Creative Gara - រោងជាងឈើពិសេសរបស់កុមារសម្រាប់ការច្នៃប្រឌិត

(VOVWORLD) -  ត្រូវបានគេវាយតម្លៃថាជាគំរូនៃការអប់រំពិសេស ដែលនៅទីនេះកុមារទទួលបានការបណ្តុះបណ្តាល និងអភិវឌ្ឍន៏ការគិតប្រកបដោយភាពច្នៃប្រឌិតនិងបំពេញបន្ថែមបុគ្គលិកលក្ខណៈជាច្រើនទៀត, Creative Gara កំពុងក្លាយទៅជាទីមកដល់ដែលទទួលបានការនិយមចូលចិត្តពីប្អូនៗ កុមាររដ្ឋធានីនិងការគាំទ្រពីអាណាព្យាបាល។

Creative Gara - រោងជាងឈើពិសេសរបស់កុមារសម្រាប់ការច្នៃប្រឌិត - ảnh 1បន្ទប់តាំងបង្ហាញនិងណែនាំផលិតផលដែលផលិតដោយប្អូនៗកុមារ នៅ Creative Gara  (រូបថត៖ Vietnam+)

នៅលើផ្លូវ Hoang Cau នៃរដ្ឋធានីហាណូយ មានរោងជាងឈើមួយដែលមានឈ្មោះថា Creative Gara។ អ្វីដែលពិសេសនោះគឺរោងជាងឈើនេះត្រូវបានសាងសង់ឡើងគ្រាន់តែដើម្បីបម្រើប្អូនកុមារ (ចាប់អាយុពី ៣ ទៅ ១២ ឆ្នាំ) ប៉ុណ្ណោះ។ គ្មានសៀវភៅ គ្មានទ្រឹស្តី គ្មានការរៀបទុកដាក់ ប៉ុន្តែអ្នកសិក្សាវ័យក្មេងនឹងបង្កើតគំនិតនិងធ្វើជាជាងឈើ ដើម្បីផលិតឡើងប្រដាប់ប្រដាលេងដោយខ្លួនឯង។

Creative Gara តែងតែបើកនៅពីរថ្ងៃចុងសប្តាហ៍។ ជារៀងរាល់សប្តាហ៍ Creative Gara សុទ្ធតែមានប្រធានបទថ្មីៗ។ លើសពីនេះទៀត នៅទីនេះក៏មានវគ្គសិក្សាដកបទពិសោធន៍ដែលអូសបន្លាយរយៈពេល ៤-៦ ពេល ដើម្បីឱ្យប្អូនៗកុមារ អាចបង្កើតផលិតផលស្របតាមក្តីសុបិន្តរបស់ពួកគេផងដែរ។ លោក Pham Quy Binh ស្ថាបនិកនៃ Creative Gara បានឲ្យដឹងថា៖ “Creative Gara បានកើតចេញពីសេចក្តីអំណររបស់ឪពុកនិងម្តាយ ដែលចង់ផ្តល់ឱ្យកូនៗ នូវលំហច្នៃប្រឌិត ដែលជាកន្លែងទទួលបទពិសោធន៍ សិក្សានិងសាកធ្វើប្រដាប់លេង។ គោលបំណងរបស់រោងឈើ គឺជាការអប់រំពិសោធន៍ ការអប់រំជាក់ស្តែងនិងបង្រៀនកុមារតាមរយៈការធ្វើតាមរយៈសកម្មភាពផលិតកម្មនិងការច្នៃប្រឌិត។ តាមរយៈសកម្មភាពទាំងនេះ ប្អូនកុមារត្រូវបានសិក្សាអំពីវិទ្យាសាស្ត្រ វិស្វកម្ម បច្ចេកវិទ្យា គណិតវិទ្យានិងសិល្បៈ”។

Creative Gara - រោងជាងឈើពិសេសរបស់កុមារសម្រាប់ការច្នៃប្រឌិត - ảnh 2មកដល់ Creative Gara ប្អូនៗ កុមារត្រូវបានណែនាំនិងទស្សនាប្រដាប់ក្មេងលេងផលិតពីឈើ (រូបថត៖ Vietnam+)

ថ្នាក់រៀននៅរោងជាងឈើ Creative Gara ជាធម្មតាចាប់ផ្តើមនៅម៉ោង ៩ ព្រឹក។ សមាជិកក្នុងក្រុម Creative Gara ខិតខំធ្វើការ រៀបចំប្រដាប់ប្រដានិងសំភារៈសម្រាប់បម្រើកុមាររាប់សិបនាក់ដែលចូលរួមក្នុងថ្នាក់រៀន។ មុនពេលបើកថ្នាក់រៀននីមួយៗ គ្រូនៅរោងជាងឈើនឹងណែនាំយន្តការប្រតិបត្តិការនៃគំរូហ្គេម បំផុសឡើងគំនិត និងការជក់ចិត្ត សម្រាប់ប្អូនៗ កុមារមុនពេលធ្វើឡើងផលិតផលពិសេស។

“វគ្គសិក្សាជាច្រើនសម្រាប់ប្អូនកុមារដូចជាវគ្គសិក្សា “ទៅស្វែងរកអ្នកច្នៃប្រឌិត” ដែលអាចអូសបន្លាយរយៈពេលមួយខែឬ ៣ ខែ ប៉ុន្តែក៏មានវគ្គសិក្សាដែលមានតែ ៥ ថ្ងៃប៉ុណ្ណោះ ហើយប្អូនកុមារទទួលបានបទពិសោធន៍និងបង្ហាញនូវក្តីសង្ឃឹមរបស់ខ្លួន។ ជាពិសេស ប្អូនៗត្រូវបានលោកគ្រូអ្នកគ្រូ និងជាងក្នុងរោងជាងជួយបំពេញក្តីសុបិន្តរបស់ពួកគេដើម្បីបង្កើតឡើងផលិតផល”។

នៅឆ្នាំ ២០១៥ ដោយមានគោលបំណងបង្កើតទីលានលេងសម្រាប់កូនៗរបស់ខ្លួន  លោក Pham Quy Phuc បានរួមជាមួយមិត្តភក្តិពីរបីនាក់ទៀត បង្កើតឡើងឃ្លាំងមួយដែលមានឧបករណ៍គ្រឿងឈើជាច្រើនសម្រាប់កុមារលេង។ មុនពេលបង្កើតឡើងឃ្លាំង ក្រុមនេះបានពិភាក្សានិងសម្រេចចិត្តណែនាំឲ្យប្អូនៗកុមារទៅលេងប្រដាប់ប្រដាក្មេងលេងពីព្រោះនេះជាវត្ថុធាតុដែលមិនប៉ះពាល់ដល់បរិស្ថាននិងអាចកែច្នៃសំភារៈបោះចោលនៅក្នុងជីវភាពរស់នៅ។ បន្ទាប់ពីដំណើរការបានប្រមាណ ៣ ខែ ឃ្លាំងនេះត្រូវបានមនុស្សជាច្រើនស្គាល់ដល់ហើយបានសុំអោយកូនចៅចូលរួមផងដែរ។ លោក Phuc និងសហស្ថាបនិកបានសម្រេចចិត្តពង្រីកនិងប្រែក្លាយឃ្លាំងនេះឱ្យទៅជារោងច្នៃប្រឌិតមួយ ដែលមានឈ្មោះថា Creative Gara និងក្លាយជាគោលដៅដែលពេញនិយមជួយកុមារឱ្យស្គាល់ពីតម្លៃនៃការធ្វើពលកម្ម។

Creative Gara - រោងជាងឈើពិសេសរបស់កុមារសម្រាប់ការច្នៃប្រឌិត - ảnh 3អ្នកស្ម័គ្រចិត្តណែនាំឲ្យប្អូនៗ កុមារពីជំនាញវិជ្ជាជីវៈ (រូបថត៖ Vietnam+)

មកដល់ Creative Gara ប្អូនៗកុមារអាចមើលឃើញជាងឈើនិងម៉ាស៊ីនដូចជារណាដែក ខួងនិងម៉ាស៊ីនឈូសឈើ។ កុមារអាចអង្គុយលេងរយៈពេល ២ ម៉ោង ដើម្បីបង្កើតផលិតផល។ ផលិតផលប្រហែលជាមិនស្រស់ស្អាតទេ ប៉ុន្តែកុមារអាចមើលឃើញពីតម្លៃរបស់ពលកម្ម  ហើយពួកគេសប្បាយរីករាយណាស់ ព្រោះពួកគេបានបង្កើតដោយខ្លួនឯងនូវផលិតផលរបស់ខ្លួន។ នៅ Creative Gara កុមារបង្កើតគំនិតផ្ទាល់ខ្លួន ហើយធ្វើជាជាងឈើ ដូចជាធ្វើឱ្យឈើរលោង លាបពណ៌ដើម្បីធ្វើឡើងប្រដាប់ប្រដាក្មេងលេងតាមគំនិតរបស់ខ្លួន។ នៅចុងសប្តាហ៍រោងឈើតែងតែរៀបចំថ្នាក់រៀនជាមួយប្រធានបទដែលខ្លួនពេញចិត្ត។  ឪពុកម្តាយអាចចូលរួមយ៉ាងពេញលេញក្នុងការធ្វើជាងឈើជាមួយកូនៗ ដោយហេតុនេះ មានឱកាសជជែកលេងសប្បាយរីករាយណែនាំនិងចែករំលែកសេចក្តីសប្បាយធ្វើជាជាងឈើជាមួយកូនៗ។

“តាមរយៈវគ្គសិក្សា ប្អូនៗ កុមារអាចបង្កើនសមត្ថភាពខ្លួនពឹងលើខ្លួនឯង  ជ្រើសរើសនិងបង្កើតផលិតផលដែលពួកគេចូលចិត្ត។ ក្រៅពីនេះ ប្អូនៗអាចរៀនពីភាពអត់ធ្មត់ ការខិតខំប្រឹងប្រែង ភាពម៉ត់ចត់និងការប្រុងប្រយ័ត្ន ជួយឱ្យពួកគេអភិវឌ្ឍជំនាញ នៅក្នុងដំណើរការធ្វើជាជាងឈើ”។

នៅពេលអនាគត Creative Gara នឹងទៅកាន់សាលារៀនកាន់តែច្រើន ព្រោះសាលារៀនមានទីធ្លាធំទូលាយ ហើយនៅទីនេះប្អូនៗ ក៏អាចមានភាពច្នៃប្រឌិតជាងផងដែរ។ ក្នុងពេលជាមួយគ្នានេះ សមាជិកនៃ Creative Gara ធ្វើការស្រាវជ្រាវដើម្បីធ្វើបន្ថែម STEM ពីកាកសំណល់ដើម្បីបង្កើតប្រដាប់ប្រដាក្មេងលេងច្នៃប្រឌិតនិងគួរឱ្យចាប់អារម្មណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ