អ្នកស្រី Phuoc “មានផ្ទៃពោះ” ធ្វើការងារសប្បុរសធម៌ស្ម័គ្រចិត្ត

(VOVWORLD) - ជាទៀងទាត់ក្នុងអំឡុងពេល១ខែកន្លងមក អ្នកស្រី Le Thi Ngoc Phuoc (អាយុ៣៧ ឆ្នាំ) នៅសង្កាត់ Cai Khe ខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho បាន ចម្អិនបបរ មី… ចំនួនជាង១០០ចំណែកជារៀងរាល់ថ្ងៃ ដើម្បីប្រគល់ជូនជនក្រីក្រ អ្នកជម្ងឺលាងឈាម រួមជាមួយគ្រួសារអ្នកជម្ងឺផងដែរ។ ដោយមានកាយវិកា ល្អប្រសើរនេះ អ្នកស្រីត្រឹមតែមានបំណងថា ខ្លួនឯងបានរួមចំណែកជួយមនុស្សដែល កំពុងជួបការលំបាក អាចជំនះពុះពារលើផលប៉ះពាល់បណ្ដាលមកពីជម្ងឺរាត ត្បាតកូវីដ-១៩ហើយមានកម្លាំងចិត្តដើម្បីប្រឈមនឹងជម្ងឺរាំរ៉ៃដែលពួកគេកំពុង ព្យាបាល។

អ្នកស្រី Phuoc “មានផ្ទៃពោះ” ធ្វើការងារសប្បុរសធម៌ស្ម័គ្រចិត្ត - ảnh 1ជារៀងរាល់ថ្ងៃ អ្នកស្រី Phuoc តែងតែភ្ញាក់ពីដំណេកកាលពីម៉ោង៤ព្រឹកព្រលឹម ដើម្បីចម្អិនអាហារជាង១០០ចំណែកសម្រាប់អ្នកជម្ងឺលាងឈាមនិងក្រុមគ្រួសាររបស់ពួកគេ។ (រូបថត៖ VOV) 
អ្នកស្រី Le Thi Ngoc Phuoc ជាម្ចាស់ហាងបាយ Ut Han នៅលើវិថី Ly Hong Thanh សង្កាត់ Cai Khe។ អ្នកស្រីបានឲ្យដឹងថា នៅពេល Can Tho មិនទាន់អនុវត្តន៍ការ រក្សាគម្លាតសង្គមតាមសារាចរណ៍លេខ១៦នោះ គ្រួសារអ្នកស្រីបានបិទហាង បាយ ហើយបើក “ផ្សារ ០ ដុង” ក្នុងបំណងជួយឧបត្ថម្ភប្រជាជនដែលមាន លក្ខណៈរស់នៅលំបាក បានទិញទំនិញចាំបាច់ដូចជាមីកញ្ចប់ អង្ករ ស៊ុត ជាដើម។ បន្ទាប់ពី “ផ្សារ ០ ដុង” នោះ ត្រូវបញ្ឈប់ប្រតិបត្តិការតាមសារាចរណ៍លេខ១៦ អ្នកស្រីបានប្ដូរទៅការចម្អិនម្ហូបអាហារដោយស្ម័គ្រចិត្ត ដែលបានហៅថា “អាហារ ០ ដុង” ដែរ។ នៅពេលចាប់ផ្ដើមដំណើរសប្បុរសធម៌នេះ អ្នកស្រីត្រូវបាន មនុស្សរាល់គ្នាប្រសិទ្ធនាមយ៉ាងជិតស្និទ្ធថា “Phuoc ផ្ទៃពោះ” ដោយសារកំពុង មានផ្ទៃពោះបាន៧ខែហើយ។ ទោះយ៉ាងណាក៏ដោយ ជារៀងរាល់ព្រឹក អ្នកស្រី នៅតែចម្អិនអាហារចំនួនជាង១០០ចំណែក ដូចជានំបញ្ចុកឆាជាមួយសាច់ បាយ សាច់ជ្រូក ឬបបរសាច់ចិញ្ច្រាំចម្អិនជាមួយផ្សិត យកទៅប្រគល់ជូនជនក្រីក្រ អ្នក ជម្ងឺលាងឈាមដែលកំពុងរស់នៅផ្ទះសំណាក់ Thanh Dat ខ័ណ្ឌ Binh Thuy ទីក្រុង Can Tho ដើម្បីជួយពួកគេមានកម្លាំងចិត្តបន្ថែមទៀតប្រយុទ្ធប្រឆាំងនឹង ជម្ងឺរាតត្បាតផងនិងជម្ងឺប្រចាំកាយផង។ អ្នកស្រី Le Thi Ngoc Phuoc ឲ្យដឹងថា៖
“ការចម្អិនអាហារនេះមិនសូវជាលំបាកទេ ដោយសារខ្ញុំចូលចិត្ត។ ពេលធ្វើ ខ្ញុំ មានអារម្មណ៍ថា មានសុខភាពណាស់ មិនមែនជាធុញទ្រាន់ទេ ព្រោះខ្ញុំឃើញថា បងប្អូនមានជម្ងឺ អញ្ចឹង ខ្ញុំអាណិតអាសូណាស់។ ពួកគេមកពីជនបទទៅទីក្រុង ការហូបចុកមិនបាន គ្រប់គ្រាន់ទេ។ ដូច្នេះ ខ្ញុំជួយគេបានបន្តិចបន្តួច គឺសប្បាយរីករាយណាស់ មិន ហត់នឿយទេ”។  
ស្ដែងចេញពីគំនិត “ស្លឹកឈើល្អគាំពារស្លឹកឈើរហែក” ជារៀងរាល់ថ្ងៃ អ្នកស្រី Phuoc តែងតែភ្ញាក់ពីដំណេកកាលពីម៉ោង៤ព្រឹកព្រលឹម ដើម្បីត្រៀម រៀបចំចម្អិនអាហារ។  ម៉ឺនុយរបស់អ្នកស្រីត្រូវបានបង្វិលពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឲ្យគេមិន “ធុញទ្រាន់” នៅពេលទទួលអាហារ។ អ្នកស្រីក៏បានទាក់ទងជា មួយម្ចាស់ផ្ទះសំណាក់ Thanh Dat ដើម្បីឲ្យម្ចាស់ផ្ទះមកហាងទទួលអាហារ ហើយយកមកវិញចែក ចាយជូនអ្នកជម្ងឺនិងគ្រួសាររបស់ពួកគេ។ អ្នកស្រី Nguyen Thi Thanh Nga ម្ចាស់ផ្ទះសំណាក់ Thanh Dat ឲ្យដឹងថា បច្ចុប្បន្ននេះ បន្ទប់សំណាក់ចំនួនរាប់សិបរបស់អ្នកស្រីកំពុងត្រូវបានជួលសម្រាប់ អ្នកជម្ងឺខ្សោយតំរងនោម ដើម្បីសម្រួលដល់ការលាងឈាមជារៀងរាល់ សប្ដាហ៍។ បងប្អូនភាគច្រើនមកពីតំបន់ផ្សេងៗ ត្រូវលាងឈាមជារៀងរាល់៣ ថ្ងៃម្ដង ដូច្នេះមិនអាចវិលត្រឡប់មកផ្ទះវិញក្នុងអំឡុងពេលច្រើនខែកន្លងមកបាន ឡើយ។ ដោយឃើញទឹកចិត្តសប្បុរសរបស់អ្នកស្រី Phuoc នោះ ប្ដីប្រពន្ធអ្នកស្រី Nga ក៏ជួយគាំទ្រការដឹកជញ្ជូនអាហារដើម្បីឲ្យបងប្អូនមានអាហារពេលព្រឹកបាន គ្រប់គ្រាន់ជាង។ ដោយកាន់ប្រអប់អាហារក្ដៅៗលើដៃ អ្នកស្រី Tran Thanh Ut នៅផ្ទះសំណាក់ Thanh Dat ខ័ណ្ឌ Cai Rang ទីក្រុង Can Tho បានចែករំលែក ដោយការរំភើបចិត្តថា៖
“ឥឡូវនេះ ខ្ញុំត្រូវចិញ្ចឹមប្ដី គេផ្ដល់ឲ្យអង្ករ បន្លែដើម្បីបម្អិនអាហារ ផ្ដល់ឲ្យ ប៉ុណ្ណា យើងញ៉ាំប៉ុណ្ណោះ។ បានគេផ្ដល់ឲ្យគឺសប្បាយយ៉ាងក្រៃលែងហើយ មានកម្លាំងចិត្តដើម្បីនាំប្ដីទៅព្យាបាលជម្ងឺ”។
អ្នកស្រី Phuoc “មានផ្ទៃពោះ” ធ្វើការងារសប្បុរសធម៌ស្ម័គ្រចិត្ត - ảnh 2អ្នកជម្ងឺនិងក្រុមគ្រួសារទទួល "ចំណែកអាហារ ០ ដុង" របស់អ្នកស្រី Le Thi Ngoc Phuoc។
(រូបថត៖ VOV)
ដើម្បីចម្អិនអាហារពេលព្រឹករាប់រយចំណែក ជារៀងរាល់ថ្ងៃ អ្នកស្រី Phuoc ត្រូវចំណាយចន្លោះពី៧០ ម៉ឺនដល់៨០ ម៉ឺនដុង។ ថ្វីត្បិតតែហាងបាយត្រូវបិទទ្វារ អស់រយៈពេលយូរអង្វែងដើម្បីបង្ការការរីករាលដាលនៃជម្ងឺរាតត្បាតក៏ដោយ ប៉ុន្តែប្ដីអ្នកស្រី Phuoc ជានិច្ចកាលគាំទ្រហើយត្រៀមខ្លួនជាស្រេចឧបត្ថម្ភប្រាក់ សម្រាប់ប្រពន្ធធ្វើ “ចំណែកអាហារ ០ ដុង” នោះ។ មិនត្រឹមតែមានក្រុមគ្រួសារ ប៉ុណ្ណោះទេ ថែមទាំងមានមិត្តភក្តិជិតស្និទ្ធក្នុងសកម្មភាពសប្បុរសធម៌ ក៏ត្រៀម ខ្លួនជាស្រេចជួយឧបត្ថម្ភលើគ្រប់ទិដ្ឋភាពផងដែរ។ អ្នកស្រី Truong Diep Thuy នៅខ័ណ្ឌ Ninh Kieu បានចែករំលែក ថា៖
“ខ្ញុំស្គាល់អ្នកស្រី Ut Phuoc ជាយូរមកហើយ ដោយឃើញថានាងកំពុង មានផ្ទៃពោះ ជិតសម្រាលកូនហើយ ដូច្នេះខ្ញុំបានមកជួយបន្តិចបន្តួច ដូចជាវេច ខ្ចប់អាហារ រោយម្រេច ខ្ទឹមស្ងួត ជាដើម។ ខ្ញុំគិតថា Ut Phuoc ពូកែពេក ប្រសិន បើជារូបខ្ញុំ គឺធ្វើមិនបានទេ។ នាងនៅតែមានសុខភាពល្អ ហើយប្រាប់ខ្ញុំថា ការងារនេះធ្វើឲ្យនាងសប្បាយចិត្ត ប្រសិនបើមិនបានធ្វើទេ ដូចជាព្រួយណាស់”។
អ្នកស្រី Ngoc Phuoc បានសំណេះសំណាលថា រាល់ដំណក់ទឹកភ្នែក ពាក្យថ្លែងអំណរគុណគួរឲ្យរំភើបចិត្ត របស់អ្នក ជម្ងឺលាងតំរងនោម ប្រជាជនក្រីក្រនៅជុំវិញ និងកម្លាំងសេនាជននោះ គឺជារូប ភាពដែលអ្នកស្រីនឹងចងចាំក្នុងចិត្តជានិច្ច ដើម្បីបន្តដំណើរប្រគល់សេចក្ដី ស្រឡាញ់របស់ខ្លួន។
“ខ្ញុំចំណាយប្រាក់ដោយខ្លួនឯង ជួលកាលក៏មានសប្បុរសជនឧបត្ថម្ភ បន្ថែមទៀតដែរ។ មិនដឹងថាធ្វើដរាបណាឡើយ គ្រាន់តែដឹងថាពេលណា ហាត់នឿយពេក ខ្ញុំនឹងឈប់ បន្ទាប់ពីសម្រាលកូនរួច ខ្ញុំនឹងធ្វើជាបន្តទៀត”។
ការងារប្រចាំថ្ងៃរបស់អ្នកស្រី Le Thi Ngoc Phuoc ទោះជាសាមញ្ញក៏ដោយ ប៉ុន្តែបានរួមចំណែក រីកសាយភាយសេចក្ដីស្រឡាញ់ ការជួយទំនុកបម្រុង ចែក រំលែកគ្នារវាងមនុស្សជាមួយមនុស្ស ព្រមទាំងជាលក្ខណៈវប្បធម៌ប្រពៃណីដ៏ ស្រស់ស្អាតរបស់មនុស្សវៀតណាមក្នុងអំឡុងពេលមានជម្ងឺរាតត្បាតកូវីដ-១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ