Quang Ninh ធ្វើអាជីវកម្មវប្បធម៌ជនជាតិក្នុងតំបន់ដើម្បីបម្រើវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព
(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! វប្បធម៌របស់បណ្តាជនជាតិក្នុងតំបន់នីមួយៗ តែងតែជាធនធានដ៏មានតម្លៃមួយសម្រាប់ការអភិវឌ្ឍទេសចរណ៍។ ដោយសារមានទេសភាពធម្មជាតិដ៏គួរឱ្យចាប់អារម្មណ៍ ហេតុដូច្នេះ តម្លៃវប្បធម៌ ប្រពៃណីប្រវត្តិសាស្ត្រកំពុងត្រូវបានខេត្ត Quang Ninh ទាញយកជាមួយនឹងគោលដៅអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព។
នារីជនជាតិ San Chi លេងបាល់ទាត់ក្នុងសម្លៀកបំពាក់ប្រពៃណី (រូបថត៖ VOV) |
មានពេលវេលារស់នៅ និងធ្វើការនៅខេត្ត Quang Ninh អស់រយៈពេលជាយូរ ហើយបានទៅទស្សនាតំបន់ទេសចរណ៍ល្បីៗដូចជាឈូងសមុទ្រ Ha Long ឬ ភ្នំ Yen Tu នោះ លោក Simon Tantey (ជនជាតិអង់គ្លេស) នៅតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលលោកបានទៅលេងស្រុកព្រំដែន Binh Lieu។ មិនត្រឹមតែមានទឹកជ្រោះដ៏មនោរម្យ ភ្នំដ៏ធំសម្បើមប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលធ្វើឲ្យលោកពេញចិត្តបំផុតនោះគឺការប្រកួតបាល់ទាត់របស់ក្រុមនារីជនជាតិ San Chi ក្នុងឈុតប្រពៃណី និងល្បែងកម្សាន្តនានាក្នុងពិធីបុណ្យទាន...។ លោក Simon Tantey បានចែករំលែកថា៖ “គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ពេលឃើញប្អូនៗនារីនៅទីនេះទាត់បាល់ របៀបដែលពួកគេរត់ក្នុងពេលស្លៀកពាក់សំពត់ ហើយសើចយ៉ាងសប្បាយរីករាយអំឡុងពេលប្រកួត។ ខ្ញុំមិននឹកស្មានថា មានឱកាសមើលការប្រកួតគួរឲ្យចាប់អារម្មណ៍បែបនេះនៅក្នុងតំបន់ភ្នំខ្ពស់យ៉ាងដូច្នោះសោះ។ ពិធីបុណ្យនេះគឺចម្រុះពណ៌ រស់រវើក ហើយមនុស្សគ្រប់គ្នាមានភាពរួសរាយរាក់ទាក់ខ្លាំងណាស់”។
Binh Lieu ជាស្រុកមួយដែលមានប្រជាជនចំនួន ៩៨% ជាជនជាតិភាគតិច។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នៅពេលដែលតំបន់ដីនេះត្រូវបានប្រដូចទៅនឹង “នារីនៃតំបន់ព្រៃភ្នំភាគឦសាន” ហើយកំពុងដាស់ឲ្យ "ភ្ញាក់ឡើង"; ហើយសម្រស់ចម្រុះក្នុងវប្បធម៌របស់ជនជាតិ Tay, Dao Thanh Phan, Dao Thanh Y និង San Chi បានក្លាយទៅជាកម្លាំងជំរុញក្នុងការអភិវឌ្ឍទេសចរណ៍ដែលផ្សារភ្ជាប់ជាមួយនឹងវប្បធម៌។ ពិធីបុណ្យទានពិសេសៗដូចជា ពិធីបុណ្យច្រៀង Soong co ខែមីនា របស់ប្រជាជន San Chi, ពិធីបុណ្យតំណមខ្យល់ខែមេសានៃ Dao, ពិធីបុណ្យរដូវកាលមាសនៅរដូវស្លឹកឈើជ្រុះ ជាដើម សុទ្ធតែបានក្លាយទៅជាគោលដៅទេសចរណ៍និងចាប់ផ្តើមបង្កើតម៉ាកសញ្ញាសម្រាប់ទេសចរណ៍ Binh Lieu ជាបណ្តើរៗ។
វប្បធម៌នៃតំបន់ជិតខាងជាច្រើនក្នុងតំបន់ភាគខាងកើតខេត្ត Quang Ninh ដូចជា Tien Yen, Dam Ha និងទីក្រុង Mong Cai មានភាពស្រដៀងគ្នាជាច្រើន ហើយក៏ត្រូវបានតម្រង់ទិសដើម្បីអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ដោយមានការចូលរួមពីប្រជាជនក្នុងតំបន់ផងដែរ។ ចាប់ផ្តើមពីសកម្មភាពសាមញ្ញៗ ដូចជាការលើកទឹកចិត្តដល់សិស្សានុសិស្សនៅវិទ្យាល័យ កម្មាភិបាលនិងបុគ្គលិកស្លៀកពាក់សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិខ្លួននៅថ្ងៃខ្លះនៃសប្តាហ៍; រៀបចំថ្នាក់រៀន និងក្លឹប ដើម្បីសិប្បករបង្រៀនចង្វាក់ភ្លេង និងរបរសិប្បកម្មដល់ក្មេងជំនាន់ក្រោយ...។ លោក Trac A Thin ប្រជាជននៅឃុំ Huc Dong ស្រុក Binh Lieu បានឲ្យដឹងថា ទំនុកចម្រៀង Soong co របស់ជនជាតិ San Chi ត្រូវបានភ្ញៀវទេសចរជាច្រើនមកពីឆ្ងាយ ស្គាល់ដល់និងនិយមចូលចិត្ត៖ “អនាគតគឺយើងត្រូវមរតកបន្តដល់ប្អូនសិស្សានិសិស្ស ហើយយើងបានបើកថ្នាក់រៀននៅសាលាបឋមសិក្សា និងមធ្យមសិក្សា ឥឡូវនេះយើងមានក្លឹប Soong co របស់សាលារួចហើយ។ យើងនឹងឆ្ពោះទៅរកការបម្រើវិស័យទេសចរណ៍នឹងមានក្រុមអ្នកចម្រៀងដើម្បីបម្រើដល់ភ្ញៀវទេសចរ”។
ភ្ញៀវទេសចរបរទេសរីករាយតនឹងបទពិសោធន៍សកម្មភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បណ្តាជនជាតិនៅខេត្ត Quang Ninh (រូបថត៖ VOV) |
បេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ជាង ៦០០ និងបេតិកភណ្ឌវប្បធម៌អរូបីរាប់រយ រួមទាំងមណ្ឌលបេតិកភណ្ឌជាតិពិសេសចំនួន ៦ (ឈូងសមុទ្រ Ha Long, រមណីយដ្ឋាន Yen Tu, បេតិកភណ្ឌប្រវត្តិសាស្ត្រវិហារ Cua Ong, តំបន់ប្រវត្តិសាស្ត្រ Bach Dang, មណ្ឌលបេតិកភណ្ឌរាជវង្ស Tran នៅ Dong Trieu ហើយថ្មីៗនេះត្រូវបានទទួលស្គាល់ គឺកន្លែងរំលឹកលោកប្រធានហូជីមិញនៅលើកោះ Co To) គឺជា "ទ្រព្យសម្បត្តិ" មិនអាចកាត់ថ្លៃបានរបស់ខេត្ត Quang Ninh។ ជារៀងរាល់ឆ្នាំ ក្នុងឱកាសនៃពិធីបុណ្យនិទាឃរដូវមកដល់ម្តងៗ មានអ្នកទស្សនារាប់លាននាក់បានមកស្វែងរកគោលដៅវប្បធម៌ ព្រលឹងវិញ្ញាណ និងប្រវត្តិសាស្ត្រនៅក្នុងតំបន់។ ថ្វីត្បិតតែការធ្វើអាជីវកម្មប្រៀបខ្លាំងរបស់ខេត្តតែមិនសក្តិសមនឹងសក្ដានុពលក៏ដោយ ក៏ការកែលំអហេដ្ឋារចនាសម្ព័ន្ធ និងការកសាងផលិតផលទេសចរណ៍វប្បធម៌នៅខេត្ត Quang Ninh កំពុងបង្ហាញជារូបរាងកាន់តែច្បាស់លាស់ជាបណ្តើរៗ។ ដូចជានៅភ្នំ Yen Tu ដ៏ល្បីឈ្មោះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិមិនត្រឹមតែមកទីនេះដើម្បីធ្វើធម្មយាត្រាក្នុងរដូវបុណ្យទានប៉ុណ្ណោះទេ ថែមទាំងទទួលបទពិសោធន៍នៃពិធីបុណ្យភូមិ ធ្វើមួក ធ្វើគំនូរ Dong Ho ចូលរួមវគ្គសមាធិ ថែរក្សាសុខភាពម្ហូបអាហារ ឬសម្របខ្លួនទៅក្នុងលំហស្ថាបត្យកម្មនៃរាជវង្ស Tran និងបំផុសគំនិតដោយនិកាយ Truc Lam Zen។ លោក Le Trong Thanh នាយករងក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍន៍ Tung Lam បានឲ្យដឹងថា៖ “ក្នុងអំឡុងពេលកន្លងមក បច្ចុប្បន្នកាល និងអនាគត ផលិតផលដែលយើងអភិវឌ្ឍន៍គឺតែងតែផ្អែកលើអ័ក្សនៃតម្លៃខាងវិញ្ញាណ វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិរបស់ Yen Tu។ ហើយយើងកំពុងសំដៅទៅអ័ក្សទីបួនដែលជាប្រជាជនរបស់ Yen Tu។ យើងនៅតែបោះយុត្តាសម្រាប់ភ្ញៀវគឺជាតម្លៃដល់បុព្វបុរសរបស់យើង។ សកម្មភាពវប្បធម៌ និងអប់រំទាំងអស់នោះ សុទ្ធតែរួមចំណែកលើកតម្កើងតម្លៃរបស់ Yen Tu ផងដែរ”។
នាបច្ចុប្បន្ននេះ និន្នាការស្វែងរកទេសចរណ៍ដកបទពិសោធន៍ វប្បធម៌ប្រពៃណីច្បាស់លាស់ ហើយដោយសារការវិនិយោគកាន់តែស៊ីជម្រៅ នឹងបានរួមចំណែកលើកកម្ពស់តម្លៃវប្បធម៌នៃផលិតផលនីមួយៗ បង្កើតម៉ាកយីហោពិសេសសម្រាប់តំបន់នីមួយៗ។ ក្រៅពីមជ្ឈមណ្ឌលទេសចរណ៍សមុទ្រ អេកូឡូស៊ី និងរមណីយដ្ឋានដូចជា Ha Long, Van Don, ខេត្ត Quang Ninh ក៏បានតម្រង់ទិសអភិវឌ្ឍន៍តំបន់ Uong Bi, Dong Trieu និង Quang Yen ឲ្យក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌-ប្រវត្តិសាស្ត្រ-ព្រលឹងវិញ្ញាណ-បរិស្ថានវិទ្យា; តំបន់ Binh Lieu, Ba Che, Tien Yen, Dam Ha, Hai Ha, Mong Cai អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ដើម្បីស្វែងយល់និងបទពិសោធន៍ទាក់ទងនឹងទេសភាពធម្មជាតិ និងអត្តសញ្ញាណវប្បធម៌ជាតិ។ ទាំងអស់នេះជាមូលដ្ឋានដើម្បីបន្តពង្រីកផលិតផលទេសចរណ៍ បង្កើនបទពិសោធន៍ចម្រុះសម្រាប់ភ្ញៀវទេសចរ លើកកំពស់វិស័យទេសចរណ៍ខេត្ត Quang Ninh នាពេលខាងមុខ សម្រេចបានគោលដៅទទួលភ្ញៀវទេសចរណ៍ជាង ៩,៥ លាននាក់ក្នុងឆ្នាំ ២០២២៕