អ្នកតភ្ជាប់វិទ្យុសម្លេងវៀតណាមជាមួយគ្រួសារយុទ្ធជនពលី

(VOVWORLD) -  រាល់សប្តាហ៍ នៅពេលដែលវិទ្យុផ្សាយសម្លេងវៀតណាម ផ្សាយកម្មវិធី “ផ្តល់ព័ត៌ មានស្តីពីយុទ្ធ ជនពលីដើម្បីមាតុប្រទេស” គឺលោក Nguyen Tien Xuan  អាយុ ៨១ ឆ្នាំនៅភូមិ Cho ឃុំ Van Canh  ស្រុក Hoai Duc នៃទីក្រុង ហាណូយ តែងតែស្តាប់ និងកត់ត្រានូវព័ត៌មានទាំងអស់នេះយ៉ាងល្អិតល្អន់អំពីឈ្មោះ អាយុ ស្រុកកំណើត និងផ្នូររបស់យុទ្ធជនដែលមិនទាន់មានសាច់ញ្ញាត្តិមកទទួលផងដែរ។ អស់រយៈ ពេល ១១ ឆ្នាំ កន្លងទៅ លោកបានសរសេរសំបុត្រជាង ១៧ម៉ឺនសំបុត្រ ដោយ ជូនដំណឹងអំពីផ្នូររបស់យុទ្ធជនពលីផ្ញើដល់ក្រុមគ្រួសារនៅទូទាំងប្រទេស។ តាម រយៈសំបុត្ររបស់លោក គ្រួសាររាប់រយរកបានផ្នូររបស់សាច់ញ្ញាត្តិខ្លួន។

អ្នកតភ្ជាប់វិទ្យុសម្លេងវៀតណាមជាមួយគ្រួសារយុទ្ធជនពលី - ảnh 1លោក Nguyen Tien Xuan ជាមួយនឹងកូនសៀវភៅកត់ត្រាផ្នូររបស់យុទ្ធជនពលី 

លោក Nguyen Tien Xuan កើតនៅក្នុងគ្រួសារមួយដែលមានគុណបំណាចចំពោះ ប្រ ទេសជាតិ។ ម្តាយរបស់លោកត្រូវបានរដ្ឋប្រគល់គិត្តិនាមជា វីរៈអ្នកម្តាយវៀតណាម បងប្រុសពីរនាក់របស់លោកសុទ្ធតែជាយុទ្ធជនពលីនៅក្នុង សង្គ្រាមប្រឆាំងអាណានិគមនិយមបារាំង ហើយក្នុងនោះមានបងប្រុសមួយនាក់របស់ លោកដែលរហូតមក ដល់ពេលនេះនៅមិនបានរកឃើញផ្នូរនៅឡើយ។ ចាប់តាំងពីឆ្នាំ ២០០៧  រហូតមក ដល់បច្ចុប្បន្ននេះលោក Nguyen Tien Xuan បានខិតខំសរសេរ សំបុត្រជូនដំណឹងអំពីផ្នូររបស់យុទ្ធជនពលីទៅកាន់គ្រួសារជាច្រើននៅទូទាំង ប្រទេសដោយសង្ឃឹមថា អដ្ឋិធាតុរបស់យុទ្ធជនពលីនឹងឆាប់បានត្រឡប់ទៅជួបជុំ ជាមួយក្រុមគ្រួសារនិងស្រុកកំណើតរបស់ខ្លួនវិញ។ លោក Nguyen Tien Xuan បាន សំណេះសំណាលថា៖ "ខ្ញុំបានស្តាប់វិទ្យុសម្លេងវៀតណាម តាមរយៈនាទីជូនដំណឹងអំពីយុទ្ធជនដែលត្រូវ ពលីដើម្បីមាតុប្រទេស។  ពេលវេលានៃការផ្សាយគឺខុសៗគ្នា ពោលគឺ បច្ចុប្បន្ន ផ្សាយនៅម៉ោង ១៤ និង ១៥ នាទីរៀងរាល់ថ្ងៃច័ន្ទថ្ងៃពុធនិងសុក្រ។ ខ្ញុំបានតាម ដានស្តាប់អស់រយៈពេល ១១ ឆ្នាំមកហើយ។ ខ្ញុំគិតថា អាចមានក្រុមគ្រួសារយុទ្ធ ជនពលីខ្លះមិនបានស្តាប់ឬក៏មិនជ្រាបនូវព័ត៌មាននេះ។ ហេតុដូច្នេះ ខ្ញុំបានសម្រេច ចិត្ដសរសេរសំបុត្រផ្ញើជូនដំណឹងដល់គ្រួសាររបស់យុទ្ធជនពលី។  វិទ្យុសម្លេងវៀត ណាមបាននាំ មកនូវកម្មវិធីនេះដើម្បីបំរើដល់គ្រួសារយុទ្ធជនពលី ហើយខ្ញុំ ត្រឹមតែ ជាស្ពានតភ្ជាប់សម្លេងវៀតណាមជាមួយគ្រួសារយុទ្ធជនពលីប៉ុណ្ណោះ។ ខ្ញុំក៏ជា សហការីម្នាក់របស់វិទ្យុសម្លេងវៀតណាមផងដែរ។ អ្នកស្រី Bich Ha នៅវិទ្យុសម្លេង វៀតណាមបានសរសេរលិខិតមួយផ្ញើមកខ្ញុំដែលថា កម្មវិធីរបស់វិទ្យុផ្សាយសម្លេង វៀតណាមពិតជាសំណាងណាស់ដែលបានខ្ញុំស្ម័គ្រចិត្តធ្វើកិច្ចការដ៏អស្ចារ្យនិងពោរ ពេញទៅដោយអត្ថន័យមួយនេះ”។

ក្រោយមក ពេលមានទូរស័ព្ទស្មាតហ្វូន លោក Nguyen Tien Xuan បានថតកម្មវិធី ដែលផ្សាយលើវិទ្យុសម្លេងវៀតណាមហើយស្តាប់ម្តងទៀតតាមរយៈទូរស័ព្ទដើម្បី កត់ត្រានូវព័ត៌មានឲ្យបានត្រឹមត្រូវ។ ពេលទទួលបានសំបុត្រ មកពីតំបន់នានានិង សាច់ ញាត្តិយុទ្ធជនពលី លោក Xuan តែងតែសរសេរសំបុត្រផ្ញើជូនវិទ្យុសម្លេង វៀត ណាមដើម្បីផ្សាយលើកំពស់រលកធាតុអាកាសផងដែរ។  ជាពិសេសគាត់លោកថែម ទាំងថែទាំ ផ្នូររបស់ក្រុមគ្រួសារដោយសារតែស្ថានភាពសេដ្ឋកិច្ចពិបាក ហើយគេ បានពឹង ពាក់លោកអុជធូបឲ្យសាច់ញ្ញាត្តិរបស់ខ្លួនផង។ លោក Nguyen Tien Xuan  បានឲ្យដឹងថា៖ “ឆ្នាំនេះខ្ញុំមិនត្រឹមតែអាស្រ័យលើវិទ្យុសម្លេងវៀតណាមប៉ុណ្ណោះទេ ខ្ញុំថែមទាំង បើកវែបសាយស្វែងរកផងដែរ។ លទ្ធផលទទួលបានគឺរហូតមកដល់ពេលនេះ បានរក ឃើញផ្នូរបស់យុទ្ធជនពលីចំនួន ២៧៦ ហើយ។ ខ្ញុំមានការរំជួលចិត្តយ៉ាងខ្លាំង ព្រោះអដ្ឋិធាតុរបស់យុទ្ធជនពលីគឺជាទ្រព្យសម្បត្តិពិសេសរបស់ប្រទេសជាតិ។ បក្ស រដ្ឋនិងប្រជាជនវៀតណាមចងចាំជានិច្ចនូវគុណបំណាច់របស់យុទ្ធជនពលី”។

នៅឆ្នាំ ២០១៧  លោក Nguyen Tien Xuan បានផ្ញើលិខិតមួយជូនក្រសួងការពារ ប្រទេសវៀតណាម ស្នើសុំប្រគល់បញ្ជីឈ្មោះយុទ្ធជនពលីដែលបានរកឃើញផ្នូរ។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក  Ngo Xuan Lich បានប្រគល់ភារកិច្ចឲ្យនាយកដ្ឋានគោលនយោបាយ (ក្រសួងការពារប្រទេស) រួមសហការជាមួយបញ្ជា កាដ្ឋានរដ្ឋធានីដើម្បីទទួលបានផងនិងសហការជាមួយលោកនំាយកនូវព័ត៌មាន ជូនដល់ក្រុមគ្រួសារយុទ្ធជនពលី។ លោក Nguyen Tien Xuan បាននិយាយថា:“ខ្ញុំមានគំនិតថ្ងៃក្រោយនឹងបើកបន្ទប់តាំងពិព័រណ៍ប្រពៃណីនៅផ្ទះតែម្តង ដើម្បី ជួយដល់ក្រុមគ្រួសារយុទ្ធជនពលី មុនពេលធ្វើដំណើរទៅស្វែងរកឈាបនដ្ឋានកុំឲ្យចំណាយប្រាក់ច្រើនអត់ប្រយោជន៍។ នៅពេលដែលខ្ញុំប្រមូលផ្តុំបានច្រើន ខ្ញុំនឹងប្រកាសនៅ លើប្រព័ន្ធផ្សព្វផ្សាយហើយនរណាចង់ស្វែងរកផ្នូរយុទ្ធជនពលី អាចទៅជួបខ្ញុំផ្ទាល់”។

កិច្ចការពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្ររបស់លោក Nguyen Tien Xuan  បានរួមចំណែកយ៉ាងសកម្មដល់ការងារ តបស្នងសងគុណចំពោះយុទ្ធជន ពលី។ ដោយមានការរួមវិភាគទានស្ងប់ស្ងាត់របស់ខ្លួន លោក Nguyen Tien Xuan ត្រូវបានក្រសួងការពារប្រទេសវៀតណាមប្រគល់ប័ណ្ណសរសើរនិងវិទ្យុសម្លេងវៀត ណាមប្រគល់មេដាយអនុស្សាវរីយ៍ដើម្បីបុព្វហេតុផ្សាយសម្លេងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ