អ្នកស្រឡាញ់ចូលចិត្តម្ហូបកម្ពុជា

(VOV5)_“ ទោះបីជាបានទទួលទានម្ហូបកម្ពុជាមុននេះជាង១ឆ្នាំហើយក្តី ប៉ុន្តែ
រហូត មក ដល់ ពេលនេះ ខ្ញុំនៅមិនអាចបំភ្លេចបានរស់ជាតិដ៏​ហឹរ​ ឆួលនោះ​នៅ
ឡើយ​។​”​ នេះគឺជាការចែករំលែក​របស់បង Anh Tuan -អ្នកចុងភៅហាណូយ១នាក់
ដែល ជាអ្នកធ្វើផ្ទាល់នូវ​មុខម្ហូប កម្ពុជា នៅក្នុងកម្មវិធី៖ បណ្ដាថ្ងៃ​មហាសាមគ្គីភាព​
អាស៊ាន នៅភូមិវប្បធម៌  បណ្ដាជនជាតិវៀតណាម នៅ Son Tay ជាយទីក្រុងហាណូយ។ ​​
អ្នកស្រឡាញ់ចូលចិត្តម្ហូបកម្ពុជា - ảnh 1
ស្តង់ទំនិញម្ហូបអាហារ

“បណ្ដាមុខម្ហូបអាហារនៅទីនេះឆ្ងាញ់ណាស់។ គ្រឿងក្រៅល្មមគ្រប់គ្រាន់​ រក្សា
បានរស់​ជាតិនៃម្ហូបអាហារប្រពៃណីរបស់កម្ពុជា។”

“ ម្ហូបអាហារនេះឈ្ងុយឆ្ងាញ់ និងគួរអោយទាក់ទាញ​ណាស់។ ​នៅ​ទីនេះ​មិន​គ្រាន់
តែមាន​ម្ហូបអាហារ១មុខទេ នៅមានមុខម្ហូបអាហារដទៃជាច្រើនទៀត។”

នេះគឺជាការពិនិត្យ​របស់មិត្ត​វស្សា​ និងពិស៊ី ​និស្សិតកម្ពុជា២នាក់ដែលកំ​ពុង​សិក្សារ
នៅទីក្រុងហាណូយប្រទេសវៀតណាម ពេលទទួលទានម្ហូបអាហារ ដោយអ្នកចុងភៅ 
Anh Tuan ចំអិន​។​​ សំលឹងមើលទៅ​ថា​​ស​ម្ហូបអាហារ​ដែល​ដាក់លើគ្នា សាយភាយទៅ
ដោយក្លិនដ៏ឈ្ងុយ​​ឆ្ងាញ់​នោះ គ្មានអ្នកណាអាចគិត​ថា៖​បណ្ដាមុខម្ហូបអាហារនេះគឺធ្វើ
ឡើងដោយយុវជន​ហាណូយ​ អាយុជាង២០ឆ្នាំទេ។

ខ្យល់​ត្រជាក់បក់ចូលទៅក្នុងស្តង់ទំនិញយ៉ាងខ្លាំង តែនៅ​មិន​អាចទប់​​បានដំណក់​
ញើសនៅលើមុខរបស់គាត់។ បង Tuan មានរូបរាងតូច​និងស្គម​ កំពុងដាក់ផ្ការពីមើមនិង
បន្លែយ៉ាងហ្មត់ចត់ទៅលើចានបាយ​ការ៊ីខ្មែរសំរាប់ភ្ញៀវ។ ឃើញបង Tuan ធ្វើទឹកស៊ុប 
ចិញ្ច្រាំស្លឹកគ្រៃ ​ហាន់សាច់​គោ…លៗ នឹងដឹងច្បាស់ថាបងយកចិត្តទុកដាក់ខ្ពស់ដល់
ណា ដើម្បីធ្វើម្ហូបនេះ។ ទោះបីជាបានរៀននិងធ្វើម្ហូបកម្ពុជាជាច្រើនក្តី ​ប៉ុន្តែនេះគឺជា
លើកដំបូងដែលបងបានចូលសម្ដែងធ្វើម្ហូបកម្ពុជាចំពោះមុខភ្ញៀវជាតិនិងអន្តរជាតិ។ ចំពោះបង នេះគឺជា​ឱកាសល្អ​ដើម្បីបង្ហាញពីថ្វីដៃរបស់ខ្លួនផង និងក៏ជាឱកាសដើម្បី
ឧទ្ទេសនាមអំពីមុខម្ហូបអាហារថ្មីចំពោះមនុស្សដែលមិនបានទៅដល់ប្រទេសកម្ពុជាផង៖

“ នេះគឺជាលើកដំបូងដែលខ្ញុំបានចូលរួមកម្មវិធីអាស៊ាន។ ខ្ញុំមានគោល​បំណងផ្សព្វ
ផ្សាយមុខម្ហូបអាហាររបស់កម្ពុជាទៅដល់ជនគ្រប់រូប ជាពិសេសគឺអ្នកហាណូយ ដើម្បីគេយល់ដឹងបន្ថែមអំពីវប្បធម៌របស់កម្ពុជា។”

អ្នកស្រឡាញ់ចូលចិត្តម្ហូបកម្ពុជា - ảnh 2

ចំពោះជនមួយរូបដែល​រស់នៅចម្ងាយពីប្រទេសកម្ពុជាជិត២ពាន់​គីឡូម៉ែត្រ និង
មិនដែលបានទៅកម្ពុជានោះ ការ​ធ្វើម្ហូបកម្ពុជាមិនមែន​ជាការងារ​ងាយស្រួលទេ។ តាម
បង Tuan ថា៖ នៅទីក្រុងហាណូយមានជនខ្មែររស់​នៅតិច​ណាស់ ហើយដែលពិបាក
ជាងនេះទៅទៀត​គឺស្គាល់អ្នកចេះធ្វើម្ហូបកម្ពុជា។ ថែមទាំងការជ្រើសរើសគ្រឿងទេស
 គ្រឿងផ្សុំ​ក៏ពិបាកដែរ។ បងត្រូវកក់ទំនិញពីទីក្រុងហូជីមិញ ឬខេត្ត ​Soc Trang , Kien
 Giang និងកម្ពុជាទៀតផង។ ប៉ុន្តែ ដោយមានទឹក​ចិត្តនិងសេចក្ដីស្រឡាញ់ចំពោះទឹក
ដី និងមនុស្សកម្ពុជា បង Tuan បាន​ធ្វើ​ឡើង​មុខម្ហូបកម្ពុជាដ៏ឈ្ងុយឆ្ងាញ់នេះ។

“ ខ្ញុំរៀនធ្វើម្ហូបនេះ​តាមរយៈកាសែត។ ថែមទាំង ​រៀនពីអ្នកចុងភៅ​របស់ស្ថាន
ទូតកម្ពុជាប្រចាំនៅវៀតណាម។ ម្ហូបរបស់ជនកម្ពុជាមានរស់ជាតិហឹរ ឆួល បើប្រៀប
នឹងម្ហូបវៀតណាម។ ហើយក្នុងនោះ ម្ទេសជាគ្រឿងផ្សុំមិនអាចខ្វះបានក្នុងម្ហូបកម្ពុជា។”

Thu Trang ភ្ញៀវមកពីរដ្ឋធានីហាណូយបានអោយដឹងថា៖ ​ទើបទៅ​ទេសចរណ៍​នៅកម្ពុជា 
ហើយមកដល់ទីនេះនាងឃើញស្តង់ទំនិញម្ហូបកម្ពុជា ​ដូច្នេះ​នាងបាននាំគ្រួសារចូលមកទទួលទាន។ បងឃើញថា៖ម្ហូបនៅទីនេះឆ្ងាញ់ និងដូចជាម្ហូបដែលបានហូបនៅកម្ពុជា។

“ ម្ហូបការីក្រហមឆ្ងាញ់ណាស់។ វាមានរស់ជាតិហឹរ ឆួល ផ្អែម និងឈ្ងុយ​ឆ្ងាញ់ គួបផ្សុំនឹ
ង ក្លិនពីបាយស​ ធ្វើអោយខ្ញុំហាមចិត្តមិនបានដែរ។”

បណ្ដាប្រទេសអាស៊ានកំពុងសកម្មកសាងសហគមន៍រួមអាស៊ាន។ ក្រៅពី​ការ
ផ្លាស់ប្តូរផលិតផល ទំនិញនោះ ម្ហូបអាហារក៏រួមចំណែកសំរាប់វប្បធម៌នៃ​បណ្ដាប្រ
ទេសអាស៊ានគួបផ្សុំជាមួយគ្នា ហើយរីករាលដាលដល់មិត្តភក្តិអន្តរជាតិ។ ទន្ទឹមនឹង
នោះ រួមចំណែកចូលក្នុងភាពសម្បូរបែបរបស់មនុស្សលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ