Ha Giang អភិរក្សផ្នត់ផ្ទះប្រពៃណី

(VOVWORLD) - តាំងពីយូរយារណាស់មកហើយ ផ្ទះប្រពៃណីដែលមានស្ថាបត្យកម្មដំបូលប្រក់ក្បឿងយិនយ៉ាង នៅលើរបងថ្មក្នុងខេត្ត Ha Giang បានក្លាយជារូបភាពដែលមិនអាចបំភ្លេចបាននៅក្នុងដួងចិត្តអ្នកទេសចរ ក៏ដូចជាប្រជាជនក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនអគារខ្ពស់ៗ ដែលមានស្ថាបត្យកម្មថ្មីបានជំនួសផ្ទះប្រពៃណីរបស់ជនជាតិ Mong។ បច្ចុប្បន្ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត Ha Giang មានដំណោះស្រាយជាច្រើនក្នុងការថែរក្សាអភិរក្សផ្ទះប្រពៃណីនៅក្នុងមូលដ្ឋាន។

Ha Giang អភិរក្សផ្នត់ផ្ទះប្រពៃណី - ảnh 1ដំបូលផ្ទះជាច្រើនត្រូវបានប្រក់ក្បឿងទំនើប (រូបថត៖ VOV)

មកដល់ខេត្ត Ha Giang ភ្ញៀវទេសចរអាចប្រទះឃើញទិដ្ឋភាពទូទៅយ៉ាងងាយស្រួលនោះគឺផ្ទះឈើ ប្រមូលផ្តុំគ្នាទៅជាភូមិដ៏កក់ក្ដៅតាមស្រុកជាច្រើនដូចជា៖ Bac Quang, Quang Binh, Vi Xuyen, Hoang Su Phi, Bac Me, Xin Man…។ ជាមួយនឹងទំនៀមទំលាប់នៃការរស់នៅនិងការសម្របខ្លួនជាមួយធម្មជាតិ ការទប់ទល់នឹងការគំរាមកំហែងពីធម្មជាតិ ប្រជាជននៃក្រុមជនជាតិភាគតិចជាច្រើនបានគិតគូរដល់វិធីសាងសង់ផ្ទះឈើជាមួយនឹងវត្ថុធាតុដើមពីធម្មជាតិដែលមានស្រាប់ដូចជាឈើ ផ្តៅ ស្លឹកស្បូវ ជាដើម។ ផ្ទះប្រពៃណីរបស់ជនជាតិភាគតិច ជាពិសេសជនជាតិ Tay មានកម្ពស់ប្រហែល ២-២,២ម៉ែត្រពីដី ដែលអាចការពារពីការចូលលុកលុយសត្វព្រៃ ជាកន្លែងស្តុកអាហារ ហើយក៏ជាផ្ទះបិទជិតដោយមានផ្ទះបាយនៅខាងក្នុង ដែលងាយស្រួលផងនិងកក់ក្តៅផង។  

ជីវភាពរស់នៅប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជានៅតាមភូមិជាច្រើនក៏ដោយ ក៏យុវជនប្តូរមកសង់ផ្ទះជំនួសការជួសជុសផ្ទះឈើ។  ប្រការនេះមកពីហេតុផលមួយចំនួនដូចជា សម្ភារៈសម្រាប់សាងសង់ផ្ទះកាន់តែខ្វះខាត កម្មករតិច ហើយជាងចេះសាងសង់ផ្ទះឈើក៏មិនសូវមានទៀតឡើយ។

ប៉ុន្តែតាមពិតទៅ នៅតាមភូមិជនជាតិភាគតិច ផ្ទះឈើនៅតែមានចំនួនភាគច្រើន ជាពិសេសភូមិរបស់ជនជាតិ Tay និងជនជាតិ Nung។ កន្លែងជាច្រើនដូចជាឃុំ Quang Minh, Vo Diem និង Kim Ngoc នៃស្រុក Bac Quang; ឃុំ Xuan Giang និង Bang Lang នៃស្រុក Quang Binh ចំនួនផ្ទះឈើស្រូបយក៧០-៩០% នៃចំនួនផ្ទះសរុបរបស់ប្រជាជន។ នៅភូមិ Lao Xa ឃុំ Sung La ស្រុក Dong Van នាពេលថ្មីៗនេះ មានផ្ទះថ្មីជាច្រើនដែលសាងសង់ឡើងតាមគំរូបរទេស បានធ្វើឲ្យសម្រស់ភូមិបុរាណកាន់តែក្រក់មើល។  ប្រឈមមុខនឹងស្ថានភាពជាក់ស្តែងទាំងនេះ អាជ្ញាធរតំបន់បានប្ដេជ្ញាចិត្តកសាងភូមិ Lao Xa ឱ្យឡើងតាមស្តង់ដារជនបទថ្មី ដោយហេតុនេះ អភិវឌ្ឍន៍ភូមិរ៉ែប្រាក់ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនៅតំបន់ខ្ពង់រាបថ្ម Dong Van។

Ha Giang អភិរក្សផ្នត់ផ្ទះប្រពៃណី - ảnh 2ផ្ទះឈើប្រណិតនៅខេត្ត Ha Giang (រូបថត៖ baodantoc.vn)

បច្ចុប្បន្ននៅឃុំ Sung La ដែលមានភូមិចំនួន១០នោះ មានតែភូមិ Lung Cam Tren នៅតែរក្សាបាននូវផ្នត់ផ្ទះប្រពៃណីនិងត្រូវបានទទួលស្គាល់ថាជាភូមិទេសចរណ៍វប្បធម៌តាមសហគមន៍ ស្របតាមស្តង់ដារ OCOP អំពីទេសចរណ៍។ លោក  La Mi Kha ប្រធានគណៈកម្មាធិការប្រជាជនឃុំ Sung La បានឲ្យដឹងថា៖ ដោយសារក្បឿងបុរាណលែងផលិត ហើយបើផលិតដោយដៃមានតម្លៃថ្លៃណាស់ ទើបអ្នកភូមិស្រុកបានឆ្លងដែនមកទិញដើម្បីប្រក់ដំបូលផ្ទះ។

“សម្រាប់ការរក្សាអត្តសញ្ញាណជាតិ ប្រជាជនមួយចំនួនដែលចង់សាងសង់ផ្ទះប្រកបដោយនិរន្តរភាព ពោលគឺគេបានសាងសង់តាមគំរូប្រទេសមិត្ត។ តាមនោះ ឃុំក៏បានចូលរួមឃោសនា ដើម្បីរក្សាអត្តសញ្ញាណជាតិ ប៉ុន្តែមិនអាចដោះស្រាយបានភ្លាមៗនោះទេ គឺគ្រាន់តែឃោសនាដើម្បីរក្សាអត្តសញ្ញាណ ដោយមិនសាងសង់តាមគំរូថ្មី ព្រោះភ្ញៀវទេសចរនៅតែចូលចិត្តផ្ទះបុរាណដែរ”។
ដើម្បីរក្សាអត្តសញ្ញាណជាតិ ខេត្ត Ha Giang មានកម្មវិធីលេខ ១៩៥៣ ដើម្បីជួយប្រជាជនក្នុងការអភិរក្ស ជួសជុលនិងថែរក្សាផ្ទះប្រពៃណី ដោយផ្តល់ជំនួយឧបត្ថម្ភសម្រាប់គ្រួសារមួយជាមធ្យមគឺ៦០លានដុង។ ភូមិមួយចំនួនបានអនុវត្តន៍យ៉ាងមានប្រសិទ្ធភាព ក្លាយជាតំបន់ទេសចរណ៍គួរឲ្យទាក់ទាញ ដូចជាភូមិ Lung Cam Tren នៅឃុំ Sung La អញ្ជឹង។ យោងតាមលោក Nguyen Van Chinh អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Dong Van៖ ថ្នាក់ដឹកនាំខេត្ត Ha Giang ក៏ដូចជាស្រុក Dong Van តែងតែយកចិត្តទុកដាក់លើបញ្ហាអភិរក្សផ្នត់ផ្ទះប្រពៃណី។
Ha Giang អភិរក្សផ្នត់ផ្ទះប្រពៃណី - ảnh 3ផ្ទះឈើរបស់ជនជាតិ Tay នៅ Ha Giang (រូបថត៖ កាសែត Ha Giang)

“ប្រសិនបើមានគោលការណ៍ជួយឧបត្ថម្ភប្រជាជននៅខ្ពង់រាបថ្ម ជាដំបូងគឺក្បឿងផលិតក្នុងតំបន់ ព្រមទាំងសម្ភារធ្វើពីឈើ ព្រោះវាថ្លៃណាស់បើធ្វើក៏ត្រូវការលុយច្រើនដែរ។ បច្ចុប្បន្នមានស្រុកខ្ពង់រាបចំនួន ៤ ដែលមានគោលនយោបាយជួយឧបត្ថម្ភការថែរក្សានិងអភិរក្សផ្ទះប្រពៃណី ដើម្បីឲ្យភ្ញៀវទេសចរបានបទពិសោធន៍នៅពេលធ្វើដំណើរទេសចរណ៍”។

ក្នុងដំណើរជីវិតដ៏មមាញឹកកាន់តែខ្លាំង ការចំណាយពេលវេលាដើម្បីពិសោធជីវភាពប្រចាំថ្ងៃនៅក្នុងផ្ទះឈើប្រពៃណី បង្ហាញថា វាមានអត្ថន័យសំខាន់ណាស់ ជួយឱ្យមនុស្សម្នាក់ៗមានស្មារតីក្នុងការរក្សានូវតម្លៃវប្បធម៌ប្រពៃណីជាតិបន្ថែមទៀត។ នៅកន្លែងជាច្រើន អាជ្ញាធរនិងសហគមន៍រួមគ្នាកសាងភូមិស្រុក ទៅជាភូមិវប្បធម៌ទេសចរណ៍ធម្មជាតិ នាំមកនូវតម្លៃសេដ្ឋកិច្ចនិងរួមចំណែកលើកតម្កើងតម្លៃវប្បធម៌ប្រពៃណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ