អ្នកអានភាសាអង់គ្លេសដ៏ឆ្នើមមួយរូបរបស់VOVទទួលមរណភាព
Le Quoc Hung -  
(VOVWORLD) /  
VOVWORLD_លោកស្រី Trinh Thi Ngo ជាអ្នកអានភាសាអង់គ្លេសដ៏ឆ្នើម
មួយរូបរបស់វិទ្យុសំលេងវៀតណាមទើបនឹងទទួលមរណភាពនៅទីក្រុងហូជីមិញ
ក្នុងជន្មាយុ៨៧ឆ្នាំ។ទោះបីយ៉ាងណាក៏ដោយសំលេងអានភាសាអង់គ្លេសរបស់
លោកស្រីនៅតែដក់ជាប់ជានិច្ចក្នុងដួងចិត្តរបស់មិត្តអ្នកស្ដាប់វិទ្យុសំលេងវៀត
ណាមគ្រប់ជំនាន់ ក្នុងនោះមានមិត្តភក្ដិអន្តរជាតិរាប់ទាំងអតីតទាហាន
អាមេរិកដែលធ្លាប់ចូលរួមសង្គ្រាមនៅវៀតណាមទៀតផង។
នាឆ្នាំ១៩៥៥លោកស្រី Trinh Thi Ngoពេលនោះជានិស្សិតបានចូលធ្វើការ
នៅវិទ្យុសំលេងវៀតណាមក្នុងគោលបំណងបំរើបដិវត្តន៍។នាគ្រានោះវិទ្យុសំលេង
វៀតណាមកំពុងត្រូវការអ្នកចេះអានព័ត៌មានជាភាសាអង់គ្លេស។លោកស្រី Trinh
Thi Ngoបានរៀនភាសាអង់គ្លេសពីមុននោះហើយពេលចូលធ្វើការនៅវិទ្យុលោក
ស្រីចាប់ផ្ដើមហាត់អានព័ត៌មានជាភាសាអង់គ្លេស។លោកស្រីខិតខំប្រឹងប្រែង
យ៉ាងខ្លាំងដើម្បីអានយ៉ាងណាឲ្យអ្នកស្ដាប់យល់ច្បាស់នូវខ្លឹមសារនៃព័ត៌មាន។
មិត្តអ្នកស្ដាប់ជាច្រើននៅតំបន់អាស៊ីអាគ្នេយ៏និងអឺរ៉ុបខាងជើងដែលតាមដាន
ស្ដាប់កម្មវិធីផ្សាយជាភាសាអង់គ្លេសនៃវិទ្យុសំលេងវៀតណាមគឺនិយមចូលចិត្ត
សំលេងអានរបស់អ្នកអាន Thu Huong – Trinh Thi Ngo ណាស់។
|
លោកស្រី Trinh Thi Ngoលើកាសែតអាមេរិកនាឆ្នាំ១៩៦៦ |
នាឆ្នាំ១៩៦៥ពេលដែលទាហានអាមេរិកមកឈ្លានពានភាគខាងត្បូងវៀត
ណាមនោះវិទ្យុសំលេងវៀតណាមសហការជាមួយនាយកដ្ឋានចលនាខ្មាំងសត្រូវ
ចំណុះអគ្គស្នងការនយោបាយក្រសួងការពារប្រទេសវៀតណាមបានបង្កើតឡើង
កម្មវិធីផ្សាយជាភាសាអង់គ្លេសដោយឡែកមួយសំរាប់មុខសញ្ញាគឺទាហានអាមេរិក
ដែលមានឈ្មោះថានាទី” និយាយជាមួយទាហានអាមេរិក”(A small talk to
American Gi’s)សំដៅជួយគេយល់ដឹងត្រឹមត្រូវអំពីសង្គ្រាមដោយអាមេរិកបង្កឡើង
នៅវៀតណាម។ចាប់តាំងពីនោះមកនាទីចលនាខ្មាំងសត្រូវរបស់លោកស្រី Trinh
Thi Ngoត្រូវបានផ្សាយនាពេលយប់ដោយមានឃ្លាចាប់ផ្ដើមគឺ” នាងខ្ញុំ Thu Huong
សំណេះសំណាលជាមួយទាហានអាមេរិកនៅវៀតណាម ”។ ក្រោយមកកម្មវិធីនេះ
ត្រូវបានផ្សាយ៣លើកក្នុងមួយថ្ងៃដែលមានរយៈពេល៣០នាទីមួយលើក ហើយ
សរុបមកគឺ៩០នាទីក្នុងមួយថ្ងៃ។ដូចច្នេះក្នុងមួយថ្ងៃតាមរយៈរលកវិទ្យុសំលេង
វៀតណាមលោកស្រី Trinh Thi Ngoបាននិយាយជាមួយទាហានអាមេរិករាប់ហ្មឺន
នាក់ដែលស្ដាប់វិទ្យុ។ទាហានអាមេរិកហៅលោកស្រីថាHanoi Hannahដោយចូល
ចិត្តសំលេងអានភាសាអង់គ្លេសរបស់នារីមកពីហាណូយរូបនេះណាស់។គេឲ្យដឹង
ថា តាមរយៈកម្មវិធីផ្សាយនេះរបស់លោកស្រី Trinh Thi Ngoគេបានឃើញការពិត
ហើយរុករកគ្រប់វិធីដើម្បីប្រឆាំងសង្គ្រាមអយុតិ្តធម៌ព្រមទាំងស្វែងរកឱកាស
វិលត្រឡប់ទៅស្រុកទេសវិញ។
នាពេលសង្គ្រាមបញ្ចប់គឺកម្មវិធីផ្សាយជាភាសាអង់គ្លេសសំរាប់ទាហាន
អាមេរិកក៏បញ្ចប់ដែរ។នាថ្ងៃទី៣០ខែមេសាឆ្នាំ១៩៧៥លោកស្រី Trinh Thi Ngo
មានកិត្តិយសអានព័ត៌មានជាភាសាអង់គ្លេសក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ដោយ
ជូនដំណឹងទៅពិភពលោកទាំងមូលនូវព្រឹតិ្តការណ៍ជាប្រវតិ្តសាស្រ្តនោះគឺ”ទីក្រុង
Sai Gon ត្រូវបានរំដោះ ប្រទេសវៀតណាមបានឯករាជ្យនិងឯកភាពទាំងស្រុង”។
ក្រោយពីថ្ងៃរំដោះលោកស្រីនិងគ្រួសារទៅរស់នៅភាគខាងត្បូងនិងធ្វើការនៅ
វិទ្យុសំលេងទីក្រុងហូជីមិញរហូតដល់ពេលចូលនិវត្ត។
|
លោកស្រី Trinh Thi Ngoនិងស្វាមីក្នុងបុណ្យខួបកំណើត៧៧ឆ្នាំ |
ក្នុងប្រវតិ្តសាស្រ្តនៃវិទ្យុសំលេងវៀតណាម ក្រុមអ្នកអានដ៏ឆ្នើមដូចលោកស្រី
Trinh Thi Ngoបានរួមចំណែកផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាមទៅ
ពិភពលោកដើម្បីមិត្តភកិ្តអន្តរជាតិកាន់តែសាមគ្គីនិងគាំទ្រវៀតណាមថែមទៀត។
មជ្ឈដ្ឋានអ្នកប្រកបការងារផ្សាយសំលេងនៅវិទ្យុសំលេងវៀតណាម VOV នា
បច្ចុប្បន្នពិសេសគឺជំនាន់វ័យក្មេងនៅកាណាល់ផ្សាយសំលេងជាភាសាបរទេស
VOV5ថ្ងៃនេះត្រូវបានលើកទឹកចិត្តនិងមានកិត្តិយសដែលត្រូវជាមិត្តរួមវិជ្ជាជីវៈ
របស់អ្នកអានឆ្នើមHanoi Hannah – Thu Huong – Trinh Thi Ngo៕
Le Quoc Hung
-VOVWORLD