អ្នកសារព័ត៌មានស្រី VOV ដែលជក់ចិត្តនឹងផ្នែកព័ត៌មានអន្តរជាតិ

(VOVWORLD) - បញ្ហាក្ដៅគគុកលើពិភពលោក ឬព្រឹត្តិការណ៍អន្តរជាតិដែលផ្សាភ្ជាប់នឹងវៀត ណាម ក៏ដូចជារឿងរ៉ាវពាក់ព័ន្ធនានា គឺជាខ្លឹមសារមួយគួរឲ្យទាក់ទាញ ប៉ុន្តែក៏មាន លក្ខណៈរស៊ើបផងដែរ ដែលទាមទារឲ្យមានការយល់ដឹងយ៉ាងជ្រៅជ្រះរបស់អ្នក កាសែត នៅពេលសរសេរអត្ថបទស្ដីពីបញ្ហាទាំងនេះ។ នៅវិទ្យុសម្លេងវៀតណាម រាល់ប្រធានបទយ៉ាងដូច្នេះ ច្រើនតែត្រូវបានអនុវត្តន៍ដោយអ្នកកាសែត អ្នកសារព័ត៌ មានមួយចំនួនដែលមានបទពិសោធន៍ជាច្រើន។ ក្នុងឱកាសរំលឹកខួបទិវាសារព័ត៌មាន បដិវត្តន៍វៀតណាម ថ្ងៃទី២១ ខែមិថុនា សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តជួប សំណេះសំណាលជាមួយអ្នកកាសែតចំនួន២នាក់ក្នុងចំណោមនេះ។ នោះគឺអ្នកសារ ព័ត៌មានស្រី២នាក់ដែលកំពុងធ្វើការនៅការិយាល័យព្រឹត្តិការណ៍អន្តរជាតិ ចំណុះ គណៈកម្មាធិការព្រឹត្តិការណ៍ (VOV១)។

អ្នកសារព័ត៌មានស្រី VOV ដែលជក់ចិត្តនឹងផ្នែកព័ត៌មានអន្តរជាតិ - ảnh 1អ្នកកាសែត អ្នកសារព័ត៌មានស្រីនៃការិយាល័យព្រឹត្តិការណ៍អន្តរជាតិ ចំណុះ VOV១។
ឆ្ពោះទៅការបម្រើមុខសញ្ញាជាជនបរទេស ហើយព័ត៌មានដែល គេចង់ផ្សព្វផ្សាយក៏ចាប់ប្រភពពីបរទេសដែរ ដូច្នេះត្រូវទាមទារឲ្យអ្នកសារព័ត៌មាន ផ្នែកនេះ មានបំណិនមួយចំនួនទៀតដូចជា៖ ប្រើប្រាស់យ៉ាងស្ទាត់ជំនាញភាសា មួយក្នុងចំណោមភាសាប្រជាប្រិយភាពនាបច្ចុប្បន្នលើពិភពលោក ជាពិសេសគឺភាសា អង់គ្លេស ដែលត្រូវបានប្រើប្រាស់នៅព្រឹត្តិការណ៍អន្តរជាតិធំៗសឹងតែទាំងអស់។ លើសពីនេះទៅទៀត ចំណេះដឹងវប្បធម៌ទូទៅអំពីប្រទេសនីមួយៗ ក៏ជាសម្ពាយចាំបាច់ ចំពោះអ្នកសារព័ត៌មានផ្នែកអន្តរជាតិម្នាក់ៗផងដែរ។ ព័ត៌មាននីមួយៗ សុទ្ធតែមាន កាលៈទេសៈដោយឡែក ហេតុដូច្នេះ ប្រសិនបើអ្នកសារព័ត៌មានអាចយល់ពីកាលៈ ទេសៈរបស់ព័ត៌មាននោះ គេនឹងផ្សព្វផ្សាយព័ត៌មានយ៉ាងត្រឹមត្រូវនិងគួរឲ្យទាក់ទាញ ជាង។ អ្នកកាសែត Thuy Ngoc បានចែករំលែកថា៖         “ចំពោះអ្នកសារព័ត៌មានផ្នែកអន្តរជាតិ សម្ពាធធំបំផុតនោះគឺត្រូវច្បាមជាប់នឹង ព្រឹត្តិការណ៍ ពីព្រោះថាព្រឹត្តិការណ៍អន្តរជាតិវិវឌ្ឍជាបន្តបន្ទាប់ ហេតុដូច្នេះត្រូវធ្វើយ៉ាង ណាដើម្បីបញ្ជូនព័ត៌មានបានឆាប់រហ័ស ទាន់ពេលវេលា ត្រឹមត្រូវ ហើយស្របតាម ទស្សនៈនិងគោលជំហរ។ ព័ត៌មានអន្តរជាតិជាព័ត៌មានពហុទិស ក្នុងនោះមិនត្រឹមតែ បង្កប់នូវព័ត៌មានប៉ុណ្ណោះទេ ថែមទាំងមានសារនៅពីក្រោយជាច្រើនទៀតផង។ ហេតុ ដូច្នេះ យើងខ្ញុំត្រូវច្បាមជាប់ព័ត៌មានដើម្បីផ្សព្វផ្សាយផង ព្រមទាំងត្រូវពិនិត្យមើល ជ្រើសរើសទៀតផង។ ការងារនេះតម្រូវឲ្យមានចំណេះដឹងទូទៅយ៉ាងច្រើនណាស់”។
អ្នកសារព័ត៌មានស្រី VOV ដែលជក់ចិត្តនឹងផ្នែកព័ត៌មានអន្តរជាតិ - ảnh 2អ្នកកាសែត Thuy Ngoc។
ក្នុងចំណោមបញ្ហាអន្តរជាតិជាច្រើន ប្រធានបទស្ដីពីសមុទ្រខាងកើតនិងបញ្ហា ពាក់ព័ន្ធ គឺជាខ្លឹមសារដ៏លំបាកមួយ ប៉ុន្តែត្រូវបានអ្នកកាសែត អ្នកសារព័ត៌មាន ចំណាយកម្លាំងកាយចិត្តនិងពេលវេលាជាច្រើនដើម្បីអនុវត្តន៍ ដោយសារចំពោះពួកគេ នេះជាប្រធានបទ “មានកម្លាំងទាក់ទាញដោយឡែក”។ នេះជាបញ្ហាដែលត្រូវបានភាគី ជាច្រើនយកចិត្តទុកដាក់ ព្រមទាំងជាវិស័យដោយមានប្រភពព័ត៌មានដ៏សម្បូរបែប ដែលកាន់តែស្វែងយល់ អ្នកកាសែតកាន់តែក្រេបយកបានចំណេះដឹងដ៏ថ្លៃថ្លា។ អ្នក កាសែត Thuy Ngoc បានឲ្យដឹងបន្ថែមទៀតថា៖ “ភាពងាយស្រួលគឺចំពោះព័ត៌មានដែលត្រូវការទទួលស្គាល់ពហុទិសនោះ យើងខ្ញុំមានជំនួយដ៏ធំណាស់ពីជំនាញការអន្តរជាតិ។ ការធ្វើសម្ភាសន៍ជាមួយជំនាញ ការអន្តរជាតិតែងតែជាប្រៀបខ្លាំងរបស់អ្នកសារព័ត៌មានផ្នែកព័ត៌មានអន្តរជាតិនៃវិទ្យុ សម្លេងវៀតណាម ដោយសារយើងមានបណ្ដាញអ្នកសារព័ត៌មានប្រចាំការនៅឯបរ ទេសយ៉ាងច្រើនកុះករ។ នោះគឺជាឱកាសដើម្បីយើងមានប្រភពឯកសារដ៏ថ្លៃថ្លា សម្រាប់បម្រើការងាររបស់ខ្លួន”។
ក្រៅពីលក្ខណៈងាយស្រួល អ្នកកាសែតផ្នែកព្រឹត្តិការណ៍អន្តរជាតិ ក៏ជួបការ លំបាកជាក់ស្ដែងមួយចំនួននៅពេលអនុវត្តន៍ប្រធានបទនេះផងដែរ។ អ្នកកាសែត Phuong Hoa ចាត់ទុកថា៖“មានភាពងាយស្រួលពិតមែន ប៉ុន្តែក៏មានការលំបាកផងដែរ។ នៅពេលមាន ប្រភពព័ត៌មានដ៏សម្បូរបែប តើយើងទទួលស្គាល់ព័ត៌មាននៅជ្រុងជ្រោយមួយណា ឬត្រូវធានា ភាពសត្យានុម័តយ៉ាងណា។ ចំពោះបញ្ហាអន្តរជាតិដ៏ស្មុគស្មាញមួយ យើងត្រូវធ្វើយ៉ាង ណាដើម្បីផ្សាយព័ត៌មានឲ្យបានសត្យានុម័តបំផុត ស្របទៅតាមទស្សនៈរួមក្នុងការ ដោះស្រាយជម្លោះនិងការខ្វែងគំនិតនោះ គឺត្រូវដោះស្រាយដោយសន្តិវិធី ដោយឈរ លើការគោរពច្បាប់អន្តរជាតិ”។
ជំនះលើរាល់ការលំបាកក្នុងដំណើរការបំពេញការងារ ហើយទាញយកជា អតិបរមានូវឧត្តមភាពដែលមានស្រាប់ ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក កម្រង អត្ថបទសរសេរ និងបទយកការណ៍ស្ដីពីប្រធានបទសមុទ្រខាងកើតនិងបញ្ហាពាក់ព័ន្ធ នានារបស់អ្នកកាសែត អ្នកសារព័ត៌មាននៃវិទ្យុសម្លេងវៀតណាមតែងតែឈ្នះរង្វាន់ធំៗ ជាច្រើន។ នាពេលថ្មីៗនេះ កម្រងអត្ថបទដោយមានចំណងជើងថា “ការជជែកពិភាក្សា ដោយកំណត់ទូតនៅអង្គការសហប្រជាជាតិ៖ យុទ្ធសាស្ត្រ Four Sha និងការគិតគូរ ដ៏គ្រោះថ្នាក់របស់ចិន” របស់ក្រុមអ្នកនិពន្ធនៃគណៈកម្មការព្រឹត្តិការណ៍ (VOV1) បាន ចូលវគ្គផ្ដាច់ព្រាត់នៃពានរង្វាន់សារព័ត៌មានជាតិឆ្នាំ២០២០។ នេះជាដំណឹងល្អនិងជា មោទនភាពរបស់អ្នកសារព័ត៌មាននិងអ្នកនិពន្ធទាំងអស់នៅវិទ្យុសម្លេងវៀតណាមក្នុង ឱកាសរំលឹកខួបទិវាសារព័ត៌មានបដិវត្តន៍វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ