UNESCO រួមដំណើរជាមួយវៀតណាមលើវិស័យអភិរក្សបេតិកភណ្ឌ
(VOVWORLD) - ការអភិរក្សនិងពង្រីកនូវតម្លៃនៃបេតិ កភណ្ឌគឺជាសកម្មភាពមួយដែលត្រូវបានផ្សារភ្ជាប់ជាមួយ នឹងការការពារនិងពង្រីកអត្តសញ្ញាណជាតិ បង្កើតការអភិវឌ្ឍនាពេលអនាគតនៃប្រជាជាតិនីមួយៗ ពីតំណតភ្ជាប់ពិសេសពីអតីតកាលនិងបច្ចុប្បន្ន។ នាពេលកន្លង មក អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO ) តែងតែរួមដំណើរជាមួយវៀតណាម ក្នុងការអភិរក្សនិងពង្រីកនូវតម្លៃបេតិកភ័ណ្ឌទាំងនេះ។
តំបន់បេតិកភណ្ឌទីក្រុងបុរាណ Hue ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក ក្នុងឆ្នាំ ១៩៩៣ (រូបថតៈ TTXVN) |
វៀតណាមមានមោទនភាពដែលមានបេតិកភណ្ឌវប្បធម៌ជាច្រើន ត្រូវបានអង្គការ UNESCO លើកតម្កើងផងដែរ។ បច្ចុប្បន្ននេះ វៀតណាមមានកិត្តិនាមបេតិកភណ្ឌចំនួន ៣៩ ត្រូវបានអង្គការ UNESCO លើកតំកើង ក្នុងនោះមានកិត្តិនាមបេតិក ភណ្ឌចំនួន ៨ ដែលជាបេតិកភណ្ឌវប្បធម៌និងបេតិកភណ្ឌធម្មជាតិ។ យ៉ាងណាមិញ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ អង្គការ UNESCO ជាក់ស្តែងគឺគណៈកម្មាធិការជាតិ UNESCO វៀតណាម គឺតែងតែចូលរួមដំណើរជាមួយក្រសួងនិងទីភ្នាក់ងារនានា ក្នុងការអភិរក្សនិងពង្រីកនូវតម្លៃបេតិកភណ្ឌនៅវៀតណាម។
លោក Cung Quoc Han អនុប្រធាន នាយកដ្ឋានវប្បធម៌កិច្ចការបរទេសនៃអង្គការ UNESCO មានអោយដឹងថា៖ “អង្គការ UNESCO មានគំនិតផ្តួចផ្តើមជាច្រើន។ ពោលគឺ អង្គការ UNESCO បានជួយឧបត្ថម្ភវៀតណាម លើប្រភពធនធាន ដែល ភាគច្រើនជាការតម្រង់ទិសនិងគំនិតផ្តួចផ្តើម រួមជាមួយជំនាញការ UNESCO ទទួលបន្ទុកអំពីការអភិរក្សបេតិកភណ្ឌ។ ទាំងអស់នោះ បានរួមចំណែកជួយវៀត ណាមយ៉ាងច្រើនផងដែរ”។
ចាប់តាំងពីប៉ុន្មានឆ្នាំ ៨០ នៃសតវត្សមុន អង្គការ UNESCO បានបើកយុទ្ធនាការអន្តរជាតិជួយវៀតណាមអភិរក្សនូវបេតិកភណ្ឌវប្បធម៌ Hue ព្រមទាំងអនុវត្តន៍នូវសកម្មភាពមួយចំនួន ដើម្បីផ្សព្វផ្សាយអំពីទីក្រុង Hue ដូចជា ផលិតខ្សែភាពយន្ត ដែលបានចូលរួមចំណែកលើកស្ទួយរូបភាពទឹកដីប្រទេសជាតិជាមួយអន្តរជាតិ។ ទីភ្នាក់ងាររបស់អង្គការ UNESCO បានគាំទ្រនិងជួយឧបត្ថម្ភលើគ្រប់រូបភាព សម្រាប់រដ្ឋាភិបាលនិងតំបន់នានារបស់វៀតណាម ក្នុងការអភិរក្សបតិកភណ្ឌជាពិសេសបេតិកភណ្ឌដែលត្រូវបានទទួលស្គាល់រួចជាស្រេចហើយ។
នាពេលកន្លងទៅ អង្គការ UNESCO បានរួមដំណើរជាមួយវៀតណាមក្នុងដំណើរការអភិរក្សបេតិកភ័ណ្ឌនៅតាមតំបន់នីមួយៗ ដោយចូលរួមក្នុងដំណើរការកសាងនិងដាក់បញ្ជូនការទទួលស្គាល់បេតិកភណ្ឌរបស់វៀតណាមឡើងទៅអង្គការ UNESCO ដោយកំណត់និងដាក់ចេញអនុសាសន៍ទាក់ទងនឹងផែនការគោលនយោបាយជាតិ ស្តីពីការអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌ។ ទន្ទឹមជាមួយគ្នានោះ គណៈកម្មការយូណេស្កូប្រចាំនៅវៀតណាម ក៏ភ្ជាប់បណ្តាញតំបន់បេតិកភណ្ឌ រដ្ឋអំណាចមូលដ្ឋាននិងពិភពលោក ដើម្បីចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងនិងការពារបេតិកភណ្ឌ ព្រមទាំងសម្របសម្រួលសកម្មភាពរវាងស្ថាប័នជំនាញនានាដើម្បីលើកកម្ពស់និងអភិរក្សបេតិកភណ្ឌសម្រាប់មនុស្សជំនាន់ក្រោយ។
យ៉ាងណាមិញ ការគាំទ្ររបស់អង្គការ UNESCO ក្នុងនាមជា “មគ្គុទេស” ដែលជាអ្នករួមដំណើរ ដែលបានជួយដល់មូលដ្ឋានជាច្រើន ដូចជា Ninh Binh, Hue, Hoi An ... ទទួលបានជោគជ័យ ក្នុងការលើកកម្ពស់តម្លៃបេតិកភណ្ឌដែលបានអង្គការ UNESCO បានទទួលស្គាល់។ មិនត្រឹមតែប៉ុណ្ណោះ ការអភិរក្សនិងផ្សព្វផ្សាយតម្លៃបេតិកភណ្ឌក៏ទាក់ទាញនិងទទួលបានការរួមដៃពីមនុស្សគ្រប់ស្រទាបវណ្ណៈ បង្កើតការស្រុះចិត្តគំនិត និងមនសិការចំពោះការងារអភិរក្សទូទៅផងដែរ។ លោកស្រី Tran Thi Hoang Mai ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅ UNESCO និងជាអតីតអនុប្រធាននាយកដ្ឋានវប្បធម៌ការបរទេសនៃអង្គការ UNESCO បានអោយដឹងថា៖ “បេតិកភណ្ឌគឺជាគំរូនៃការអភិវឌ្ឍមិនមែនគ្រាន់តែជាចំណងជើងប៉ុណ្ណោះ ហេតុដូច្នេះ បើទោះបីជាមានការទទួលស្គាល់ក៏ដោយ តាមពិតគ្រាន់តែជាផ្នែកមួយ តែប៉ុណ្ណោះ ចំពោះការលើកកម្ពស់បេតិកភណ្ឌនោះបន្ថែមទៀត គឺអាស្រ័យលើការគ្រប់គ្រងដែលមានប្រសិទ្ធភាពត្រង់កម្រិតណា។ ត្រូវតែលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃការធានានូវតម្លៃដែលត្រូវបាន UNESCO ទទួលស្គាល់។ ត្រូវអភិរក្សនូវតម្លៃនោះ ដោយគ្មានហេតុផលអ្វីដែលយើងអាចផ្លាស់ប្តូរបាននោះទេមិនថា ការអភិវឌ្ឍឬសាងសង់សំណង់ស៊ីវិលក៏ដោយ”។
លោក Michael Croft ប្រធានតំណាងការិយាល័យ UNESCO ប្រចាំទីក្រុងហាណូយ |
ទន្ទឹមនឹងកាអះអាង អំពីការប្តេជ្ញាចិត្តអន្តរជាតិ ក្នុងការជួយឧបត្ថម្ភដល់ការអភិរក្សបេតិកភណ្ឌនៅវៀតណាមនោះ ក្នុងដំណាក់កាលថ្មី អង្គការ UNESCO បន្តជួយឧបត្ថម្ភវៀតណាម ក្នុងការថែរក្សានូវតម្លៃនៃបេតិកភណ្ឌរបស់ខ្លួន ក្នុងនោះ ផ្តោត ការយកចិត្តទុកដាក់លើបេតិកភណ្ឌ ដោយអប់រំសហគមន៍លើកកម្ពស់ការយល់ដឹងក៏ដូចជាផ្សព្វផ្សាយពីតម្លៃនៃបេតិកភណ្ឌ។ លោក Michael Croft ប្រធានតំណាងការិយាល័យអង្គការ UNESCO វៀតណាមបានអះអាងថា៖ “កាលពីមុននេះ ២ ឆ្នាំកន្លះ ខ្ញុំបានរួមជាមួយអគ្គនាយកអង្គការ UNESCO មកវៀតណាម ហើយខ្ញុំបានឃើញថា យើងមិនបានសម្រេចដល់ ១០០% នៃការងារដែលបានកំណត់ថានឹងអនុ វត្តន៍នៅប្រទេសវៀតណាមទេ។ វៀតណាមកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយយើងត្រូវការគោលដៅថ្មី។ តាមនោះ នៅឆ្នាំ ២០២០ នេះ យើងមានគោលបំ ណងជំរុញការងារផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីការអភិរក្សបេតិកភណ្ឌ ហើយយើងខ្ញុំក៏បានធ្វើការជាមួយក្រសួងព័ត៌មាននិងទូរគមនាគមន៍ ដើម្បីសហការគ្នាក្នុងវិស័យនេះ”។
សម្រាប់ប្រទេសនីមួយៗ បេតិកភណ្ឌត្រូវបានគេចាត់ទុកថាជាកំណប់ទ្រព្យ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសហគមន៍ សំដៅបង្កើតកម្លាំងចលករ ជំរុញដល់ការអភិវឌ្ឍវិស័យទេសចរណ៍ដោយពឹងផ្អែកលើកំណើនភ្ញៀវទេសចរមានការកើនឡើង នាំមកផលប្រយោជន៍សេដ្ឋកិច្ចនិងចូលរួមចំណែកផ្សព្វផ្សាយរូបភាពប្រទេសជាតិ។ បេតិកភ័ណ្ឌរបស់វៀតណាមគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ហើយក៏ជាផ្នែកមួយនៃវប្បធម៌មនុស្សលោក។ ហេតុដូច្នេះ ទំនួលខុសត្រូវក្នុងការកសាងអភិរក្សនិងអភិវឌ្ឍបេតិកភ័ណ្ឌទាំងនេះ ត្រូវការកិច្ចសហការពីដៃគូអន្តរជាតិដូចជាអង្គការ UNESCO ដើម្បីការពារតម្លៃសកលសម្រាប់មនុស្សជំនាន់ក្រោយ៕