អ្នកស្រី Nguyen Van Anh ជានារីមានឥទ្ធិពលមួយរូបនៅវៀតណាម
Le Phuong -  
(VOVWORLD) /  
VOVWORLD_ថ្មីៗនេះអ្នកស្រី Nguyen Van Anh នាយិកាមជ្ឈមណ្ឌល
សិក្សាស្រាវជ្រាវនិងអនុវត្តវិទ្យាសាស្រ្តលើវិស័យភេទ គ្រួសារ ស្រ្តីនិងកុមារ
អនីតិជន(CSAGA)ត្រូវបានទស្សនាវដ្តី Forbes ជ្រើសជានារីមួយរូបក្នុង
ចំណោមនារី៥០នាក់ដែលមានឥទ្ធិពលបំផុតនៅវៀតណាមក្នុងឆ្នាំ២០១៦។
នេះជាការកត់សំគាល់របស់សហគមន៍និងសង្គមចំពោះស្នាដៃរបស់អ្នកស្រី
ក្នុងកិច្ចការពារសិទ្ធិរបស់ក្រុមមនុស្សងាយរងគ្រោះ នារីនិងកុមារដែលរង
គ្រោះដោយការរើសអើងនិងអំពើហិង្សាអស់រយៈពេល២០ឆ្នាំកន្លងទៅនេះ។
មុននេះអ្នកស្រី Nguyen Van Anh ធ្លាប់ជាអ្នកយកព័ត៌មានការិយាល័យ
បញ្ហាសង្គមនៃវិទ្យុសំលេងវៀតណាម។ ក្រោយមកអ្នកស្រីបានបង្វែរទិសទៅ
ចូលរួមសកម្មភាពសង្គមដើម្បីលើកទឹកចិត្តស្រ្តីនិងកុមារឲ្យតស៊ូប្រឆាំងអំពើ
ហិង្សាក្នុងគ្រួសារ។១០ឆ្នាំមុននេះអ្នកស្រីបានផ្ដើមគំនិតបង្កើតខ្សែhotline
ជូនដំណឹងរហ័សអំពីអំពើហឹង្សាក្នុងគ្រួសារមុនគេបង្អស់នៅវៀតណាម។
ជាបណ្ដើរៗ Hotline នេះបានកសាងឲ្យក្លាយទៅជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ
និងអនុវត្តវិទ្យាសាស្រ្តលើវិស័យភេទ គ្រួសារ ស្រ្តីនិងកុមារអនីតិជន(CSAGA)។
ស្ដីពីការងារនេះអ្នកស្រី Nguyen Van Anh បានរៀបរាប់ថា
“នាគ្រានោះខ្ញុំសង្កេតឃើញថាក្នុងចំណោមអតិថិជនរបស់ខ្លួនគឺមាន
មនុស្សជាច្រើននាក់ជាជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារហើយមានមួយ
ចំនួនជាមនុស្សភេទទី៣ដែរ។ដោយហេតុនេះខ្ញុំសំរេចធ្វើកម្មវិធីដោយឡែក
សំរាប់គេហើយបង្កើតឡើងមជ្ឈមណ្ឌល CSAGAដើម្បីប្រមូលផ្ដុំលើការគាំពារ
សិទ្ធិនារីនិងកុមារ។”
|
អ្នកស្រី Nguyen Van Anh |
ក្នុងដំណើរការងារនេះ នាយិការCSAGAបានមានការផ្ដើមគំនិតច្នៃប្រឌិត
ជាច្រើនក្នុងការផ្សព្វផ្សាយព័ត៌មានដែលទាក់ទិនដល់បញ្ហានារីរងគ្រោះដោយការ
រើសអើងនិងអំពើហិង្សា។រឿងរ៉ាវនិងមេរៀនស្ដីពីសមភាពភេទរួមជាមួយការ
ប្រឆាំងអំពើហិង្សាត្រូវបានអ្នកស្រីនិងក្រុមសហការីបញ្ចូលទៅក្នុងការសំណេះ
សំណាលនិងខ្សែភាពយន្តយ៉ាងប៉ិនប្រសប់ដើម្បីផ្សាយទៅកាន់សហគមន៍។
វាយតំលៃអំពីការខិតខំប្រឹងប្រែងរបស់អ្នកស្រី Nguyen Van Anh កញ្ញាPhan
Thu Hien នៅមូលនិធិចំនួនប្រជាជនអង្គការសហប្រជាជាតិប្រចាំនៅប្រទេស
វៀតណាមបានឲ្យដឹងថា
“អ្នកស្រី Van Anh ជាមនុស្សអស្ចារ្យមួយរូបដែលជានិច្ចកាលត្រៀមខ្លួន
ជួយឧបត្ថម្ភដល់ក្រុមមនុស្សងាយរងគ្រោះ។គាត់យល់ដឹងច្បាស់នូវការឈឺចាប់
របស់ជនរងគ្រោះហើយផ្ដើមចេញពីនោះគាត់មានសកម្មភាពជាក់ស្ដែងដើម្បី
ជួយជនរងគ្រោះជាបន្ទាន់ ”។
អស់រយៈពេល២០ឆ្នាំប្រកបការងារសង្គម រហូតមកដល់សព្វថ្ងៃ អ្នកស្រី
Nguyen Van Anhនៅតែចលនាសហគមន៍ឲ្យជួយគាំពារសិទ្ធប្រយោជន៍របស់
កុមារ នារី ជនរងគ្រោះដោយអំពើហិង្សានិងក្រុមមនុស្សកែភេទ។ដោយមាន
ស្នាដៃដ៏ល្អប្រសើរក្នុងសកម្មភាពសង្គម នាឆ្នាំ២០០៨ អ្នកស្រី Nguyen Van
Anhត្រូវបានទីភ្នាក់ងារសារព័ត៌មាន Women’s eNews(អាមេរិក)ប្រសិទ្ធិនាម
ជាអ្នកដឹកនាំមួយរូបក្នុងចំណោមអ្នកដឹកនាំឈ្លាសវៃ២១រូបនាដើមសតវត្ស
ទី២១។ហើយថ្មីៗនេះអ្នកស្រីបន្តត្រូវបានទស្សនាវដ្តី Forbesជ្រើសជានារីមួយ
រូបក្នុងចំណោមនារី៥០នាក់ដែលមានឥទ្ធិពលបំផុតនៅវៀតណាមក្នុង
សកម្មភាពសង្គម៕
Le Phuong
-VOVWORLD