អ្នកស្រាវជ្រាវឯកសារអំពីលោកប្រធានហូជីមិញ

VOVWORLD_ក្នុងរយៈពេលជាង៥០ឆ្នាំកន្លងទៅនេះលោក Pham Hung
 Anh នៅភូមិ Tan Quy ឃុំ Vu Bon ស្រុក Krong Pak ខេត្ត Dak Lak ជានិច្ច​
កាលឧស្សាហ៍ព្យាយាម​ស្រាវ​ជ្រាវ​រូបភាព​កា​សែត​សៀវភៅនិងឯកសារទាក់
ទិនដល់លោកប្រធានហូជីមិញ។​ ការងារស្រាវ​ជ្រាវនេះរបស់លោកមិនត្រឹម
តែពូនជ្រុំការគោរពរាប់អាន​អគ្គ​មគ្គុ​ទេស​​​ជាតិប៉ុណ្ណោះទេ​ថែម​ទាំងរួមចំណែក
លើកទឹកចិត្តស្មារតីរៀនសូត្រនិងធ្វើ​តាម​គំរូ​សិលធម៌​​លោកប្រធានហូជីមិញ
ទៀតផង។

        លោក Pham Hung Anhមានកិត្តិយសបានជួបលោកប្រធានហូជីមិញ​បី
​លើក​។ ចំពោះរូបលោកឱកាសដ៏កម្រទាំងនោះបានកា្លយទៅជាអនុស្សាវរីយ៍
ថ្លៃថ្នូនិងជាកំលាំងចលករសំរាប់លោករស់នៅ ប្រយុទ្ធនិងធ្វើការតាមគំរូ
របស់លោកប្រធានហូជីមិញ។ ផ្ដើមចេញពីមនោសញ្ចេតនាពិសេសនោះនា
ឆ្នាំ១៩៦៣លោក Pham Hung Anh ចាប់ផ្ដើមស្រាវជ្រាវថែរក្សា​រូបភាព​និង
អត្តបទសរសេរលើកា​សែត​ស្ដី​អំពីលោកប្រធានហូជីមិញ។ ក្រោយពី
ប្រទេសជាតិបានរំដោះនាឆ្នាំ១៩៧៥លោកទៅខេត្ត Dak Lak ទទួលភារកិច្ច
ថ្មីនៅស្រុក Krong Pak។ ក្នុងរយៈពេលជាង៥០​ឆ្នាំ​កន្លងទៅនេះរូបភាព
​កា​សែត​សៀវភៅនិងឯកសារទាំងអស់ស្ដីពីលោក​ប្រធាន​ហូជីមិញ​សុទ្ធតែ
បានលោករក្សាទុក។ គិតរហូតមកដល់សព្វថ្ងៃនេះលោកមានរូប​ថតនិង
ឯកសារជិត១០០០ស្ដីពីលោកប្រធានហូជីមិញ។ រូបថតនិងឯកសារទាំងនេះ
ត្រូវបានតាំងបង្ហាញនៅកន្លែងស្អាតក្នុងបន្ទប់ទទួលភ្ញៀវរបស់គ្រួសារលោក។
​រូបភាព​​កា​សែត​សៀវភៅនិងឯកសារទាក់ទិនដល់លោកប្រធានហូជីមិញ
ត្រូវបាន​តម្រៀបតាមប្រធានបទដូចជាកុមារវ័យរបស់លោកប្រធានហូជីមិញ
 Nguyen Ai Quoc ចាកចេញពីកំពង់ផែ Nha Rong​ទៅស្វែងរកផ្លូវសង្គ្រោះជាតិ
 ឬ​លោកប្រធាន​ហូជីមិញដឹកនាំការតស៊ូការពារជាតិ។ រូបថតនិមួយៗត្រូវ
បានលោកអធិប្បាយជាអក្សរធំហើយដម្រៀបតាមប្រធានបទ។ ផ្ទះរបស់
លោកបានក្លាយទៅជាកន្លែងសំរាប់អ្នកចង់ស្វែងយល់អំពីជីវិតនិងបុព្វហេតុ
របស់លោកប្រធានហូជីមិញ ។ លោកស្រី Le Thi Tinh ជាប្រពន្ធលោក Pham
Hung Anh បានឲ្យដឹងថា

        “មិត្តចាស់មួយចំនួនតែងតែមកអានសៀវភៅហើយក៏មានក្រុមយុវជន
និងកុមារជំទង់មកខ្ចីឯកសារស្ដីពីលោកប្រធានហូជីមិញផងដែរ។ ពេលត្រូវ
ការព័ត៌មានស្ដីពីលោកប្រធានហូជីមិញសូមអញ្ចើញមកសួរលោក Hung
 Anh ចុះ”។

        ដើម្បីមានឯកសារទាំងនេះលោក Pham Hung Anh បានឆ្លងឧបសគ្គ​ទាំង​ឡាយ​ទៅកាន់កន្លែងមានប្រភពឯកសារមានតំលៃស្ដីពីលោកប្រធានហូជីមិញ។​ ដំណើរការស្វែង
រកឯកសារនេះក៏កាន់តែជួយលោកជ្រួតជ្រាបជ្រាលជ្រៅថែមទៀតអំពី
សតិអារម្មណ៍និងសិលធម៌របស់លោកប្រធានហូជីមិញ។ ក្រៅពីការស្រាវ
ជ្រាវឯកសារលោក Pham Hung Anh នៅសកម្មចូលរួមការសំណោះ
សំណាល​ជាមួយជំនាន់វ័យក្មេងអំពីលោកប្រធានហូជីមិញទៀតផង។ 
លោក Truong Huy Minh​ អនុប្រធានគណៈកម្មាធិការឃោសនាអប់រំបក្ស
ស្រុក Krong Pak ខេត្ត​ Dak Lakបានឲ្យដឹងថា

        “លោក Hung Anh យល់ច្បាស់នូវរូបថតនិមួយៗហើយក៏ពន្យល់ឲ្យ
មនុស្ស​គ្រប់​គ្នាយល់ដែរ។ លោកជាអ្នកធ្លាប់បានជួបលោកប្រធានហូជីមិញ
បាន​ជា​រឿង​រ៉ាវស្ដីពីគំរូរបស់លោកប្រធានហូជីមិញមានកំលាំងរីករាលដាល
និងលក្ខណៈបញ្ចុះបញ្ចូលដ៏ធំធេងចំពោះការងារអប់រំជំនាន់វ័យក្មេង”។

        នាឆ្នាំ២០០៦បក្សកម្មុយនីស្តវៀតណាមបំផុសចលនារៀនសូត្រនិងធ្វើ
តាមគំរូសិលធម៌លោកប្រធានហូជីមិញ។​ លោក Pham Hung Anh គ្រងទុក
ធ្វើកម្រងរូប​ថត​ធំ​ចំនួន២​រួមមានរូបថតតូចរាប់រយស្ដីពីលោកប្រធានហូជី
មិញក្នុងគោល​បំណង​ជួយជំនាន់យុវវ័យចងចាំលោកប្រធានជានិច្ចនិង
យល់ដឹងច្បាស់​អំពី​ប្រវតិ្តសាស្រ្តជាតិ។ ក្នុងរយៈពេល៥ឆ្នាំធ្វើការស្រាវជ្រាវ
លោក Pham Hung Anh​បានសំរេចផែនការរបស់ខ្លួន។លោកបានសំណោះ
សំណាលថា

        “ខ្ញុំប្រគល់រូបថតចំនួន២កម្រងនេះជូនគណៈកម្មាធិការឃោសនាអប់រំ
បក្សស្រុក Krong Pak និងបក្សឃុំ Vu Bon ដើម្បីធ្វើឯកសាររៀនសូត្រ។ ធ្វើអី
ចឹងវាមាន​ភាពរស់រវើកនិងរក្សាបានយូរក្នុងគោលបំណងសំខាន់គឺចលនា
ប្រជាជនរៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ”។

        លោក Pham Hung Anh ចាត់ទុករូបថតនិងឯកសារស្ដីពីលោក​ប្រធាន​ហូ
ជីមិញជាទ្រព្យសម្បតិ្តកាត់ថ្លៃមិនបានរបស់គ្រួសារ។ ចំពោះលោកនោះ​មិន​
ត្រឹមតែជាការត្រេកអរនិងការជក់ចិត្តតែប៉ុណ្ណោះថែមទាំងជាការរំលឹកសាមី
ខ្លួនក្រុមគ្រួសារនិងបងប្អូនក្នុងភូមិឃុំចារិកគុណូបការៈរបស់ប្រធានហូជី
មិញនិងប្រឹងប្រែងអស់មួយជីវិតរៀនសូត្រនិងធ្វើតាមគំរូសិលធម៌របស់
លោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ