ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក
(VOVWORLD) - នាព្រឹកថ្ងៃទី២៦ខែកញ្ញា នៅទីក្រុងហាណូយ គណៈប្រតិបត្តិការមជ្ឈឹមបក្សកុម្មុយនីស្តវៀត ណាម, រដ្ឋសភា, ប្រធានរដ្ឋ, រដ្ឋាភិបាលនិងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីបុណ្យសពរបស់លោកប្រធានរដ្ឋ Tran Dai Quang តាមពិធីបុណ្យសពថ្នាក់ជាតិ។ គណៈកម្មាធិការរៀបចំបុណ្យសពមានសមាជិកចំនួន ៣៧ រូប ដឹកនាំដោយ អគ្គលេខាបក្ស លោក Nguyen Phu Trong ។
គណៈប្រតិបត្តិការមជ្ឈឹមបក្ស ដឹកនាំដោយអគ្គលេខាបក្ស អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ លោក Tran Dai Quang |
នៅវេលាម៉ោង ៧ ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ពិធីគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋ លោក Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅផ្ទះបុណ្យសពជាតិ លេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាលប្រជុំ Thong Nhat នៃទីក្រុងហូជីមិញ និងសាលប្រជុំនៃគណៈកម្មាធិការប្រជាជន ស្រុក Kim Son ខេត្ត Ninh Binh (ស្រុកកំណើតរបស់លោកប្រធានរដ្ឋ Tran Dai Quang)
ក្រុមគ្រួសារលោក Tran Dai Quang គោរពវិញ្ញាណក្ខ័ន្ធលោក (រូបថតៈ VOV) |
ចូលរួមគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang ដំបូងបង្អស់ គឺគណៈប្រ តិភូតំណាងក្រុមគ្រួសារសព។ បន្ទាប់មកគឺគណៈប្រតិភូនៃគណៈប្រតិបត្តិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយ អគ្គលេខាបក្ស Nguyen Phu Trong ។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញអុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang |
គណៈប្រតិភូរដ្ឋាភិបាលអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ។ គណៈប្រតិភូរដ្ឋសភាត្រូវបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធដឹកនាំដោយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ។ គណៈប្រតិភូប្រធានរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធ ដឹកនាំដោយ ប្រធានរដ្ឋស្តីទី Dang Thi Ngoc Thinh។ បន្ទាប់មក គណៈប្រតិភូរណៈសិរ្សមាតុភូមិវៀតណាម អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធ។ គណៈកម្មាធិការយោធាមជ្ឈិមនៃក្រសួងការពារប្រទេសត្រូវបានដឹកនាំដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារជាតិ។ គណៈប្រតិភូនគរបាល ត្រូវបានដឹកនាំដោយឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលផងដែរ។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញសរសេរលើសៀវភៅក្រាំងមសាសមរណទុក្ខ (រូបថតៈ VOV) |
អញ្ជើញសរសេរនៅលើសៀវភៅក្រាំងមាសមរណទុក្ខ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសម្តែងការសោកសៅចំពោះមរណភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang ដែលជាថ្នាក់ដឹកនាំមួយរូបបានរួមចំណែកយ៉ាងសំខាន់ទៅក្នុងបុព្វហេតុដ៏រុងរឿងរបស់បក្សនិងរដ្ឋាភិបាលក៏ដូចជាប្រជាជនវៀតណាម ជាពិសេសគឺសម្រាប់ កងកម្លាំងនគរបាលប្រជាជន កសាងនិងការពារមាតុប្រទេស។ មរណភាពរបស់លោក Tran Dai Quang ជាការបាត់បង់ដ៏ធំធេងចំពោះបក្សរដ្ឋនិងប្រជាជនវៀត ណាម។
រីឯនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា អស់រយៈពេល៤០ឆ្នាំបម្រើប្រទេសជាតិរបស់ខ្លួន លោក Tran Dai Quang តែងតែមានភក្ដីភាព មានការទទួលខុសត្រូវ ការខិតខំប្រឹងប្រែង ព្រមទាំងបានឆ្លងកាត់ការលំបាកជាច្រើនដើម្បីបំពេញដ៏ល្អនូវភារកិច្ចដែលបក្ស រដ្ឋនិងប្រជាជនប្រគល់ជូន។
នៅថ្ងៃទី២៦ខែកញ្ញានេះ គណៈប្រតិភូជាច្រើន ក្រសួង ស្ថាប័ន អង្គការនិងសមូហភាពមហាជនក្នុងតំបន់និងទូទាំងប្រទេស រួមទាំងមិត្តភក្តិអន្តរជាតិបានមកគោរពវិញ្ញាណក្ខ័ន្ធលោក Tran Dai Quang នៅកន្លែងរៀបចំបុណ្យសពផងដែរ។
រូបថតមួួយចំនួននៃបុណ្យសពរបស់ប្រធានរដ្ឋ លោក Tran Dai Quang៖
គណៈប្រតិភូរដ្ឋាភិបាលអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc |
គណៈប្រតិភូរដ្ឋសភាត្រូវបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធដឹកនាំដោយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan |
គណៈប្រតិភូប្រធានរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធ ដឹកនាំដោយ ប្រធានរដ្ឋស្តីទី Dang Thi Ngoc Thinh |
គណៈកម្មាធិការយោធាមជ្ឈិមនៃក្រសួងការពារប្រទេសត្រូវបានដឹកនាំដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារជាតិ។ |