អ្នកមានទេពកោសល្យលើវិស័យវិទ្យាសាស្រ្តនុយក្លេអ៊ែរ
Van Anh _ Vinh Phong -  
(VOVWORLD) /  
VOVWORLD_សាស្រ្តាចារ្យរង បណ្ឌិត Nguyen Nhi Dien ជាអ្នកមាន
ទេពកោសល្យលើវិស័យវិទ្យាសាស្រ្តនុយក្លេអ៊ែរ។ លោកជក់ចិត្តនឹងការងារស្រាវ
ជ្រាវវិទ្យាសាស្រ្តហើយផ្សាភ្ជាប់ជីវិតខ្លួនជាមួយវិទ្យាសាស្រ្តនុយក្លេអ៊ែរបរមាណូ
ដែលជាវិស័យវិទ្យាសាស្រ្តមួយដ៏ថ្មីថ្មោងនៅប្រទេសវៀតណាម។ លោក Nguyen
Nhi Dien ត្រូវបានប្រសិទ្ធិនាមជាយុទ្ធជនប្រលងប្រណាំងទូទាំងប្រទេសដំណាក់
កាល២០១១-២០១៥របស់ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាព្រមទាំងត្រូវបាន
លើកសសើរនៅមហាសន្និបាតប្រលងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើក
ទី៩។
បន្ទាប់ពីបញ្ចប់ការសិក្សាជាប់និទ្ទេសល្អប្រសើរនៅសាកលវិទ្យាល័យហា
ណូយនាឆ្នាំ១៩៧៨មក សាស្រ្តាចារ្យរង បណ្ឌិត Nguyen Nhi Dien ចូលធ្វើការនៅ
ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។ នាពេលនោះវៀតណាមចាប់ផ្ដើមសិក្សាស្រាវ
ជ្រាវអំពីវិទ្យាសាស្រ្តនុយក្លេអ៊ែរនៅវិទ្យាស្ថានស្រាវជ្រាវនុយក្លេអ៊ែរ Da Lat។ ទោះ
បីកើតនិងធំដឹងក្ដីនៅរដ្ឋធានីហាណូយ ក៏ដោយតែដោយសារមានការជក់ចិត្តនឹង
វិទ្យាសាស្រ្តសាស្រ្តាចារ្យរង បណ្ឌិត Nguyen Nhi Dien បានស្ម័គ្រចិត្តទៅបំពេញការ
ងារនៅ Da Lat ចំពេលគេចាប់ផ្ដើមស្ដារចង្ក្រានរ៉េអាក់ទ័របរមាណូនៅទីនេះ។ ពេល
ទើបមកដល់វិទ្យាស្ថានស្រាវជ្រាវនុយក្លេអ៊ែរ Da Lat លោកមានការចាប់អារម្មណ៍
យ៉ាងខ្លាំងចំពោះទ្រង់ទ្រាយធំនិងទំនើបនៃចង្ក្រានរ៉េអាក់ទ័របរមាណូហើយចាប់ផ្ដើម
ជក់ចិត្តនឹងវិស័យបរមាណូនុយក្លេអ៊ែរ។
មួយឆ្នាំក្រោយនោះលោក Nguyen Nhi Dien ត្រូវបានបញ្ជូនទៅបន្តការសិក្សា
នៅសហភាពសូវៀតអំពីការដំឡើង បញ្ជានិងគ្រប់គ្រងចង្ក្រានរ៉េអាក់ទ័របរមាណូ។
ព្រឹត្តិការនេះបានផ្ដល់បន្ថែមនូវកំលាំងសំរាប់លោកធ្វើការស្រាវជ្រាវលើវិស័យនេះ
។ សាស្រ្តាចារ្យរង បណ្ឌិត Nguyen Nhi Dien បានចែករំលែកថា
“ នាពេលត្រូវបានជ្រើសរើសឲ្យចូលរួមក្រុមមានគ្នាតែ១០នាក់ទៅរៀននៅរុស្ស៊ី
ជាលើកដំបូងលើវិស័យដំឡើង បញ្ជានិងគ្រប់គ្រងចង្ក្រានរ៉េអាក់ទ័របរមាណូនោះ
ខ្ញុំគិតថាខ្លួនត្រូវតែមានការខិតខំប្រឹងប្រែងនិងការទទួលខុសត្រូវយ៉ាងខ្លាំងថែម
ទៀត។ លុះដល់ពេលចង្ក្រានរ៉េអាក់ទ័រត្រូវបានដាក់ឲ្យដំណើរការហើយផ្ដល់
អត្ថប្រយោជន៏លើគ្រប់វិស័យ សុខាភិបាលកសិកម្មនោះខ្ញុំកាន់តែប្រឹងប្រែងថែម
ទៀតធ្វើការការដែលត្រូវបានបក្សរដ្ឋទុកចិត្តប្រគល់ជូនតាំងពីទសវត្ស១៩៧០មក’’។
|
លោក Nguyen Nhi Dien ត្រូវបានប្រសិទ្ធិនាមជាយុវជនប្រលងប្រណាំងទូទាំងប្រទេសដំណាក់កាល២០១១-២០១៥របស់ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា |
គិតរហូតមកដល់សព្វថ្ងៃនេះក្រោយរយៈពេលជិត៤០ឆ្នាំប្រកបការងារនៅ
វិទ្យាស្ថានស្រាវជ្រាវនុយក្លេអ៊ែរ Da Lat មកសាស្រ្តាចារ្យរង បណ្ឌិត Nguyen Nhi
Dien និងក្រុមមិត្តរួមអាជីពបានគ្រប់គ្រងនិងបញ្ជាចង្ក្រានរ៉េអាក់ទ័របរមាណូ Da
Lat ប្រកបដោយប្រសិទ្ធិភាពជាមួយភារកិច្ចសំខាន់គឺផលិតសារធាតុវិទ្យុសកម្ម
អ៊ីសូតូប វិភាគនិងធ្វើឲ្យមានសកម្មភាពណឺត្រុង សិក្សាស្រាវជ្រាវបំរើវិស័យសុខា
ភិបាលនិងកសិកម្ម។ នាខែមេសាឆ្នាំ២០១៥សាស្រ្តាចារ្យរង បណ្ឌិត Nguyen Nhi
Dien បានគូប្លង់និងផលិតគំរូ container ថ្មីជំនួស container បែបចាស់ដែលបានប្រើ
ប្រាសរហូតក្នុងរយៈពេល៣១ឆ្នាំកន្លងទៅនេះ។ ស្នាដៃនេះបានបង្កើនទិន្នផល
ផលិតសារធាតុវិទ្យុសកម្មអ៊ីសូតូបឡើង៥ដងប្រៀបនឹងរយៈពេលមុននេះបាន
ឆ្លើយតបទៅនឹងតម្រូវការនៃមន្ទីរពេទ្យនានាដែលមានដេប៉ាតម៉ង់នុយក្លេអ៊ែរក្នុង
ទូទាំងប្រទេសវៀតណាម។
នាបច្ចុប្បន្ននេះ សាស្រ្តាចារ្យរង បណ្ឌិត Nguyen Nhi Dien ធ្វើការរយៈពេល
១២ម៉ោងក្នុងមួយថ្ងៃដោយគ្មានថ្ងៃសំរាកឡើយ។ លោកបានសំណេះសំណាលថា
“ ខ្ញុំចង់បានធ្វើការ ចង់បានយល់ដឹងច្រើនថែមទៀតដោយសារបច្ចេកទេស
នុយក្លេអ៊ែរវាស្មុកស្មាញណាស់។ ពេលលឺគេថាមានបច្ចេកទេសនិងបច្ចេកវិទ្យាថ្មី
គឺខ្ញុំចង់ដឹងចង់អានណាស់។ ដូច្នេះការងារបានធ្វើឲ្យខ្ញុំបន្តស្រាវជ្រាវនិងធ្វើដោយ
ឥតឈប់ឈរ”។
ដោយសារមានស្នាដៃជាច្រើនរួមវិភាគទានទៅក្នុងវិស័យនុយក្លេអ៊ែរបរមាណូសាស្រ្តាចារ្យរង បណ្ឌិត Nguyen Nhi Dien ក្នុងនាមដំណាងឲ្យវិស័យវិទ្យាសាស្រ្ត
បច្ចេកវិទ្យាត្រូវបានប្រសិទ្ធិនាមនិងលើកសសើរនៅមហាសន្និបាតប្រលងប្រណាំង
ស្នេហាជាតិទូទាំងប្រទេសលើកទី៩៕
Van Anh _ Vinh Phong
-VOVWORLD