កំណត់ច្បាស់នូវពាណិជ្ជសញ្ញាFestival នៃក្រុងHue

កំណត់ច្បាស់នូវពាណិជ្ជសញ្ញាFestival នៃក្រុងHue  - ảnh 1
Festival Hue ពាណិជ្ជសញ្ញាត្រូវបានអះអាង (VOV)

        Vovworld-ជាមួយប្រធានបទ “បេតិកភ័ណ្ឌវប្បធម៍ជាមួយសមាហរណកម្ម​
និងអភិវឌ្ឍន៍” Festival Hue ២០១៤​បានប្រមូលផ្ដុំបណ្ដាកម្មវិធីសិល្បៈគំរូវិសេស​សំរាប់ដំបន់វប្បធម៍និងទីក្រុងអតីតរាជធានីរបស់វៀតណាម។ ​បើប្រៀបនឹង៧​
លើកមុននេះ Festival Hue ២០១៤ មានការផ្លាស់ប្តូរថ្មីជាច្រើន។ ប្រការនេះបាន​បង្ហាញក្នុងរាត្រីប្រារព្ធ(នាយប់ថ្ងៃទី១២មេសា) កម្មវិធីមួយជាមួយការរួមផ្សំរវាង​សិល្បៈប្រពៃណីវៀតណាមនិងសិល្បៈសម័យពិភពលោក។

        Festival Hue ២០១៤បានផ្សាភ្ជាប់នឹងបណ្ដាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​វប្បធម៍
​របស់ Hue បណ្ដាព្រឹត្តិការណ៍វប្បធម៍នយោបាយជាតិ ទន្ទឹមនឹងនោះ​ផ្សា​ភ្ជាប់
សកម្មភាពវប្បធម៍ទេសចរណ៍សិល្បៈនិងពិធីបុណ្យមានទ្រង់ទ្រាយធំៗ បន្ត​អះ
អាងពាណិជ្ជសញ្ញា Festival Hue ដែលត្រូវបានមិត្តភក្តិអន្តរជាតិវាយតំលៃ​ខ្ពស់។
Festival Hue ២០១៤បានទាក់ទាញសិល្បករសិល្បការិនីអន្តរជាតិ​ចំនួន​៧រយនាក់
នៃប្រទេសចំនួន៣៧លើគ្រប់ទ្វីបចុះឈ្មោះចូលរួម រួមជាមួយនោះ​គឺ​សិល្បករ
សិល្បការិនីក្នុងប្រទេសចំនួន១ពាន់នាក់។ លោក Ngo Hoa ប្រធាន​គណៈចាត់
តាំង Festival Hue២០១៤ បានឲ្យដឹងថា៖

        “ក្នុងក្របខ័ណ្ឌ Festival Hue​លើកទី៨ នឹងមានព្រឹត្តិការណ៍អន្តរជាតិដ៏​សំខាន់​
នោះ​គឺសន្និសីទរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៍សិល្បៈបណ្ដាប្រទេស​សហគមន៍
អាស៊ានជាមួយរូបភាព១០+៣។ ​យើងខ្ញុំសប្បាយរីករាយក្នុងពេល​ដែល Festival
Hue លើកទី៨ត្រូវបានក្រសួងការបរទេសវៀតណាមជ្រើស​រើស​ជាកម្មវិធីជួប
ប្រាស្រ័យវប្បធម៍សិល្បៈបណ្ដាប្រទេសអាស៊ី-អាគ្នេយ៍និងអាមេរីក​ឡាទិន។”

        ទន្ទឹមនឹងនោះ Festival Hue ២០១៤ បន្តស្ដាពិធីបុណ្យរាជវាំងវិសេស​វិសាល សកម្មភាពវប្បធម៍សហគមន៍ដ៏សម្បូបែប ពហុបែបជាដើម។ ចរិត​លក្ខណៈ
សហគមន៍និងចរិតមនុស្សសាស្ត្រត្រូវបានយកចិត្តទុកដាក់ជាចំណុច​ពិសេសរបស់
Festival Hue ឆ្នាំនេះ។ លោក Ngo Hoa បានឲ្យដឹងថែមទៀតថា៖

        “បរិយាកាស Festival Hue លើកទី៨បន្តត្រូវបានបើកទូលាយមិនត្រឹមតែក្នុង​
ក្របខ័ណ្ឌទីក្រុង Hue ប៉ុណ្ណោះទេ ថែមទាំងមកដល់ដំបន់ជនបទដំបន់ព្រៃភ្នំ ដំបន់
​សមុទ្រទៀតផង។ ជាមួយស្មារតីប្រជាជន Hue និងភ្ញៀវទេសចរណ៍ជា​ម្ចាស់​របស់
ពិធីបុណ្យ។”

        មកនឹង Festival Hue ភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេសបានឃើញភាព​ស្និទ្ធ​
ស្នាល​និងរាក់ទាក់របស់ប្រជាជន Hue។ អាចឃើញថា​ពាណិជ្ជសញ្ញា Festival Hue
បាន​មានវត្តមានក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ។ ប្រសិនបើក្នុង Festival Hue លើកដំបូង​មានភ្ញៀវទេសចរណ៍ប្រមាណ៥ម៉ឺននាក់មកទីក្រុង Hue ក្នុងនោះមានភ្ញៀវអន្តរជាតិ
​២ម៉ឺន​នាក់នោះ តួលេខនេះបានកើនឡើង៤ដងនៅ Festival Hue ឆ្នាំ២០១២ ជាមួយ​
ភ្ញៀវ​​អន្តរជាតិប្រមាណ៨ម៉ឺននាក់។ តាមគំរោង​ក្នុង​រយៈពេល៩ថ្ងៃ Festival Hue ឆ្នាំ
២០១៤​នឹងមានភ្ញៀវទេសចរណ៍ប្រមាណ​២សែននាក់មកដំបន់ដីអតីតរាជធានី​នេះ។
លោក Nguyen Van Thanh នាយករង​ទទួលបន្ទុកមណ្ឌល Festival Hue បាន​ឲ្យដឹងថា៖

        “Festival Hue បានបង្កើតពាណិជ្ជសញ្ញាមួយក្នុងប្រទេសនិង​អន្តរជាតិ​អំពី​សកម្ម
ភាព​វប្បធម៍សិល្បៈនិងពិធីបុណ្យ។ ក្រោយ៧លើក​ Festival Hue កាន់តែ​ជោគជ័យ​ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះត្រូវនិយាយថាការងារ​សង្គមបនីយកម្មដើម្បី​សកម្មភាព
រៀបចំ Festival ជាការងារដ៏សំខាន់និង Festival Hue ក៏ទទួលបាន​ការ​ជួយ​ឧបត្ថម្ភជា
ច្រើនរបស់អង្គភាពអាជីវកម្មក្នុងប្រទេស។”

        Festival Hue​២០១៤ នឹងជាព្រឹត្តិការណ៍វប្បធម៍លេចធ្លោរបស់វៀតណាម​តាម
ស្មារតីជាកន្លែងជួបប្រាស្រ័យសហប្រតិបត្តិការរបស់បណ្ដាខឿនវប្បធម៍​សិល្បៈ​ក្នុង​ប្រទេសនិងអន្តរជាតិ។ ដូចប្រសាសន៍របស់លោក Pham Cao Phong អគ្គលេខា​ធិការ​គណៈកម្មាធិការជាតិ UNESCO វៀតណាមបានអះអាងថា Festival Hue២០១៤ ជា​ឱកាសដើម្បីវៀតណាមផ្សព្វផ្សាយរូបភាពអំពីប្រជាជាតិ​រាប់ពាន់ឆ្នាំអរិយ្យធម៍និង​ផ្ញើ
​ជូន​មិត្តភក្តិអន្តរជាតិនុវសារអំពីប្រទេសមួយ​ស្រឡាញសន្តិភាពផ្លាស់ប្តូរថ្មីនិង​សមាហរណកម្មអន្តរជាតិលើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ