ទស្សនាម្ហូបអាហារនៅកោះ Binh Ba

(VOVWORLD) - ជាមួយធម្មជាតិសមុទ្រ កោះ Binh Ba មានអាហារសមុទ្រដ៏សម្បូរបែបណាស់។ ពីគ្រឿងផ្សំស្រស់ៗទាំងនេះ ប្រជាជនក្នុងតំបន់បានច្នៃទៅជាមុខម្ហូបដ៏ទាក់ទាញជាច្រើនមុខផ្សេងៗគ្នា។ 

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មានទីតាំងទេសចរណ៍មួយដ៏ស្រស់បំព្រងដែលភ្ញៀវទេសចរមិនអាចរំលងបានឡើយនៅពេលមកដល់ Khanh Hoa នោះគឺកោះ Binh Ba។ កន្លែងនេះ មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរដោយសារមានទេសភាពធម្មជាតិស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមុខម្ហូបដ៏សម្បូរបែបទៀតផង។ និយាយអំពីអាហារសមុទ្រដែលល្បីល្បាញជាងគេគឺបង្កងយក្ស។ នៅទីនេះ បង្កងស្រស់និងឈ្ងុយឆ្ងាញ់ត្រូវបានកែច្នៃទៅជាម្ហូបដែលទាក់ទាញបំផុត។

ជាមួយធម្មជាតិសមុទ្រ កោះ Binh Ba មានអាហារសមុទ្រដ៏សម្បូរបែបណាស់។ ពីគ្រឿងផ្សំស្រស់ៗទាំងនេះ ប្រជាជនក្នុងតំបន់បានច្នៃទៅជាមុខម្ហូបដ៏ទាក់ទាញជាច្រើនមុខផ្សេងៗគ្នា។ នៅពេលនិយាយអំពីបង្កងយក្ស មនុស្សគ្រប់គ្នាគិតពីម្ហូបដ៏ប្រណិតនិងមានតម្លៃថ្លៃ ហើយក៏ជាអាហារបំប៉នដែលមានជាតិកាល់ស្យូមនិងសារធាតុរ៉ែច្រើនហើយមានផ្ទុកនូវអាហារូបត្ថម្ភជាច្រើន។ 

នៅកោះ Ba Binh មានបង្កង ៣ ប្រភេទដែលឆ្ងាញ់ជាងគេ គឺបង្កងយក្សក្រហមបង្កងយក្សខៀវនិងបង្កងកប្បាស។ បង្កងនៅ Binh Ba កាន់តែធំសាច់កាន់តែផ្អែមហើយតម្លៃគឺថោកជាងទីផ្សារប្រហែល ៤០%។

 

ប្រតិកម្មទៅវិញ

ផ្សេងៗ