរួមចំណែកទៅក្នុងការថែទាំសុខភាពរបស់ប្រជាជនផងដែរ។ ខ្ញុំគិតថា ការរួមចំណែក កម្លាំងកាយចិត្ត និងការចែករំលែករបស់លោក Thuan បានជំរុញខ្ញុំធ្វើការចលនា បរិច្ចាគឈាមកាន់តែច្រើន ព្រមទាំងរីកសាយភាយរបៀបរស់នៅដ៏ស្រស់ស្អាតសម្រាប់ អ្នកជំងឺដែលត្រូវការ ឈាមផងដែរ។ លោក Thuan ក៏ជាបងប្រុសដែលបានដឹកនាំខ្ញុំជា មួយសមាគមកាកបាទក្រហមខ័ណ្ឌ Cau Giay ក្នុងអាណត្តិកន្លងទៅ ដោយទទួលបាន ឈាមចំនួន ២៩ពាន់ឯកតា សម្រេចហួសពី២០០% នៃផែនការដែលទីក្រុងបាន ប្រគល់ជូន។ ខ្ញុំគិតថា ការបរិច្ចាគឈាមជួយជីវិតមនុស្សស្ថិតនៅក្នុងក្រអៅបេះដូងរបស់ យើង ហើយនេះក៏ជាសកម្មភាពមនុស្សសាស្ត្ររវាងមនុស្សជាមួយមនុស្សផងដែរ”។
មិនត្រឹមតែដើរតួនាទីដ៏សំខាន់ក្នុងការផ្សព្វផ្សាយចលនាបរិច្ចាគឈាមដោយ ស្ម័គ្រចិត្តនៅ វៀតណាមប៉ុណ្ណោះទេ លោក Nguyen Duc Thuan ថែមទាំងចំណាយ ពេលនិងកម្លាំងកាយចិត្តជាច្រើនលើការបណ្តុះបណ្តាលជួរយុវជនវៀតណាមប្រកបដោយសីលធម៌ ទេពកោសល្យ និងមហិច្ឆតាធំៗទៀតផង។ នៅឆ្នាំ ២០១៤ លោក Thuan បាន បង្កើតក្លឹបយុវជនហាណូយចាប់ផ្តើមអាជីវកម្ម (ចំណុះសម្ព័ន្ធសមាគមន៍យុវជនទីក្រុង ហាណូយ)។ លោកបានបណ្តុះបណ្តាលដោយឥតគិតថ្លៃដល់មនុស្សជាង២៧ពាន់ នាក់; ពិគ្រោះយោបល់អំពីការចាប់ផ្តើមអាជីវកម្មសម្រាប់សហគ្រិនវ័យក្មេងជាង២៦ ពាន់នាក់ នៅទីក្រុងហាណូយ។ លោក Nguyen Duc Thuan បានឲ្យដឹងថា៖
“ឈានទៅកាន់វិស័យថ្មី ភារកិច្ចមិនមែនការបរិច្ចាគឈាមទេ ប៉ុន្តែជាកន្លែងបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍយុវជន។ នៅពេលធ្វើការ ខ្ញុំមានឱកាសទាក់ទងប្រាស្រ័យ ហើយអភិវឌ្ឍសមត្ថភាពអភិបាលកិច្ចសម្រាប់សមាជិករបស់ខ្ញុំ ព្រមទាំងរួមដំណើរ ជាមួយសិក្ខាកាមក្នុងការចាប់ផ្តើមអាជីវកម្មផងដែរ។ ការបណ្តុះបណ្តាលតែងតែមាន សារៈសំខាន់ចំពោះយុវជន។ នៅឆ្នាំ ២០១៣ ខ្ញុំបានសម្រេចចិត្តបង្កើតអង្គភាពចាប់ ផ្តើមអាជីវកម្មមួយចំនួន។ មកដល់ពេលនេះខ្ញុំមានសិក្ខាកាមប្រហែល១ម៉ឺននាក់ជាសហគ្រិន ដែលភាគច្រើនទទួលបានជោគជ័យ”។
ដោយមានការរួមវិភាគទានយ៉ាងសកម្មដល់សហគមន៍ លោក Nguyen Duc Thuan មានកិត្តិយសដោយទទួលបានកិត្តិនាមនិងពានរង្វាន់ដ៏ថ្លៃថ្លាជាច្រើនដូចជា៖ គ្រឿងឥស្សរិយយស “ដើម្បីជំនាន់វ័យក្មេង”; មេដាយអនុស្សាវរីយ៍ "ដើម្បីបុព្វហេតុ ការពារសុខភាពប្រជាជន"; កិត្តិនាម “មនុស្សល្អ ការងារល្អ” របស់គណៈកម្មាធិការ ប្រជាជនទីក្រុងហាណូយ; ប័ណ្ណសរសើរចំនួន៤ពីក្រសួងសុខាភិបាល; ប័ណ្ឌសរសើរ ចំនួន១៦ពីមជ្ឈិមសមាគមន៍យុវជនវៀតណាមកណ្តាល; ប័ណ្ណសរសើរចំនួន ៨ ពី មជ្ឈិមកាកបាទក្រហមវៀតណាម... គោលបំណងដ៏ធំបំផុតរបស់លោក Thuan នោះគឺ បណ្តុះបណ្តាលឲ្យបានកាន់តែច្រើន នូវសហគ្រិន អ្នកមានទេពកោសល្យ បច្ចេកវិទ្យា វ័យក្មេងជំនាន់ក្រោយៗ ដែលពោរពេញទៅដោយក្តីសុបិន មហិច្ឆតា និងទំនុកចិត្ត ដើម្បីឆ្ពោះទៅកាន់តំបន់និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ