Don ca tai tu-ចរន្តហូរតូរតន្ត្រីរបស់វៀតណាមត្រូវបានលើកដម្កើង
THU HOA -  
(VOVWORLD) /  
|
Don ca tai tu-ចរន្តហូរតូរតន្ត្រីរបស់វៀតណាមត្រូវបានលើកដម្កើង (VOV) |
Vovworld-Don ca tai tu(រឺដែលហៅថាតូរតន្ត្រី tai tu) ត្រូវបានអភិវឌ្ឍន៍ភាគច្រើននៅភាគខាងត្បូងវៀតណាម។ ពាក្យ tai tu អាចយល់តាមន័យចំនួន២គឺ ទី
មួយ tai tu ជាអ្នកមានទេពកោសល្សបណ្ដាអ្នកពូកែកំរិតគ្រូចូលរួមសម្ដែង ទី២
tai tu ជាអ្នកមិនជំនាញរួមមានអ្នកពូកែប៉ុន្តែមិនចាប់យកធ្វើអាជីពក្នុងការសម្ដែង។
គ្រឹះស្ថានរបស់ Don ca tai tu គឺជាតូរតន្ត្រីពិធីការ (តូរតន្ត្រី Ngu Am) ប្រភេទតូរតន្ត្រី
ដែលត្រូវបានអភិវឌ្ឍន៍នាសតវត្សទី១៧ដោយផ្អែកទៅលើតូរតន្ត្រីរាជវាំង Hue និង
តូរតន្ត្រីរបស់ខេត្តប៉ែកខាងត្បូងភាគកណ្ដាល។ លោក Nguyen Van Tan អតីត
ប្រធាននាយកដ្ឋាននិងជានាយកស្ថាប័នដំណាងក្រសួងវប្បធម៍កីឡានិងទេសចរណ៍
ប្រចាំនៅទីក្រុងហូជីមិញថា ចំណុចពិសេសរបស់ Don ca tai tu ស្ថិតនៅប្រវត្តិសាស្ត្រកកើតឡើងរបស់វា ក្នុងពេលដែលវាសឲ្យឃើញច្បាស់នូវចរន្តហូរតូរតន្ត្រីរបស់ជន
វៀតណាមក្នុងដំណើរមកទិសខាងត្បូង។
“វៀតណាមយើងជាមួយកម្រស់ប្រវត្តិសាស្ត្រពិសេសគឺការធ្វើដំណើរឈានទៅភាគខាងត្បូងនៃមាតុប្រទេសរបស់បុព្វបុរសជាចំណុចដ៏សែនសំខាន់របស់
ប្រជាជាតិ។ របត់នៃដំណាក់កាលប្រវត្តិសាស្ត្រនោះជាកេរ៌្តមរតក់ដ៏មានតំលៃ។
កេរ៌្តមរតក់នមួយក្នុងចំណោមកេរ៌្តមរតក់ដ៏មានតំលៃនោះគឺប្រភេទសិល្បៈ Don ca
tai tu។ នេះជាផលិតផលដ៏ពិសេស ជាការបន្តរបស់ខឿនតូរតន្ត្រីប្រពៃណីរបស់ភាគខាងជើងនិងភាគកណ្ដាលផង បង្ហាញចរិតលក្ខណៈច្នៃប្រឌិតរបស់ប្រជាជនភាគ
ខាងត្បូងផង។”
តាំងពីដើមសតវត្សទី២០ Don ca tai tu បានក្លាយទៅជាចលនាតូរតន្ត្រីនិយម
នៅភាគខាងត្បូងពិសេសគឺនៅបណ្ដាដំបន់ដូចជា Bac Lieu, Vinh Long, Sa Dec,
Long An, My Tho និង Sai Gon (នាបច្ចុប្បន្នជាទីក្រុងហូជីមិញ)។ ចំណុចពិសេស
របស់តូរតន្ត្រី tai tu គឺរបៀបលេងហ្គីតាតាមចំណង់ចិត្តស្រដៀងនឹងរបៀបលេង
របស់តូរតន្ត្រី Jazz របស់អាមេរិក។ នៅទីនេះ សិល្បករផ្អែកទៅលើបទប្រពៃណីដើម្បីតាក់តែងទៅតាមចង្វាក់ដោយឡែករបស់ខ្លួន។ ដោយហេតុនេះ Don ca tai
tu មានបរិមាណបទដ៏សម្បូរបែបនិងពហុបែប។ បណ្ដាបទនិយមបំផុតក្នុងតូរតន្ត្រី
tai tu គឺយកលំនាំតាមបទដើមបុរាណចំនួន២០បទនៅក្រោមចង្វាក់របស់ភូមិភាគ
ខាងជើងនិងខាងត្បូង។ បទមួយក្នុងចំណោមបទល្បីឈ្មោះក្នុង Don ca tai tu គឺ
Da Co Hoai Lang-មានន័យថា រាត្រីលឺស្នូរសម្លេងស្គរនឹករលឹកប្តី-ដោយតន្ត្រីករ
Cao Van Lau គឺ Sau Lau នៅ Bac Lieu និពន្ធនាឆ្នាំ១៩១៧។
គណៈកម្មាធិការវប្បធម៍អប់រំនិងវិទ្យាសាស្ត្រអង្គការសហប្រជាជាតិក្នុងពេល
ពិនិត្យឯកសារបេតិកភ័ណ្ឌអរូបីយ៍មនុស្សលោកបានវាយតំលៃខ្ពស់សិល្បៈ Don ca
tai tu ណាបូ ដោយសារវាបានបន្តផ្សព្វផ្សាយដ៏ទូលំទូលាយក្នុងជីវភាពរស់នៅ
សហគមន៍ តាមរយៈអប់រំជាផ្លូវការរឺក្រៅផ្លូវការនៅខេត្តទាំង២១នៅភាគខាងត្បូង
វៀតណាម។លោក Nguyen Van Tan បានអះអាងថា៖
“ការដែល UNESCO ទទួលស្គាល់ Don ca tai tu ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍
មនុស្សលោកមិនត្រឹមតែជាការកត់សម្គាល់តំលៃរបស់បេតិកភ័ណ្ឌមួយមានចរិត
លក្ខណៈវិសេសវិសាលមានឥទ្ធិពលទូលំទូលាយចរិតលក្ខណៈរីករាលដាលយ៉ាងខ្លាំងក្លាក្នុងដំបន់ភាគខាងត្បូងប៉ុណ្ណោះទេ ថែមទាំងជាលក្ខណៈសំរេច
កំណត់ដើម្បីអភិរក្សនិងអាជីវកម្មរាល់តំលៃរបស់បេតិកភ័ណ្ឌនេះសំដៅបំរើឲ្យការ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមពិសេសគឺវិស័យទេសចរណ៍និងវប្បធម៍។”
ការដែល UNESCO ទទួលស្គាល់សិល្បៈ Don ca tai tu ជាបេតិកភ័ណ្ឌវប្បធម៍
អរូបីយ៍មនុស្សលោកនឹងបន្តកំលាំងរស់និងធ្វើឲ្យរីករាលដាលយ៉ាងខ្លាំងក្លាជាង
ទៀតប្រភេទសិល្បៈមានបរិមាណទស្សនិកជននិងអ្នកសម្ដែងច្រើនបំផុតក្នុងចំណោមប្រភេទតូរតន្ត្រីបុរាណវៀតណាមនេះ៕
THU HOA
-VOVWORLD