Phu Luu-ភូមិឈួញដូរប្រពៃណី
TO TUAN -  
(VOV WORLD) /  
|
ភូមិPhu Luu(រូបថតVNA) |
Vovworld-ភូមិPhu Luuមានចម្ងាយពីរដ្ឋធានីហាណូយប្រមាណ១៦គីឡូមែត្រប៉ែក
ខាងជើង។ដោយសារមានច្រើនលក្ខណះអំណោយផលដូចជាជិតផ្សារនៅជិតទន្លេ
និងជិតនឹងផ្លូវជាតិ Phu Luu ជាមជ្ឈមណ្ឌលដោះដូរទំនិញគ្រប់ប្រភេទនៅក្នុងដំបន់
(បានជាអ្នកភូមិហៅថាភូមិផ្សារ)។អ្នកភូមិមិនត្រឹមតែដោះដូរក្នុងភូមិប៉ណ្ណោះទេថែម
ទាំងពង្រីកអាជីវកម្មដល់តំបន់ផ្សេងនៅទូទាំងប្រទេសទៀតផង។ ផ្សារមានភាពអ៊ូអនិងណែណាន់តាន់តាប់ដោយមានអតិថិជនទិញលក់។ ប៉ុន្តែPhu
Luuនៅរក្សាបានអត្តសញ្ញាណ វប្បធម៌ដោយឡែករបស់ខ្លួនដដែល។ខ្លោងទ្វាភូមិ
ផ្លូវក្រាលថ្មនិងកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តនៅបានការពារថែករក្សា។នៅអមសង្ខាង
ផ្លូវមានហាងលក់ទំនិញនិងផ្ទះច្រើនជាន់ជាប់គ្នាដើក។លោកតាLe TranThuy ចែក
រំលែកថា“ ជាមជ្ឈមណ្ឌលដោះដូរធំ១បានជាជីវភាពក្នុងភូមិត្រូវបានបើកទូលាយមិនបិទជិតដូចជាភូមិផ្សេងទេ។តាមរយះជីវភាពទាំងនេះអ្នកភូមិទទួលយភាពស្អាតថ្មីនៃ
អារិយ្យធម៌ នគរផងនិងរក្សារបាន អត្តសញ្ញាណ វប្បធម៌ដោយឡែករបស់ខ្លួនផង។ “
ភូមិសាលា វត្តបុរាណ និងវិហារនៅPhu Luuសុទ្ឋតែជាសំណង់មានស្ថាបត្យកម្មសិល្បះ
ចម្លាក់ពិសេស។វត្តបុរាណ Phap Quang ជាកន្លែងធ្វើសក្ការះបូជាបណ្តាជនដែលមាន
គុណបំណាច់បង្កើតភូមិ និង បើកផ្សារ។លោក Le ThanhBinh អ្នកថែទាំវិហាPhu Luu អោយដឹងថា៖“ តាំងពីមុនមកភូមិមានប្រពៃណីដោះដូរនិងសិក្សារៀនសូត្រ។Phu Luu
មុននេះជាភូមិមានអ្នកភូមិជាច្រើននាក់ ប្រឡងជាប់ធ្វើជាមន្រ្តី។អាស្រ័យដោយការដោះ
ដូរនោះជីវភាពរបស់នៅរបស់អ្នកភូមិត្រូវបានលើកស្ទួយហើយក្នុងភូមិមានគ្រួសារធូរធារ
គ្រាន់បើជាច្រើនគ្រួ។ “
លក់ដូរធ្វើមានតែអ្នកភូមិនៅយកចិត្តទុកដាក់ ជាពិសេសដល់ការសិក្សារៀនសូត្រ។ក្នុង
ភូមិមានជនជាច្រើននាក់តែនតែកាន់ដំណែងសំខាន់ៗ។អ្នកអក្សរសាស្រ្ត Hoang Thuy
Toan ជាអ្នកភូមិ Phu Luu១រូបអោយដឹងថា៖“ អ្នកភូមិ Phu Luuឃុំ Giau មានមោទនភាព
អំពីប្រពៃណីវប្បធម៌របស់ខ្លួនដែរ។ Phu Luu ជាភូមិ១ក្នុងចំណោមភូមិនៅតំបន់ដី Bac
Ninh មានជនប្រឡាងជាប់បណ្ឌិតកាលពីសតវត្សន៍ទី១៦។“
ច្រើនសតវត្សន៍បានកន្លងផុតទៅហើយ Phu Luu នៅជាស្រុកកំណើតរបស់បញ្ញាវ័ន្ត
សិល្បករ មន្រ្តីនិងឧត្តសេនីយ៍ជាន់ខ្ពស់ជាច្រើនដដែល។សព្វថ្ងៃ Phu Luuនៅជាកន្លែង
ដែលមានចលនាលើកទឹកចិត្តសិក្សាអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងជាតំបន់មានសិស្សានុ
សិស្សប្រឡងជាប់ក្នុងខេត្ត Bac Ninhនិងទូទាំងប្រទេស៕
TO TUAN
-VOV WORLD