កំណត់ពាណិជ្ជសញ្ញា Festival Hue

(VOVWORLD) - ចាប់តាំងពីឆ្នាំ ២០២២ នេះ Festival Hue នឹងត្រូវបានរៀបចំឡើងតាមទម្រង់ថ្មី ជាមួយនឹងការឆ្លងកាត់មហោស្រពរដូវទាំង៤។ សកម្មភាពពិធីបុណ្យ ព្រឹត្តិការណ៍វប្បធម៌ សិល្បៈ និងទេសចរណ៍នឹងលាតសន្ធឹងរដូវទាំងបួន  ដែលក្នុងនោះ ចំណុចលោធ្លោគឺសប្តាហ៍នៃ Festival Hue ឆ្នាំ ២០២២ នៅចុងខែមិថុនា។ របៀបធ្វើថ្មីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជន។

កំណត់ពាណិជ្ជសញ្ញា Festival Hue - ảnh 1ពិធីបុណ្យតាមដងផ្លូវជាមួយនឹងការសម្តែងពិសេសជាច្រើន (រូបថត៖ VOV)

របៀបរៀបចំ Festival Hue តាមរយៈរដូវទាំងបួននឹងមានចំណុចថ្មីជាច្រើនជាមួយនឹងពិធីបុណ្យជាបន្តបន្ទាប់ដែលប្រព្រឹត្តទៅពេញមួយឆ្នាំ។ យ៉ាងណាមិញ  ក្រោយពីផ្អាករយៈពេល ២ ឆ្នាំដោយសារជំងឺរាតត្បាតកូវីដ ១៩ នេះគឺជាឆ្នាំដំបូងដែលទីក្រុង Hue រៀបចំ Festival ក្រោមគម្រោង Festival ៤រដូវ ដែលក្នុងនោះ ចំណុចលេចធ្លោគឺសប្តាហ៍ Festival Hue នៅចុងខែមិថុនា។ រហូតមកដល់ពេលនេះ មានប្រទេសចំនួន ៥ បានបញ្ជាក់ថា នឹងបញ្ជូនក្រុមសិល្បៈមកសម្តែងនៅសប្តាហ៍មហោស្រព Hue ២០២២ លើកនេះ  រួមមាន ប្រទេសបារាំង បែលហ្ស៊ិក អេស្បាញ អ៊ីស្រាអែល និងស្រីលង្កា។

លោក Huynh Tien Dat នាយកមជ្ឈមណ្ឌលមហោស្រព Hue បានឲ្យដឹងថា៖ លំហនៃសប្តាហ៍មហោស្រព Hue ២០២២ ត្រូវបានបើកទូលាយក្នុងទិសដៅជិតស្និទ្ធជាមួយសហគមន៍ កម្មវិធី “IN” លែងប្រមូលផ្តុំនៅក្នុងវិមានអធិរាជ Hue ទៀតហើយ ដែលលាតសន្ធឹងតាមទីធ្លាសាធារណៈតាមច្រាំងទន្លេ Huong។

“កាលពីមុននេះ ក្នុងអំឡុងពេលមួយសប្តាហ៍ដែលប្រព្រឹត្តទៅមហោស្រព Hue  នឹងផ្តោតសំខាន់លើភាពប្រណិតបំផុត ប្រការវិសេសវិសាលបំផុតរបស់ Hue ដើម្បីបង្ហាញជាសាធារណៈជន។ បច្ចុប្បន្ននេះ ជាមួយនឹងតម្រង់រៀបចំតាមរយៈរដូវ ទាំង ៤ គេអាចជ្រើសរើសសកម្មភាពដែលអាចត្រូវបានដំឡើងឋានៈឱ្យទៅជាពិធីបុណ្យ ឬព្រឹត្តិការណ៍ដាច់ដោយឡែក ដែលមានរយៈពេលពេញមួយឆ្នាំ។ បែបផែននេះនឹងបង្កើតលក្ខខណ្ឌសម្រាប់ភ្ញៀវទេសចរដើម្បីរីករាយទទួលផលតម្លៃវប្បធម៌របស់មូលដ្ឋាន”។

មតិជាច្រើនគិតថា បន្ទាប់ពីបានរៀបចំពិធីបុណ្យនេះអស់រយៈពេលយូរមក ខេត្ត Thua Thien Hue បានផ្លាស់ប្តូរទៅជាទម្រង់មហោស្រព ៤ រដូវគឺជាទិសដៅត្រឹមត្រូវ។ យោងតាមអ្នកស្រាវជ្រាវ Nguyen Xuan Hoa ខេត្ត Thua Thien Hue ដែលជាទីក្រុង Festival ពោលគឺ ទម្រង់មហោស្រពនឹងប្រព្រឹត្តទៅជាបន្តបន្ទាប់។ លោក Nguyen Xuan Hoa បានចាត់ទុកថា មហោស្រព Hue គឺជាពិធីបុណ្យដែលបានរៀបចំយ៉ាងល្អបំផុតក្នុងចំណោមមហោស្រពនានានៅវៀតណាម ហេតុដូច្នេះហើយ ចាប់ពីការចាប់ផ្តើមនៃទម្រង់មហោស្រព ៤ រដូវមក មូលដ្ឋានកំពុងមានគោលនយោបាយលើកទឹកចិត្តសម្រាប់អង្គភាពសេវាកម្ម ដើម្បីរួមដំណើរជាមួយសកម្មភាពមហោស្រព Hue ឲ្យប្រព្រឹត្តទៅកាន់តែមានគុណភាពជាង៖ “តាមគំនិតរបស់ខ្ញុំ ការដាក់ចេញនូវមហោស្រព ៤ រដូវនេះ គឺជាការចាប់ផ្តើម  ដើម្បីបង្កើតទម្រង់សេវាកម្មសម្រាប់ទីក្រុងមហោស្រពមួយនេះ។ ទម្រង់ទាំងនេះមិនគ្រាន់តែជាពិធីបុណ្យប៉ុណ្ណោះទេ ថែមទាំងគឺជាឱកាសសម្រាប់សកម្មភាពដែលផ្តោតលើការទាក់ទាញភ្ញៀវទេសចរ និងសម្រាប់សេវាកម្មរបស់ Hue កាន់តែអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត”។

កំណត់ពាណិជ្ជសញ្ញា Festival Hue - ảnh 2មហោស្រព Hue បានក្លាយជាម៉ាកយីហោដ៏ធំ ដែលល្បីទាំងក្នុងនិងក្រៅប្រទេស (រូបភាព៖ VOV)

បន្ទាប់ពីឆ្លងកាត់មហោស្រព Hue រយៈពេល ២០ ឆ្នាំ និងមហោស្រពមុខរបរប្រពៃណី Hue ចំនួន ៧លើកមក  ទម្រង់ហោស្រពត្រូវបានកំណត់ជារូបរៀង ហើយក្លាយទៅជាសិល្បៈដ៏សំខាន់របស់ប្រទេស ទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជន និងមិត្តភក្តិអន្តរជាតិជាច្រើនមកទស្សនា។ ពីភាពជោគជ័យនៃមហោស្រព Hue មុននេះ ចំនួនភ្ញៀវទេសចរទៅកាន់ទីក្រុង Hue កាន់តែកើនឡើង។ ប្រសិនបើនៅក្នុងមហោស្រពដំបូងក្នុងឆ្នាំ ២០០០ មានភ្ញៀវទេសចរណ៍ត្រឹមតែ ៩០០.០០០ នាក់ប៉ុណ្ណោះ ដែលមកលេងទីក្រុង Hue ប៉ុន្តែឥឡូវនេះ ខេត្តទាំងមូលបានស្វាគមន៍ភ្ញៀវទេសចរជាង ៤ លាននាក់ក្នុងមួយឆ្នាំ។ លោក Nguyen Thanh Binh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានឲ្យដឹងថា៖ “តាមរយៈមហោស្រពនេះ យើងអនុវត្តន៍ការងារឃោសនា ផ្សព្វផ្សាយ និងឧទ្ទេសនាមវប្បធម៌ Hue ដល់មិត្តភក្តិអន្តរជាតិ។ មហោស្រព Hue បានក្លាយជាម៉ាកយីហោដ៏ធំមួយ ដែលត្រូវបានគេស្គាល់ទាំងក្នុងនិងក្រៅប្រទេស។ ហើយអាចបញ្ជាក់បានថា មហោស្រព Hue បានបន្សល់ទុកនូវគុណតម្លៃដ៏ធំធេងក្នុងការផ្សព្វផ្សាយវប្បធម៌ ក៏ដូចជាការអភិវឌ្ឍទេសចរណ៍របស់ Thua Thien Hue ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ”។

មហោស្រពជាសកម្មភាពមិនស្វែងរកប្រាក់ចំណេញ ការរៀបចំសកម្មភាពពិធីបុណ្យមិនមែនក្នុងគោលបំណងធ្វើអាជីវកម្មសិល្បៈសម្រាប់ការកម្សាន្តនោះទេ ប៉ុន្តែក្នុងគោលបំណងថែរក្សា និងលើកតម្កើងប្រៀបខ្លាំងអំពីឋានៈតម្លៃនៃបេតិកភណ្ឌវប្បធម៌ Hue; ជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ទេសចរណ៍ និង សេវាកម្ម; បង្កើនឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។ ដូច្នេះហើយ សកម្មភាពមហោស្រពកំពុងត្រូវបានខេត្តដាក់ចេញទិសដៅ បើកចេញឱកាសជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានចូលរួមយ៉ាងសកម្ម  ក្នុងនាមជាអ្នកវិនិយោគ និងរីករាយទទួលផលពីសមិទ្ធផលនៃពិធីបុណ្យ។ តាមនោះ ពង្រីកបានតម្លៃបេតិកភណ្ឌវប្បធម៌ជាសកលផង និងបង្កើនការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការអន្តរជាតិផង រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ