កំពង់ផែ Nha Rong- សារមន្ទីរហូជីមិញកេរ៌្តដំណែលប្រវត្តិសាស្ត្រ
LAN ANH-VOV TP HCM -  
(VOV) /  
|
កំពង់ផែ Nha Rong- សារមន្ទីរហូជីមិញកេរ៌្តដំណែលប្រវត្តិសាស្ត្រ (vov.vn) |
VOV-កំពង់ផែ Nha Rong នាបច្ចុប្បន្នស្ថិតនៅខ័ណ្ឌទី៤ទីក្រុងហូជីមិញ។ នា
ឆ្នាំ១៨៦៣ ជនបារាំងបានសាងសង់សំណង់នេះដើម្បីធ្វើជាទីស្ដីការក្រុមហ៊ុននា
វាសមុទ្រ Nam Sao។ ក្នុងពេលដែលប្រជាជនវៀតណាមត្រូវរស់ក្នុងជីវិតទាសករ ត្រូវគេសង្កត់សង្កិននោះគឺទីកន្លែងនេះហើយដែល យុវជន Nguyen Tat Thanh
ក្រោយមកយកឈ្មោះគឺ Nguyen Ai Quoc-ហូជីមិញ បានឡើងនាវា Amiral Latouche
Treville របស់បារាំង ចាប់ផ្ដើមដំណើរទៅស្វែងរកផ្លូវសង្គ្រោះជាតិនាំមកនូវឯករាជ្យសេរីភាពសំរាប់ប្រជាជាតិ។ ដើម្បីរំលឹកគុណូបការៈរបស់លោកប្រធានហូជីមិញនិងបំរើតម្រូវការទស្សនារបស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ នាឆ្នាំ១៩៧៩
កំពង់ផែ Nha Rong ត្រូវបានជ្រើសរើសជាកន្លែងតាំងបង្ហាញរាល់វត្ថុតាងអំពីជីវិត
សកម្មភាពបដិវត្តន៍របស់លោកប្រធានហូជីមិញ។ ដល់ឆ្នាំ១៩៩៥ កន្លែងនេះត្រូវ
បានសាងសង់មានទ្រង់ទ្រាយធំជាង វត្ថុតាងក៏ត្រូវបានស្រាវជ្រាវប្រមូលផ្ដុំយ៉ាង
ច្រើនជាងនិងបានប្តូរឈ្មោះក្លាយទៅជាសារមន្ទីរហូជីមិញសាខាទីក្រុងហូជីមិញ។
ឯកសាររូបភាពវត្ថុតាងទាំងអស់អំពីលោកប្រធានហូជីមិញ ដែលកំពុងបាន
ដាក់តាំងបង្ហាញនៅទីនេះកើនដល់ជិត២ម៉ឺន។ ទន្ទឹមនឹងភារកិច្ចស្រាវជ្រាវ
ប្រមូលផ្ដុំឃោសនាអប់រំអំពីជីវិតបុព្វហេតុរបស់លោកប្រធាន ក្នុងប៉ុន្មានឆ្នាកន្លង
មក កម្មាភិបាលបុគ្គលិករបស់សារមន្ទីរហូជីមិញបានប្រមូលផ្ដុំស្រាវជ្រាវរាល់
វត្ថុតាងនិងរឿងនិទាន ស្ដីអំពីលោកអ៊ំហូជាមួយប្រធានបទ “មនោសញ្ចេតនា
របស់លោកអ៊ំហូជាមួយភាគខាងត្បូងនិងមនោសញ្ចេតនារបស់ប្រជាជនភាគ
ខាងត្បូងចំពោះលោកអ៊ំហូ” និង “ដំណើរស្វែងរកផ្លូវសង្គ្រោះជាតិរបស់លោកអ៊ំ”
ជាដើម។ បងស្រី Nguyen Thi Kim Lien ប្រធានការិយាល័យឃោសនានិងអប់រំ សារមន្ទីរហូជីមិញសាខាទីក្រុងហូជីមិញបានឲ្យដឹងថា៖
“មិនត្រឹមតែខ្ញុំតែប៉ុណ្ណោះទេ ថែមទាំងបងប្អូនទាំងអស់ក្នុងការិយាល័យ
ឃោសនាជាប្រចាំថ្ងៃត្រូវអានសៀវភៅស្រាវជ្រាវឯកសារ ពិសេសគឺមានការ
ស្រាវជ្រាវតាមប្រធានបទនានា ដើម្បីមានវិធានការឧទ្ទេសនាមសមស្របចំពោះ
មុខសញ្ញានីមួយៗ។ តាមរយៈរឿងនិទានពិរោះៗនិងវត្ថុតាងនានាយើងទាក់ទាញ
ក៏ដូចជាជួយភ្ញៀវយល់បន្ថែមអំពីជីវិតនិងបុព្វហេតុរបស់លោកប្រធានហូជីមិញ។”
ក្រៅពីអត្ថន័យប្រវត្តិសាស្ត្រ វត្ថុអនុស្សាវរីយ៍នីមួយៗដែលបានតាំងបង្ហាញ
នៅសារមន្ទីរហូជីមិញនៅជាមនោសញ្ចេតនានិងទឹកចិត្តស្រឡាញ់គោរពរាប់អាន
ដែលប្រជាជនភាគខាងត្បូងលៃទុកសំរាប់លោកប្រធានហូជីមិញទៀតផង។ ជា
គំរូគឺអាវរបស់លោកប្រធានហូជីមិញបានជូនយុទ្ធជនពិការពិសេស Le Thong
Nhat អ៊ាំងស៊ីនលោកប្រធានហូជីមិញជូនបុគ្គលគំរូជឿនលឿនរឺតុធ្វើសក្ការបូជា
លោកប្រធានហូជីមិញជាដើម។ ពីបណ្ដាវត្ថុអនុស្សាវរីយ៍នេះរួមជាមួយរឿង
និទានរបស់បុគ្គលិកក្នុងសារមន្ទីរបានជួយឲ្យទស្សនិកជនយល់យ៉ាងជ្រាល
ជ្រៅជាងអំពីបុព្វហេតុសកម្មភាពបដិវត្តដ៏មហិមាររបស់លោកប្រធានហូជីមិញ។
Nguyen Minh Thien និស្សិតឆ្នាំទី២មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមសាស្ត្រនិង
មនុស្សសាស្ត្រទីក្រុងហូជីមិញបានឲ្យដឹងថា៖
“ពេលមកទស្សនាសារមន្ទីរហូជីមិញ ខ្ញុំបានយល់យ៉ាងជ្រាលជ្រៅបន្ថែមអំពីរូបភាពនិងវណ្ណកម្មដែលលោកប្រធានហូជីមិញបានសរសេរនិងឆ្លងផុតក្នុងអំឡុងជីវិតសកម្មភាពបដិវត្តរបស់លោកប្រធានហូជីមិញ។ បណ្ដារូបភាព
នោះមានអត្ថន័យជាច្រើនចំពោះសិស្សានុស្សិសនិស្សិតយើងខ្ញុំ។”
នាបច្ចុប្បន្ន បរិមាណភ្ញឿវទស្សនាស្វែងយល់ឯកសារវត្ថុតាងអំពីលោកប្រធានហូជីមិញនៅសារមន្ទីរកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងឆ្នាំ២០១២កំពង់ផែ
Nha Rong និងសារមន្ទីរហូជីមិញបានទទួលភ្ញៀវទស្សនាក្នុងប្រទេសនិងអន្តរជាតិ
ជាង៣៥០ពាន់នាក់និង៧ខែដើមឆ្នាំនេះបានទទួលជាង២៥០ពាន់នាក់។ បណ្ឌិត
Nguyen Thi Hoa Xinh នាយិការសារមន្ទីរហូជីមិញសាខាទីក្រុងហូជីមិញបានឲ្យដឹង
ថា៖
“ចំពោះសារមន្ទីរហូជីមិញសាខាទីក្រុងហូជីមិញយើងខ្ញុំត្រូវបានជ្រើសរើស
ចំនួន២លើកចូល Top ជាកន្លែងទស្សនាវិសេសវិសាលចំនួន១០ ក្នុងការជ្រើសរើស ទីក្រុងហូជីមិញ-១០០ប្រការវិសេសវិសាល។ ក្នុងប៉ុន្មានឆ្នាំមុនទំហ៊ំដើម្បីយើងធ្វើ
ការដាក់តាំងបង្ហាញមិនទាន់ច្រើននៅឡើយ។ នាបច្ចុប្បន្នទើបនឹងសំរេចរួចរាល់សំណង់ជួសជុលបើកទូលាយនិយាយរួមគឺទំនើបជាបង្គួរដើម្បីបំរើយ៉ាងល្អបំផុត
សំរាប់ភ្ញៀវទស្សនា។”
ក្នុងអំឡុងជាង១០០ឆ្នាំកន្លងមកគិតតាំងពីទិវាលោកប្រធានហូជីមិញចេញដំណើរទៅស្វែងរកផ្លូវសង្គ្រោះជាតិ កំពង់ផែ Nha Rong ក៏បានផ្លាស់ប្តូរតាមពេល
វេលា។ Sai Gon មុននេះនាបច្ចុប្បន្នជាទីក្រុងហូជីមិញបានក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំធេងនៃប្រទេសជាតិ សកម្មនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ ជាមួយ
តំលៃប្រវត្តិសាស្ត្រផ្សាភ្ជាប់នឹងជីវភាពសកម្មភាពបដិវត្តរបស់លោកប្រធានហូជីមិញ
កំពង់ផែ Nha Rong និងមណ្ឌលកេរ៌្តដំណែលសារមន្ទីរហូជីមិញបានក្លាយទៅជា
និមិត្តរូបរបស់ទីក្រុងហូជីមិញនិងជាក្តីមោទនភាពរបស់ប្រជាជនទូទាំងប្រទេស៕
LAN ANH-VOV TP HCM
-VOV