អង្គការសហប្រជាជាតិអបអេសារទរបណ្តាថ្នាក់ដឹកនាំក្រុម​ G20 សន្យាទប់ទល់នឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) -  នាថ្ងៃទី២ ខែធ្នូ អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres បានអបអរសារទរចំពោះការដែលបណ្តាថ្នាក់ដឹកនាំនៅលើពិភពលោក សន្យានឹងខិតខំប្រឹងប្រែងថែមទៀតក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំកំពូលនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងទើបលេចចេញនៅលើពិភពលោក (G20) នាថ្ងៃទី១ ខែធ្នូ នៅទីក្រុង Buenos Aires នៃប្រទេសអាហ្សង់ទីន។ 
អង្គការសហប្រជាជាតិអបអេសារទរបណ្តាថ្នាក់ដឹកនាំក្រុម​ G20  សន្យាទប់ទល់នឹងការប្រែប្រួលអាកាសធាតុ - ảnh 1 កិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុ COP24 នៅទីក្រុង Katowice ប្រទេសប៉ូឡូញ

សេចក្តីប្រកាសនៃបណ្តាប្រទេស G20 ក៏បានលើកឡើងយ៉ាងច្បាស់ថា ប្រទេសទាំងអស់សុទ្ធសឹងតែមានគោលបំណងទន្ទឹងរង់ចាំដល់ពេលរៀបចំកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុ COP24 នៅទីក្រុង Katowice ប្រទេសប៉ូឡូញ នឹងសម្រេចបាននូវការព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទនិងផ្សាយចេញបាននូវឯកសារជាក់ស្តែងនៃកិច្ចព្រមព្រៀងបារីសឆ្នាំ២០១៥ ដើម្បីបង្កើតឡើងមូលដ្ឋានរួមសំរាប់ប្រទេសទាំងអស់នៅលើពិភពលោក នឹងខិតខំប្រឹងប្រែងឈានទៅសម្រេចបាននូវគោលដៅរួម គឺជាការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និង       បន្ស៊ាំឲ្យបានល្អចំពោះផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ