UNESCO លើកដម្លើងមហាកវី Nguyen Du របស់វៀតណាម

UNESCO លើកដម្លើងមហាកវី Nguyen Du របស់វៀតណាម - ảnh 1
UNESCO លើកដម្លើងមហាកវី Nguyen Du របស់វៀតណាម (tienphong.vn)

        Vovworld-មហាកវីNguyen Du (១៧៦៦-១៨២០) ជាកវីល្បីឈ្មោះរបស់វៀត
ណាម។ ក្នុងជីវិតនិពន្ធរបស់ខ្លួន លោកបានបន្សល់ទុកនូវវណ្ណកម្មជាច្រើនដ៏មាន
តំលៃ ប៉ុន្តែ​ក្នុងពេលនិយាយដល់ Nguyen Du គេបានរំលឹកដល់រឿងកំណាព្យ
Kieu។ រឿងកំណាព្យ Kieu ជា​វណ្ណកម្មមួយពោពេញទៅដោយតំលៃវប្បធម៍ ស៊ី
ជម្រៅក្នុងវប្បធម៍ប្រជាជាតិ ក្នុង​ចម្រៀង និងការគិតគូរដល់របៀបរស់នៅរបស់
ប្រជាជនវៀតណាម។ ក្នុងអំឡុងជាង​២០០​ឆ្នាំកន្លងមកបានមានអ្នកស្រាវជ្រាវ ពន្យល់វិភាគន័យរឿង Kieu នៅជ្រុង​ជ្រោយជាច្រើន។ ដល់ឥឡូវនេះពិបាក
ស្ថិតិបានកំរិតឥទ្ធិពលរបស់រឿងកំណាព្យ Kieu ចំពោះ​ជីវភាពរស់នៅខាង
វប្បធម៍វៀតណាម។ វណ្ណកម្មរឿងកំណាព្យ Kieu ត្រូវបាន​និពន្ធ​ដោយអក្សរ Nom រួមមានឃ្លាកំណាព្យចំនួន៣២៥៤ឃ្លាដោយរបៀបកំណាព្យ luc bat។ ខ្លឹមសារនៃ
រឿងបានឆ្លុះបញ្ជាំងអំពិសង្គមក្នុងសម័យកាលនោះតាមរយៈជីវិត​អភ័ពរបស់នារី
Vuong Thuy Kieu។ វណ្ណកម្មនេះបានឆ្លុះបញ្ចាំងពីមនោសញ្ចេតនាគឺអក្សរ “Tam”
(ចិត្ត) បង្ហាញ​នូវស្មារតីស្នេហាមនុស្សរបស់អ្នកនិពន្ធ Nguyen Du។ សាស្ត្រាចារ្សរង
បណ្ឌិត Ngo Van Gia គ្រូបង្រៀននៅមហាវិទ្យាល័យវប្បធម៍ហាណូយបានចាត់
ទុកថា៖

        “Nguyen Du បានបន្សល់ទុកនូវបេតិកភ័ណ្ឌដ៏ធំធេង មិនត្រឹមតែពីចរិត​លក្ខណៈ
សតិអារម្មណ៍ប៉ុណ្ណោះទេ ថែមទាំងអំពីខ្លឹមសារបង្ហាញនិងការស្វែង​រក​របៀបនិពន្ធ
សិល្បៈទៀតផង។ លោកបានរួមវិភាគទានមិនត្រឹមតែក្នុងវិស័យអក្សរ​សាស្ត្រ​
ប៉ុណ្ណោះទេ ថែមទាំងមានការរួមវិភាគទានដ៏ធំធេងក្នុងបេតិកភ័ណ្ឌវប្បធម៍​
ប្រជាជាតិទៀតផង។ ប្រការនេះបានអះអាងនៅសម្រស់ភាសាវៀតណាម ដោយ​
ការ​រិះរករួមវិភាគទានក្នុងការអភិវឌ្ឍន៍ដ៏សម្បូរបែបនៃភាសាវៀតណាម។ អត្តន័យ
សំខាន់នៃរឿងកំណាព្យ Kieu របស់កវី Nguyen Du បង្កប់ទៅដោយសតិអារម្មណ៍
មនុស្សសត្វឲ្យសម្រេចបាននូវសល្បៈភាសាមួយពេញលេញ។”

UNESCO លើកដម្លើងមហាកវី Nguyen Du របស់វៀតណាម - ảnh 2
វណ្ណកម្មរឿងកំណាព្យ Kieu ត្រូវបាននិពន្ធដោយអក្សរ Nom រួមមានឃ្លាកំណាព្យចំនួន៣២៥៤ឃ្លា (Vietbao.vn)


        រឿងកំណាព្យ Kieu នាបច្ចុប្បន្នត្រូវបានដាក់ចូលក្នុងកម្មវិធីបង្រៀននៅគ្រប់
ថ្នាក់ ត្រូវ​បានស្រាវជ្រាវនៅគ្រប់ជ្រុងជ្រោយដូចជា ឯកសារ ភាសា កំណាព្យជា
ដើម។ រឿង Kieu ក៏បានឈានឡើងល្ខោននិងភាពយន្តទៀតផង។ មនុស្សវៀត
ណាមអ្នក​ណា​ក៏ប្រើប្រាស់ឃ្លាកំណាព្យក្នុងរឿង Kieu ដើម្បីអធិប្បាយសំរាប់ស្ថាន
ភាពនីមួយៗ​ដោយងាយស្រួល ក្នុងជីវភាពប្រជាប្រិយមានការទាយ Kieu ប្រើ
ប្រាស់រឿង Kieu ដើម្បីទាយអំពីវាសនាជិវិតក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាដើម។
នៅវៀតណាម​បាន​បង្កើតសមាគម Kieu វិទ្យា ដោយប្រមូលផ្ដុំអ្នកស្នេហារឿង
Kieu ជាច្រើនកុកករ។ លោក Nguyen Khac Bao គ្រូពេទ្យនៅខេត្ត Bac Ninh ជាជន
ម្នាក់ក្នុងចំណោម​នោះ។ លោក Bao នាបច្ចុប្បន្នបានស្រាវជ្រាវរឿង Kieu បុរាណ
អក្សរ Nom ចំនួន​៥២ច្បាប់ ក្នុងនោះមាន៣០ច្បាប់គ្មាននៅបណ្ណាល័យណាក្នុង
ប្រទេសឡើយ។ ស្ដីពី​ការនិយមចូលចិត្តរបស់ខ្លួន លោក Bao បានឲ្យដឹងថា៖

        “ក្នុងពេលបានឃើញឯកសាររឿង Kieu អក្សរ Nom របស់គ្រួសារខ្ញុំខុសពី​
ច្បាប់អក្សរឡាទិន ខ្ញុំមានគំនិតសម្រាំងច្បាប់រឿង Kieu អក្សរ Nom។ នាគ្រាដំបូង​ក្នុងស្រាវជ្រាវក្នុងខេត្ត Bac Ninh បន្ទាប់នោះបើកទូលាយទៅក្នុងទូទាំងប្រទេស​និង​ពឹងបងប្អូននៅបណ្ដាប្រទេសដូចជា បារាំង កាណាដា អាមេរិក គេបានឆ្លងផ្ញើរ​ជូន
ឲ្យខ្ញុំ។”

        វណ្ណកម្មរឿង Kieu របស់ Nguyen Du ត្រូវបានបក់ប្រែទៅភាសាចំនួនជាង​២០
និយមនៅបារាំង អាមេរិកនិងត្រូវបានអ្នកស្នេហាអក្សរសាស្ត្រជាច្រើន​ស្គាល់​ដល់។

        នៅពិធីលើកដម្កើង អង្គការ UNESCO បានវាយតំលៃជាពិសេសឯកសារ​របស់
មហាកវី Nguyen Du ដោយសារឥទ្ធិពលរបស់លោកក្នុងប្រវត្តិសាស្ត្រវប្បធម៍​វៀត
ណាមនិងដំបន់។ ជាមួយព្រឹត្តិការណ៍នេះ UNESCO បានកត់សម្គាល់រាល់ប៉ិន​ប្រសព្វតំលៃរបស់ភាសាវៀតណាម វប្បធម៍វៀតណាមជាមួយការលើកដម្កើង​
មហាកវី Nguyen Du ជាអ្នកល្បីល្បាញខាងវប្បធម៍ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ