អនុវត្តន៍កម្មវិធីសកម្មភាពដើម្បីនាំយកសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ឈានចូលជីវភាពរស់នៅប្រចាំថ្ងៃយ៉ាងឆាប់ៗ

(VOVWORLD) - មានក្តីសោមនស្សន៍រីករាយនិងកាន់តែជឿជាក់លើការដឹកនាំរបស់បក្សនិងរដ្ឋក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ គឺជាអារម្មណ៍រួមរបស់កម្មាភិបាល បក្ខជន និងប្រជាជន នៅពេលអ្នកទាំងនេះអញ្ជើញចែករំលែកអំពីលទ្ធផលនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀត ណាម។

អនុវត្តន៍កម្មវិធីសកម្មភាពដើម្បីនាំយកសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ឈានចូលជីវភាពរស់នៅប្រចាំថ្ងៃយ៉ាងឆាប់ៗ - ảnh 1ប្រតិភូបានបោះឆ្នោតនិងអនុម័តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ TTXVN)

សម្តែងនូវការស្រុះចិត្តខ្ពស់ចំពោះការវាយតម្លៃ របស់អគ្គលេខាបក្ស ប្រ ធានរដ្ឋ លោក Nguyen Phu Trong ដែលថាមហាសន្និបាតលើកទី ១៣ របស់បក្សទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នោះ លោក Nguyen Duc Tien អគ្គលេខារងនៃសម្ព័ន្ធយុវជនទីក្រុងនិងជាប្រធានសម្ព័ន្ធយុវជនវៀតណាម ទីក្រុងហាណូយសង្ឃឹមថា នាពេលខាងមុខនេះ បក្សបន្តយកចិត្តទុកដាក់ចំពោះយុវជននៅតំបន់ដែលជួបការលំបាក ដូច ជាតំបន់ជនជាតិភាគតិច ឬយុវជនងាយរងគ្រោះ ក្នុងការស្វែងរកការ ងារធ្វើ ដើម្បីពួកគេអាចទទួលបានឱកាសសម្រាប់ការអភិវឌ្ឍផ្ទាល់ខ្លួន ក៏ដូចជាភាពសុខដុមរមនាចូលរួមជាមួយសហគមន៍។

ដោយចាត់ទុកថា ជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្ស គឺមានសារៈសំខាន់ជាពិសេសសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក្នុងបរិបទដែលឋានៈនិងកិត្យានុភាពរបស់ប្រទេសជាតិកាន់តែបានលើកកម្ពស់ លើឆាកអន្តរជាតិ លោកស្រី Le Thi My លេខាគណៈកម្មាធិការបក្សសង្កាត់ Hang Dao ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយបានឲ្យដឹងថា លោកស្រីក៏ដូចកម្មាភិបាល បក្ខជននិងប្រជាជនក្នុងសង្កាត់ ដែលតែងតែរំពឹងទៅលើសមត្ថភាព គុណធម៌ ដោយយកផលប្រយោជន៍ជាតិជាចម្បងសម្រាប់ដឹកនាំប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ